05/05/2015 - 10:07

កងប្រជាស្វ័យត្រាណមានការវិវឌ្ឍន៍រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ

បច្ចុ​ប្បន្ន កង​ប្រ​ដាប់​អា​វុធ​ខេត្ត​និ​យាយ​រួម កង​ប្រ​ជា​ស្វ័យ​ត្រាណ​និ យាយ​ដោយ​ឡែក​របស់​ខេត្ត​អាង​យ៉ាង បាន​បង្កើន​កម្លាំង​រឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រួម​ចំ​ណែក​រក្សា​ស្ថិរ​ភាព​ន​យោ​បាយ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព សង្គម​លើ​ភូមិ​សាស្រ្ត​។

កង​ប្រ​ជា​ស្វ័យ​ត្រាណ​ជួយ​ប្រ​ជា​ជន​ធ្វើ​ផ្លូវ​ជន​បទ​នៅ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​អាង​យ៉ាង​ ។ 

ឧត្តម​សេនីយ៍​ត្រី ឡេ​ហ្វាង​ភុក មេ​បញ្ជា​ការ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា ខេត្ត​អាង​យ៉ាង ឲ្យ​ដឹង​៖ "ច្រើន​ឆ្នាំ​ក​ន្លង ពិ​សេស​គឺ​ចាប់​ពី​មាន​ច្បាប់​កង​ប្រ​ជាស្វ័យ​ត្រាណ​ប្រ​កាស​ឲ្យ​ប្រើ ថ្នាក់​ដឹ​ក​នាំ​បក្ស​និង​រដ្ឋ​អំ​ណាច​ខេត្ត​អាង​យ៉ាង គ្រប់​លំ​ដាប់​ថ្នាក់​តែង​យក​ចិត្ត​ទុក​ដាក់ ពិ​សេស​ទាំង​ខាង​គោល​​ការណ៍​​ដឹក​នាំ និង​ចង្អុល​ការ​ជាក់​ស្តែង​ចំ​ពោះ​កង​ប្រ​ដាប់​អា​វុធ​ភូមិ​ភាគ​និ​យាយ​រួម កង​ប្រ​ជា​ស្វ័យ​ត្រាណ​និ​យាយ​ដោយ​ឡែក សំ​ដៅ​ធា​នា​ផល​ប្រ​យោជន៍​ន​យោ​បាយ សម្ភារៈ​ ស្មារ​តី​ជូន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​។ ឆ្លង​តាម​រយៈ​នោះ បង្ក​លក្ខណៈ​ងាយ​ស្រួល​បំ​ផុត​ជូន​កម្មា​ភិ​បាល​យុទ្ធ​ជន នឹង​នរ​ចិត្ត​ក្នុង​ការ​បំ​ពេញ​ការ​ងារ​សម្រេច​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​បាន​ល្អ"​។ ចាប់​ពី​ឆ្នាំ​២០១០ ដើម្បី​ផ្សព្វផ្សាយ​អនុ​វត្ត​ច្បាប់​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ឲ្យ​បាន​ឯក​ភាព សម​ស្រប​ជា​មួយ​នឹងលក្ខណៈ​ពិ​សេស ដោយ​ឡែក​របស់​ភូមិ​ភាគ​នី​មួយ​ៗ នៅ​លើភូ​មិ​សាស្រ្ត​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​អាង​យ៉ាង បាន​ផ្សព្វ​ផ្សាយ​គម្រោង​កា​រ៖ "ស្ថាប​នា​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ដំ​ណាក់​កាល​២០១១​-២០១៥​"។ ក្រោយ​ពី​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ផ្តល់​សច្ចា​ប័ន គម្រោង​ការ​នេះ​បាន​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​ដោយ​ស្អិត​ល្មួត ត្រឹម​ត្រូវ​តាម​ច្បាប់​កំ​ណត់​បង្ក​បាន​នូវ​ការ​មូល​មតិ​គ្នា​ខ្ពស់​ក្នុង​ប្រ​ព័ន្ធ​ន​យោ​បាយ​និង​ប្រ​ជា​ជន​។ មក​ទល់​ពេល​នេះ អត្រា​បក្ខ​ជន​ក្នុង​កង​កម្លាំង​សម្រេច​បាន​១៩,៣៤​%, អត្រា​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​សម្រេច​បាន​៤៧,៩៣​%។ សា​ខា​បក្ស​យោ​ធា​មាន​១៥៦/១៥៦ នៅ​តាម​​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន; ក្នុង​នោះ​មាន​សា​ខា​បក្ស​យោ​ធា​ចំ​នួន​១២១​/១៥៦ មាន​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រូប​អត្រា​៧៧,​៥៦%​។

