22/09/2015 - 14:47

យុទ្ធជនពិការគំរូ

លោក​ត្រឹង​ក្វឹក​ត្វង យុទ្ធ​ជន​ពិ​ការ​កម្រិត​៣/៤ ប្រ​ធាន​ស​មា​គម​អ​តី​ត​យុទ្ធ​ជន​ឃុំ​ភូ​វិញ ក្រុង​តឹង​ចូវ ខេត្ត​អាន​យ៉ាង ជា​យុទ្ធ​ជន​ពិ​ការ​គំ​រូ​មួយ​រូប​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​អតីត​យុទ្ធ​ជន​គំ​រូ ខេត្ត​អាន​យ៉ាង ដំ​ណាក់​កាល​ឆ្នាំ​២០០៩​-២០១៤​ ។ 

យុទ្ធ​ជន​ពិ​ការ​ត្រឹង​ក្វឹក​ត្វង កំ​ពុង​ថែ​ទាំ​ហ្វូង​គោ​ពូជ​របស់​គ្រួ​សារ​។

និ​យាយ​ពី​លោក​ត្រឹង​ក្វឹក​ត្វង លោក​ត្រឹង​ហ្វាង​ជៀង ប្រ​ធាន​ស​មា​គម អ​តីត​យុទ្ធ​ជន​ក្រុង​តឹង​ចូវ ឲ្យ​ដឹង​៖ "បង​ត្វង អ្នក​ដែល​ជួយ​ស​មា​ជិក​អ​តី​ត​យុទ្ធ​ជន និង​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ឲ្យ​ឈាន​ឡើង​ធ្វើ​មាន​ដោយ​ការ ឧបត្ថម្ភ​ដើម​ទុន​ណែ​នាំ​បច្ចេក​ទេស​ចិញ្ចឹម​គោ​ពូជ​។ ផ្តើម​ពី​ទម្រង់​រូប​ភាព ចិញ្ចឹម​គោ​ពូជ បង​ត្រឹង​ក្វឹក​ត្វង បាន​បង្ក​បងេ្កីត​ហ្វូង​គោ​របស់​គ្រួ​សារ​ដល់​ទៅ​២០០​ក្បាល​"។ ផ្តើម​ឡើង​ពី​គ្រួ​សារ​ក្រ​ខ្សត់ ប្តី​ប្រពន្ធ​លោក​ត្វង ផ្តុំ​កម្លាំង​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី សន្សែ​សន្សំ​ប្រាក់​រហូត​មក​ទល់​បច្ចុប្បន្ន ទ្រព្យ​សម្បត្តិ​របស់​គ្រួ​សារ​មាន​ជាង​៥​ពាន់​លាន​ដុង​។ ក្រៅ​ពី​ការ​ធ្វើ​មាន​សម្រាប់​គ្រួ​សារ លោក​ត្វង​នៅ​ទាំង​មាន​ទឹក​ចិត្ត​ខ្នះ​ខ្នែង​ចំ​ពោះ​ការ​ងារ សប្បុរ​ស​ធម៌ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ឧបត្ថម្ភ​មិត្ត​រួម​កង​ជម្នះ​ការ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ តួ​យ៉ាង​ដូច​យុទ្ធ​ជន​ពិ​ការ​ពី​ររូប​ស្នាក់​នៅ​ភូមិ​ភូ​​ហ៊ឹង គឺ​លោក​វ៉​ហ្វាង​មិញ យុទ្ធ​ជន​ពិ​ការ​កម្រិត​២/៤ និង​លោក​ង្វៀង​មិញ​យ៉ុង យុទ្ធ​ជន​ពិ​ការ​កម្រិត​៣/៤​។ គ្រួ​សារ​របស់​យុទ្ធ​ជន​ពិ​ការ​ទាំង​ពីរ​រូប មុន​នេះ​តែង​ជួប​ការ​លំ​បាក​ច្រើន​។ ខណៈ​ពេល​លោក​ត្រឹង​ក្វឹក​ត្វង ឧបត្ថម្ភ​ទុននិង​ណែ​នាំពី​បច្ចេក​ទេស​ចិញ្ចឹម​គោ​ពូជ សព្វ​ថ្ងៃ​គ្រួ​សារ​ទាំងពី​នេះ​ចិញ្ចឹម​គោ​ពូជ​បាន​ពី​៤​ដល់​៦​ក្បាល  ហើយ​ក្នុង​គោ​ពូជ​មួយ​ក្បាល ៗ គិត​ជា​តម្លៃ​ពី​៥០​ដល់​៦០​លាន​ដុង​។ លោក​ង្វៀន​មិញ​យ៉ុង ឲ្យ​ដឹង​ដោយ​ក្តី​រំ​ភើប​៖ "ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ គ្រួ​សារ​ខ្ញុំ​ក្រ​លំ​បាក​ខ្លាំង​ណាស់ ក្រោយ​មក​អា​ស្រ័យ​បាន​បង​បៃត្វង ឲ្យ​ខ្ចី​ទុន​ទិញ​គោ​ពូជ​ពី​រក្បាល​មក​ចិញ្ចឹម គិត​ជា​តម្លៃ​ទឹក​ប្រាក់​មួយ​ក្បាល​ៗ​៣០​លាន​ដុង បន្ទាប់​ពី​ចិញ្ចឹម​បន្ធាត់​បាន​មួយ​រយៈ​ឥឡូវ​នេះ មាន​អ្នក​មក​សួរ​រក​ទិញ​ដោយ​តម្លៃ​៥៥​លាន​ដុង​"។

