21/04/2015 - 09:25

ផ្ទះមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន

ជាង​៨​ខែ ក្រោយ​ពី​គ្រោះ​ធម្ម​ជាតិ​ដោយ​ខ្យល់​កំ​បុត​ត្បូង​នៅ​ទី​ប្រ​ជុំ​ជន​កើ​-ដ ក្រុង​កឹង​ធើ ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​រង​ការ​បាក់​បែក​ខូច​ខាត​ ត្រូវ​បាន​សាង​សង់​ឡើង​វិញ​។ 

 កង​ទ័ព​ស្រុក​កើ​-ដ​ មក​ទស្សនា​ផ្ទះ​ថ្មី​របស់​គ្រួ​សារ​លោក​យ័ញ​អ៊ុក​ ។

​លោក​យ័ញ​អ៊ុក ជា​ប្រ​ជា​ជន​មួយ​រូប​នៅ​ទី​ប្រ​ជុំ​ជន​កើ​-ដ រំ​លឹក​ឡើង​៖ "ក្នុង​ពេល​កំ​ពុង​ខ្យល់​ព្យុះ មាន​យុទ្ធ​ជន​កង​ទ័ព​ថ្មើរ​ជើង​និង​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ជាង​១០០​នាក់ បាន​ចុះ​មក​កន្លែង​កើត​ហេតុ​ជួយ​សង្គ្រោះ​នាំ ប្រ​ជា​ជន​ចេញ​ផុត​ពី​គំ​នរ​បែកបា​ក់ រួច​ជម្លៀស​ប្រ​ជា​ជន​ទៅ​កាន់​កន្លែង​សុ​វត្ថិ​ភាព​" ​បង្ការ​ខ្លាច​ក្រែង​ខ្យល់​កំ​បុត​ត្បូង​វិល​មក​ម្តង​ទៀត​។ ទ្រព្យ​សម្បត្តិរ​បស់​ប្រ​ជាជ​ន បាន​កង​កម្លាំង​ការ​ពារ​មិន​ឲ្យ​បាត់​បង់​។ ក្រោយ​ពី​គ្រោះ​ខ្យល់​កំ​បុត​ត្បូង ប្រ​ជា​ជន​និង​យុទ្ធ​ជន​ទាំង​ឡាយ​ព្រួត​ដៃ​គ្នា​ជួស​ជុល​ផ្ទះ​សម្បែង​ដែល​ខូច​ខាត​តិច​តួច និង​ប្រ​មែ​ប្រ​មូល​រៀប​ចំ​ផ្ទះ​ដែល ខូច​ខាត​ទាំង​ស្រុង​។ ភ័ស្តុ​ភារ​ជួយ​សង្គ្រោះ​ជំ​រំ​សំ​ពត់​តង់ សម្ភារៈ​ចំ​បាច់​ផ្សេង​ៗ​ក៏​បាន​កង​កម្លាំង​នាំ​មក​ជូន​ដល់​រាល់​គ្រួ​សារ​។ ពិ​សេស គ្រួ​សារ​លំ​បាក​បំ​ផុត​ជាង​៥០ ដែល​ផ្ទះ​រង​ការ​ខូច​ខាត​ទាំង​ស្រុង​ត្រូវ​បាន​រដ្ឋ​អំ​ណាច គ្រប់​លំ​ដាប់​ថ្នាក់​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​។ គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​កើ-​ដ ទ​ទួល​ភារ​កិច្ច​សង់​ផ្ទះ​ជូន​គ្រួ​សារ​ទាំង​នេះ​។ ជាង​១​ខែ​ក្រោយ​មក មា​មីង​បាន​ទទួល​ផ្ទះ​ថ្មី​នោះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង ដើម្បី​មា​មីង​គ្រប់​រូប​ខិត​ខំ​ឆ្លង​កាត់​ការ​លំ​បាក​​ក​សាង​ជីវ​ភាព​ឡើង​វិញ​។

