ចូលឆ្នាំតេតង្វៀនដាង២០១៥ កងទ័ពនិងប្រជាជនស្រុកកើ ដ ក្រុងកឹងធើ បានរួបរួមគ្នារៀបចំអំណរបុណ្យចូលឆ្នាំតេតដោយក្ដីរីករាយ សុវត្ថិភាព សាមគ្គីភាព នៅឃុំតំបន់ជ្រៅថើយហឹង។ ការរៀបចំអំណរបុណ្យចូលឆ្នាំតេត កងទ័ពប្រជាជនបានក្លាយជាប្រវេណីដ៏មានតម្លៃរបស់ប្រជាជនស្រុកកើ ដ។ល។
កងទ័ពសង់ផ្ទះជូនមាមីងក្រីក្រ បានក្លាយជារូបភាពធ្លាប់ ជួបប្រទះក្នុងឱកាសបុណ្យតេត
នៅស្រុកកើ ដ។
បុណ្យចូលឆ្នាំតេត កងទ័ពនិងប្រជាជនបានប្រព្រឹត្តទៅដោយមានសកម្មភាពជាច្រើន សំដៅរឹតចំណងមនោសញ្ចេតនាសាមគ្គីរវាងកម្មាភិបាលយុទ្ធជននិងប្រជាជន។ ជាពិសេស ការយកចិត្ដទុកដាក់ធំបំផុតចំពោះគ្រួសារមាមីងក្រីក្រនិងអ្នកទាំងឡាយដែលគួរចែករំលែក ជួយឧបត្ថម្ភដើម្បីទទួលអំណរបុណ្យចូលឆ្នាំតេតសប្បាយរីករាយ។ ទន្ទឹមនឹងនោះ ការរៀបចំល្បែងកម្សាន្ត សមយុទ្ធកីឡា សិល្បៈ គឺជាការគិតគូរផ្នែកខាងស្មារតីសម្រាប់មហាជនដ៏ច្រើនកុះករការងារសង់ផ្ទះកសាងផ្លូវថ្នល់ កំពុងតែពង្រីកប្រសិទ្ធភាពជាក់ស្ដែងជូនប្រជាជនស្រុកកើ ដ។ ចុះទៅសួរសុខទុក្ខគ្រួសារលោកថាច់សែន នៅឃុំដុងថាំងក្ដីសោមនស្ស រីករាយហាក់ដូចជាមិនទាន់រសាយនៅឡើយ។ លោកថាច់សែន ចែករំលែក៖ "ផ្ទះដែលក្មួយៗ កងទ័ពសង់ជូនគ្រួសារខ្ញុំមុននេះ២ឆ្នាំក៏ពិតមែន ប៉ុន្តែនៅថ្មីនិងមួនមាំណាស់។ ប្រសិនបើគ្មានក្មួយៗយុទ្ធជនជំនួយសង់ផ្ទះទេ ស្ថានភាពកម្សត់កម្រដូចេ្នះ ធ្វើមេ្តចគ្រួសារខ្ញុំអាចនិងសង់បានផ្ទះ នៅសមរម្យដូចគេឯងបាន"។ នោះក៏ជាក្ដីសោមនស្សរីករាយរួមនៃគ្រួសាររាប់រយនៅទូទាំងស្រុកកើ ដ ត្រូវបានជំនួយសង់ផ្ទះនាឱកាសបុណ្យចូលឆ្នាំតេតម្តងៗផងដែរ។ គួបផ្សំជាមួយនឹងអំណោយជំនួយបណ្តាគ្រួសារក្រីក្រស្រុកកើ ដ ច្បាស់ជាទទួលអំណរបុណ្យចូលឆ្នាំតេត ប្រកបដោយភាពសម្បូរសប្បាយពុំខាន។
ឱកាសបុណ្យចូលឆ្នាំតេតង្វៀនដាងឆ្នាំ២០១៥ ស្រុកកើ ដ រៀបចំអំណរបុណ្យចូលឆ្នាំតេតកងទ័ព និងប្រជាជននៅឃុំថើយហឹង ជាមួយនឹងបធានបទ "បក្ខភាគ រដ្ឋអំណាចនិងកម្លាំងប្រដាប់អាវុធស្រុកកើ ដ រួមជាមួយនឹងប្រជាជន រួមកម្លាំងកសាងជនបទថ្មី"។ ថើយហឹងជាឃុំតំបន់ជ្រៅរបស់ស្រុក ជីវភាពរបស់ប្រជាជននៅមានការលំបាកខ្លាំង ជាពិ សេសក្នុងជនរួមជាតិខ្មែរ។ កម្មាភិបាល យុទ្ធជន សម្ព័ន្ធយុវជនតែងមានមុខជាប្រចាំ ដើម្បីជួយមាមីងឃុំថើយហឹង កសាងស្ពានជនបទ អាគារវប្បធម៌ភូមិ និងផ្ទះចំនួន៥ខ្នងជូនចំពោះគ្រួសារក្រីក្រ។ ទោះបីទៅដល់ទីណា យុទ្ធជន សមាជិកសម្ព័ន្ធយុវជនទាំងឡាយតែងទទួលបាននូវមនោសញ្ចេតនា គោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ។ រូបភាព យុទ្ធជននិងមាមីងរួមគ្នាកសាងស្ពាន ផ្លូវ ដើម្បីកសាងជនបទថ្មីបានបង្កនូវសោភ័ណភាពថ្មីនៃជនបទតំបន់ជ្រៅមួយនេះ។
យុទ្ធជនង្វៀនង៉ុកតឹម កំពុងបំពេញកាតព្វកិច្ចយោធានៅគណៈបញ្ជាការយោធាស្រុកកើ ដ ឲ្យដឹងទាំងក្តីរីករាយ៖ "យុទ្ធជនទើបចូលថ្មីដូច យើងខ្ញុំលើកនេះជាលើកដំបូងហើយដែលចេះរបៀបសង់ផ្ទះ។ ជួយមាមីងផងនិងរៀនរបៀបរស់នៅពីមាមីងផង។ ក្រុមយើងខ្ញុំមានយុទ្ធជន៥រូប តែងមានមុខមកជួយប្រជាជនជាង១០ថ្ងៃ ទូទាំងអង្គភាពខ្ញុំ នរណា ក៏ដោយតែងតែឃ្មាតខ្មី ដើម្បីសង់ផ្ទះឲ្យបានសម្រេចមុនចូលឆ្នាំតេតង្វៀនដាងនេះ"។ មានសកម្មភាពជាច្រើន ដូចជាជូនអំណោយដល់គ្រួសារក្រីក្រ ប្រគល់ជូនផ្ទះមហាសាមគ្គីនិងរៀបចំពិធីប្រឡងវេចនំអន្សមជ្រូក រៀបចំផ្សារដាក់លក់ទំនិញវៀតនៅជនបទ សុទ្ធតែបាននាំមកនូវក្តីសោមនស្សរីករាយ សុខដុមរមនាជូនប្រជាជនទាំងសម្ភារៈនិងស្មារតី។
លោកលីវឡង ប្រធានគណៈបញ្ជាការយោធាស្រុកកើ ដ វាយតម្លៃ៖ "ឆ្លងតាមរយៈរៀបចំចូលឆ្នាំតេត កងទ័ពនិងប្រជាជន រៀងរាល់ឆ្នាំបាន ធ្វើឲ្យមនោសញ្ចេតនារវាងប្រជាជននិងកងទ័ពស្រុកកើ ដ ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែជិតស្និទ្ធ។ យុទ្ធជនទាំងឡាយតែងតែដឹងច្បាស់នូវការ លំបាកក្នុងជីវភាពរបស់មាមីង និងកាន់តែយល់ជ្រួតជ្រាប់នូវដំបូន្មាន របស់អ៊ំហូ នោះគឺត្រូវតែផ្សារភ្ជាប់ជាមួយនឹងប្រជាជន។ ឲ្យតែដល់ឱកាសបុណ្យចូលឆ្នាំតេតម្តងៗ គណៈកម្មាធិការបក្ស គណៈកម្មាធិការ ប្រជាជនស្រុកកើ ដ តែងតែរិះគិតរកវិធីថ្មីទាំងឡាយ ដើម្បីជំនួយមាមីង ក៏ដូចជាការរៀបចំអំណរបុណ្យចូលឆ្នាំតេតកងទ័ព និងប្រជាជនឆ្នាំនេះ ឲ្យកាន់តែសម្បូរសប្បាយ សុខដុមរមនាជាងឆ្នាំមុន"៕
ថាច់ថាញភូ-សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។