28/10/2014 - 08:55

អស់ពីចិត្តចំពោះអ្នកជំងឺ

ជាង​២៧​ឆ្នាំប្រ​កប​វិជ្ជាជី​វៈជា​អ្នក​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន វេជ្ជ​បណ្ឌិត​លី​ធី​ម៉ីចូ​វ ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តឹង​ហ៊ឹង ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង តែង​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត មិត្ត​រួម​អា​ជីព​គោរព​រាប់​អាន​។

វេជ្ជ​បណ្ឌិតលី​ធី​មី​ចូវ ពិ​គ្រោះ​យោ​បល់​ពី​របៀប​បង្ការ​ជំ​ងឺ​ជូន​អ្នក​ជំ​ងឺ​ ។

វេជ្ជ​បណ្ឌិត លី​ធី​ម៉ី​ចូវ កើត​និង​ធំ​​ដឹង​ក្ដី​នៅ​ភូមិ​សុក​យ៉ុង ឃុំតឹង​​ហ៊ឹង។ តឹង​ហ៊ឹង ជា​ឃុំមួ​យ​ក្នុង​ចំ​​ណោម​ឃុំ​ក្រី​ក្រទាំង​ឡាយ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​ឡុង​ភូ​។ វេជ្ជ​បណ្ឌិត​ចូវ រៀប​រាប់ៈ​ "ពី​មុន​មក​អ្នក​ស្រុក​ភូមិ​ខ្ញុំ នៅ​ពេល​ឈឺ​ថ្កាត់​ម្ដង​ៗ មា​មីង​តែង​ទៅ​រក​ទិញ​ថ្នាំ​ផឹក​ដោយ​ខ្លួន​ឯង ពុំ​សូវ​នាំ​អ្នក​ជំ​ងឺ​ទៅ​កាន់​ដំ​ណាក់​សុ​ខា​ភិ​បាល ដើម្បី​ព្យា​បាល​ទេ ដូច្នេះ​មា​ន​អ្នក​ជំ​ងឺ​ជា​ច្រើន​ត្រូវ​បាត់​បង់​ជី​វិត​។ អា​ស្រ័យ​ហេតុ​នេះ ទើប​នាង​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ខិត​ខំ​រៀន​សូត្រ ដើម្បី​ក្លាយ​ជា​គ្រូ​ពេទ្យ​​ជួយ​សង្គ្រោះ​មនុស្ស​។ ថ្វី​ត្បិត​រស់​នៅ​តំ​បន់​ជ្រៅ លក្ខណ​សម្បត្តិ​ទៅ​មក​រៀន​សូត្រ​ជួប​ការ​លំ​បាក​ច្រើន​ក៏​ដោយ ប៉ុន្តែ​វេជ្ជ​បណ្ឌិត​ចូវ តែង​ត​ស៊ូ​ទៅ​រៀន​ ។   

 ឆ្នាំ​១៩៨៧ ក្រោយ​ពី​បញ្ចប់កម្ម​សិក្សា​គ្រូ​ពេទ្យ​ព​ហុ​វិ​ទ្យា បង​ស្រី​មក​បម្រើ​ការ​ងារ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តឹង​ហ៊ឹង ។ កាល​នោះ​ អា​ស្រ័យ​ដោយ​ដំ​ណាក់​សុ​ខា​ភិ​បាល​ខ្វះ​បុគ្គ​លិក​ដូច្នេះ​បង​ស្រី​ចូវ​ម្នាក់​ឯង​ពិ​និត្យជំ​ងឺ​ផង ត្រូវ​ដើរ​លុយ​ភក​ល្បាប់​ចុះ​ទៅ​តាម​ផ្ទះ​មា​មីង​ដើម្បី​ចាក់​ថ្នាំ​បង្ការ រោគ​ផង។ អា​ស្រ័យ​ដោយ​មា​មីង​ខ្វះកា​រ​យល់​ដឹង​ពី​រ​បៀប​បង្ការ​ជំ​ងឺ ដូច្នេះ​មាន​បង​ប្អូន​ស្រ្តី​ខ្លះ​គាត់​បី​កូន​រត់​ជ្រក មិន​ដឹង​របៀប​កំ​ចាត់​ឃ្វិច ក្នុង​ពាង​ទឹក​។ ល។ ​រំ​លឹក​រឿង​ដើម វេជ្ជ​បណ្ឌិត​ចូវ ឲ្យដឹ​ងៈ​ "នាង​ខ្ញុំ​អនុវត្ត​ភារ​កិច្ច​ចាក់​ថ្នាំប​ង្ការ​រោគ​បណ្ដើរ​ផ្សព្វ​ផ្សាយ ពន្យល់​វែក​ញែក​ពី​ប្រ​សិទ្ធ ភាព​នៃ​ការ​ចាក់​ថ្នាំប​ង្ការ​រោគ កំ​ចាត់​ឃ្វិច​ក្នុង​ពាង​ទឹក ឬ​ស្រ្តី​មាន​ផ្ទៃ​ពោះ គប្បី​ទៅ​កាន់​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិ​និត្យ សម្រាល​កូន ទើប​សុ​ខ​ភាព​ធា​នាបាន​ល្អ... ដូច្នេះ​យូរ​ៗ​ទៅ​មា​មីង​ក៏​យល់​ដឹង​...។

