ឌិញម៉ូងជាឃុំមួយក្នុងចំណោមឃុំនានារបស់ស្រុកថើយឡាយ ក្រុងកឹងធើ មានជនរួមជាតិខ្មែររស់នៅកុះករ។ រយៈពេលកន្លង នៅទីនេះមានគោលការណ៍ គោលនយោបាយគិតគូរជីវភាពជនជាតិភាគតិចជាច្រើនរបស់បក្ស និងរដ្ឋត្រូវបានផ្សព្វផ្សាយ និងអនុវត្តទូលំទូលាយលើភូមិសាស្រ្តឃុំ ហើយបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងជាច្រើន។
លូវគមនាគមន៍នៅឌិញម៉ូង មានភាពងាយស្រួលអាច
បង្កលក្ខណៈឲ្យភូមិភាគអភិវឌ្ឍគ្រប់វិស័យ។
បងង្វៀងវាំុងឡឹម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង ឲ្យដឹង៖"ទូទាំងឃុំមានគ្រួសារជនជាតិខ្មែរចំនួន២៨១ក្នុងនោះគ្រួសារដែលមានជីវភាពក្រលំបាក សុទ្ធតែបានរដ្ឋសង់ផ្ទះជូនតាមកម្មវិធី១៣៤និងផ្ទះមហាសាមគ្គី។ល។ ម៉្លោះហើយមាមីងមានការនឹងនរចិត្តពេលបានផ្ទះនៅ"។ មានផ្ទះនៅលំនឹង មាមីងគិតតែពីការធ្វើការរកស៊ី។ ប៉ុន្តែព្រមជាមួយនោះដែរនៅឃុំឌិញម៉ូង នៅមានគ្រួសារប្រជាជនជាច្រើនគ្មាន ដីស្រែឬក៏មានដែរតែតិចតួច ដូច្នេះពេលគ្មានប្រាក់ទុន មាមីងមិនអាចអនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំពូជសត្វចិញ្ចឹមមិនបាន។ ឋិតនៅចំពោះមុខស្ថានភាពដូចពោលខាងលើ គណៈកម្មាធិការប្រជាជនឃុំ បានសហការជាមួយនឹងមាមីងនៅបណ្តាភូមិរៀបចំបើកទូលាយ ទម្រង់រូបភាពផលិតមានប្រសិទ្ធភាព នាំមកនូវប្រយោជន៍ជាច្រើន។ ខណៈពេលនោះ បណ្តាកម្មវិធីគម្រោងការរបស់រដ្ឋក៏បានថ្នាក់ដឹកនាំឃុំគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយទាន់ពេលនិងពង្រីកបាននូវប្រសិទ្ធភាព។ តួយ៉ាងដូចសេចក្តីសម្រេច៧៤/២០០៨/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីគោលនយោបាយមួយចំនួនដូចៈ ឧបត្ថម្ភដោះស្រាយដីនៅដី ផលិតកម្មនិងដោះស្រាយការងារធ្វើជូនគ្រួសារជនជាតិភាគតិចក្រីក្រគ្រួសារមានជីវភាពលំបាកនៅតំបន់វាលរាបទន្លេគឺវឡុង។ សេចក្តីសម្រេចនេះ បានឆ្លើយតបទៅនឹងតម្រូវការគិតគូរជីវភាពរបស់ជនរួមជាតិជួយជនរួមជាតិចាកផុតពីភាពក្រលំបាកទាន់ពេល។ ផ្តើមពីប្រភពទុនឧបត្ថម្ភរបស់រដ្ឋ អ្នកខ្លះគិតបើកតៀមលក់ដូរកំប៉ិកកំប៉ុក អ្នកខ្លះទៀតគិតផ្លាស់មុខរបរ។ល។ បងឡឹម ឲ្យដឹងបន្ថែម៖ "ប៉ុន្មានឆ្នាំជិតៗនេះ ឃុំមានគ្រួសារជនជាតិភាគតិចជាង១០០គ្រួសារ ដែលឋិតក្នុងក្របខ័ណ្ឌគ្រួសារ ក្រីក្រគ្រួសារជិតក្រត្រូវបានបុលទុនផ្លាស់ប្តូរមុខរបរជាមួយនឹងទឹកប្រាក់សរុបជាង១ពាន់លានដុង ដើម្បីធ្វើទុនលក់ដូរកំប៉ិកកំប៉ុកទិញឧបករណ៍ បម្រើផលិតកម្មចិញ្ចឹមសត្វ។ល។
