08/12/2015 - 09:05

អភិរក្សអក្សរសាស្រ្តខ្មែរ

ប៉ុន្មាន​ឆ្នាំ​កន្លង ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ថវិ​ការ​បស់​ប​ក្ស និង​រដ្ឋ​បាន​បង្ក​ជា​កម្លាំង​ចល​ករ​សម្រាប់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​។ គ្រូ​និង​សិស្ស​ជា​ទូ​ទៅ​មាន​ការ​នឹង​នរ​ចិត្ត ខិត​ខំ​ក្នុង​ការ​បង្រៀន​និង​រៀន​។ 

 ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​ឆ្នាំ​២០១៥ នៅ​វត្ត​កំ​ពង់​បោះ​ត្រា​ថ្មី​ ស្រុក​យ៉ុង​រៀង
ខេត្ត​កៀង​យ៉ាង​។

នៅ​ខេត្ត​កៀង​យ៉ាង ការ​ងារ​អប់​រំ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ អក្សរ​សាស្រ្ត​ខ្មែរ​ក៏​ត្រូវ​បាន​ពង្រឹង​ពង្រីក​។ នា​ឱ​កាស​វិ​ស្សម​កាល​រៀង​រាល់​ឆ្នាំ វត្ត​នា​នា​ក្នុង​ខេត្ត​កៀង​យ៉ាង បាន​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​រាប់​ពាន់​នា​ក់​ឲ្យ ចេះ​អាន​ចេះ​សរ​សេរ​។ តាម​ប្រ​សាសន៍ លោក​យ័ញ​ហា គណៈកម្មការ​វត្ត​កំ​ពង់​បោះ​ត្រា​ថ្មី ឃុំ​វិញ​ថាញ់ ស្រុក​យ៉ុង​រៀង ការ​បង្រៀន​អក្សរ​ខ្មែរ​​​នៅវត្ត​មាន​សារៈ​សំ​ខាន់​ណាស់ ពី​ព្រោះ​ជន​ជា​តិ​នី​មួយ​ៗ សុទ្ធ​តែ​មាន​ភា​​សា​អក្សរ​សាស្រ្ត​ដោយ​ឡែក​ៗ​។ ចំ​ពោះ​ជន​ជាតិ​ខ្មែរ វត្ត​ចាត់​ទុក​ជា​ផ្ទះ​រួម​ជា​កន្លែង​រក្សាល​​ក្ខណៈ​វប្បធម៌ អក្សរ​សាស្រ្ត។​ ពិ​សេស​នៅ​ទី​នេះ ក្រៅ​ពី​​រៀន​អក្សរ​សាស្រ្ត ប្អូន​​ៗ​នៅ​ទាំង​រៀន​សូត្រ​ពី​លក្ខណៈ​វប្ប​ធម៌ ដ៏​ពិ​សេស​​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង​។ ទោះ​បី​វិ​ស្ស​ម​កាល​ជា​រ​ដូវ​ឈប់​សម្រាក​​ក្រោយ​​​ពី​១​ឆ្នាំ​សិក្សា​ក៏​ដោយ ប៉ុន្តែ​ចំ​ពោះ​ក្តី​បំ​ណង​ប្រាថ្នា​ចង់​ចេះ​អាន​ចេះ​សរ​សេរ​អក្សរ​សាស្រ្ត​ជាតិ​របស់​ខ្លួន ប្អូន​ៗ​បាន​ឆ្លៀត​ឱ​កាស​ចូល​វត្ត​រៀន​សូត្រ។ ប្អូន​ៗ​ដែល​ចូល​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត ឲ្យ​ដឹង​៖ ​រយៈ​ពេល​វិស្ស​ម​កាល​៣​ខែ ប្អូន​ៗ​ឆ្លៀត​ឱ​កាស​មក​វត្ត​រៀន​អក្សរ​ខ្មែរ  ដើម្បី​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​សាស្រ្ត​ជាតិ និង​ស្វែង​យល់​អំ​ពី​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​។

អ្នក​គ្រូ​ធី​អ៊ឹង បង្រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​កំ​ពង់​បោះ​ត្រាថ្មី​ ឲ្យ​ដឹង​៖ ឆ្នាំ​នេះ​ចំ​នួន​សិស្ស​មក​វត្ត​រៀន​អក្សរ​ខ្មែរ​មាន​ច្រើន​ជាង​រាល់​ឆ្នាំ កើន​ជាង​៣០​នាក់ បើ​ប្រៀប​ជា​មួយ​នឹង​ឆ្នាំ​កន្លង​។ ប្អូន​ៗ​សង្វាត់​រៀន​សូត្រ​ខ្លាំង​ណាស់ ទោះ​បី​ភ្លៀង​ខ្យល់​ក៏​ដោយ​។ ព្រោះ​ហេតុ​នោះ ក្នុង​នាម​ជា​គ្រូ​បង្រៀន​គឺ​នាង​ខ្ញុំ​សប្បាយ​ចិត្ត និង​ត្រេក​អរ​ខ្លាំង​ណាស់ ហើយ​ខិត​ខំ​បង្រៀន​ប្អូន​ៗ​ឲ្យ​បាន​ល្អ​ដើម្បី​អភិ​រក្ស​អក្សរ​សាស្រ្ត វប្ប​ធ​ម៌​ប្រ​ពៃ​ណី​ជន​ជាតិ​ឲ្យ​បាន​គង់​វង្ស​។ លើ​ភូមិ​សាស្រ្ត​ស្រុក​យ៉ុង​រៀង មាន​វត្ត​ខ្មែរ​ចំ​នួន​១៤​វត្ត​។ ទូ​ទាំង​ស្រុក​មាន​កូន​ចៅ​ជនរួម​ជាតិ​ខ្មែរ​ចូល​រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​ចំ​នួន ៥០០​នាក់ ចាប់​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៥។ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​ដ៏​សំ ខាន់​ក្នុង​ការ​អភិ​រក្ស​អក្សរ​សាស្រ្ត វប្ប​ធម៌ ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​៕

ឡេស៊ាន-សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អ្នក​គ្រូ​ធី​អ៊ឹង