17/06/2014 - 08:57

ប្ដេជ្ញាចេញទៅនេសាទ ច្បាមសមុទ្រ

នោះ​គឺ​ជា​ការ​សំ​ណេះ​សំ​ណាល​របស់នេ​សាទ​ករ​ទាំង​ឡាយ​ដែលស្ទើរ​អស់​មួយ​ឆាក​ជី​វិត ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​របរ​នេ​សាទ​នៅ​តំ​បន់ស​មុទ្រ នៃ​ទី​ប្រ​ជុំ​ជន​សុង​ដុក (ស្រុក​ត្រឹង​វុាំង​ថើយ ខេត្ត​កា​ម៉ាវ​) ។ល។

កបា៉ល់​នេ​សាទ​ខាញ់​ហោយ ពេញ​ដោយ​ជល​ផល​ ក្រោយ​ពី​មួយ​លើក​ចេញ​ស​មុទ្រ

ពូ​តឺ​ប៊េវ (ង្វៀង​វុា​ំង​ប៊េវ​) ជា​នេសាទ​​ករ​ម្នាក់​ក្នុង​ចំ​ណោម​នេ​សាទ​ករ​ទាំង​ឡាយ​សំ​​ណេះ​សំណា​លៈ "ប៉ុន្មាន​ថ្ងៃ​នេះ ការ​ដែល​ចិន​បាន​ដាក់​រន្ទា​ខួង​ប្រេង​ទាំង​ទទឹង​ទិស​ចូល​មក​ដែន​ស​​មុទ្រ​ប្រ​ទេស​យើង យក​នា​វា​ធំ​ប្រើ​កាំ​ជ្រួច​បាញ់​ទឹក ហៅ​ហាន​បុក​ទង្កិច​នា​វា​ប៉ូ​លិស​ស​មុទ្រ និង​នា​វានេ​សាទ​របស់​នេ​សាទ​ករ​ប្រ​ទេស​យើង​ឃើញ​ដូច្នេះ ខ្ញុំ​មិន​សុខ​ចិត្ត​ទាល់​តែ​សោះ។​ ទោះ​ជា​​​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​បាន​និ​យាយ​នឹង​កូន​ៗ គឺ​ថា​មិន​ត្រូវ​ទុក​ទូក​ឲ្យ​នៅ​ដេក​សំ​ងំ​លើ​គោក​ជា​ដាច់​ខាត ប្ដេជ្ញា​ចិត្ត​ត្រូវ​តែ​ចេញ​ទៅ​ស​មុទ្រ​"។ មាន​គំនិត​ដូច​ពូ​តឺ​ដែរ បង​ថាច់​មិញ​ទូ ជា​នេ​សាទ​ករ​ទើប​តែ​ផ្អាក​ដំ​ណើរ​នេ​សាទ បន្ទាប់​ពី​មាន​រឿង​រ៉ាវ​នៅ​ស​មុទ្រ​ខាង​កើត ចែក​រំ​លែកៈ​  ​"​ដឹង​ថា​ការ​ចេញ​ដំ​ណើរ​ទៅ​ស​មុទ្រ​របស់​យើង​ខ្ញុំបង្កប់​ទៅ​ដោយ​ហា​និ​ភ័យ ប៉ុន្តែ​យើង​ខ្ញុំ​ពុំ​តក់​ស្លុត​ឡើយ ប្ដេជ្ញា​ច្បាម​ស​មុទ្រ​រួម​កម្លាំង​ជា​មួយ នឹង​នេ​សាទ​ករ​ទូ​ទាំង​ប្រ​ទេស​ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​ដី"​។ 

តាម​កា​​រស្ទង់​មតិ នេ​សាទ​ករ​ស្ទើរ​តែ​ទាំង​អស់​តែង​សម្ដែង​ការ​មិន​ពេញចិត្ត​ចំ​ពោះ​ទង្វើ​ខុស​ច្បាប់​របស់​ចិន​។ "ក្រោយ​ពី​ចាក់​ប្រេង​បន្ថែម​និង​លក់​ត្រី​រួច​រាល់ យើង​ខ្ញុំ​នឹង​បន្ត​ការ​ចេញ​ទៅ​ស​មុទ្រ​ទៀត​ ដើម្បី​ការ​ពារ ដែន​នេ​សាទ​របស់​យើង ដោយ​ប្ដេជ្ញា​មិន​រា​ថយ​" -បងស៊ើង​ហ្វាយ បាវ​នេ​​សា​ទករ​នៅ​ឃុំ​ង្វៀង​វៀត​ខាយ ស្រុក​ភូ​​តឹង ប្ដេជ្ញា​ដូច្នេះ ។

