-អនុគណៈកម្មការជំនាញបច្ចេកទេសមហាសន្និបាតកីឡាទូទាំងប្រទេស លើកទី ១០ ឆ្នាំ ២០២៦ បានតម្រូវឱ្យក្រុមកីឡាទាំងឡាយអនុវត្តម៉ឺងម៉ាត់នូវបទបញ្ជានៃការប្រកួត ក្នុងនោះ វិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់លើករណីដែលកីឡាករ-កីឡាការិនី បោះបង់ការប្រកួតដោយចិត្តឯងដោយគ្មានហេតុផលសមស្រប។
យោងតាមសារលិខិតលេខ ២៦៣/CMKT ចុះថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដែលលោកង្វៀងហុងមិញ អនុប្រធាននាយកដ្ឋានកីឡាអប់រំកាយវៀតណាម ប្រធានអនុគណៈកម្មការជំនាញបច្ចេកទេសមហាសន្និបាត បានចុះហត្ថលេខាប្រកាសជាផ្លូវការ កីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះរួចហើយ ប៉ុន្តែស្នើសុំដកខ្លួនចេញពីការប្រកួត ត្រូវមានលិខិតបកស្រាយជាក់ស្តែង បានប្រធានក្រុមកីឡា ឬគ្រូបង្វឹកនៃប្រភេទកីឡានោះបញ្ជាក់។ ប្រសិនបើដកខ្លួនដោយសាររងរបួស ឬបញ្ហាសុខភាពមិនធានា ត្រូវមានការបញ្ជាក់ពីវេជ្ជបណ្ឌិត ឬផ្នែកសុខាភិបាលដែលគណៈចាត់តាំងមហាសន្និបាតបានកំណត់។
ករណីបោះបង់ការប្រកួតចិត្តឯងដោយគ្មានហេតុផលសមស្រប ឬមិនបានផ្តល់ឯកសារភស្តុតាងស្របច្បាប់ នឹងត្រូវលុបចោលលទ្ធផលប្រកួតទាំងស្រុងនៅក្នុងខ្លឹមសារនោះ ព្រមទាំងដកហូតសិទ្ធិនិងផលប្រយោជន៍ដែលពាក់ព័ន្ធ (ប្រសិនបើមាន)។ អាស្រ័យលើកម្រិតនៃបទល្មើស គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសមូហភាពដែលពាក់ព័ន្ធ អាចនឹងត្រូវដកសិទ្ធិដឹកនាំ ដកសិទ្ធិប្រកួត និងជូនដំណឹងទៅកាន់អង្គភាពគ្រប់គ្រងផ្ទាល់។
ប្រការគួរឱ្យកត់សម្គាល់ ចំពោះការប្រព្រឹត្តល្មើសធ្ងន់ធ្ងរ អនុគណៈកម្មការជំនាញបច្ចេកទេសនឹងស្នើទៅនាយកដ្ឋានកីឡាអប់រំវៀតណាម ពិនិត្យមិនកោះហៅចំពោះបុគ្គលដែលប្រព្រឹត្តល្មើសចូលរួមក្រុមជម្រើសជាតិ និងមិនចាត់ឱ្យទៅចូលរួមការប្រកួតកីឡាអន្តរជាតិ ក្នុងដំណាក់កាលបន្តបន្ទាប់ទៀត។
សារលិខិតនេះក៏បានតម្រូវឱ្យក្រុមកីឡាទាំងឡាយអនុវត្តម៉ឺង ម៉ាត់បទប្បញ្ញត្តិបង្ការ ប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ Doping ទប់ស្កាត់ការក្លែងបន្លំ សម្រួលពិន្ទុ និងការរៀបចំលទ្ធផលទុកជាមុន រួមចំណែកធានានូវភាពយុត្តិធម៌ ស្មោះត្រង់ និងវិន័យនៅក្នុងមហាសន្និបាត៕
ង្វៀងមិញ - លីសៀ