19/08/2014 - 10:20

ក្រុមសិល្បៈនិស្សិត

និស្សិត​ខ្មែរ​ទាំង​ឡាយ​នៅ​ខេត្ត​នានា​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង មក​ទី​ក្រុង​កឹង​ធើ ​ រៀន​សូត្រ​ប្អូន​​​ណាមាន​ទេព​កោសល្យ​ខាង​សិល្បៈ​តែង​មក​ចូល​រួម​ក្រុម​សិល្បៈ​និស្សិត​   ដើម្បី​ហ្វឹក​ហាត់ និង​​សំ​ដែង​កំដរ​នៅ​វត្ត​ពិទូឃោស​រង្សី។ ក្រុម​សិល្បៈ​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សំ​ណាក់ គណៈ​​​កម្ម​ការនិង​សប្បុរស​ជន​វត្ត​ពិទូ​ឃោស​រង្សី។
 

 ក្រុម​សិល្បៈ​និស្សិត​សម្តែង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

  ព្រះ​តេជ​ព្រះ​គុណ​លី​ហុង ព្រះ​ចៅ​​អធិ​​ការ​វត្ត​ពិទូ​ឃោស​រង្សី មាន​ព្រះ​ថេរ​ដីកាៈ​" ក្រុម​សិល្បៈ​និស្សិត​បាន​បង្កើត​កាល​ពី​ឆ្នាំ​១៩៩៦ ដើម្បី​សំ​ដែង​កំដរ​ក្នុង​ឱកាស​បុណ្យ​ទាន​ក្នុង​វត្ត។ ពី​មុន​វត្ត​តែង​ទៅ​អញ្ជើញ​ក្រុម​សិល្បៈ​ពី​កន្លែង​ដទៃ​មក​សម្តែង​កំដរ ប៉ុន្តែ​មាន​ពេល​ខ្លះ​អញ្ជើញ​មិន​បាន ហេតុ​នោះ​និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត​ក៏​បាន​បង្កើត​ក្រុម​សិល្បៈ និង​ហាត់​ច្រៀង​រាំ។ សន្សឹមៗ​ក្រុម​មិន​ត្រឹម​តែ​អាច​សំដែង​កំដរ​នៅ​ក្នុង​វត្ត​ប៉ុណ្ណោះ​ទេ តែ​នៅ​ទាំង​បាន​ទៅ​សំ​ដែង​កំដរ​នៅ​កន្លែង​ដទៃ​ទៀត" ។

  ដំ​បូង​សមា​ជិក​ទាំង​ឡាយ​របស់​ក្រុម គឺ​ជា​យុវ​និស្សិត​ដែល​ចេះ​ច្រៀង​រាំ​ និង​តម្លើង​ជា​កម្ម​វិធី​មួយ​សម្រាប់​សំ​ដែង។ ដំបូង​ការ​សម្តែង​សំ​ខាន់ គឺ​កំ​ដរ​ក្នុង​វត្ត​ជួន​កាល​ដោះ​ដូរ​ជា​មួយ​នឹង​វត្ត​ជិត​ខាង​។ សន្សឹមៗ​ក្រុម​កាន់​តែ​បាន​ទស្ស​និក​ជន​ស្គាល់​ច្រើន​ឡើងៗ និង​បាន​អញ្ជើញ​ទៅ​សម្តែង​ក្នុង​ពិធី​ជួប​ជុំ​ដោះ​ដូរ​វប្ប​ធម៌​របស់​បណ្តា​ស្ថាប័ន​អង្គ​ការ​មហា​ជន​ភូមិ​ភាគ។ បណ្តា​កម្ម​វិធី​របាំ​ដិត​ដាម​ដោយ​លក្ខណៈ​វប្ប​ធម៌ ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ដែល​ទស្ស​និក​ជន​ចូល​ចិត្ត។ ទាំង​ជន​ជាតិ​កិញ និង​ជន​ជាតិ​ចិន​ក៏​អញ្ជើញ​ទៅ​សម្តែង​ដោះ​ដូរ នា​ឱកាស​បុណ្យ​ទាន​ពិធី​ជួប​ជុំ​ជា​រឿយៗ​ដែរ។

 ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ សមា​ជិក​របស់​ក្រុម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង រីឯ​កម្ម​វិធី​ក៏​កាន់​តែ​សុក្រឹត​ជាង​និង​មាន​កម្ម​វិធី​ថ្មី​បន្ថែម​ជា​រៀង​រាល់​ឆ្នាំ។ អាស្រ័យ​ហេតុ​នោះ​ពេល​មើល​ក្រុម​សំ​ដែង​ម្តងៗ​ មា​មីង​​មិន​ធុញ​ទ្រាន់​ពី​ព្រោះ​កម្ម​វិធី​តែង​ផ្លាស់​ថ្មី​ជា​និច្ច។ ​ទន្ទឹម​នឹង​ពេល​នោះ សាខា​សមា​គម​និស្សិត​ខ្មែរ​នៃ​សកល​វិទ្យា​ល័យ​កឹង​ធើ ​បង្កើត​ក្រុម​សិល្បៈ ​យុវ​តី ប៉ុន្តែ​ជួប​ការ​លំ​បាក​ខាង​ទី​កន្លែង​ហាត់​សម​ក៏​ដូច​ជា​សម្លៀក​បំ​ពាក់​និង​ឧបករណ៍​។ ដោយ​បាន​ការ​យល់​ព្រម​ពី​សំ​ណាក់​ព្រះ​ចៅ​អធិ​ការ និង​គណៈ​កម្ម​ការ​វត្ត​ពិទូ​ឃោស​រង្សី ក្រុម​សិល្បៈ​យុវ​តី​ក៏​បាន​ហាត់​សម និង​ចូល​រួ​ម​សំ​ដែង​ជា​មួយ​នឹង​ក្រុម​សិល្បៈ​និស្សិត​នៅ​ក្នុង​វត្ត​តាំង​ពី​ពេល​នោះ​មក។​ បច្ចុប្បន្ន ក្រុម​សិល្បៈ​វត្ត​ពិទូ​ឃោស​រង្សី រួម​មាន​ក្រុម​សិល្បៈ​ខ្មែរ ក្រុម​ម៉ុង​សាយ​របស់​ជន​ជាតិ​ចិន​និង​ក្រុម​សំ​ដែងជា​ពួក​របស់​ពុទ្ធ​បរិ​ស័ទ​ជន​ជាតិ​កិញ។

  ភាព​ជោគ​ជ័យ​របស់​ក្រុម​សិល្បៈ​និស្សិត គឺ​ផ្អែក​លើ​សទ្ធា​ជ្រះ​ថ្លា​របស់​ពុទ្ធ​បរិ​ស័ទ​ដែល​បាន​គាំ​ទ្រ​ក្រុម​ចាប់​ពី​បង្កើត​មក។ វត្ត​ពិទូ​ឃោស​រង្សី ទើប​ទិញ​សម្ភារៈ​របាំ ឧប​ករណ៍​ថ្មី​គិត​ជា​តម្លៃ​ជាង​៥០​លាន​ដុង​សម្រាប់​ក្រុម។ អា​ស្រ័យ​ដោយ​សមា​ជិក​ក្រុម​សុទ្ធ​តែ​ជា​និស្សិត ម៉្លោះ​ហើយ​ប្អូនៗ បម្រើ​ក្រុម​បាន​ត្រឹម​តែ​ពី​២-៣​ឆ្នាំ​ក្រោយ​ពី​បណ្តុះ​បណ្តាល​។ ហេតុ​ដូច​នេះ ក្រុម​តែង​ពង្រីក​សមា​ជិក​ថ្មី​បន្ថែម​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ចៀស​វាង​ការ​ខ្វះ​បុគ្គលិក​ក្រោយ​ពី​ប្អូនៗ​ប្រ​ឡង​បញ្ចប់។ បណ្តុះ​បណ្តាល​និស្សិត​ថ្មី ម្នាក់​អាច​ឈរ​សម្តែង​លើ​ឆាក​បាន​ត្រូវ​ប្រើ​ពេល​មួយ​ឆ្នាំ បម្រើ​ក្នុង​ក្រុម បាន​ត្រឹម​តែ២​ឆ្នាំ​ដល់​ឆ្នាំ​ទី​៣​ប្អូនៗ​ប្រ​មូល​ផ្តុំ​ក្នុង​ការ​សិក្សា ហេតុ​នោះ​មិន​សូវ​មាន​ពេល​ហាត់​សម​។ កាល​ពី​មុន ក្រុម​តែង​ជួប​ប្រ​ទះ​ស្ថាន​ភាព​ខ្វះ​សមា​ជិក មាន​កម្ម​វិធី​ជា​ច្រើន​គ្មាន​អ្នក​សម្តែង​។ លី​មិញ​ត្វឹង ជា​សមា​ជិក​មួយ​រូប​របស់​ក្រុម ឲ្យ​ដឹងៈ​"  ទោះ​បី​សមា​ជិក​ចាស់​ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ ​ប៉ុន្តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មានស​មាជិក​ថ្មី​មក​ចូល​រួម​ច្រើន ហេតុ​នោះ បុគ្គលិក​នា​បច្ចុប្បន្នស​ម្បូ​រ​ណាស់។ ម្យ៉ាង​វិញ​ទៀត មិត្ត​រាម​ច្បង​ដែល​ប្រ​ឡង​បញ្ចប់ ប៉ុន្តែ​នៅ​បំ​ពេញ​ការ​ងារ​នៅ​ក្រុង​កឹង​ធើ​ក៏​ពាំនាំ​នូវ​បទ​ពិសោធ​របស់​ខ្លួន​បង្ហាញ​ដល់​ប្អូនៗ​ជំ​នាន់​ក្រោយ ព្រម​ទាំង​ចូល​រួម​រៀប​ចំ​កម្ម​វិធី​ថ្មី​ទៀត​ផង" ៕

ថាច់ថាញ់ភូ-វិមាន

ចែករំលែកអត្ថបទ