ខេត្ត​កា​ម៉ាវ​មាន​ក​ប៉ាល់​នេ​សាទ​ជាង​៤.៥០០​​គ្រឿង ក្នុ​ង​នោះ​ក​ប៉ាល់​មាន​កម្លាំ​ង​ធំ​ជាង​១/៣  ចេញ​ទៅ​នេ​សាទ​បាន​ឆ្ងាយ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ជូន​ពល​ករ ពល​កា​រិ​នី​រាប់​សិប​ពាន់​នាក់​ក្នុង​ចំ​ណោម​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ​មិន​តិច។ ការ​ទាញ​យក​ផល​ពី​ស​មុទ្រ គឺ​ជា​បង្អែក​ដ៏​មាំ​មួយ​ក្នុង​ចំ​ណោម​បង្អែក​ដ៏​មាំ​ខាង​សេដ្ឋ​កិច្ច​របស់​ខេត្ត​កាម៉ា​វ ថ្វី​ត្បិត​ចួន​កាល​កាក់​កប​ចួន​ក៏​ស្ដួច​ស្ដើង ប៉ុន្តែ​តាំង​ពី​អើយ​មក​នេ​សាទ​ករ​នៅ​តែ​ច្បាម​ស​មុទ្រ​។ សំ​ណេះសំ​ណាល​ជា​មួយ​នឹង​យើង​ខ្ញុំ​ពី​អា​ជីព​នេ​សាទ ពូ​ប៊ូយ​តឹង​ថាញ់ ជា​នេសា​ទ​ករ​ប្រ​កប​របរ​នេ​សាទ​នៅ​តំ​បន់​ស​មុទ្រ​ខាញ់​ ហោយ​ជាង​៣០​ឆ្នាំ (ស្រុក​អ៊ូមិ​ញ) ឲ្យ​ដឹងៈ​ " ក្រៅ​ពី​កង​នា​វា​ស្វ័យ​ត្រាណ (នា​វា​ជំ​នួយ​សង្គ្រោះ​២០​គ្រឿង​សម្រាប់​ជួយ​នេ​សាទ​ករ ខណៈ​ពេល​ជួប​ហា​និ​ភ័យ​នៅ​លើ​ស​មុទ្រ) ថ្មី​ៗ​នេះ យើង​ខ្ញុំ​បាន​រៀប​ចំ​ចេញ​ដំ​ណើរ​ទៅ ស​មុទ្រ​ជា​ក្រុម​ៗ មាន​ក​ប៉ាល់​ពី​១០​ដល់​២០​គ្រឿង គ្រាន់​នឹ​ង​ជួយ​គ្នា​ទៅ​​វិ​ញ​ទៅ​មក​ ខណៈ​ពេល​ជួប​ហា​និ​ភ័យ​នៅលើ​​ស​មុទ្រ ។ ហេតុ​នេះ ក្នុង​ការ​ចេញ​ដំ​ណើរ​ទ​ស​មុទ្រ​នេ​សាទ  យើង​ខ្ញុំ​គ្មាន​ភ័យ​បា​រម្ភ​អ្វី​ឡើយ"។

