17/03/2015 - 16:37

សិក្សាអប់រំនៅឃុំថើយដុងមានការអភិវឌ្ឍន៍

  ថើយ​ដុង​ជា​ឃុំ​ដំ​បូង​របស់​ស្រុក​កើ-ដ ក្រុង​កឹង​ធើ ដែល​មាន​មូលដ្ឋាន សម្ភារៈ អគារ​សិក្សា​ត្រូវ​បាន​កសាង​សព្វ​គ្រប់​។ អា​ស្រ័យ​ហេតុ​ដូច្នោះ គុណ​ភាព​អប់រំ​នៅ​ឃុំ​តំ​បន់​ជ្រៅ​នេះ ត្រូវ​បាន​កែ​លំ​អ​ជា​បណ្តើរៗ​។ 

អ្នក​គ្រូ​និង​កុមារ​សាលា​មតេ្តយ្យ​ថើយ​ដុង​២ ក្នុង​ម៉ោង​រៀន​ក្រៅ​ថ្នាក់។ 

លោក​ត្រឹង​ង៉ុក​ង៉ី ប្រ​ធាន​កា​រិយា​ល័យ​អប់រំ និង​បណ្តោះ​បណ្តាល​ស្រុក​កើ​-ដ​ បាន​មាន​ប្រ​សាសន៍​ថា ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ សម្រាប់​ឃុំ​ថើយ​ដុង  បាន​ជា​គុណ​ភាព​អប់រំ​នៅ​ទី​នេះ​មាន​ការ​ល្អ​ឡើង​។ មុន​នេះ ឃុំ​ថើយ​ដុង ខ្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ ស្ទើរ​តែ​ទាំង​អស់ អគារ​សិក្សា​កសាង​មិន​បាន​ត្រឹម​ត្រូវ​ផ្លូវ​គមនា​គមន៍​ភក់​ជ្រាំ គ្មាន​ដំ​ណាក់​សុខា​ភិ​បាល គ្មាន​អគ្គិសនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​។ល។  ហេតុ​នោះ សិស្ស​សា​លា​បឋម​សិក្សា មធ្យម​សិក្សា​មូលដ្ឋាន​ បោះ​បង់​ការ​សិក្សា​យ៉ាង​ច្រើន​នៅ​រដូវ​ភ្លៀង​។ លោក​ផាង​ថាញ​ត្វៀង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ឃុំ​ថើយ​ដុង ឲ្យ​ដឹង៖​" សិស្ស​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​ចំ​នួន​តិច  ពី​ព្រោះ​រៀន​ដល់​ថ្នាក់​ទី​១០ ប្អូនៗ​ត្រូវទៅ​រៀន​ដល់​ទីរួម​ស្រុក​កើ-ដ​ឯ​ណោះ ហើយ​ខ្លះ​ទៀត​បោះ​បង់​ការ​សិក្សា ពី​ព្រោះ​លំ​បាក​ខាង​ផ្លូវ​ថ្នល់ ប្អូនៗ​ទៅ​រៀន​ដោយ​ទូក​ដ មាន​ការ​ខាត​បង់​ប្រាក់​ច្រើន"​។ យោង​ប្រ​សាសន៍​លោក​ង៉ី ចាប់​ពី​ពេល​ឃុំ​ថើយ​ដុង ត្រូវ​បាន​ជម្រើស​ចូល​ក្នុង​កម្ម​វិធី​១៣៥ ផ្នែក​សិក្សា​អប់រំ​បាន​ម្ចាស់​ការ​កសាង និង​អភិ​វឌ្ឍ​អប់រំ​មត្តេយ្យ ធ្វើ​ជា​មូលដ្ឋាន ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់​រំ។ សា​លា​មតេ្តយ្យ​ថើយ​ដុង​១​ត្រូវ​បាន​​កសាង ពី​នោះ​ដោយ​ផ្ដោត​ទៅ​តាម​ទិស​ដៅ​សម្រេច​បទដ្ឋាន​ជាតិ​។ បន្ទាប់​ពី​នោះ​គឺ កម្រិត​បឋម​សិក្សា មធ្យម​សិក្សា​មូលដ្ឋាន​។ ទន្ទឹម​នឹង​គោល​នយោ​បាយ​អាទិ​ភាព​របស់​រដ្ឋ សម្រាប់​គ្រូ​បង្រៀន​តាម​កម្ម​វិធី​១៣៥ (ឧបត្ថម្ភ​បៀ​វត្សរ៍​បន្ថែម) ផ្នែក​សិក្សា អប់​រំ ក៏​បាន​ចលនា​សប្បុ​រស​ជន​សង់​ផ្ទះ​បេសក​កម្ម ដើម្បី​គ្រូ​បង្រៀន​នឹង​នរ​ចិត្ត​ក្នុង​ការ​រស់​នៅ​និង​សកម្ម​ភាព​។  