អាស្រ័យហេតុនោះមានគ្រួសារជាច្រើនបានចាកផុតពីភាពក្រីក្រ" ។ គ្រួសារអ្នកមីងដាវវ៉ាង នៅភូមិឌិញមី គ្មានដីស្រែ ម៉្លោះហើយរស់នៅប្រកបរបរលក់ដូរកំប៉ិកកំប៉ុកជាសំខាន់។ ជារៀងរាល់ថ្ងៃប្រាក់ចំណេញដែលរកបានទាំងប៉ុន្មានអ្នកមីងចាត់ចែងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ហេតុដូច្នេះ ថ្ងៃណាលក់ពុំសូវដាច់គឺចាយជ្រុលទៅលើដើមទុន។ ខ្វះដើមទុន អ្នកមីងរត់រកបុលខាងក្រៅ ដោយប្រាក់ចុងការខ្ពស់។ ហេតុដូច្នោះ ពេលរកបានប្រាក់ចំណេញ អ្នកមីងបែងសម្រាប់ចាយវាយផងនិងបង់ប្រាក់ចុងការផង ដូច្នេះបំណុលសងមិនចេះដាច់។ ពេលមានសេចក្តីសម្រេច៧៤របស់រដ្ឋាភិបាល ហើយបានផ្សព្វផ្សាយអនុវត្តគ្រួសារអ្នកមីងវ៉ាងបានរដ្ឋឧបត្ថម្ភទុនមួយចំណែក និងឲ្យបុលមួយចំណែកដោយប្រាក់ចុងការទាប ម៉្លោះហើយអ្នកមីងនឹងនរចិត្តទិញមុខទំនិញបន្ថែម ដើម្បីពង្រីកការលក់ដូរ។ ផ្តើមពីនោះ ជារៀងរាល់ថ្ងៃប្រាក់ចំណេញត្រូវបានកើនមួយកម្រិត។ អ្នកមីងវ៉ាង ឲ្យដឹងៈ បើគ្មានប្រភពទុនបុលនិងទុនអានុគ្រោះរបស់រដ្ឋាភិបាលទេនោះមើលទៅជីវភាពគ្រួសារខ្ញុំប្រហែលជាគ្មានបានលំនឹងដូចសព្វថ្ងៃទេ។ មិនចំពោះតែគ្រួសារមីងវ៉ាងប៉ុណ្ណោះទេ នៅឃុំឌិញម៉ូង គ្រួសារដែលបានចាកផុតពីភាពក្រីក្រមានការកើនឡើង អាស្រ័យគ្រួសារជនជាតិខ្មែរប្រើប្រាស់ប្រភពទុនទុនឧបត្ថម្ភរបស់រដ្ឋចំទិសដៅ។ ជាក់ស្តែងដូចគ្រួសារបងដាវផឹង នៅភូមិឌិញហ្វាA ធ្វើមានអា ស្រ័យចិញ្ចឹមជ្រូកលក់ទព្វសម្ភារៈកសិកម្ម គ្រួសារបងដាវសុខធ្វើមាន អាស្រ័យធ្វើស្រែ...។
ឆ្នាំ២០១៣ នៅឃុំឌិញម៉ូង មានគ្រួសារជនជាតិខ្មែរចំនួន៣ចូលរួមគម្រោងការ" ចាកផុតពីភាពក្រីក្រចីរភាព"របស់មន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចក្រុងកឹងធើ នោះគឺគ្រួសារបងស្រីដាវធីធ្វីនៅភូមិឌិញមី គ្រួសារបងហ្វាធីយ្វៀងនៅភូមិឌិញហ្វាAនិងគ្រួសារបងដាវឡឿង នៅភូមិឌិញមី។ រហូតមកទល់នឹងបច្ចុប្បន្ន គ្រួសារទាំងនេះកំពុងសងដើមទុនវិញ ពីព្រោះគ្រួសាររបស់ពួកគាត់បានចាកផុតពីភាពក្រីក្រចីរភាពតាមទិសដៅរបស់គម្រោងការ។
លោកង្វៀងវាំុងឡឹម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង ឲ្យដឹងបន្ថែម៖" ជាក់ស្តែង គឺមានមាមីងជាច្រើនប្រើប្រាស់ទុនមានប្រសិទ្ធភាព។ ប៉ុន្តែ ដោយលក្ខណសម្បត្តិសេដ្ឋកិច្ចគ្រួសារនៅជួបការលំបាកច្រើន ខ្វះមធ្យោបាយបម្រើការផលិត បានជាមានគ្រួសារមួយចំនួន រកផ្លូវចេញមិនបានប្រមូលទុនឡើងវិញមិនគ្រប់ ដូច្នេះនៅតែជំពាក់បំណុល។ មានគ្រួសារជាច្រើនប្រើប្រាស់ទុនមិនចំទិសដៅ ម៉្លោះហើយនាំ ឲ្យលំបាកដល់ការប្រមូលទុនឡើងវិញ។ នាពេលខាងមុខភូមិភាគនឹងយកចិត្តទុកដាក់ឧបត្ថម្ភដល់គ្រួសារមានជីវភាពក្រលំបាក ឲ្យមានការឈានឡើងជាបន្តដេីម្បីចាកផុតពីភាពក្រីក្រ"៕
ហាថាញ់ -មុនី