យោង​តាម​ស្ថិតិ​នៃ​ស្ថា​ប័ន​សមត្ថ​កិច្ច ភូមិ​សាស្ត្រ​ស្រុក​អ៊ូមិញ​មាន​កប៉ាល់​នេ​សាទ​ជាង​៧២០គ្រឿ​ង ក្នុង​នោះ​កប៉ាល់​នេ​សាទ​ដែល​កម្លាំង​ធំ​មាន​ជាង​២០០​គ្រឿង​។ ទោះ​បី​ស្ថាន​ភា​ព​នៅ​ស​មុទ្រ​ខាង​កើត​មាន​អស្ថិរ ភាព​ក្នុង​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ ប៉ុន្តែ​ស​កម្ម​ភាព​នេ​សាទ​នៅអ៊ូ​មិញ តែង​ប្រ​ព្រឹត្ត​ទៅ​ជា​ធម្ម​តា ។ សំ​ណេះសំ​ណាល​ជា​មួយ​នឹង​យើង​ខ្ញុំ បង​ហ្វិញ​​ហ្វាង​តឿង ប្រ​ធាន​ស្តី​ទី​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ខាញ់​ហោយ ឲ្យ​ដឹងៈ​ ប៉ុន្មាន​ថ្ងៃ​នេះ​  ថ្នាក់​ដឹ​ក​នាំ​ឃុំ  រួម​ជា​មួយ​នឹង​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ខាញ់​ហោយ តែង​រៀប​ចំ​ឃោស​នា​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍ គោល​មា​គ៌ារ​បស់​បក្ស ច្បាប់​របស់​រដ្ឋ​ជា​ច្រើន​លើក ព្រម​ទាំង​ពន្យល់​ច្បាស់​លាស់​ពី​ស​កម្ម​ភាព​ខុស​ច្បាប់​របស់​ចិន លើ​ដែន​ស​មុទ្រ​ខាង​កើត​របស់​វៀត​ណាម​។ " បន្ទាប់​ពី​យល់​ជ្រួត​ជ្រា​បនេ​សាទ​ករ​ភាគ​ច្រើន​យល់​ច្បាស់ និង​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំ​ពោះ​ទង្វើខុ​ស​ច្បាប់​របស់​ចិន ហើយ​អះ​អាង​ថា​នឹង​ច្បាម​ស​មុទ្រ​រហូត​ដល់​ទី​បំ​ផុត ដើម្បី​រួម​ចំ​ណែក​ជា​មួយ​នឹង​ បក្ស រដ្ឋ ការ​ពារ​អធិប​តេយ្យ​ភាព​ស​មុទ្រ កោះ​ដ៏​ពិ​សិដ្ឋ​របស់​មាតុ​ភូមិ​"បង ហ្វិញ​ហ្វាង​តឿង​  បាន​អះអាង​ដូច្នេះ​ ។

លោក​ង្វៀង​ហ្វាង​អាង ប្រ​ធាន​សា​ខា​នា​យក​ដ្ឋាន​ស​មុទ្រ​និង​កោះ​ស​មុទ្រ ខេត្ត​កាម៉ា​វ ឲ្យ​ដឹងៈ ដើម្បី​អប់​អរ​"សប្ដាហ៍​ស​មុទ្រ​និង​កោះ​ស​មុទ្រ" នៅ​កាម៉ា​វ (ចាប់​ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​៨ មិ​ថុ​នា ឆ្នាំ​២០១៤​) ខេត្ត​បាន​រៀ​ប​ចំ ស​កម្ម​ភាព​នា​នា​ ដូច​ជា​លែង​ពូជ​បង្គា ក្ដាម ដើម្បីបង្កើត​ឡើង​វិញ​នូវ​ប្រ​ភព​ជល​ផល​នៅ​លើ​ផ្ទៃ​សមុទ្រ​ជួប​ជុំ​ដាំ​ដើម​ឈើ​ប្រប​ឆ្នេរ​ស​មុទ្រ​សួរ​សុខ​ទុក្ខ ពិ​និត្យ​សុខ​ភាព​ជូន​យុទ្ធ​ជន​និង​នេ​សាទ​ករ លើក​ប​ដា​ចែក​ជូន​ខិត​ប័ណ្ណ​សញ្ញា​ពេចន៍​ផ្សព្វ​ផ្សាយ​អំ​ពី​កោះ​ស​មុទ្រ នៅ​តាម​ច្រក​ស​មុទ្រ​សំ​ខាន់​ៗ នៅ​លើ​ភូមិ​សាស្រ្ត សំ​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​មុខ​ងារ​និង​​លក្ខណ​ពិ​សេស​នៃ​កោះ​ស​មុទ្រ ក្នុង​បុព្វ​ហេតុ​ក​សាង​និង​ការ​ពារ​ប្រ​ទេស​ ៕

ហ៊ូវ​តុង​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