10/02/2015 - 08:54

អតីតយុទ្ធជនផលិតពូកែ

 ពូ​ថាច់​ស៊ូ​លេ​ខា​សា​ខា​បក្ស​ភូមិ​សុក​យឿ​ ឃុំ​តឹង​ហ្វា ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ​ ជា​អតីត​យុទ្ធ​ជន​ផលិត​ពូ​កែ​សកម្ម​ក្នុង​ការ​ងារ​សង្គម​តែង​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​គោ​រព​រាប់​អាន​។

អតីត​យុទ្ធ​វជន​ថាច់​ស៊ូ​មិន​បង្អង់​ពល​កម្ម​ផលិត​អភិវ​ឌ្ឍ​សេដ្ឋ​កិច្ច​។

ជា​មួយ​នឹង​ស្មារតី​ឧស្សាហ៍​ព្យា​យាម​ស៊ូ​ទ្រាំ​នឹង​ការ​លំ​បាក​ អតីត​យុទ្ធ​ជន​ថាច់​ស៊ូ​ជា​សន្សឹម​ៗ​ញាំុង​គ្រួ​សារ​ឲ្យ​ឆ្លង​ផុត​ភាព​ក្រី​ក្រ ​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។ ពូ​ថាច់​ស៊ូ​  ឲ្យ​ដឹង​៖ ជំ​ហាន​រក​ស៊ី​ដំ​បូង​ជួប​ប្រ​ទះ​នូវ​ការ​លំ​បាក​យ៉ាង​ខ្លាំង​ ត្បិត​ជីវ​ភាព​គ្រួ​សារ​សំ​ខាន់​គឺ​ពឹង​ទៅ​លើ​ដី​ស្រែ​បន្តិច​បន្តួច​។ កាល​នោះ​ការ​អនុវត្តន៍​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​មិន​ទាន់​ជឿន​លឿន​ដូច្នេះ​ទិន្ន​ផល​ស្រូវ​ទាប​។ បន្ទាប់​ពី​អស់ កាល​ជា​ច្រើន​ឆ្នាំ​ផលិត​ស្រូវ​គ្មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​។ ឆ្នាំ​១៩៩២​ពូ​ងាក​មក​ដាំ​អំ​ពៅ​ប៉ុន្តែ​អា​ស្រ័យ​ដោយ​ខ្វះ​បទ​ពិ​សោធន៍​អំ​ពៅ​មិន​សូវ​អំ​ណោយ​ផល​ ខណៈ​នោះ​ជីវ​ភាព​គ្រួ​សារ​កាន់​តែ​លំ​បាក​ទ្វេ​ឡើង​។ ផ្ដើម​ពី​ភាព​បរាជ័យ​នោះ  ពូ​ក៏​ប្ដេ​ជ្ញា​ចិត្ត​ស្វែង​យល់​សិក្សា​បទ​ពិ​សោធន៍​ផលិត​កម្ម​តាម​រយៈ​កា​សែត​និង​តាម​រយៈ​ទស្សន​កិច្ច​សិក្សា​នៅ​ភូមិ​ភាគ​ជិត​ខាង​មួយ​ចំ​នួន​ដើម្បី​យក​មក​អនុវត្ត​នៅ​លើ​ដី​ស្រែ​របស់​គ្រួ​សារ​។ ជា​អ្នក​ហ៊ាន​គិត​ហ៊ាន​ធ្វើ​នៅ​ឆ្នាំ​១៩៩៥​អា​ស្រ័យ​ដោយ​មាន​គោល​ន​យោ​បាយ​របស់​រដ្ឋ​ឲ្យ​កសិករ​បុល​ទុន​ប្រាក់​ការ​ទាប​ពូ​ក៏​បាន​ប្ដេ​ជ្ញា​ចិត្ត​កែ​ប្រែ​ចំ​ការ​ចាស់​នៅ​ជុំ​វិញ​ផ្ទះ​ដើម្បី​ដាំ​ដំ​ណាំ​ចិញ្ចឹម​ត្រី​ចិញ្ចឹម​ជ្រូក​។ ជា​ពិ​សេស​ពូ​ជា​អ្នក​ផ្ដើម​ដាំ​ដំ​ណាំ​នៅ​លើ​វាល​ស្រែ​មុន​គេ​នៅ​តឹង​ហ្វា​។ ជំ​ហាន​ដំ​បូង​ពូ​ដាំ​ឪ​ឡឹក​ល្ពៅ​២​-​៣​កុង​សាក​។ នៅ​ពេល​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​ប្រៀប​ជា​មួយ​នឹង​ការ​ផលិត​ស្រូវ​អំ​ពៅ​ទើប​ពូ​សម្រេច​ចិត្ត​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​នៅ​ជាប់​ខាង​មុខ​ផ្ទះ​ទាំង​១១​កុង​។ ក្នុង​មួយ​ឆ្នាំ​ៗ​ពូ​ដាំ​៣​រដូវ​ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ពូ​នៅ​ចំ​ណេញ​បាន​ជាង​៣០​លាន​ដុង​/រដូវ​។ ជា​មួយ​នឹង​ទម្រង់​ផលិត​កម្ម​ដូច្នេះ​ក្នុង​មួយ​ឆ្នាំ​ៗ​​គ្រួ​សារ​ពូ​ថាច់​ស៊ូ​រក​បាន​ប្រាក់​ចំ​ណូល​ជា​មធ្យម​ជាង​១០០​លាន​ដុង​។ ផ្ដើម​ពី​នោះ​សេដ្ឋ​កិច្ច​គ្រួ​សារ​ពូ​ថាច់​ស៊ូ​កាន់​តែ​បាន​ធូរ​ធារ​  រួច​ទិញ​បាន​ដី​ស្រែ​២៦​កុង​សម្រាប់​បង្កើន​ការ​ផលិត​។
ពូ​ថាច់​ស៊ូ​ឲ្យ​ដឹង​៖​ "បច្ចុ​ប្ប​ន្ន​ក្ដី​សប្បាយ​រីក​រាយ​ធំ​បំ​ផុត​របស់​គ្រួ​សារ​ខ្ញុំ​នោះ​គឺ​កូន​ទាំង​៦​នាក់​សុទ្ធ​សឹង​បាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ក្នុង​នោះ​ម្នាក់​បម្រើ​ការ​ផ្នែក​សិក្សា​អប់រំ​ចំ​ណែក​កូន​៥​នាក់​ទៀត​មាន​គ្រួ​សារ​ហើយ​ម្នាក់​ៗ​សុទ្ធ​សឹង​មាន​ជីវ​ភាព​លំ​នឹង​"។ គ្រួ​សារ​ពូ​មិន​ត្រឹម​តែ​ជា​គ្រួ​សារ​មួយ​មាន​សុ​ជីវ​ធម៌​សណ្ដាប់​ធ្នាប់​ប៉ុណ្ណោះ​ទេ​ពូ​ថាច់​ស៊ូ​នៅ​ទាំង​ជា​កម្មា​ភិ​បាល​ស​មា​គម​អតីត​យុទ្ធ​ជន​ម្នាក់​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ការ​ងារ​សង្គម​។ ពូ​ជា​អ្នក​ជាប់​ឆ្នោត​ជា​ប្រ​ធាន​ភូមិ​៤​អា​ណត្តិ​ធ្វើ​លេ​ខា​សា​ខា​បក្ស​ភូមិ​សុក​យឿ​តាំង​ពី​ឆ្នាំ​២០១០​រហូត​មក​ទល់​ឥឡូវ​។ ពូ​នៅ​ទាំង​ខ្នះ​ខ្នែង​ក្នុង​ការ​ចលនា​ទាំង​ឡាយ​មាន​ដូច ៖ ការ​ចលនា​ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​  ចលនា​យុវ​ជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​ចលនា​ក​សាង​ចំ​ណង​សាមគ្គី​ក្នុង​ប្រ​ជា​ជន​និង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ការ​ងារ​គោល​ន​យោ​បាយ​សង្គម​នៅ​ភូមិ​ភាគ​។
