យោងតាមអគ្គនាយកដ្ឋាន ស្ថិតិចំនួនភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកវៀតណាមក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៤ តាមការប្រមាណសម្រេចជាង៤,៨លានលើកនាក់ កើន១៥,៦% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៣។
ផ្សារអណ្តែតកាយរុាំង-ក្រុងកឹងធើ ទើបបានទស្សនាវដី្ត (អង់គ្លេស) ជម្រើសជាកន្លែងគួរមកមួយក្នុង១០កន្លែង លើពិភពលោក។
តាមការបូកសរុបចំនួនភ្ញៀវមកវៀតណាមក្នុងអំឡុងពេល៧ខែដើមឆ្នាំ គឺមានចំនួនភ្ញៀវទេសចរជាង៣លានលើកនាក់ កើនប្រមាណ១៣,៩% ភ្ញៀវមកបំពេញការងារជាង៩០០.០០០លើក កើន១៦,១% ភ្ញៀវមកសួរសុខទុក្ខញាតិមិត្តជាង៨០០.០០០លើក កើន១៩,៥% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៣។
ព្រមជាមួយនោះ ភ្ញៀវពីទីផ្សារទេសចរណ៍អន្តរជាតិនានាមកវៀតណាម ក្នុង៧ខែដើម ឆ្នាំក៏មានការលូតលាស់ច្រើនដូចជា ហុងកុងកើន១១១,៣% បន្ទាប់មកគឺអាល្លឺម៉ងកើន៩៩,៤% រុស្ស៊ីកើន២៧,០% ឡាវកើន២៦,៧% ចិនកើន២៦,០%។ល។ ទោះបីដូច្នោះក៏ដោយ ប៉ុន្តែទីផ្សារភ្ញៀវទេសចរមួយចំនួនក៏មានសញ្ញាថយចុះ ដូចជាហ្វាំងឡង់ ថយចុះ២,៤% ឥណ្ឌូណេស៊ីថយចុះ១,៤% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៣។
ក្នុងសន្និបាតបូកសរុបបណ្ដោះអាសន្ន លោកង្វៀងវុាំងត្វឹង អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ គូសបញ្ជាក់ពិនិត្យទៅតាមដំណាក់កាលនីមួយៗក្នុងប៉ុន្មានខែដើមឆ្នាំ ភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកវៀតណាមកើនឡើងជាបន្តបន្ទាប់ អាស្រ័យដោយប្រសិទ្ធភាពដំណើរការការងារ ការផ្សព្វផ្សាយអំពីទេសចរណ៍ ការទាក់ទាញអារម្មណ៍នៃកន្លែងមកដល់វៀតណាម-សុវត្ថិភាព រាក់ទាក់ ព្រមជាមួយនោះនឹងមានព្រឹត្តិការណ៍អន្តរជាតិផ្សេងៗប្រព្រឹត្តឡើងនៅវៀតណាម។ ទោះបីដូច្នោះក៏ដោយ ចាប់ពីដើមខែឧសភា គឺជារដូវនៃចំណុចខ្សោយបានអូសបន្លាយ ចំនួនភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកវៀតណាម ស្រុតចុះបើប្រៀបជាមួយនឹងខែមុនៗ។ ប៉ុន្តែបើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងបរិមាណភាគនៃភ្ញៀវទេសចរ និងចំណូលទេសចរណ៍សរុបក្នុងទូទាំងប្រទេសក៏មានការកើនឡើង។
អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍-ង្វៀងម៉ាញ់កឿង ឲ្យដឹង ក្នុងអំឡុងចុងខែនៃឆ្នាំ២០១៤ ផ្នែកទេសចរណ៍វៀតណាមនឹងបន្តផ្សព្វផ្សាយសកម្មភាពនានាយ៉ាងសកម្ម តាមកិច្ចចង្អុលការរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌កីឡានិងទេសចរណ៍។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសន្និដ្ឋានរបស់ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម ប្រធានគណៈចង្អុលការនៃរដ្ឋាភិបាលអំពីទេសចរណ៍។ បន្តការអនុវត្តបណ្ដាតួនាទីចំណុះកម្មវិធីសកម្មភាពជាតិអំពីទេសចរណ៍ កម្មវិធីជម្រុញដំណើរការទេសចរណ៍ជាតិ ចាត់ចែងសកម្មភាពនានាក្នុងក្របខណ្ឌឆ្នាំទេសចរណ៍ជាតិឆ្នាំ២០១៤ នៅឡឹមដុង - តីង្វៀននិងត្រៀមលក្ខណៈសម្រាប់ឆ្នាំទេសចរណ៍ជាតិ២០១៥នៅថាញ់ហ្វា។ សម្រេចជាសារវន្តនូវគម្រោងធំៗ ដូច រៀបចំគម្រោងប្លង់ គោលអភិវឌ្ឍទេសចរណ៍តំបន់ដុងណាមបូ តំបន់មាត់សមុទ្រណាមត្រុងបូ ដល់ឆ្នាំ២០២០ ចក្ខុវិស័យដល់ឆ្នាំ២០៣០។ រៀបចំគម្រោងប្លង់គោលបណ្ដាមណ្ឌលទេសចរណ៍ជាតិដូចភ្នំយាយខ្មៅ (តីនិញ) សើុងត្រា (ដាណាំង) ដៀងបៀងភូ-ផាក្វាង-មឿងផាំង (ដៀងបៀង) រៀបចំពិធីស្ងើចសរសើរនិងជូនរង្វាន់ទេសចរណ៍វៀតណាម ឆ្នាំ២០១៣ និងសន្និបាតអាជីវកម្មទេសចរណ៍ឆ្នាំ២០១៤។ រៀបចំត្រួតពិនិត្យ ភ្ញៀវទេសចរអន្តរជាតិនៅច្រកនានាក្នុងឆ្នាំ២០១៤-២០១៥។ ធ្វើពិធីទទួលបណ្ដាគណៈប្រតិភូសារពត៌មានមកពីទីផ្សារសំខាន់ៗ មួយចំនួន ដូចជាតៃវ៉ាន់ កូរ៉េ ជប៉ុន មកវៀតណាមដើម្បីសិក្សាស្រាវជ្រាវ ៕
ថាញ់ផុង-ពេជ្រសឿ