​ផ្ទះ​មួយ​ខ្នង​ៗ​ដែល​សង់​ថ្មី មាន​យុទ្ធ​ជន​៥​នាក់ និង​បញ្ជា​ការ​ម្នាក់​ចូល​រួម​សាង​សង់​ម្ចាស់​ផ្ទះ​គ្រាន់​តែ​ជួល​មេ​ជាង​ម្នាក់​។ លោក​លី​យ័ញ​នៅ​ភូមិ​ថើយ​ហីប ទី​ប្រ​ជុំ​ជន​កើ​-ដ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "ខ្ញុំ​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ជិត​៤០​លាន​ដុង ហើយ​គ្រួ​សារ​ខ្ញុំ​ប្រ​មែ​ប្រ​មូល​បន្ថែម​១០​លាន​ដុងទៀត សង់​បាន​ផ្ទះ​ថ្មី​ស្អាត​បាត​។ ប៉ុន្តែ​ដំ​បូង​បង្អស់​គឺ​ដោយ​សារ​បាន​បងៗ កង​ទ័ព​ចុះ​មក​ជួយ​សង់​ផ្ទះ ប្រ​ជា​ជន​យើង​ខ្ញុំ​មិន​ចាំ​បាច់​គិត​គូរ​ការ​ហូប​ចុក​ឬ​ក៏​កន្លែង​ដេក​នៅ​អី​ទេ គឺ​យុទ្ធ​ជន​ទាំង​ឡាយ​គិត​គូរ​ដោយ​ខ្លួន​ឯង​។ អា​ស្រ័យ​ហេតុ​នោះ មិន​ចាំ​បាច់​ជួល​កម្លាំ​ង​ពល​កម្ម​នាំ​ឲ្យ​បង់​ខាត​ប្រាក់កាស។ ផ្ទះ​ដែល​កង​ទ័ព​សង់ មាន​គុណ​ភាព​ល្អ យុទ្ធ​ជន​នៅ​ទាំង​ឧបត្ថម្ភ​ប្រ​ជា​ជន​លើក​ធារ​ឲ្យ​ខ្ពស់​ដើម្បី​បញ្ជៀស​ទឹក​ជំ​នន់​ទៀត​ផង​"។

លោក​លីវ​ឡង មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​កើ​-ដ មាន​ប្រសាសន៍​៖ ​ "​ការ​ងារ​ជួយ​ប្រ​ជា​ជន​បាន​ក្លាយ​ជា​ស​កម្ម​​ភាព​ជា​ប្រ​ចាំ​របស់​អង្គ​ភាព ហេតុ​នោះ​បង​ប្អូន​យុទ្ធ​ជន​ទាំង​នេះ មាន​ការ​ស្ទាត់​ជំ​នាញ ដូច​ជាង​សំ​ណង់​ដែរ​។ អង្គ​ភាព​បាន​កំ​ណត់​ក្នុង​ស​ម័យ​សន្តិ​ភាព ការ​ជួយ​សង្គ្រោះ​ប្រ​ជា​ជន​ដោយ​គ្រោះ​ធម្ម​ជាតិ​បណ្ដាល​ឡើង​ និង​បង្ក​លក្ខណៈ​ឲ្យ​​​ប្រ​ជា​ជន​ជម្នះ​បាន​នូវ​ផល​វិ​បាក​ទាំង​ឡាយ គឺ​ជា​ការ​ងារ​មួយ​ដ៏​សំ​ខាន់ ហេតុ​នោះ​អង្គ​ភាព​តែង​មាន​ក្រុម​ទទួល​បន្ទុក​ការ​ងារ​នេះ។​ ពេល​មាន​គ្រោះធម្ម​ជាតិ​កើត​ឡើង​ម្តង​ៗ កង​កម្លាំង​នឹង​មក​ដល់​កន្លែង​កើត​ហេតុ​យ៉ាង​រហ័ស មិន​ត្រឹម​តែ​ឧបត្ថម្ភ​ក្នុង​ពេល​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង​ភ្លាម​ៗ​ប៉ុណ្ណោះ​ទេ តែ​នៅ​ទាំង​ជួយ​មា​មីង​លំ​នឹង​ជីវ​ភាព​យូរ​អង្វែង​ទៀត​​ផង​"៕

ថាច់​ថាញ់​ភូ-​វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លីវ​ឡង