 ឆ្នាំ​២០០៨ ប​ង​ស្រី​ត្រូវ​បាន​តម្រូវ​ឲ្យ​ទៅ​ធ្វើ​សុក្រឹ​ត​ការ​វេជ្ជប​ណ្ឌិត នៅ​មហា​វិ​ទ្យា​ល័យ​ឱ​ស​ថ​សាស្រ្ត​កឹង​ធើ។​ ឆ្នាំ​២០១២ បញ្ចប់​កម្ម​សិក្សា​វិល​មក បង​ស្រី​ទទួល​ភារ​កិច្ច​ជា​ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​មក​ទល់​សព្វ​​ថ្ងៃ។ ទោះ​បី​ជា​កម្មា​ភិ​បាល​ឬ​ក៏​ជា​ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល វេជ្ជ​បណ្ឌិត​ចូវ តែង​បាន​អ្នក​ជំ​ងឺ​ទំនុ​ក​ចិត្ត​និង​មិត្ត​រួម​អា​ជីព​គោរ​ព​រាប់​អាន​។ បច្ចុ​ប្បន្ន ជា​មធ្យម​ក្នុង​មួយ​ខែ ដំ​ណាក់​សុ​ខា​ភិ​បាល​តឹង​ហ៊ឹង មាន​អ្នក​ជំ​ងឺមកពិនិត្យព្យាបាលជាង៣.០០០លើកនាក់។ ថ្វីត្បិតមានអ្នកជំងឺច្រើន ក៏ដោយ ប៉ុន្តែវេជ្ជបណ្ឌិតចូវ តែង​រួស​រាយ​រាក់​ទាក់ និង​ថែ​ទាំ​អ្នក​ជំ​ងឺ​ដោយ​អស់​ពី​ចិត្ត​។ លោក​យាយ​ផាម​ធី​ជិន នៅ​ភូមិ​តឹង​លិត ឲ្យ​ដឹងៈ​" ខ្ញុំ​ឈឺបេះ​ដូង​ជា​ងមួ​យ​ឆ្នាំ​ហើយ​​។ នៅពេល​មក​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិ​និត្យ​ជំ​ងឺ យក​ថ្នាំ​ផឹក​ម្ដង​ៗ វេជ្ជ​បណ្ឌិត​ចូវ​តែង​ណែ​នាំ​យ៉ាង​ម៉ត់​ចត់​ដូច ជា​ផឹក​ថ្នាំ​តាម​ពេល​កំ​ណត់ មិន​ហូប​ប្រៃ ហាត់​ប្រាណ​ស្រាល​ៗ មិន​រ​លឹក​យប់​យូរ ចៀស​វាង​ការ​រំ​ជើប​រំ​ជួល​ខ្លាំង​។ល។ មាន​វេជ្ជ​បណ្ឌិត​អស់​ពី​ចិត្ត នឹង​អ្នក​ជំ​ងឺ​ដូច្នេះ ខ្ញុំ​នឹង​នរ​ចិត្ត​ក្នុង​ការ​ព្យាបា​ល​" ។

ជា​មួយ​នឹង​អ្នក​ជំ​ងឺ​គឺ​ដូច្នេះ រី​ឯ​ជា​មួយ​នឹង​មិត្ត​រួម​អា​ជីព​វិញ វេជ្ជ​បណ្ឌិត​ចូវ តែង​ជួយ​ឧបត្ថម្ភ​អស់​ពី​ចិត្ត​យល់​អ​ធ្យា​ស្រ័យ ដើម្បី​រួម​គ្នាសម្រេច​ភារ​កិច្ច​បាន​ល្អ ។ គ្រូ​ពេទ្យ​ឡឹម​ធី​ត្វៀក​ញ៉ុង បុគ្គ​លិក​ដំ​ណាក់​សុខា​ភិបាល​ឲ្យ​​ដឹងៈ" វេជ្ជ​បណ្ឌិត​ចូវ យល់​ច្បាស់​ពី​អា​រម្មណ៍​អ្នក​ជំ​ងឺ យល់​អធ្យា​ស្រ័យ​មិត្ត​រួម​អា​ជីព ពិ​សេស​ចំ​ពោះបុ​គ្គ​លិក ទើប​ចូល​ថ្មី​ដូច​ជា​នាង​ខ្ញុំ​។ ជា​មួយ​នឹង​ការ​ងា​រ​ផ្សេង​ៗ​ដូច​ជា​ពិ​និត្យ​គភ៌ ឆ្លុះ​អេ​កូ​និង​ពិ​និត្យ​សុ​ខ​ភាព​ស្រ្តី ពិ​និត្យ​កុ​មារ ។ល។ វេជ្ជ​បណ្ឌិត​ចូវ​តែងជួយ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​និង​ត្រៀម​បម្រុង​ជា​និច្ច​ជួយ​ដំ​ណោះស្រាយ​ចម្ងល់​របស់​មិត្ត​រួម​អាជីព និង អ្នក​ជំ​ងឺ។ មាន​អ្នក​ដឹ​ក​នាំ​ដូច្នេះ យើង​ខ្ញុំ​នឹង​នរ​ចិត្ត​និង​កាន់​តែ​សកម្ម​ក្នុង​ការ​ងារ​ជាង​ទៀត​" ៕

យ្វីអាញ់-ពេជ្រ​សឿន

ចែករំលែកអត្ថបទ