ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានទទួលនិងវាស់សម្ពាធឈាមជូនអ្នកជំងឺដែលមកចុះឈ្មោះ។
ស្របឱកាសអនុស្សាវរីយ៍៧០ឆ្នាំ ទិវាបង្កើតសមាគមកាកបាទក្រហមវៀតណាម កន្លងហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលសហការជាមួយនឹងសមាគមកាកបាទក្រហមក្រុងកឹងធើ រៀបចំពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃជូនអ្នកក្រ គ្រួសារចំណុះក្របខ័ណ្ឌគោលនយោបាយចំនួន៣២០នាក់ នៅសង្កាត់ធ្វឹងអាង ខ័ណ្ឌថោកណូក។ តាមប្រសាសន៍របស់វេជ្ជបណ្ឌិតទាំងឡាយ អ្នកជំងឺភាគច្រើន គឺរលាកសន្លាក់ឆ្អឹង រលាកក្រពះ សម្ពាធឈាមខ្ពស់ រលាកបំពង់ក និងរោគភ្នែក។ល។ អ្នកជំងឺត្រូវបានផ្ដល់ថ្នាំដោយឥតគិតថ្លៃ ដោយសរុបទឹកប្រាក់ចំនួន៣០លានដុង អាស្រ័យក្រុមហ៊ុនភាគហ៊ុនឱសថហូវយ៉ាងធ្វើហិរញ្ញប្បទាន។នាឱកាសនេះដែរ សមាគមកាកបាទក្រហមក្រុងកឹងធើក៏បានជូនអំណោយចំនួន១០០ ចំណែកដល់គ្រួសារចំណុះក្របខ័ណ្ឌគោលនយោបាយ គ្រួសារដែលមានស្ថានភាពលំបាកពិសេសក្នុងសង្កាត់ផងដែរ អំណោយមួយចំណែកៗមានតម្លៃប្រហែល១០០.០០០ដុង៕
យោងប្រភព៖ គឹមញៀង (soytecantho.vn)