​ឆ្នាំ​២០១៤ ខេត្ត​អាង​យ៉ាង បាន​បន្ត​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ការ​កែ លម្អ​អង្គ​ការ ចាត់​តាំង​ក្រ​ប​ខណ្ឌ​កង​ប្រ​ជា​ស្វ័យ​ត្រាណ ប្រ​ចាំ​ការ​ខេត្ត​អាង​យ៉ាង​ឲ្យ​បាន​សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង និង​លក្ខណ​សម្បត្តិ​នៃ​ថ​វិ​កា​ភូមិ​ភាគ ដើម្បី​កែ​លម្អ​បង្កើន​នូវ​គោល​កំ​ណត់​ដែល​បាន​​ទ​​ទួ​ល​ចំ​ពោះ​កង​ប្រ​ជាស្វ័យ​ត្រាណ​ប្រ​ចាំ​ការ​។ បច្ចុ​ប្បន្ន មាន​ស្រុក​ប្រ​មាណ​៧០​% បាន​ចំ​ណាយ​ថ​វិ​ការ​ដ្ឋជូន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ប្រ​ចាំ​ការ នូវ​ប្រាក់​ហូប​ចុក​ពី​២៥​.០០០​ដុង​ដល់​៣៥.​០០០​ដុង​/ម្នាក់​/ថ្ងៃ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ចំ​ណាយ​ប្រាក់​ឧបត្ថម្ភ​ការ​ហូប​ចុក​បន្ថែម ពី២.០០០ដុង​-៥.០០០​ដុង​/ថ្ងៃ​។ ឆ្នាំ​កន្លង ភូមិ​ភាគ​នា​នា​របស់​ខេត្ត​បាន​ចំ​ណាយ​ជាង​៦,​៥​ពាន់​លាន​ដុង ដើម្បី​ធា​នា​នូវ​សម្លៀក​បំ​ពាក់​និង​ឧប​ករណ៍​ជំ​នួយ​កង​ប្រ​ជា​ស្វ័យ​ត្រាណ​តាម​សេច​ក្តី​កំ​ណត់​។ ក្រៅ​ពី​នោះ តាម​សំ​ណើរ​របស់​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត ភូមិ​ក​ភាគ​នា​នា​នៅ​ទាំង​ធា​នា​របប​ធា​នា​ហា​និ​ភ័យ​សង្គម​ជូន​កម្មា​ភិ​បាល​មេ​បញ្ជា​ការ មេ​បញ្ជា​ការ​រង​នៃ គណៈ​បញ្ជា​ការ​យោ​ធា​ថ្នាក់​ឃុំ និង​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល​ជូន​យុទ្ធ​ជន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ប្រ​ចាំ​ការ​លើ​ភូមិ​សាស្រ្តខេត្តទាំង​អស់​។ ឆ្នាំ​២០១៣ ខេត្ត​បាន​ចំ​ណាយ​ថ​វិ​កា​ភូមិ​ភាគ​ផ្គត់​ផ្គង់ បរិក្ខារ​ជូន​ស្ថា​ប័ន​យោ​ធា​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន​នី​មួយ​ៗ​នូវ​ម៉ូ​តូ​២​គ្រឿង គិត​ជា​ទឹក​ប្រាក់​ស​រុប​ជាង​៥​ពាន់​លាន​ដុង​។

​ផ្តើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ រដ្ឋ​អំ​ណាច​ការ​ឧបត្ថម្ភ​របស់​ផ្នែក អង្គ​ការ​ម​ហា​ជន​នា​នា ពិ​សេស​គឺ​ការ​ឧបត្ថម្ភ​របស់​ប្រ​ជា​ជន​បាន​បង្ក​លក្ខណៈ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ខិត​ខំ​សម្រេច​ភារ​កិច្ច​ន​យោ​បាយ ​ដែល​ថ្នាក់​លើ​ប្រ​គល់ ជូន​បាន​ល្អ​ប្រ​សើរ​។ បច្ចុ​ប្បន្ន ប្រ​ព័ន្ធ​អង្គ​ការ​ចាត់​តាំង​សន្សឹម​ៗ មាន​ភាព​រឹង​មាំ គណៈ​បញ្ជា​ការ​យោ​ធា​បណ្តា​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន សុទ្ធ​តែ​បាន​ពង្រីក​ល្អ​នូវ​តួ​នា​ទី​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់ ចូល​រួម​ជា​មួយ​នឹង​កង​កម្លាំង​ផ្សេង​ៗ រក្សា​លំ​នឹង​អ​ធិ​ប​​តេយ្យ​ព្រំ​ដែន លំ​នឹង​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សង្គម​ក្នុង​ប្រ​ទេស បង្ក​ភាព​ងាយ​ស្រួល​ជូន​ភូមិ​ភាគ​ផ្តុំ​កម្លាំង​អភិវឌ្ឍសេដ្ឋ​កិច្ច ធ្វើ​ជា​ស្នូល​ក្នុង​ការ​កសាង​ខឿន​ការ​ពារ​ប្រ​ទេស ទូ​ទាំង​ប្រ​ជា​ជន​កសាង​រឹង​មាំ​ តំ​បន់​ការ​ពារ​លើ​ភូមិ​សាស្រ្ត​ខេត្ត​៕

វុាំង​ត្រាញ​-វិ​មាន​

 

ចែករំលែកអត្ថបទ