ច្រើនឆ្នាំមកអាយនេះ វេជ្ជបណ្ឌិតឯកទេស ងោ៉ក្វេត ប្រធានផ្នែកពិនិត្យ ព្យាបាលជំងឺ នៅមជ្ឈមណ្ឌលសុខាភិបាលស្រុកត្រឹងដេ និងវេជ្ជបណ្ឌិត ហេងមិញត្វឹង នៅមជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ ខេត្តសុក ត្រាំង គឺជាគ្រូពេទ្យគំរូអស់ពីចិត្តថែទាំអ្នកជំងឺ។
វេជ្ជបណ្ឌិតងោ៉ក្វេត កំពុងពិនិត្យរោគជូនកុមារ។
វេជ្ជបណ្ឌិតងោ៉ក្វេត ឲ្យដឹង៖ "កាលនោះ គ្រួសារខ្ញុំក្រណាស់ដោយសារ តែស្រឡាញ់របរបានជាខ្ញុំខិតខំរៀន។ គោលដៅរបស់ខ្ញុំគឺរៀនមានចំ ណេះវិជ្ជាដើម្បីវិលមកស្រុកកំណើតព្យាបាលជំងឺជូនអ្នកក្រ និងចាស់ៗ អនាថាជាដើម។ ព្រោះហេតុនោះ ទោះបីលំបាកនឿយហត់យ៉ាងណាក៏ដោយ ខ្ញុំតែងខិតខំរៀនសូត្រដើម្បីក្លាយជាគ្រូពេទ្យម្នាក់"។ ឆ្នាំ១៩៩៣ ងោ៉ក្វេត ប្រឡងបញ្ចប់សញ្ញាបត្រគ្រូពេទ្យរួច បានថ្នាក់លើចាត់មកបំ ពេញការងារនៅមជ្ឈមណ្ឌលបង្ការរោគសង្គមស្រុកម៉ីស្វៀង បន្ទាប់ពីបំ ពេញការងារបាន៧ឆ្នាំ បងបានបញ្ជូនទៅបណ្តុះបណ្តាលវេជ្ជបណ្ឌិត រួចវិលមកបំពេញការងារផ្នែកប្រពោធកម្មសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ពហុវិជ្ជាម៉ីស្វៀង។ ទីនេះជាកន្លែងទទួលអ្នកជំងឺធ្ងន់ៗ ព្រោះហេតុនោះ វេជ្ជបណ្ឌិតតែងខិតខំរៀនសូត្រដោយឥតឈប់ឈរ ដើម្បីលើកកម្ពស់ វិជ្ជាឯកទេស។ ឆ្នាំ២០១០ វេជ្ជបណ្ឌិតងោ៉ក្វេត បានចាត់ទៅបំពេញការ ងារនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកត្រឹងដេ លុះដល់ឆ្នាំ២០១៤ បង បានបញ្ជូនទៅបណ្តុះបណ្តាលវិជ្ជាឯកទេសផ្នែកគ្រឿងក្នុង។ បច្ចុប្បន្ន បងជាប្រធានផ្នែកពិនិត្យព្យាបាលជំងឺ នៅមជ្ឈមណ្ឌលសុខាភិបាល ស្រុកត្រឹងដេ។ គិលានុបដ្ឋាយិកាគឹមធីហឿង ឲ្យដឹង ៖ "កាលទើបចូលបំ ពេញការងារអ្នកជំងឺច្រើនណាស់ រីឯមុខជំនាញរបស់ខ្ញុំនៅមានកម្រិត ប៉ុន្តែខ្ញុំតែងសម្រេចភារកិច្ចបានល្អ ដោយសារបានវេជ្ជបណ្ឌិតងោ៉ក្វេត ជួយណែនាំដោយអស់ពីចិត្តពីថ្លើម។ នៅបន្ទប់ពិនិត្យជំងឺ វេជ្ជបណ្ឌិត ងោ៉ក្វេត តែងរុះរាយជាមួយនឹងអ្នកជំងឺនិងមិត្តរួមអាជីព ព្រមទាំងផ្តែផ្តាំមិត្តរួមអាជីពទាំងឡាយ ត្រូវតែទទួលអ្នកជំងឺដោយរាក់ទាក់ស្និទ្ធស្នាល និងណែនាំហ្មត់ចត់ក្នុងការព្យាបាលបង្ការរោគ ដើម្បីអ្នកជំងឺឆាប់ជាសះ ស្បើយ"។ ប៉ុន្មានឆ្នាំដំបូង មជ្ឈមណ្ឌលជួបការលំបាកខាងសម្ភារៈនិង បុគ្គលិក