រយៈកាលកន្លង ខេត្តសុកត្រាំងផ្តុំកម្លាំងអភិវឌ្ឍវិស័យអប់រំនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ ជាសន្សឹមៗលើកកម្ពស់ប្រជាបញ្ញាបណ្តុះបណ្តាលប្រភពកម្មាភិបាលខ្មែរសម្រាប់បម្រើការងារនៅភូមិភាគ។
សាលាជនជាតិអន្តេវាសិកខេត្តតែងបានវិនិយោគទុនទិញគ្រឿងភ្លេងពិណពាទ្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទទួលផលវប្បធម៌ផង និងរួមចំណែកអភិរក្ស ភ្លេងប្រពៃណី របស់ជនជាតិផង។
តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ចាប់ពីបង្កើតខេត្តនៅឆ្នាំ១៩៩២ ឃើញថាការងារអប់រំក្នុងជនរួមជាតិខ្មែរ បានខេត្តផ្តោតការយកចិត្តទុកដាក់អនុវត្តល្អ។ ការបណ្តុះបណ្តាលកងជួរគ្រូបង្រៀនចេះពីរភាសាវៀត-ខ្មែរ ប្រព័ន្ធមូលដ្ឋានសាលារៀនក៏បានវិនិយោគទុន កសាងដើម្បីបង្កលក្ខណៈសម្បត្តិជូនសិស្សតំបន់ជនរួមជាតិខ្មែររៀនសូត្រ។ ឆ្នាំ១៩៩២ សុកត្រាំងកសាងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកសុកត្រាំង (បច្ចុប្បន្ន ជាសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង) ដើម្បីបណ្តុះបណ្តាលសិស្សខ្មែរលើភូមិសាស្រ្តខេត្ត។ តាមប្រសាសន៍របស់លោកគ្រូថាច់ស៊ុង នាយកសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង លុះដល់ឆ្នាំ២០០៨ ខេត្តបានវិនិយោគទុនជាង១៥ពាន់លានដុង កសាងថ្មីសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង រួមមាន៖ បន្ទប់សមត្ថកិច្ច៦ មណ្ឌលអន្តេវាសិកដ្ឋានមាន៤០បន្ទប់និងអាហារដ្ឋានសមូហភាព។ បច្ចុប្បន្ន សាលាបានខេត្តវិនិយោគទុនទិញមូលដ្ឋានសម្ភារៈគ្រប់គ្រាន់កងជួរគ្រូបង្រៀនបានបណ្តុះបណ្តាលសម្រេច និងហួសពីលក្ខឋានដែលបានកំណត់គុណភាពបង្ហាត់បង្រៀន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។ លោកគ្រូថាច់ស៊ុង ឲ្យដឹង៖ "ចំពោះការយកចិត្តទុកដាក់វិនិយោគទុនរបស់បក្សនិងរដ្ឋ សាលាបានទទួលស្គាល់សម្រេចបទដ្ឋានជាតិនៅឆ្នាំ២០១៤។ គិតដល់ដំណាច់ឆ្នាំសិក្សា២០១៤-២០១៥ សាលាបណ្តុះបណ្តាលសិស្សរៀនចប់កម្មវិធីថ្នាក់ទី១២ចំនួន២.០០០រូប។ ពិសេស សិស្សក្រោយពីប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅ ប្អូនៗមានអាទិភាពពិនិត្យជម្រើសតាំងចូលរៀននៅសាលាមហាវិទ្យាល័យ អនុមហាវិទ្យាល័យ មធ្យមសិក្សាវិជ្ជាជីវៈ និងមហាវិទ្យាល័យបម្រុងនៅមជ្ឈិមតំបន់និងភូមិភាគ។ តាមស្ថិតិរបស់សាលាមានសិស្សប្រមាណ៧០% ក្រោយពីប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅ បានចូលរៀននៅមហាវិទ្យាល័យ អនុមហាវិទ្យាល័យ មធ្យមសិក្សាវិជ្ជាជីវៈ និងមហាវិទ្យាល័យបម្រុង"។
អនុវត្តគ្រោងការពង្រឹងពង្រីក និងអភិវឌ្ឍប្រព័ន្ធសាលាចំណេះទូទៅជនជាតិអន្តេវាសិកលើភូមិសាស្រ្តខេត្តសុកត្រាំង ដំណាក់កាល២០១១-២០១៥ ខេត្តបានវិនិយោគទុនជាង២៥៦ពាន់លានដុងសម្រាប់កសាងប្រព័ន្ធសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកនៅតាមស្រុក ទីរួមខេត្ត ក្រុង ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ គិតមកទល់ពេលនេះ ទូទាំងខេត្តមានសាលាជនជាតិអន្តេវាសិកចំនួន៩ ក្នុងនោះ មានសាលាមធ្យមសិក្សាលដ្ឋានចំនួន៨ និងសាលាមធ្យមសិក្សាចំណេះទូទៅ១បន្ទប់ រៀនរួមមាន៨៥បន្ទប់ មានសិស្សចំនួន២.៧០៣រូប។ ជាមួយនឹងចំនួនសិស្សដូចខាងលើ ខេត្តសុកត្រាំងមានចំនួនសិស្សជនជាតិខ្មែរ បានរៀននៅសាលាជនជាតិអន្តេវាសិកជិត១២% នៃចំនួនសិស្សរួម។ លោកគ្រូត្រឹងខាញ់ ប្រធានការិយាល័យអប់រំជនជាតិនៃមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ឲ្យដឹង៖ "ដើម្បីធានាសិស្សខ្មែរក្រីក្រ នៅតំបន់លំបាកពិសេសនៃស្រុកនានា មានលក្ខណៈសម្បត្តិចូលរៀននៅសាលាជនជាតិអន្តេវាសិក ជារៀងរាល់ឆ្នាំខេត្តតែងបែងចែកសិស្សសម្រាប់ស្រុកនីមួយៗ។ ចំពោះសាលាជនជាតិអន្តេវាសិក កម្រិតមូលដ្ឋាន អនុវត្តការជម្រើសសិស្សដោយពិនិត្យជម្រើសអាទិភាពសម្រាប់សិស្សក្រីក្រ តំបន់លំបាកពិសេស។ រីឯសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកអនុវត្តការជម្រើសសិស្សតាមរូបភាព ប្រឡងជម្រើស គួបផ្សំនិងពិនិត្យជម្រើសជាមួយនឹងអត្រា៦០% ចំពោះសិស្សប្រឡងជម្រើសដោយគិតពិន្ទុពីខ្ពស់ទៅទាបក្រៅពីនោះ៤០%គឺ ពិនិត្យជម្រើស "៕
លីធាន-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។