 លោក​ត្វង រៀប​រាប់ៈ​ "មុន​នេះ គ្រួ​សារ​ខ្ញុំ​ក្រី​ក្រ​ណាស់ ម្ល៉ោះ​ហើយ​ខ្ញុំ​ចង់​ជួយ​មិត្ត​រួម​កង​និង​មា​មីង​ក្នុង​ឃុំ ក្នុង​ស្រុក បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។ យុទ្ធ​ជន​ពិ​ការ​ត្រឹង​ក្វឹក​ត្វង នៅ​ទាំង​ស្ម័គ្រ​ចិត្ត​រួម​វិ​ភាគ​ទាន​កសាង​សំ​ណង់​ជន​បទ​ថ្មី ដោយ​មាន​ទឹក​ប្រាក់​ជាង​៣០​លាន​ដុង លោក​បរិ​ច្ចាគ​ឈាម​២០​លើក​សង្រ្គោះ​មនុស្ស​និង​ជា​និច្ច​កាល​តែង​ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​នឹង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​នគរ​បាល​ឃុំ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម ចលនា​យុវ​ជន​ចូល​កង​ទ័ព​។ល។ លោក​ង្វៀន​ថាញ់​ផុង អនុ​លេ​ខា​បក្ស​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ភូ​វិញ ឲ្យ​ដឹង​​ ៖​" បង​ត្រឹង​ក្វឹក​ត្វង ជា​គំ​រូ​ឆ្នើម​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​របស់​ភូមិ​ភាគ​"។ ផ្តើម​ពី​ការ​ខ្នះ​ខ្នែង​របស់​បង​ផ្ទាល់​និង​សមិ​ទ្ធិ​ផល រួម​វិ​ភាគ​ទាន​ជូន​ភូមិ​ភាគ លោក​ត្វង នៅ​ទាំង​មាន​កិត្តិ​យស​ទទួល​បាន​រង្វាន់​មាន​ដូច​៖ បណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ប័ណ្ណ​សរ​សើរ​របស់​ក្រ​សួង​ការ​ពារ​ប្រ​ទេស ប័ណ្ណ​សរ​សើរ​របស់​មជ្ឈិម សមា​គម​អ​តី​ត​យុទ្ធ​ជន​ពិ​ការ​វៀត​ណាម បណ្ណ​សរ​សើរ​របស់​មជ្ឈិម​សមា​គម​កសិ​ករ​វៀត​ណាម និង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​អាន​យ៉ាង​៕

វាំុងត្រាញ់-សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្វង