06/08/2014 - 09:09

កឹងធើឆ្ពោះទៅរកខឿនកីឡាស្នាដៃខ្ពស់និងជំនាញ

យោង​មន្ទីរ​កីឡា​អប់រំ​កាយ និង​ទេស​ចរណ៍​កឹង​ធើ ក្រុង​កំពុង​អនុវត្ត​គម្រោង​ការ​ពង្រីក​ផ្នែក​កីឡា​អប់រំ​កាយ ដើម្បី​ខិត​ខំ​អនុវត្ត​ដល់​ឆ្នាំ​២០២០ កឹង​ធើ​នឹង​ក្លាយ​ជា​មជ្ឈ​មណ្ឌល​កីឡា​អប់រំ​កាយ នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ក្នុង​នោះ ចាប់​អារម្មណ៍​ពិសេស​ទៅ​លើ​ការ​ពង្រីក​កីឡា​ស្នា​ដៃ​ខ្ពស់ និង​ជំនាញ​តាម​ផែន​ការ​រៀប​ចំ​របស់​រដ្ឋា​ភិបាល ល្បែង​កីឡា​អាទិ​ភាព​ត្រូវ​បាន​ពង្រីក​មាន​ដូចៈ បាល់​ទាត់ អត្ត​ពលិក ចត្រង្គ ហែល​ទឹក ធាក់​កង់ បាល់​បោះ ហ៊្សូន​ដូ តៃក្វាន់​ដូ។

មហា​សន្និ​បាត​កីឡា​អប់រំ​កាយ​ក្រុង​កឹង​ធើ​លើក​VII ឆ្នាំ​២០១៤ ។ រូប​ៈcantho.edu.vn

លោក​ត្រឹង​វៀត​ភឿង នា​យក​មន្ទីរ​វប្ប​ធម៌-​កីឡា និង​ទេសច​រណ៍កឹង​ធើ ឲ្យដឹងៈ ដើម្បី​សម្រេច​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ កឹង​ធើ​បាន​វិនិ​យោគ​ទុន​ជាង​៣.០០០​ពាន់​លាន​ដុង កសាង​មជ្ឈ​មណ្ឌល​កីឡា​អប់រំ​កាយ​ថ្នាក់​តំបន់​និង​មណ្ឌល​តភ្ជាប់​កីឡា​អប់រំ​កាយ​ថ្នាក់​ជាតិ មាន​អនុ​មហា​វិទ្យា​ល័យ​កីឡា​អប់រំ​កាយ មហា​វិទ្យា​ល័យ និង​មជ្ឈ​មណ្ឌល​កីឡា​អប់រំ​កាយ​ថ្នាក់​ស្រុក ព្រម​ទាំង​ស្ថាប័ន​កីឡា​អប់រំ​កាយ​ថ្នាក់​ឃុំ​ឆ្ពោះ​ទៅ​កាន់​ភាព​ទាន់​សម័យ​ព្រមៗ​គ្នា ដើម្បី​រួម​ចំណែក​បង្ក​បាន​នូវ​ការ​វិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​សម្រាប់​សកម្ម​ភាព​កីឡា​អប់រំ​កាយ​មហា​ជន​នៅ​ថ្នាក់​ឃុំ​នានា ក៏​ដូច ជា​ក្នុង​សា​លា​រៀន​ដោយ​មាន​ទម្រង់​កីឡា​អប់រំ​កាយ​ជា​ច្រើន​ទៀត។


កឹង​ធើ​បាន​ផ្តោត​ទៅ​លើ​ការ​បណ្តុះ​បណ្តាល បំ​ប៉ន លើក​កម្ពស់​កម្រិត​វិជ្ជា​ជីវៈ​ជំនាញ​ការ​សម្រាប់​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​កីឡា​ស្នា​ដៃ​ខ្ពស់ រួម​មាន​ដូចៈ កម្មា​ភិបាល​អ្នក​ឯក​ទេស គ្រូ​បង្វឹក​កីឡាករ​ខិត​ខំ​អនុ​វត្ត​ដល់​ឆ្នាំ​២០២០ តិច​បំផុត​ក៏​មាន​មនុស្ស​ចំនួន​១០០​នាក់​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​ខាង​លើ មាន​កម្រិត​វិជ្ជា​ជីវៈ​ចាប់​ពី​ថ្នាក់​បរិញ្ញា​រហូត​ដល់​បណ្ឌិត។ ទន្ទឹម​នឹង​នោះ កឹង​ធើ​បាន​បណ្តុះ​បណ្តាល​បន្ថែម ដើម្បី​ដល់​ឆ្នាំ​២០២០ ទូទាំង​ក្រុង មាន​កម្មា​ភិបាល​កីឡា​អប់រំ​កាយ​ចំនួន​៣.០០០​នាក់ មាន​កម្រិត​វិជ្ជា​ជីវៈ​មធ្យម​សិក្សា ក្នុង​នោះ (ប្រ​ជា​ជន​៤០០​នាក់​នឹង​មាន​កម្មា​ភិបាល​ម្នាក់)។ បង្កើន​ចំនួន​គ្រូ​បង្រៀន​កីឡា​អប់រំ​កាយ​ដោយ​គ្រូ​ម្នាក់ៗ ទទួល​បន្ទុក​សិស្ស​ចំនួន​២០០​នាក់ កើន​៣​ដង បើ​ធៀប​ជា​មួយ​នឹង​បច្ចុប្បន្ន។​ ដល់​ពេល​នោះ កឹង​ធើ​នឹង​មាន​ក្រុម​កីឡា​អប់រំ​កាយ​ជាតិ​ចំនួន​២៦​ក្រុម ដោយ​មាន​កីឡាករ​យ៉ាង​ហោច​ណាស់​៨០​នាក់​សម្រេច​កម្រិត​ថ្នាក់​ជាតិ និង​សិស្ស​មាន​ទេព​កោសល្យ​ចំនួន​២.០០០​នាក់។

ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០១៥ ក្រុង​កឹង​ធើ​បាន​បង្កើន​កម្រិត​សា​លា​មធ្យម​សិក្សា​កីឡា​អប់រំ​កាយ​កឹង​ធើ ក្លាយ​ជា​អនុ​មហា​វិទ្យា​ល័យ​កីឡា​អប់រំ​កាយ ផ្គួប​ផ្សំ​ជា​មួយ​នឹង​មហា​វិទ្យា​ល័យ​កីឡា​អប់រំ​កាយ​ក្រុង​ហូជី​មិញ បណ្តុះ​បណ្តាល​កម្មា​ភិ​បាល​គ្រប់​គ្រង​គ្រូ​បង្វឹក គ្រូ​បង្រៀន​កីឡា​ករ​​អប់រំ​កាយ​និង​អាជ្ញា​កណ្តាល ហើយ​បើក​ទូលាយ​សហ​ការ​ជា​មួយ​នឹង​ប្រ​ទេស​មួយ​ចំនួន​នៅ​អា​ស៊ី​អាគ្នេយ៍ ហ្វឹក​ហាត់​គ្រូ​បង្វឹក​កីឡាករ​សម្រេច​កម្រិត​វិជ្ជា​ជីវៈ​កីឡា​ថ្នាក់​តំបន់។ ពិ​សេស គឺ​ក្រុង​ម្ចាស់​ការ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​សម្រាប់​កឹង​ធើ ដោយ​បាន​ដាក់​បញ្ចូល​ចាប់​ពី​៩០​ដល់​១០០% នៃ​ចំ​នួន​សា​លា​មធ្យម​សិក្សា​មូលដ្ឋាន សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​មាន​កម្ម​វិធី​ជា​ផ្លូវ​ការ បង្រៀន​វិញ្ញា​សា​អប់រំ​រាង​កាយ ហាត់​ប្រាណ​និង​បង្កើត​ក្លឹប​កីឡា​អប់រំ​កាយ​ចំនួន​១.០០០​ក្លឹប ដោយ​មាន​ប្រ​ជា​ជន​ចូល​រួ​ម​ចំ​នួន​៥០.០០០​គ្រួ​សារ៕

អាញ់​ត្វៀក (ទី​ភ្នាក់​ងារ​សារ​ពត៌​មាន​វៀត​ណាម)- លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឹង​វៀត​ភឿង