13/07/2017 - 16:37

ម្ចាស់ការបង្ការប្រឆាំងរោគកញ្រ្ជឹល

កញ្រ្ជឹល​ជា​រោគ​ចម្លង​គ្រោះ​ថ្នាក់​ឆ្លង​រហ័ស​។ ទោះ​បី​ជា​ច្រើន​ឆ្នាំ​កន្លង ផ្នែក​សុខា​ភិ​បាល​បាន​ផ្សព្វ​ផ្សាយ ដើម្បី​ទប់​ស្កាត ត្រួត​ត្រា ប៉ុន្តែ​រោគ​នេះនៅ​តែ​កើត​រាល​ដាល​ទៅ​តាម​ខួប​ពី​បី​ឆ្នាំ​ដល់​៥​ឆ្នាំ​ម្តង។

 សាំង គឺជាវិធានការ បង្ការរោគ កញ្រ្ជឹលមានប្រសិទ្ធ ភាពបំផុត ។

កញ្រ្ជឹលជារោគធ្ងន់ធ្ងរម្យ៉ាង អាស្រ័យមេរោគកញ្រ្ជឹលបង្កឡើង ហើយឆ្លងរាលដាលទៅលើកុមារ។ រោគឆ្លងពីមនុស្សទៅមនុស្សសំខាន់ គឺឆ្លង តាមផ្លូវដកដង្ហើមនិងកើតខួបប្រាំងខួបវស្សា ប៉ុន្តែកើតច្រើនបំផុតនៅ រដូវប្រាំង។ បច្ចុប្បន្ន កញ្រ្ជឹលនៅតែជារោគគ្រោះថ្នាក់បង្កជារោគរាត ត្បាត។ មនុស្សដែលមិនទាន់ធន់នឹងរោគកញ្រ្ជឹលនេះ តែងមានហានិ ភ័យឆ្លងរោគខ្ពស់។ ជំងឺច្រើនតែកើតរាលដាលរហ័ស ពិសេសគឺចំពោះ ក្រុមមនុស្សដែលមិនទាន់ធន់រោគ និងបង្ការរោគ អាស្រ័យដោយមិន ទាន់បានចាក់ថ្នាំវ៉ាក់សាំងបង្ការកញ្រ្ជឹល និងមិនធ្លាប់កើតរោគកញ្រ្ជឹល មុននោះ  ឬក៏មុខសញ្ញាមួយចំនួនគ្មាន ប្រតិកម្មក្រោយពីចាក់វ៉ាក់សាំង។ បណ្តារោគសញ្ញាធ្លាប់ជួបប្រទះពេលកើតរោគ កញ្រ្ជឹល គឺៈគ្រុនចេញ ពិស និងអមដោយនិមិត្តសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតមានដូចៈក្អក ហៀរសំបោរ ឈឺភ្នែក ភ្នែកក្រហម ឡើងកូនកណ្តុរ (កនិងខាងក្រោយ ត្រចៀក)ហើមសន្លាក់ដៃសន្លាក់ជើង។ ក្រោយពីកើតរោគកញ្រ្ជឹល អា ស្រ័យដោយកម្លាំងទប់ទល់របស់រាងកាយមានការថមថយអ្នកជំងឺងាយ នឹងមានអាការៈរោគប្រែប្រួល ប្រសិនបើព្យាបាលមិនទាន់ពេលនិងង ងឹតភ្នែក ចុះរាកខ្លាំង រលាកសួត រលាកខួរក្បាល ពិការឬក៏បាត់បង់អាយុ ជីវិតចំពោះកុមារតូចៗ និងកុមារខ្វះអាហារូបត្ថម្ភ។ ចំពោះស្រ្តីមានផ្ទៃ ពោះ បើកើតកញ្រ្ជឹល អាចនឹងបង្កឲ្យរលូត កូន ឬកើតកូនមិនគ្រប់ខែ។ បណ្តាអ្នកដែលមិនទាន់ធន់រោគកញ្រ្ជឹល តែងមានហានិភ័យកើតរោគ ពិ សេសគឺកុមារ អាស្រ័យដោយគ្មានភាពធន់នឹងរោគពីម្តាយចម្លងទៅកូន ហើយមិនទាន់បានចាក់វ៉ាកសាំង ឬក៏មិនធ្លាប់កើតកញ្រ្ជឹល។ អាស្រ័យ ហេតុនោះមុខសញ្ញាទាំងនេះគប្បីបង្ការដោយការចាក់វ៉ាក់សាំងកញ្រ្ជឹល ។ រយៈកាលកន្លង អាស្រ័យដោយខ្លាចប្រតិកម្មក្រោយពីចាក់ថ្នាំ ម្ល៉ោះ ហើយឪពុកម្តាយកុមារមួយចំនួន មិនព្រមនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង បង្ការរោគ ព្រមទាំងចាក់វ៉ាក់សាំងកញ្រ្ជឹល ប្រការទាំងនោះធ្វើឲ្យហានិ ភ័យកើតកញ្រ្ជឹលកើតឡើងអាស្រ័យដោយមិនចាក់ថ្នាំបង្ការ។វ៉ាក់សាំង កញ្រ្ជឹលត្រូវបានវាយតម្លៃថាមានសុវត្ថិភាព បណ្តាការប្រតិកម្មក្រោយ ពីចាក់ថ្នាំមានភាពស្រាល ហើយនឹងជាសះស្បើយក្នុងរយៈពេលពីមួយ ថ្ងៃឬក៏ពីរថ្ងៃក្រោយពីចាក់ថ្នាំ ដោយមិនត្រូវការព្យាបាលថ្នាំអ្វីទាំងអស់ ។ វ៉ាកសាំងកញ្រ្ជឹល ជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំងឡាយ មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការរោគ។ ថ្វីត្បិតតែដូច្នេះ ក៏ដូចជាបណ្តា វ៉ាក់សាំងផ្សេងៗដែរ គឺមានកុមារចាក់វ៉ាក់សាំងកញ្រ្ជឹលនៅក្នុងអំឡុងអា យុ៩ខែ ប្រមាណតែ៨៥%ប៉ុណ្ណោះ ត្រូវបានការពារបង្ការរោគ។ ជាមួយ នឹងអត្រាចាក់ថ្នាំមួយម្ជុលដំបូងជូនកុមារអាយុ៩ខែសម្រេចប្រមាណ៩០ % គឺមានប្រមាណ៧៦% នៃចំនួនកុមារកើតមករៀងរាល់ឆ្នាំ ត្រូវបានការ ពារ។ ចំនួនកុមារនៅសល់ពីនោះ (២៤%) ប្រសិនបើមិនចាក់វ៉ាក់សាំង ម្ជុលទីពីរ ពេលអាយុបាន១៨ខែ វាអាចនឹងផ្ទុករោគនិងមានហានិភ័យ កើតរោគ  ប្រសិនបើមានឆ្លងមេរោគកញ្រ្ជឹល។ បញ្ហាចាក់ថ្នាំបង្ការនៅ ខេត្តតំបន់ជ្រៅ តំបន់ឆ្ងាយមួយចំនួននៅជួបការលំបាកច្រើន អាស្រ័យ ដោយភូមិសាស្រ្តទូលំទូលាយ និងផ្លូវគមនាគមន៍មិនទាន់ងាយស្រួល។ ទន្ទឹមនឹងនោះ ឆ្លងតាមរយៈនៃការត្រួតពិនិត្យបានសឲ្យឃើញថាក្នុង រយៈកាលកន្លង ប្រជាជនមានការខ្លាចរអែងនឹងប្រតិកម្មថ្នាំ ក្រោយពី ចាក់វ៉ាក់សាំង Quinvaxem ម្ល៉ោះហើយឪពុកម្តាយជាច្រើនធុញទ្រាន់ មិននាំកូនទៅចាក់ថ្នាំបង្ការ រួមទាំងចាក់វ៉ាក់សាំងកញ្រ្ជឹល ជាហេតុនាំឲ្យ មានហានិភ័យកើតរោគកញ្រ្ជឹលកាន់តែខ្ពស់។ ចំពោះខួបទីបី រយៈកាល ៥ឆ្នាំ ស្ថានភាពរោគកញ្រ្ជឹលឆ្នាំ២០១៣-២០១៤ សព្វថ្ងៃស្ថិតក្នុងដំណាក់ កាល កើតរោគ។

 
រោគកញ្រ្ជឹលនៅតែបន្តកើតឡើងពាសពេញឬក៏ទៅជារោគកើតជាទ្រង់ ទ្រាយតូច និងល្មមនៅភូមិភាគមួយចំនួនក្នុងរយៈពេលប៉ុន្មានខែ ខាង មុខសំខាន់ចំពោះមុខសញ្ញាណាដែលមានអាយុក្រោមពី១០ឆ្នាំ។ ព្រោះ ហេតុនោះ ក្រសួងសុខាភិបាលផ្តល់អនុសាសន៍ជូនអ្នកជាឪពុកម្តាយ ជាការល្អបំផុត គឺគប្បីនាំកូនទៅចាក់វ៉ាក់សាំងកញ្រ្ជឹលឲ្យបានគ្រប់គ្រាន់ ត្រូវតាមកាលបរិច្ឆេទ៕

                         យោងតាមៈnhandan.com.vn  -បកប្រែៈ មា៉ល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
រយៈកាលកន្លង