​មិន​ត្រឹម​តែ​សកម្ម​ក្នុង​ការ​ងារ​សង្គម​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ប៉ុណ្ណោះ​ទេ​  ពូ​ថាច់​ស៊ូ​ក៏​ជា​អ្នក​មាន​ចិត្ត​សន្ដោស​ប្រ​ណី​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រ​ជា​ជន​គ្រប់​រូប​។ ខណៈ​ជីវ​ភាព​បាន​លំ​នឹង​ពូ​តែង​ចាប់​អារម្មណ៍​ដល់​ការ​រួម​ចំ​ណែក​ឧបត្ថម្ភ​មិត្ត​រួម​កង​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​។ ថ្មី​ៗ​នេះ​ពូ​បាន​ចលនា​បង្កើ​ត​ក្លឹប​ "អតីត​យុទ្ធ​ជន​សន្សំ​ទុន​ធ្វើ​សេដ្ឋ​កិច្ច​ "តាម​រូប​ភាព​បង្វិល​ជុំ​ដើម្បី​មាន​ដើម​ទុន​សម្រាប់​ដាំ​ដុះ​ចិញ្ចឹម​សត្វ​កែ​ប្រែ​ចំ​ការ​ចាស់​។ល។​ ក្នុង​នោះ​មាន​សមាជិក​សមា​គម​អតីត​យុទ្ធ​ជន​២៤​នាក់​និង​ប្រ​ជា​ជន​៤​នាក់​ចូល​រួម​។ ឆ្លង​តាម​រយៈ​នោះ​បាន​ជួយ​សង់​ផ្ទះ​ថ្មី​ឲ្យ​គ្រួ​សារ​បង​ថាច់​សឹន​  នៅ​សុក​យឿ​ជា​គ្រួ​សារ​ក្រី​ក្រ​គ្មាន​ដី​ផលិតកម្ម​។ ដោយ​ឡែក​ដើម្បី​ជួយ​ប្រ​ជា​ជន​ក្នុង​ភូមិ​បាន​ខិត​ជិត​ជា​មួយ​នឹង​គោល​ការណ៍​គោល​ន​យោ​បាយ​របស់​បក្ស​ច្បាប់​របស់​រដ្ឋ​និង​ទទួល​បាន​ពត៌​មាន​ផ្សេង​ៗ​ពិ​សេស​គឺ​ពត៌​មាន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​សម្រាប់​អនុវត្ត​ក្នុង​ការ​ផលិត​។ ពូ​បាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ស្រុក​ជូន​ប័ណ្ណ​សរ​សើរ​លិ​ខិត​សរ​សើរ​
ជា​ច្រើន​។
លោក​ង៉ោ​តឹង​ឡឹក​ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​តឹង​ហ្វា​ឲ្យ​ដឹង​បន្ថែម​៖ " ​បង​ថាច់​ស៊ូ​មិន​ត្រឹម​តែ​ជា​អ្នក​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​នៅ​ទាំង​សកម្ម​ចូល​រួម​ការ​ងារ​សង្គម​។ ជា​ពិ​សេស​បង​តែង​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ចែក​រំ​លែក​នូវ​បទ​ពិ​សោធន៍​ក្នុង​ផលិត​កម្ម​ជូន​ដល់​សមាជិក​ក្នុង​សមា​គម​អតីត​យុទ្ធ​ជន​និង​មា​មីង​ភូមិ​ស្រុក​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ចលនា​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ​ "៕

ពេជ្រ​សឿន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ថាច់​ស៊ូ​