03/03/2015 - 08:36

គប្បី​ឆាប់​វះ​កាត់​រោគ​រីក​ពោះ​វៀន​ធំ​ពី​កំ​ណើត

កន្លង​ហើយ​ថ្មី​ៗ ក្រុម​កម្មា​ភិ​បាល​សុខា​ភិ​បាល​របស់​មន្ទីរ​ពេទ្យ​កុមារ​១ អា​ស្រ័យ​ដោយ​វេជ្ជ​បណ្ឌិត ដាវ​ទ្រុង​ហីវ នា​យក​រង​មន្ទីរ​ពេទ្យ​បាន​ផ្ទេរ ជូន​បច្ចេក​ទេស​ថ្មី អំ​ពី​ការ​វះ​កាត់ ព្យា​បាល​រោគ​រីក​ពោះ​វៀន​ធំ​ពី​កំ​ណើត ដល់​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ នៅ​ផ្នែក​វះ​កាត់​នៃ​មន្ទីរ​ពេទ្យ​កុមារ​ក្រុង​កឹង​ធើ ។ 

វេជ្ជបណ្ឌិតកំពុងវះកាត់ឲ្យកុមារ

ប្អូន​យឿង​ត្រុង​ង៉ៀ នៅ​ឃុំ​តឹង​ឡុង ស្រុក​ផុង​ហ៊ីប ខេត្ត​ហូវ​យ៉ាង មាន​ការ​ទល់​លា​មក​ជា​រឿយ​ៗ​។ម្តាយ​ង៉ៀ​ឲ្យ​ដឹងៈ"ង៉ៀ​ទៅ​បទ​ជើង​ធំ​មាន​ការ​លំ​បាក​ខ្លាំង​ណាស់​ក្នុង​មួយ​ថ្ងៃ​ទៅ​បទ​ជើង​ធំ​ពី​១០​ដល់​២០​ដង។ ដោយ​ឃើញ​កូន​មាន​ជំ​ងឺ​ដូច្នោះ ប្តី​នាង​ខ្ញុំ​យក​កូន​ទៅ​ពិ​និត្យ​ជំ​ងឺ​នៅ​ឯ​មន្ទីរ​ពេទ្យ ពហុ​ព្យា​បាល​ខេត្ត​ហូវ​យ៉ាង រួច​ហើយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កុ​មារ​ក្រុង​កឹង​ធើ។ ង៉ៀ​ត្រូវ​បាន​វេជ្ជ​បណ្ឌិត​វះ​កាត់​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០១៤ ក្រោយ​រយៈ​កាល​ប្រ​មាណ​១​សបា្តហ៍ ក្មួយ​បាន​ចុះ​ពី​ពេទ្យ​។ តាម​កាល​បរិច្ឆេទ របស់​វេជ្ជ​បណ្ឌិត ង៉ៀ​ត្រូវ​ទៅ​ពិ​និត្យ​ជំ​ងឺ​ឡើង​វិញ​២​ដង​ទៀត​។ សព្វ​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​ៗ ក្មួយ​ទៅ​បទ​ជើង​ធំ​ពី​២​ដល់​ដង​៣ ទៅ​រៀន​និង​ប្រ​ជុំ​ជីវ​ភាព​ធម្ម​តា គ្រួ​សារ​នាង​ខ្ញុំ​អរ​គុណ​វេជ្ជ​បណ្ឌិត​ខ្លាំង​ណាស់"​។