ពេល​ឃុំ​ថើយ​ដុង ចាក​ចេញ​ពី​កម្ម​វិធី​១៣៥ ក៏​ជា​ពេល​ប្រ​ព័ន្ធ​អគារសិក្សា​របស់​ឃុំ​ត្រូវ​បាន​កសាង​គ្រប់​សព្វ ចាប់​ពី​សា​លា​មត្តេយ្យ​រហូតដល់​សា​លា​មធ្យម​សិក្សា​មូលដ្ឋាន​។  សា​លា​មតេ្តយ្យ​ថើយ​ដុង​១ គឺ​ជា​សា​លា​មត្តេយ្យ​ទី​ពីរ​របស់​ស្រុក​កើ-ដ សម្រេច​បទដ្ឋាន​ជាតិ​។ លោក​ង៉ី ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖​" សព្វ​ថ្ងៃ​រឿង​រៀន​សូត្រ​នៅ​ថើយ​ដុង មាន​លំ​នឹង​ខ្លាំង​ណាស់ សា​លា​មត្តេយ្យ​ថើយ​ដុង​១ សា​លា​មតេ្តយ្យ​ថើយ​ដុង និង​បឋម​សិក្សា​ថើយ​ដុង​សុទ្ធ​តែ​សម្រេច​បទដ្ឋាន​ជាតិ​។ ដោយ​ឡែក​សា​លា​មធ្យម​សិក្សា​មូលដ្ឋាន​ថើយ​ដុង ក្រោយ​ពី​ចែក​ឃុំ​ថើយ​ដុង​ជា​ពីរ គឺ​ឃុំ​ថើយ​ដុង​និង​ឃុំ​ថើយ​ស្វឹង សា​លា​នេះ​បាន​ប្តូរ​ទៅ​ឃុំ​ថើយ​ស្វឹង​។ ផ្នែក​សិក្សា​អប់រំ​កំ​ពុង​សហ​ការ​ជា​មួយ​នឹង​គណៈ​ដឹក​នាំ​ឃុំ​ថើយ​ដុង កសាង​ផែន​ការ​បង្កើត​សា​លា​មធ្យម​សិក្សា​មូលដ្ឋាន​ថ្មី​។ ប្រ​ការ​គួរ​ឲ្យ​រីក​រាយ​គឺ ជាង​១០​ឆ្នាំ​កសាង​និង​អភិ​វឌ្ឍ​ឃុំ​ថើយ​ដុង សព្វ​ថ្ងៃ​នៅ​ភូមិ​ភាគ​មាន​អ្នក​ជា​ច្រើន​បាន​មក​បម្រើ​ការ​ងារ​នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សា​លា​មតេ្តយ្យ​បឋម​សិក្សា​។ល។ "អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ និង​ការ​ខ្នះ​ខ្នែង​របស់​ភូមិ​ភាគ ការ​ងារ​អប់រំ​នៅ​ឃុំ​ថើយ​ដុង ជំនះ​បាន​ ការ​លំ​បាក​និ​ង​មាន​ការ​អភិ​វឌ្ឍន៍​លើ​គ្រប់​វិស័យ​៕

ហាថាញ់-សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឹង​ង៉ុក​ង៉ី