10/02/2015 - 09:43

ពិនិត្យជំងឺ ចែកឱសថដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងជនរួមជាតិខ្មែរជាង៤០០នា

ធនា​គារ​គោល​ន​យោ​បាយ​-សង្គម​​វៀ​ត​ណាម បាន​សហ​ការ​ជា​មួយ​នឹង​ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​នៃ​វិជ្ជា​ស្ថាន​សុ​ខា​ភិ​បាល​សា​ធារ​ណៈក្រុង​ហូ​ជី​មិញ ចាត់​ចែង​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ និង​ចែក​ជូន​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ ជន​រួម​ជាតិ​ខ្មែរ​ជាង​៤០០​នាក់ នៅ​ឃុំធ្វឹង​ហឹង ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង​។

 លោកយឿង​ឌិញ​ឡាង​ (ខាង​ស្តាំ) នា​យក​ធនា​គារ​គោ​ល​ន​យោ​បាយ-​សង្គម​កិច្ច សា​ខា​ខេត្ត​សុក​ត្រាំង ជូន​ប្រ​អប់​ថ្នាំ​សម្រាប់​គ្រួ្រ​សារ​ដល់​ប្រ​ជា​ជន​។

ប្រ​ជាជន​គ្រប់​រូប​មក​ពិ​និត្យ ពិ​គ្រោះ​ជំ​ងឺ បាន​ចែក​ជូន​ឱសថ​ដោយ​ឥត​គិត​ថ្លៃ និង​ជូន​ប្រ​អប់​ដាក់​ឱ​សថ​សម្រាប់​គ្រួ​សារ​១ប្រអប់ ដោយ​មាន​ឱ​ស​ថ​ធម្ម​តា​ចំ​នួន​១៧​មុខ​អម​ជា​មួយ គិត​ជា​តម្លៃ​ទឹ​ក​ប្រាក់​ជាង​៤០០​ពាន់​ដុង​។ ប្រ​ភព​ថ​វិ​កា​បាន​មក​ពី​មូល​និ​ធិ​សុ​ខុ​មាល​ភាព​សង្គម  អា​ស្រ័យ​ដោយ​កម្មា​ភិ​បាល បុគ្គ​លិក​របស់​ធនា​គារ គោល​ន​យោ​បាយ​-សង្គម​កិច្ច​វៀត​ណាម​រួម​វិ​ភាគ​ទាន​។  

មុន​នោះ ក្រុម​ក៏​បាន​ទៅ​ពិ​និត្យ​ជំ​ងឺ​និង​ចែក​ជូន​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ ដល់​ប្រ​ជាជ​​ន​ក្រី​ក្រ​ជា​ជន​រួម​ជាតិ​ខ្មែរ​ជិត​៥០០​នាក់ នៅ​ឃុំអាង​ក្វាង​ហ៊ឺវ ស្រុក​ថ្កូវ ខេត្ត​ត្រា​វិ​​ញ​។ ស​រុប​ថ​វិ​កា​ចំ​ណាយ​ឲ្យ​ការ​ពិ​និត្យ​ជំ​ងឺ​ និង​ចែក​ជូន​ឱ​សថ​នៅ​ខេត្ត​ទាំ​ង​២ ត្រាវិ​ញ​និង​សុក​ត្រាំង​ជិត​​៥០០​លាន​ដុង​៕

យ្វី​អាញ់​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកយឿង​ឌិញ​ឡាង