ប៉ុន្តែដោយសារការប្តេជ្ញាចិត្តខិតខំពុះពាររបស់វេជ្ជបណ្ឌិតងោ៉ក្វេត រួមជាមួយនឹងសមូហភាព អង្គភាពបានដោះស្រាយការលំបាកជា បណ្តើរៗ មានដូចការរៀបចំបន្ទប់ពិនិត្យជំងឺឲ្យមានរបៀបរៀបរយល្អ។ វេជ្ជបណ្ឌិតងោ៉ក្វេត ឲ្យដឹង ៖ "នៅស្រុកត្រឹងដេ អ្នកជំងឺភាគច្រើនជាជន រួមជាតិខ្មែរ ហេតុនោះក្នុងពេលពិនិត្យព្យាបាលជំងឺខ្ញុំនិយាយទាំងពីរ ភាសាវៀត-ខ្មែរ ដើម្បីងាយស្រួលក្នុងការពិនិត្យមើលរោគវិនិច្ឆ័យ។ ចំពោះរូបខ្ញុំ ពេលឃើញអ្នកជំងឺបានជាសះស្បើយ មានសុខភាពល្អ ជួបជុំ គ្រួសារគឺខ្ញុំមានសេចក្តីត្រេកអរបំផុត។ យើងខ្ញុំតែងចាត់ទុកការថែទាំ អ្នកជំងឺជាសំខាន់"។
វេជ្ជបណ្ឌិតផាងមិញល្វឹង នាយកមជ្ឈមណ្ឌលសុខាភិបាលស្រុកត្រឹងដេ បញ្ជាក់ ឲ្យដឹង៖ "វេជ្ជបណ្ឌិតងោ៉ក្វេត គឺជាគ្រូពេទ្យមានចរិយាសម្បតិ្តល្អគំរូតែងចុះសម្រុងជាមួយនឹងមិត្តរួមអាជីពនិងអ្នកជំងឺ។ ថ្ងៃធម្មតា ផ្នែកពិ និត្យព្យាបាលជំងឺទទួលអ្នកជំងឺជាង៣០០នាក់។ ចាប់ពីវេជ្ជបណ្ឌិតងោ៉ ក្វេត មកទទួលបន្ទុកជាប្រធាន ផ្នែកពិនិត្យរោគក្នុងមកទល់ពេលនេះ ឃើញថាបន្ទប់ពិនិត្យជំងឺ តែងឆ្លើយតបនឹងតម្រូវការពិនិត្យព្យាបាលជំងឺមិនទុកឲ្យអ្នកជំងឺរង់ចាំយូរ"។ វេជ្ជបណ្ឌិតងោ៉ក្វេតស្រឡាញ់របរនិងអស់ ពីចិត្តថែទាំអ្នកជំងឺ ហេតុនោះវេជ្ជបណ្ឌិតបានទទួលមេដាយអនុស្សាវ រីយ៍ ពីព្រោះបុព្វហេតុសុខាភិបាល ប័ណ្ណសរសើរជាច្រើនទៀតរបស់ គណៈកម្មាធិការប្រជាជនខេត្ត និងប័ណ្ណសរសើររបស់មជ្ឈិមសមាគមគ្រូពេទ្យវ័យក្មេងវៀតណាម ស្តីពីសម្រេចភារកិច្ចបានល្អក្នុងការពិនិត្យព្យាបាលជំងឺ និងជូនឱសថដោយឥតគិតថ្លៃដល់មាមីងនៅតំបន់ឆ្ងាយដាច់ស្រយាល។ វេជ្ជបណ្ឌិតហេងមិញត្វឹងក៏ដូចជាវេជ្ជបណ្ឌិតងោ៉ក្វេតដែរបំពេញការងារផ្នែកគ្រឿងក្នុងនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ បានឆ្លងកាត់ការលំបាកដ៏ច្រើន ដើម្បីបានក្លាយជាវេជ្ជបណ្ឌិត។ ឆ្នាំ២០០០ ពេលប្រឡងបញ្ចប់មធ្យមសិក្សាចំណេះទូទៅ ត្វឹងស្ម័គ្រចិត្តទៅកងទ័ព ក្រោយពីបញ្ចប់កាតព្វកិច្ចយោធា បងបានសិក្សាខាងឱសថការី។ ឆ្នាំ២០០៥ពេល មានគោលនយោបាយជម្រើសតាំងសិស្សសម្រាប់កូនចៅខ្មែរ បងបាន ចុះឈ្មោះរួចបានចូលរៀននៅមហាវិទ្យាល័យវេជ្ជឱសថសាស្រ្តកឹងធើ។ ក្រោយពីរៀន៦ឆ្នាំ បងបានប្រឡងបញ្ចប់វេជ្ជបណ្ឌិត រួចបានថ្នាក់លើ ចាត់មកបំពេញការងារផ្នែកគ្រឿងក្នុងនៅមជ្ឈមណ្ឌលសុខាភិបាល ចូវថាញ់។ ច្រើនឆ្នាំមកអាយនេះ វេជ្ជបណ្ឌិតតែងស្ម័គ្រចិត្តរួមជាមួយនឹងក្រុមពិនិត្យជំងឺរបស់សមាគមគ្រូពេទ្យវ័យក្មេង ចុះទៅតំបន់ឆ្ងាយដាច់ស្រយាល ដើម្បីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនអ្នកក្រ។ វេជ្ជបណ្ឌិតត្វឹង សំណេះសំណាល៖ "ពេលទៅតាមក្រុមពិនិត្យព្យាបាលជំងឺ នៅតំបន់ឆ្ងាយដាច់ស្រយាលម្តងៗ ទើបដឹងថាមាមីងត្រូវការនិងស្រឡាញ់គ្រូពេទ្យ។ ផ្តើមពីនោះ ខ្ញុំតាំងចិត្តថាត្រូវតែខិតខំសិក្សាស្រាវជ្រាវច្រើនជាងទៀត ដើម្បីសក្តិសមនឹងក្តីជំនឿរបស់អ្នកជំងឺ។ គោលដៅខិត ខំរៀនវិជ្ជាជីវៈគ្រូពេទ្យរបស់ខ្ញុំ គឺអស់ពីចិត្តពីថ្លើមព្យាបាលអ្នកជំងឺនាំមក នូវក្តីរីករាយជូនអ្នកជំងឺ"។ លោកត្រឹងត្វឹង នៅភូមិភូហឺវ ឃុំភូតឹម ឲ្យដឹង ៖"វេជ្ជបណ្ឌិតត្វឹងនិយាយភាសាខ្មែរផ្អែមល្ហែមអស់ពីចិត្តណែនាំនិងថែទាំអ្នកជំងឺអ្នកមានវ័យចំណាស់ដូចខ្ញុំធ្វើឲ្យខ្ញុំតែងមានការនឹងនរចិត្ត។ ខ្ញុំរងជំងឺឈឺខ្នង សម្ពាធឈាមខ្ពស់ចូលមន្ទីរពេទ្យព្យាបាលជិតមួយសប្តាហ៍ គម្លាតពីរបីម៉ោងវេជ្ជបណ្ឌិតមកពិនិត្យ ស្ទង់សម្ពាធឈាមម្តងនិងសាកសួរពីរោគនៃជំងឺ ព្រោះហេតុនោះអ្នកណាក៏ត្រេកអរមានចិត្ត ជឿជាក់ឆ្លងកាត់ជំងឺតម្កាត់ដើម្បីវិលទៅជួបជុំសង្គមគ្រួសារ"។
វេជ្ជបណ្ឌិតយឿងជីថៀង នាយករងនៃមជ្ឈមណ្ឌលសុខាភិបាលស្រុក ចូវថាញ់ បញ្ជាក់ឲ្យដឹង៖ "វេជ្ជបណ្ឌិតត្វឹង មានវិជ្ជាឯកទេសរឹងប៉ឹង ស្រឡាញ់របររវៀសរវៃក្នុងការងារ និងរាល់ការចលនារបស់អង្គភាពតែងអស់ពីចិត្តជាមួយអ្នកជំងឺនិងមិត្តរួមអាជីព។ បន្ទាប់ពីបំពេញការងារបាន៦ខែ វេជ្ជបណ្ឌិតត្វឹងបានបញ្ជូនទៅរៀនវិជ្ជាឯកទេសនិងឆ្លុះអេកូ។ ជា មួយនឹងទឹកចិត្តស្រឡាញ់របរក្នុងតួនាទីជាគ្រូពេទ្យ ព្រមជាមួយនឹងការ ខិតខំរបស់សាមីខ្លួនផ្ទាល់ ហេតុនោះវេជ្ជបណ្ឌិតបានសម្រេចកិត្តិនាម យុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន២ឆ្នាំបន្តបន្ទាប់។ ថ្មីៗនេះ វេជ្ជបណ្ឌិតត្វឹង បានទទួលប័ណ្ណសរសើររបស់មជ្ឈិមសមាគមគ្រូពេទ្យវ័យ ក្មេងវៀតណាមស្តីពីការសម្រេចភារកិច្ចបានល្អក្នុងការពិនិត្យជំងឺ និង ជូនឱសថដោយឥតគិតថ្លៃជូនមាមីងនៅតំបន់ឆ្ងាយដាច់ស្រយាល"៕
យ្វីអាញ់-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។