ក្រុមភ្លេងប្រពៃណីភូមិបាត់តាគីចំណុះអនុសង្កាត់៥សង្កាត់៩ក្រុងសុកត្រាំងខេត្តសុកត្រាំងត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ដើម្បីឆ្លើយតបនឹងតម្រូវការទទួលផលវប្បធម៌របស់ជនរួមជាតិខ្មែរនៅភូមិភាគនេះ។ កុមារនាឱកាសបុណ្យចូលឆ្នាំថ្មី សម្តែងដោយប្អូនៗសិស្សបឋមសិក្សាខេត្តត្រាវិញ បានទស្សនិកជនទះដៃអបអរ។
ក្រុមភ្លេងប្រគំកំដរក្នុងថ្ងៃបុណ្យនៅវត្តមហាទប់។
ពីមុនភូមិបាត់តាគីមានក្រុមភ្លេងប្រពៃណីមួយក្រុមជំនាញដើរលេងភ្លេងនៅក្នុងពិធីអាពាហ៍ពិពាហ៍ឬបុណ្យទានផ្សេងៗរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង។ យោងប្រសាសន៍របស់លោកឡឹមហ៊ីវ (សមាជិកក្រុមភ្លេង) ដោយសារតន្រ្តីកររបស់ក្រុមភ្លេងអាយុកាន់តែចាស់សុខភាពខ្សោយម្យ៉ាងវិញទៀតគ្មានជំនាន់យុវវ័យស្នងបន្តម៉្លោះហើយក្រុមភ្លេងពុំអាចរក្សាសកម្មភាពបានទៀត។ លុះដល់ឆ្នាំ២០០៩ (ព្រះតេជព្រះគុណគឹមរ៉េន) ព្រះចៅអធិការវត្តមហាទប់និមន្តមកចលនាអ្នកដែលធ្លាប់លេងភ្លេងចូលវត្តប្រគំភ្លេងក្នុងពិធីដាក់ទូកងចុះទឹក។ ចាប់ពីពេលនោះក្រុមភ្លេងក៏បានបង្កើតឡើងវិញ ដោយមានសមាជិក៩នាក់។ បងផួរសួងប្រធានក្រុមភ្លេងឲ្យដឹង៖ ក្រោយពីបានបង្កើតមួយឆ្នាំយើងខ្ញុំចូលវត្តមហាទប់ប្រគំជូនភ្ញៀវទេសចរស្តាប់កម្សាន្ត"។
បច្ចុប្បន្នក្រុមភ្លេងមានតន្រ្តីករសុទ្ធតែចាស់ៗអាយុពី៥០ដល់៩០ឆ្នាំ។ លោកត្រាវិញអាយុ៨៧ឆ្នាំជាសមាជិកក្រុមភ្លេងឲ្យដឹង៖ "ផ្ទះខ្ញុំនៅឃុំថាមដូងស្រុកមីស្វៀង ជារៀងរាល់ថ្ងៃខ្ញុំជិះកង់មកប្រគំភ្លេងនៅវត្តចម្ងាយជាង១០គីឡូម៉ែត្រ។ យើងខ្ញុំប្រគំភ្លេងក្នុងវត្តមិនមែនដើម្បីប្រាក់នោះទេសំខាន់គឺប្រគំបទភ្លេងប្រពៃណីជូនមាមីងជិតឆ្ងាយស្តាប់កម្សាន្តដើម្បីមាមីងបានយល់ពីលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ" ។ ទោះបីឋិតក្នុងវ័យចំណាស់ក៏ដោយប៉ុន្តែតន្រ្តីករទាំងនេះតែងមានគំនិតតែមួយគឺស្រឡាញ់ចូលចិត្តសិល្បៈ។ តន្រ្តីករគឹមសូលអាយុ៧៥ឆ្នាំនៅភូមិតាយកុងឃុំតាយវ៉ាំងស្រុកត្រឹងដេឲ្យដឹង៖ "ខេត្តសុកត្រាំងមានក្រុមភ្លេងប្រពៃណីមិនលើសពី៥ក្រុមទេ។ ព្រោះហេតុនោះយើងខ្ញុំមកវត្តប្រគំភ្លេងប្រពៃណីដើម្បីឧទ្ទេសនាមឲ្យភ្ញៀវទេសចរក្នុងនិងក្រៅខេត្តបានស្គាល់ភ្លេងប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ពិសេសគឺដាស់ស្មារតីមជ្ឈដ្ឋានយុវវ័យឲ្យចេះស្រឡាញ់ចូលចិត្តភ្លេងប្រពៃណីរបស់ជាតិខ្លួន " ។
បច្ចុប្បន្នក្រៅពីទៅប្រគំភ្លេងក្នុងវត្តក្រុមភ្លេងភូមិបាត់តាគីនៅទាំងទៅប្រគំកំដរនៅក្នុងពិធីអាពាហ៍ពិពាហ៍ទៀតផង។ បងផួរសួងឲ្យដឹងបន្ថែម៖ "អ្នកទាំងឡាយមកទស្សនានិងស្តាប់យើងខ្ញុំប្រគំភ្លេងគឺជាប្រការគួរឲ្យត្រេកអរណាស់។ យើងខ្ញុំមានបំណងជួយឲ្យមជ្ឈដ្ឋានយុវវ័យបានខិតជិតនឹងភ្លេងប្រពៃណីដើម្បីពួកគេមានអារម្មណ៍ស្រឡាញ់ចូលចិត្តភ្លេងប្រពៃណីនិងរួមគ្នារក្សាពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ"៕
លីធាង-មុនី