ក្រុងកឹងធើ បានរៀបចំទិវាជួបជុំមហាសាមគ្គីទូទាំងជនជាតិ សំដៅរំលឹកឡើងនូវប្រវេណី៨៥ឆ្នាំទិវាបង្កើតអង្គការរណសិរ្សមាតុភូមិ និងបូកសរុបអនុវត្តការចលនា"ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ នៅមណ្ឌលតាំងទីលំនៅ" និង១៥ឆ្នាំការចលនា "ទិវាដើម្បីអ្នកក្រ"ស្របក្នុងបរិយាកាសរួម មាមីងជនជាតិខ្មែរលើភូមិសាស្រ្តក្រុងកឹងធើ មានក្តីរីករាយរៀបចំទិវាជួបជុំនៅមណ្ឌលតាំងទីលំនៅ។ ក្នុងរយៈពេល២០ឆ្នាំកន្លង មាមីងនៅមណ្ឌលប៊ិញអៀង សង្កាត់ទ្រឿងឡាក ខ័ណ្ឌអូរម៉ូង បានរួមគ្នាសាមគ្គីអភិវឌ្ឍសេដ្ឋកិច្ច ជួយគ្នាបង្កបង្កើនផល។ បើធៀបកាលពីឆ្នាំ១៩៩៥ បច្ចុប្បន្ន មណ្ឌលប៊ិញអៀង នៅមានមាមីងក្រីក្រតែ៣៧គ្រួសារ កាត់បន្ថយបាន៦៤គ្រួសារ មានគ្រួសារខ្លះទៀត ក្រោយពីចាកផុតពីភាពក្រីក្រ បានឈានឡើងធ្វើមានធ្វើបាន។ មណ្ឌលប៊ិញអៀងបង្កើតបានសហករណ៍១ ដោយមានសមាជិកចូលរួម៦១នាក់ ក្រុមសហការផលិតរួមគ្នាចែករំលែកបទពិសោធន៍១ក្រុម។ ក្រៅពីនេះ ប្រជាជនថែមទាំងចលនាបង្កើនកម្រិតផ្លូវថ្នល់ចំនួន៤ខ្សែ មានប្រវែង៦,៧គីឡូម៉ែត្រ ជីកស្តារប្រឡាយកាហោដោយរួមវិភាគទានទឹកប្រាក់ជាង១,១ពាន់លានដុង និងកម្លាំងពលកម្មចំនួន២៧១ថ្ងៃ។ ថ្មីៗនេះ មាមីងនៅទាំងកសាងខ្លោងទ្វារសន្តិសុខ បង្គោលទង់នៅក្នុងតំបន់និងប្រព័ន្ធអគ្គិសនី ជាច្រើនគិតជាតម្លៃទឹកប្រាក់ជាង៤៨លានដុង។
ស្ងើចសរសើរបណ្តាគ្រួសារគំរូនៅក្នុងទិវាជួបជុំ។
លោកលីមិញហាយ លេខាសាខាបក្សមណ្ឌលប៊ិញអៀង គឺជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិនៅទីនេះ ឲ្យដឹង៖ "ជីវភាពរបស់មាមីងខ្មែរនៅក្នុងតំបន់មានជំហានអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេស ស្មារតីភ្ញាក់រលឹករៀនសូត្រ ការពារសុខភាពនិងស្មារតីអនុវត្តគោលការណ៍ គោលនយោបាយ និងក្រឹត្យច្បាប់ក៏បានលើកកម្ពស់ផងដែរ។ ម្យ៉ាងទៀតសំណង់នានានិងការចលនានៅភូមិភាគក៏បានមាមីងគាំទ្រអស់ពីចិត្ត។ ពិសេសគឺក្នុងការចលនាជួយគ្នាធ្វើសេដ្ឋកិច្ចឈានឡើងចាកផុតពីភាពក្រីក្រ មាមីងតែងមានភាពម្ចាស់ការអនុវត្តជានិច្ច។ ក្នុងរយៈពេល២០ឆ្នាំកន្លង មានគ្រួសារមាមីងខ្មែរជាច្រើនបានចាកផុតពីភាពក្រីក្រ លំនឹងជីវភាព"បូកសរុបការចលនា "ទិវាដើម្បីអ្នកក្រនៅភូមិភាគ" មណ្ឌលប៊ិញអៀង បានចលនាសាងសង់និងជួសជុលផ្ទះថ្មី២៤ខ្នង គិតជាតម្លៃទឹកប្រាក់ជាង៦០០លានដុង។ ទន្ទឹមនឹងនោះ ឧបត្ថម្ភសិស្សដែលមានជីវភាពក្រីក្រ អនាថាឆ្លងកាត់ការលំបាក គិតជាតម្លៃទឹកប្រាក់ជាង១០០លានដុង។ ក្រៅពីនេះ មណ្ឌលថែមទាំងអនុវត្តការហ៊ុនទុនបង្វិលជុំមិនគិតប្រាក់ការជួយគ្រួសារដទៃទៀត មានទុនបង្កបង្កើនផលចាកផុតពីភាពក្រីក្រ។
ក្នុងឱកាសនេះដែរ មណ្ឌលប៊ិញអៀង បានស្ងើចសរសើរ១០គ្រួសារគំរូ ពីព្រោះមានស្នាដៃល្អក្នុងការចលនានៅភូមិភាគ។ មាមីងរួមគ្នាបំផុស ចលនាប្រឡងប្រណាំងក្នុងឆ្នាំ២០១៦ បន្តការជំរុញយ៉ាងខ្លាំងក្លានិងលើកកម្ពស់គុណភាពអនុវត្តការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ"៕
ថាច់ថាញ់ភូ-លីសៀ