នោះគឺវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន សេីុងកាង អតីតនាយកនគរបាលខេត្តត្រាវិញ។
ឧត្តមសេនីយ៍ទោសេីុងកាង (ឈរកណ្តាល) និងថ្នាក់ដឹកនាំមេបញ្ជាការយោធភូមិភាគ៩។
ក្រោយពីថៃ្ង៣០ មេសា ឆ្នាំ១៩៧៥ លោកសេីុងកាង ជាអនុប្រធានការិយាល័យការពារនយោបាយនគរបាលខេត្តគឺវឡុង។ មុននឹងបានតែងតាំងធ្វើជានាយកនគរបាលខេត្តត្រាវិញ (ខែកញ្ញា ឆ្នាំ១៩៩២) វីរៈកង កម្លាំងប្រដាប់អាវុធប្រជាជនសេីុងកាង ធ្លាប់បានធ្វើជាអនុប្រធានក្រុមជំនាញការនគរបាលខេត្តគឺវឡុង ទៅប្រទេសកម្ពុជាបំពេញភារកិច្ចអន្តរជាតិ។ វិលមកប្រទេសវិញ លោកបានឆ្លងកាត់មុខតំណែងជាច្រើនដូច៖ ប្រធាននគរបាលស្រុកថ្កូវ លេខាបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ នាយករងមន្ទីរនគរបាលខេត្តគឺវឡុង (១៩៩២ចែកខេត្តត្រាវិញ និងវិញឡុង)។ ឆ្នាំ២០០៣ លោកបានថ្នាក់លើតម្លើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រីជាសមាជិករដ្ឋសភានីតិកាលទីXI។ ឆ្នាំ២០០៤ លោកបានតែងតាំងធ្វើជាអគ្គនាយកដ្ឋានរងនៃអគ្គនាយកដ្ឋានសន្តិសុខII ក្រសួងនគរបាលបានតម្លើង ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ជាសមាជិកគណៈចង្អុលការតីណាមបូ។ ថ្មីៗនេះ ឧត្តមសេនីយ៍ទោសេីុងកាង បានលោកប្រធានរដ្ឋប្រទានកិត្តិនាមដ៏ពិសិដ្ឋ - វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជននៅដើមខែឧសភា ឆ្នាំ២០១៥។ឧត្តមសេនីយ៍ទោ សេីុងកាង បានរាយរ៉ាប់ៈ កាលពីដើមគ្រួសាររបស់លោកក្រណាស់។ ឪពុកឆាប់ភ្ញាក់រលឹកតាមបដិវត្តន៍។ ហេតុនោះ តាំងពីកុមារភាព លោកជាកូនប្រុសជួយសម្រាលកិច្ចការម្តាយ។ ឆ្នាំ១៩៦២ អាយុបាន១៤ឆ្នាំរៀនថ្នាក់ទី៤ នៅសាលាស្រុក សេីុងកាង បានចូលរួមបដិវត្តន៍ធ្វើសកម្មភាពសម្ងាត់នៅភូមិ ដូច៖ ក្តោបក្តាប់ស្ថានភាពខ្មាំង ធ្វើជាអ្នកនាំសារនាំផ្លូវបម្រើកម្មាភិបាលបដិវត្តន៍ វាយបកទៅលើការវាយប្រហាររបស់ខ្មាំងបំផ្លាញការហ៊ុមព័ទ្ធទប់ទល់ខ្មាំងនៅពេលខ្មាំងលើកទ័ពចូលរាតត្បាតភូមិស្រុក។ល។ ដោយភាពឈ្លាសវៃ អង់អាចក្លាហាន លោកបានឆ្លងផុតពីការត្រួតពិនិត្យរឹតត្បិតដ៏តឹងរ៉ឹងជាច្រើន លើករបស់ខ្មាំងរួចធានាបាននូវសុវត្ថិភាពក្នុងការនាំសារនិងឯកសារជាច្រើន។ រយៈកាលមួយឆ្នាំក្រោយមក សេីុងកាង បានជម្រើសធ្វើជាប្រធានក្រុមកងឈ្លបសម្ងាត់ភូមិកីស្វយ។ រសៀលថ្ងៃមួយនាខែកក្កដា ឆ្នាំ១៩៦៤ សេីុងកាង គេចពីម្តាយនិងប្អូនពីរនាក់ចាកចេញពីផ្ទះដោយស្ងាត់ៗ។ បីថ្ងៃក្រោយមកម្តាយបានជួបកូននៅឯខ្ទមទាមួយនៅវាលស្រែ លោកយាយថាច់ធីស៊ូន ម្តាយរបស់សេីុងកាង មានប្រសាសន៍ទាំងក្តុកក្តួល៖ "កូនតស៊ូជាមួយឪពុកកូនទៅតាមបដិវត្តន៍ឲ្យបានខ្ជាប់ខ្ជួនទៅចុះ" ។ ចាំពាក្យម្តាយផ្ដាំ សេីុងកាង កាន់តែមានចិត្តតស៊ូ។ ខែតុលា ឆ្នាំ១៩៦៧ លោកមានកិត្តិយសបានចូលក្នុងកងជួរបក្សកុម្មុយនិស្តវៀតណាម លោកបានថ្នាក់លើចាត់ឲ្យការពារសុវត្ថិភាពមន្ទីរឃុំខាំង ចំណុះក្រុមសន្តិសុខខេត្តត្រាវិញ។ លោកបានសន្និដ្ឋានថា នៅលើសមរភូមិ បើបុគ្គលណាត្រៀមបម្រុងបានល្អនូវភាពម្ចាស់ការនោះ ច្បាស់ជាដណ្ដើមបានជ័យជំនះជាមិនខាន។ តាមគោលការណ៍ដ៏ត្រឹមត្រូវ ផ្សំជាមួយស្មារតីអង់អាចក្លាហាន លោកបង្កើតបានយុទ្ធជ័យឆ្នើមៗជាច្រើននិង ឆ្លងផុតពីការស្លាប់ជាច្រើនលើកច្រើនគ្រា។
ឧត្តមសេនីយ៍ទោ សេីុងកាង អាយុ៦៧ឆ្នាំប្លាយតែលោកនៅមានទស្សនៈថាៈ "កម្លាំងនៅមានគឺត្រូវតែធ្វើ" ដូច្នេះរៀងរាល់ថ្ងៃ លោកតែងចំណាយពេលទៅចិញ្ចឹមត្រីនៅស្រះរបស់គ្រួសារ ដើម្បីរកប្រាក់ចំណូលបន្ថែម។ និយាយអំពីបទពិសោធន៍ប្រយុទ្ធវីរៈកងកម្លាំងប្រដាប់អាវុធ ប្រជាជនសេីុងកាង បានឲ្យដឹង៖ "ទឹកចិត្តប្រជាជនគឺជាបង្អែកដ៏រឹងមាំបំផុតសម្រាប់យើងខ្ញុំក្នុងសម័យសង្រ្គាមក៏ដូចជាសម័យសន្តិភាព។ ប្រសិនបើគ្មានប្រជាជនជួយឧបត្ថម្ភទេ យើងខ្ញុំពិបាកនឹងអនុវត្តបានសម្រេចភារកិច្ចដែលបក្ស និងប្រជាជនប្រគល់ឲ្យ"៕
ថាយប៊ិញ (កាសែតនគរបាលប្រជាជន) ប្រែៈ សុផល
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។