01/10/2014 - 08:40

យុវជនខ្មែររក្សាសិល្បៈប្រពៃណី

  សម្ពន្ធ​យុវ​ជន​ឃុំ​វិញ​ភឿក​B ​ស្រុក​ហ្គ​វ៉ាវ​ ខេត្ត​គៀង​យ៉ាង​ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​នគរ​ជុំ ​បង្កើត​ក្លឹប​ភ្លេង​ពិណ​ពាទ្យ​នៅ​ភូមិ​អាង​ភូ ដើម្បី​ប្រ​មូល​និង​អប់រំ​យុវ​ជន​ជា​ជន​ជាតិ​ខ្មែរ​ រក្សា​វប្ប​ធម៌​ ប្រ​ពៃ​ណី ។ល។

ពេល​ហាត់​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​នៅ​វត្ត​នគរ​ជុំ​ឃុំ​អាង​ភូ

កាល​ពី​មុន​នេះ ​វត្ត​នគរ​ជុំ​ មាន​ភ្លេង​ពិណ​ពាទ្យ​មួយ​វង់​ដែរ​ ប៉ុន្តែ​ខូច​ប្រើ​ការ​មិន​កើត។ កាល​ពី​ឆ្នាំ​២០១៣​ វត្ត​បាន​មន្ទីរ​វប្ប​ធម៌​កីឡា ​និង​ទេស​ចរណ៍​ខេត្ត​គៀង​យ៉ាង ប្រ​គេន​ភ្លេង​ពិណ​ពាទ្យ​ថ្មី​មួយ​វង់។​ ដើម្បី​រក្សា​និង​ពង្រីក​នូវ​សិល្បៈ​ប្រ​ពៃ​ណី​ដល់​យុវ​ជន​ជា​ជន​ជាតិ​ខ្មែរ ​វត្ត​នគរ​ជុំ​ និង​សា​ខា​សម្ពន្ធ​យុវ​ជន​ភូមិ​ បាន​ចល​នា​យុវ​ជន​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ចូល​រួម​សកម្ម​ភាព​និង​ហាត់​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ។​ បង​យ័ញ​ហ្វាង​ណា ​ប្រ​ធាន​ក្លឹប​​ភ្លេង​ពិណ​ពាទ្យ​ភូមិ​អាង​ភូ ឲ្យ​ដឹងៈ​ "ពិណ​ពាទ្យ​ គឺ​ជា​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ប៉ុន្តែ​បច្ចុប្បន្ន​មាន​តែ​មនុស្ស​វ័យ​ចំ​ណាស់​ទេ​ទើប​ចេះ​ប្រ​គំ ​រីឯ​យុវ​ជន​ស្ទើរ​តែ​ទាំង​អស់​តិច​មាន​អ្នក​ណា​ចេះ​ប្រ​គំ​ ហើយ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ផង។​ ការ​បង្កើត​ក្លឹប​នេះ ​គឺ​ដើម្បី​ប្រ​មូល​យុវ​ជន​ចូល​រួម​ហាត់​ប្រ​គំ​ក្នុង​បរិស្ថាន​ដែល​មាន​ប្រ​យោជន៍​សំ​ខាន់​ជាង​នោះ​ទៀត​ គឺ​អប់រំ ​​ណែ​នាំ​ពី​សេចក្តី​ចូល​ចិត្ត​ជា​មួយ​នឹង​ទម្រង់​សិល្បៈ ​ប្រវេ​ណី​ដល់​យុវ​ជន​ទៀត​ផង"។​  ក្លឹប​ភ្លេង​ពិណ​ពាទ្យ​ភូមិ​អាង​ភូ ​បាន​បង្ហាញ​ខ្លួន​ កាល​ពី​ថ្ងៃ​១៣ ខែ​មិថុ​នា ​ឆ្នាំ​២០១៤​ ដោយ​មាន​សមា​ជិក​ចំនួន​៨​នាក់ ប៉ុន្តែ​តាម​ពិត​សមា​ជិក​ទាំង​នេះ បាន​រៀន​ប្រគំ​ចាប់​ពី​ឆ្នាំ​២០១៣​មក​ម៉្លេះ។ លុះ​ក្រោយៗ​មក​យុវ​ជន ជា​សមា​ជិក​របស់​ក្លឹប​ភ្លេង​ពិណ​ពាទ្យ​ភូមិ​អាង​ភូ ត្រូវ​បាន​គណៈ​កម្ម​ការ​វត្ត​នគរ​ជុំ និង​សា​ខា​សម្ពន្ធ​យុវ​ជន​ភូមិ​ចល​នា​ចូល​រួម​ហាត់​ប្រ​គំ​តាម​ទម្រង់​រូប​ភាព​ក្លឹប​ចំ​ណង់​ចំ​ណូល​ចិត្ត។ ពិ​សេស ​គឺ​សមា​ជិក​ម្នាក់ៗ​ចូល​ចិត្ត​ឧបករណ៍​ណា  ​គឺ​ចុះ​ឈ្មោះ​ប្រ​គំ​ឧបករណ៍​នោះ​តាម​ត្រូវ​ការ។ ប្អូន​យ័ញ​ង៉ីប សមា​ជិក​ក្លឹប ឲ្យ​ដឹងៈ​  "ប្អូន​ចូល​ចិត្ត​ប្រ​គំ​គង​ ពី​ព្រោះ​ឧបករណ៍​​ភ្លេង​​នេះ មាន​សម្លេង​ពី​រោះ ​ដើម្បី​ប្រ​គំ​បាន​ល្អ គឺដៃ​ទាំង​ពីរ​ត្រូវ​ទន់​ភ្លន់ និង​រហ័ស​រហួន"។​ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហាត់​សម​សមា​ជិក​ទាំង​ឡាយ​របស់​ក្លឹប​ភ្លេង​ពិណ​ពាទ្យ​ភូមិ​អាង​ភូ អាច​នឹង​ប្រ​គំ​សម្តែង​បាន​ស្ទាត់​ជំនាញ​ជាង​១០​បទ។ 