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត តា​វ៉ូ​ហ្វិញ អនុ​ប្រ​ធាន​ផ្នែក​វះ​កាត់​នៃ​មន្ទីរ​ពេទ្យ​កុមារ​ក្រុង​កឹង​ធើ រោគ​រីក​ពោះ​វៀន​ធំ​ពី​កំ​ណើត គឺ​ជា​រោគ​ពី​កំ​ណើត​ម៉្យាង អា​ស្រ័យ​ដោយ​គ្មាន​ដុំ​កូន​កណ្ដុរ​សរ​សៃ​ប្រ​សាទ​ពោះ​វៀន (ចាប់​ពី​ខាង​កៀន​សាច់​ដុំ​ចង្កេះ​ក្នុង​វច្ច​មគ្គ​បញ្ច្រាស​ឡើង​លើ) កំ​ណាត់​ពោះ​វៀន គ្មាន​ដុំ​សរ​សៃរ​ប្រ​សាទ​នឹង​មិន​អាច​មួល​ច្រ​បាច់ និង​រង​ការ​រួញ​តូច ម្ល៉ោះ​ហើយ​លា​មក​មិន​អាច​ចេញ​មក​ខាង​ក្រៅ​បាន ហើយ​ថែម​ទាំង​ដក់​នៅ​ក្នុង​កំ​ណាត់​ពោះ​វៀន​ខាង​លើ ដែល​មាន​កូន​កណ្ដុរ​បង្ក​ឲ្យ​យឺត​ពោះ​វៀន​ធំ​។ ជំ​ងឺ​នេះ​មាន​ច្រើន​នៅ​លើ​ទា​រក ទើប​នឹង​កើត​ប្រ​មាណ​១/៥.០០០ ទា​រក​។ អាយុ​ដែល​ប្រ​ទះ​ឃើញ​ជំ​ងឺ​ឋិត​ទៅ​តាម​ប្រ​វែង​កំ​ណាត់​ពោះ​វៀន​ធំ ដែល​គ្មាន​កូន​កណ្ដុរ​។ ក្នុង​នោះ កុមារ​កើត​ជំ​ងឺ​នេះ បន្ទាប់​ពី​កើត​មក ស្រូប​អត្រា​២០​% ពេល​ដែល​កំ​ណាត់​ពោះ​វៀន​នេះ​រីក​វែង​ពេក​(ជាង​១៥ សង់​ទី​ម៉ែត្រ) គេ​ឃើញ​អា​ការ​កុ​មារ​ជុះ​លា​មក​មិន​បាន​ពោះ​ទល់​ខ្យល់​។ ករ​ណី​កុមារ​កើត​មាន​ជំ​ងឺ​នេះ​ក្រោយ​ពី​កើត​បាន​ប៉ុន្មាន​ខែ មាន​ប្រ​មាណ​៨០% នៅ​ពេល​កំ​ណាត់​ពោះ​វៀន​ធំ​គ្មាន​កូន​កណ្ដុរ​ប្រ​វែង​ពី​៦​ដល់​១០ សង់​ទី​ម៉ែ​ត្រ ឃើញ​ការ​រំ​លាយ​អា​ហារ​របស់​កុ​មារ​យឺត ក្រោយ​អំ​ពី​កើត ២៤​ម៉ោង ហើយ​តែង​ទល់​លា​មក​ជា​រឿយៗ​ លាយ​ឡំ​និង​ចុះ​រាក ប៉ុន្តែ​មាន​ការ​ទល់​លា​មក​ច្រើន​ជាង ពេល​នោះ​គេ​ត្រូវ​ធ្វើ​ឲ្យ​ទ្វារ​លា​មក​បើក​ធំ​រលូន ទើប​បទ​ជើង​ធំ​បាន​។ ក្រៅ​ពី​នោះ ប្រ​សិន​បើ​កំ​ណាត់​ពោះ​វៀន គ្មាន​កូន​កណ្ដុរ​​នៅ​ខ្លី ក្រោម​ពី​៤​សង់​ទី​ម៉ែត្រ ជំ​ងឺ​អាច​នឹង​កើត​ឡើង​យឺត ជាង​ធម្ម​តា តែង​កើត​ឡើង​ចំ​ពោះ​កុមារ​មាន​អាយុ​២​ឆ្នាំ គេ​ឃើញ​កុមារ ទល់​លា​មក​ច្រើន​ជាង​ នឹង​មាន​លាយ​ឡំ​ចុះ​រាក ដែល​ត្រូវ​ធ្វើ​ឲ្យ​ទ្វារ​លា​មក​បើក​ធំ​រលូន​។
រីក​ពោះ​វៀន​ពី​កំ​ណើត គឺ​ជា​រោគ​លក្ខណៈ​សាស្រ្ត​កើត​ឡើង​ទូ​លំ​ទូ​លាយ​។ វេជ្ជ​បណ្ឌិត ដាវ​ទ្រុង​ហីវ ឲ្យ​ដឹងៈ បណ្តា​និ​មិត្ត​សញ្ញា​គប្បី​យល់ ដឹង​ពី​លក្ខណ​របស់​ជំ​ងឺ​នេះ​ គឺ​ទល់​លា​មក​។ មក​ពី​ការ​ទល់​លា​មក ទើប​ឈាន​ដល់​លា​មក​រង​ការ​កក​ស្ទះ ដក់​ជាប់​ក្នុង​ពោះ​វៀន​ធំ បើ​ទុក​យូរ​ថ្ងៃ នឹង​បង្ក​ឲ្យ​ចម្លង​មេ​រោគ​រលាក​ពោះ​វៀន​ធំ មេ​រោគ​ជ្រៀត​ចូល​ទៅ​ក្នុង​ឈាម​៕

ហ.ហ្វា-សឺនម៉ាល័យ

ចែករំលែកអត្ថបទ