នំក្រៀបគឺជាប្រភេទនំប្រពៃណីរបស់គ្រួសារជនជាតិកិញ ជាច្រើននៅណាមបូក្នុងថ្ងៃបុណ្យចូលឆ្នាំតេត។ នៅពេលល្ងាចឆ្លងឆ្នាំ គេយកនំទៅបំពងសម្រាប់សែនដូនតា បួងសួងសូមឲ្យដំណាំដាំដុះស្រស់ល្អរកស៊ីមានបាន។
សិប្បករធ្វើនំក្រៀបនៅខេត្តបេនត្រែ អនុវត្តដំណាក់ការធ្វើនំក្រៀបនៅក្រុងកឹងធើ។
នំបំពងប៉ោងស្មើ ថែមទាំងបង្កប់ដោយអត្ថន័យនឹងនាំមកនូវសំណាងល្អ ការរស់នៅសម្បូរធូរធារសម្រាប់គ្រួសារក្នុងមួយឆ្នាំ។ ឈ្មោះថានំក្រៀប គឺផ្តើមឡើងពីលក្ខណៈពិសេសរបស់នំសណ្ឋានសំប៉ាត លុះដល់ពេលបំពងវានឹងប៉ោងឡើងមូល។ នំក្រៀបដំណើបងាយធ្វើម្នាក់ឯងក៏អាចធ្វើ បានក្នុងពេលទំនេរ ដើម្បីហូបលេងជាមួយនឹងមិត្តភក្តិ។ ក្នុងអំឡុងប៉ុន្មានថ្ងៃជិតបុណ្យចូលឆ្នាំតេត គេតែងប្រមូលផ្តុំគ្នាធ្វើនំក្រៀបយ៉ាងអ៊ូរអរ។ ស្នូរអង្រែសំឡេងសើចក្អាកក្អាយពេញមួយថ្ងៃ។
អ៊ំស្រីត្រឹងធីយុង មានបទពិសោធន៍ខាងធ្វើនំក្រៀបច្រើនឆ្នាំ នៅឃុំហឹងញឿង ស្រុកយ៉ុងត្រូម ខេត្តបេនត្រែ ឲ្យដឹង៖ ដើម្បីធ្វើនំក្រៀប គេជ្រើសយកអង្ករដំណើបសុទ្ធ ប្រភេទអង្ករមិនលាយលំ។បន្ទាប់មកគេយកអង្ករដំណើបទៅលាងឲ្យជ្រះ ត្រាំជាមួយនឹងដំបែស្រា និងផ្លែម្នាស់ប្រហែលជា៣ថ្ងៃ ទើបយកទៅដណ្តាំជាបាយដំណើប។ ពេលបាយដំណើបឆ្អិន នៅក្តៅ គេដាក់ចូលក្នុងត្បាលកិន។ វិធីធ្វើនំក្រៀបគឺបុកចុះមួយអង្រែគឺត្រូវតែច្របល់ម្តង។ អ្នកធ្វើនំយកដៃជ្រលក់ទឹកដូងលាយស្ករ រួចច្របល់ម្តង។ ដំណាក់ការបុកនិងច្របល់ គប្បីធ្វើឲ្យស៊ីចង្វាក់គ្នា។ កាយវិការត្រូវតែបង្កបានភាពស៊ីចង្វាក់គ្នារហូតដល់ដុំម្សៅនំស្អិតជាប់គ្នា ម្លាន់ឈ្ងុយឆ្ងាញ់។ បន្ទាប់មកសិប្បករធ្វើនំយកដុំម្សៅនំចេញលញ់ជាដុំតូចៗ រួចដាក់លើស្លឹកចេក ដែលលាបប្រេងស្រាប់ ហើយចាប់ផ្តើមគាបនំឲ្យមានសណ្ឋានមូលសំប៉ាតដូចដួងខែ។ ក្នុងពេលគាបនំ គប្បីរោយបន្ថែមល្ងឬក៏សណ្តែកបាយលើផ្ទៃនំ។ ខណៈពេលដំណាក់ការនេះ បានរួចស្រេចនំក្រៀបនឹងបានយកចេញទៅហាលក្តៅរហូតដល់ស្ងួត រួចលាបទឹកស្ករនិងយកទៅហាលជាបន្ត។ បំពងនំក្រៀបក៏មានភាពក្និកក្នក់ដែរ។ គេដាក់នំក្នុងថ្កៀប បន្ទះឫស្សី រួចប្រែទៅប្រែមកនៅលើរងើកភ្លើងចំបើង បំពងរហូតដល់ពេលណានំប៉ោងស្មើ ក្លិនឈ្ងុយឈ្ងប់គឺបាន។ រសក្លិនដំណើបលាយបញ្ចូលជាមួយនឹងរសម្លាន់របស់ទឹកដូង ធ្វើឲ្យនំក្រៀបមានរសពិសេសដោយឡែកទាក់ទាញអ្នកបរិភោគ ៕
ថាញ់ផុង-វិមាន