  ចូល​រួម​ហាត់​ប្រគំ​បាន​ទៀង​ទាត់​ចំ​នួន​២​ខែ​/​លើក​ នៅ​ពេល​ត្រូវ​ការ​ប្រ​គំ​កំ​ដរ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​ ក្លឹប​ភ្លេង​ពិណ​ពាទ្យ​ភូមិ​អាង​ភូ​តែង​ហាត់​ប្រ​គំ​កាន់​តែ​ញឹក​ញាប់។​ ប្អូន​យ័ញ​ជី​តឿង​ សមា​ជិក​ក្លឹប​ ឲ្យ​ដឹងៈ  "ចូល​រួម​ក្លឹប​ភ្លេង​ពិណ​ពាទ្យ​សប្បាយ​ខ្លាំង​ណាស់ សមា​ជិក​ម្នាក់ៗ​ចាត់​ទុក​គ្នា​ដូច​​មនុស្ស​ក្នុង​គ្រួ​សារ។ នៅ​ពេល​ប្រ​គំ​ម្តងៗ​ អ្នក​ទាំង​អស់​គ្នា​តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​ណាប្រ​គំ​ភ្លេង​ឲ្យ​បាន​ជឿន​លឿន និង​ពី​រោះ​ស្តាប់។​ នៅ​ពេល​ប្រគំ​ទទួល​បាន​ការ​គាំទ្រ​អស់​ពី​ចិត្ត​ពី​សំ​ណាក់​មា​មីង ប្អូនៗ​ មាន​ក្តី​រីក​រាយ ​ហើយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ខិត​ខំ​ហាត់​សម ​ដើម្បី​មាន​ឈុត​ពី​រោះៗ​ប្រ​គំ​ជូន​មា​មីង"។

បង​យ័ញ​ថាញ់ លេ​ខា​សម្ពន្ធ​យុវ​ជន​ឃុំ​វិញ​ភឿក​ឲ្យ​ដឹងៈ​"អាស្រ័យ​ដោយ​នៅ​តំ​បន់​ជន​បទ​​ ម្ល៉ោះ​ហើយ​មិន​សូវ​មាន​កន្លែង​កម្សាន្ត​សប្បាយ​សម្រាប់​យុវ​ជន ការ​កើត​មាន​ក្លឹប​ភ្លេង​ពិណ​ពាទ្យ​នៅ​ភូមិ​អាង​ភូ បង្ក​បាន​នូវ​សួន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍។ ​រយៈ​ពេល​ខាង​មុខ​នេះ សម្ពន្ធ​យុវ​ជន​ឃុំ​រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​នគរ​ជុំ ឆ្លៀត​យក​ការ​ជំនួយ​របស់​រដ្ឋ​អំ​ណាច និង​ការ​រួម​ចំ​ណែក​របស់​មា​មីង ​ដើម្បី​បើក​ទូ​លាយ​ទម្រង់​រូប​ភាព​របស់​ក្លឹប​មាន​ដូចៈ ​បង្រៀន​ច្រៀង​ បង្រៀន​របាំ​យូរ​កេរ​ ដើម្បី​ទាក់​ទាញ​យុវ​ជន​ចូល​រួម​សកម្ម​ភាព​ហាត់​ប្រគំ"៕

ឡេស៊ាង-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​យ័ញ​ហ្វាង​ណា