ទោះបីនៅជួបការលំបាកខាងមូលដ្ឋានសម្ភារៈ និងកងជួរគ្រូពេទ្យក៏ដោយ ប៉ុន្តែផ្នែកសុខាភិបាលខេត្តសុកត្រាំង បានឆ្លងកាត់ការលំបាកសម្រេចបានល្អនូវភារកិច្ច។
ការងារពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង។
ភាពជោគជ័យលេចធ្លោរបស់ផ្នែកសុខាភិបាលសុកត្រាំងកន្លងហើយ គឺការធ្វើឲ្យសុក្រឹតជាបណ្តើរៗនូវប្រព័ន្ធសុខាភិបាលមូលដ្ឋាន។ បច្ចុប្បន្ន ទូទាំងខេត្តមានមន្ទីរពហុព្យាបាលចំនួន៩ មជ្ឈមណ្ឌលសុខាភិបាលស្រុក ក្រុង ចំនួន១១បន្ទប់ពិនិត្យពហុព្យាបាលតំបន់ចំនួន២ ដំណាក់សុខាភិបាលឃុំ សង្កាត់ចំនួន១០៩និងក្រុមសុខាភិបាលភូមិ អនុសង្កាត់ ចំនួន៧៥០។ ទូទាំងផ្នែកមានកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាង៤.០០០នាក់ ក្នុងនោះកម្រិតបរិញ្ញា មហាបរិញ្ញាស្រូបយកអត្រាជាង២២%។ ផ្តើមពីនោះ ជួយឲ្យអង្គភាពផ្សព្វផ្សាយសកម្មភាពមុខជំនាញបានល្អ និងលើកកម្ពស់ការថែទាំសុខភាពជូនប្រជាជនដោយប្រសិទ្ធភាពជាបណ្តើរៗ។ តាមប្រសាសន៍លោកង្វៀនហ្វាងកាក នាយកមន្ទីរពហុព្យាបាលខេត្តសុកត្រាំង រយៈកាលកន្លង គុណភាពមុខជំនាញរបស់មន្ទីរពេទ្យមានភាពស៊ីជម្រៅនិងលើកកម្ពស់ច្បាស់ក្រឡែត ចំនួនអ្នកជំងឺសម្រាកព្យាបាលនិងពិនិត្យព្យាបាលតែងកើនឡើង។ បច្ចុប្បន្ន មន្ទីរពេទ្យបានអនុវត្តជោគជ័យបច្ចេកទេសថ្មីៗក្នុងការពិនិត្យ ព្យាបាលជំងឺ ញុាំងប្រជាជនកាន់តែមានភាពទំនុកចិត្ត។
ទន្ទឹមនឹងនោះ សុខាភិបាលបម្រុងនៅតាមមន្ទីរពេទ្យនានាត្រូវបានវិនិយោគទុនបំពាក់ ឧបករណ៍និងផ្គត់ផ្គង់គ្រឿងសម្ភារៈទំនើបៗជាច្រើន សម្រាប់បម្រើការពិនិត្យបង្ការទប់ស្កាត់រោគរាលដាលបានល្អហេតុនោះ ជំងឺគ្រុនឈាម ជំងឺពងដៃជើងមាត់មិនឆ្លងរាលដាលនិងគ្មានករណីណាបាត់បង់ជីវិត។ ប្រភេទជំងឺទាំងឡាយដូច៖ រលាកខួរក្បាល រលាកស្រោមខួរក្បាល។ល។ ថយចុះជាបន្តបន្ទាប់។ ជាពិសេស ស្ថានភាពរោគរាលដាលនានាដូច៖ ផ្តាសាយA/H5N1 ផ្តាសាយ A/H1N1 ត្រូវបានគ្រប់គ្រងក្នុងទូទាំងភូមិសាស្រ្តខេត្ត។ កម្មវិធីចាក់ថ្នាំបង្ការរោគបើកទូលាយឲ្យកុមារអាយុក្រោម៦ឆ្នាំ សម្រេចអត្រា៩៨%។ល។
មកដល់នឹងបច្ចុប្បន្ន ទូទាំងខេត្តមានដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជន៨៦/១០៩សម្រេចបទដ្ឋានជាតិអំពីសុខាភិបាល។ វេជ្ជបណ្ឌិត ជំនាញឯកទេសIឡឹមវុាំងតឹង ប្រធានដំណាក់សុខាភិបាលឃុំថាមដូង ស្រុកមីស្វៀង ឲ្យដឹង៖ "ពីមុនការងារពិនិត្យព្យាបាលជំងឺរបស់ដំណាក់ សុខាភិបាលនៅជួបការលំបាក ពីព្រោះមូលដ្ឋានសម្ភារៈមិនទាន់គ្រប់គ្រាន់ កម្មាភិបាលគ្រូពេទ្យនៅខ្វះ។ ចាប់តាំងពីឆ្នាំ២០១៣មកទល់បច្ចុប្បន្ន ដំណាក់បានផ្នែកសុខាភិបាលខេត្តបំពេញបន្ថែមកងជួរគ្រូពេទ្យ ផ្គត់ផ្គង់បន្ថែមម៉ាស៊ីនឆ្លុះអេកូ ម៉ាស៊ីនស្ទង់បេះដូង ម៉ាស៊ីនធ្វើតែស។ល។ អាស្រ័យហេតុនោះ ការងារពិនិត្យព្យាបាលជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង បង្កបានទំនុកចិត្តសម្រាប់អ្នកជំងឺ"។
តាមប្រសាសន៍លោក ត្រឿងហ្វាយផុង នាយកមន្ទីរសុខាភិបាលខេត្តសុកត្រាំង ផ្នែកសុខាភិបាលខេត្តកំពុងបង្ខិតជិតជាមួយសេវាសុខាភិបាលគុណភាពខ្ពស់ ដើម្បីឆ្លើយបតតាមតម្រូវការពិនិត្យព្យាបាលជំងឺ ជូនប្រជាជនបានល្អ៕
យ្វីអាញ់ៈ សុផល