តាមរយៈការនាំយកប្រភពទុនឥណទានគោលនយោបាយដល់ចំមុខសញ្ញា ភ្ជាប់នឹងការឧបត្ថម្ភបុលទុនជាមួយទិសដៅផលិតសមស្រប ខេត្តកាម៉ាវកំពុងបង្កលក្ខណៈដើម្បីគ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងជនជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ច ជាជំហានៗឈានឡើងលំនឹងជីវភាព។ ទម្រង់រកស៊ីចិញ្ចឹមជីវិតមានប្រសិទ្ធភាព បង្ហាញឱ្យឃើញថា ពេលបានជំនួយកម្លាំងចំពេល ប្រជាជនមានកម្លាំងចិត្តនិងមានលក្ខណៈដើម្បីម្ចាស់ការចាកផុតពីភាពក្រីក្រ។

ផ្តើមពីទុនបុលអនុគ្រោះ បងត្រឹងមិញញឹក បានវិនិយោគលើការចិញ្ចឹមជ្រូកមានប្រសិទ្ធភាព គ្រួសារមានជីវភាពធូរធារជាបណ្តើរៗ។
តាមគណៈតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមខេត្តកាម៉ាវ គិតដល់ដំណាច់ត្រីមាសទី ៣ ឆ្នាំ២០២៦ សរុបប្រភពទុនរបស់សាខាធនាគារគោលនយោបាយសង្គមខេត្ត សម្រេច ៩.៦៧១,៨ ពាន់លានដុង កើនឡើង១៤,២% បើប្រៀបនឹងឆ្នាំ ២០២៥ ដោយមានអតិថិជន ២៣១.៥០៧ នាក់ នៅជំពាក់បំណុល។ ប្រភពទុនអនុគ្រោះជំនួយកម្លាំងទាន់ពេលដល់មុខសញ្ញាគោលនយោបាយអភិវឌ្ឍការផលិតនិងធ្វើអាជីវកម្ម បង្កការងារធ្វើ រួមចំណែកអនុវត្តមានប្រសិទ្ធភាពទិសដៅបន្ថយភាពក្រីក្រដោយចីរភាពនិងធានាសន្តិសុខសង្គម។ ទម្រង់រកស៊ីមានប្រសិទ្ធភាពនៅឃុំហឹងហោយ ជាភូមិភាគមានជនជាតិខ្មែររស់នៅកុះករ គឺជាភស្តុតាងបញ្ជាក់ច្បាស់ពីប្រសិទ្ធភាពនៃចរន្តទុននេះ។ទន្ទឹមនឹងការអនុវត្តយ៉ាងពេញលេញនូវគោលនយោបាយសុខុមាលភាពសង្គម គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់និងរដ្ឋអំណាចឃុំហឹងហោយ បានយកចិត្តទុកដាក់ពិសេសក្នុងការបង្កលក្ខណៈដើម្បីប្រជាជនបង្ខិតជិតប្រភពទុនបុលអនុគ្រោះ បង្វែររចនាសម្ព័ន្ធផលិតនិងអភិវឌ្ឍន៍សេវាកម្មនៅនឹងភូមិភាគ។លោកគីទ្រុងង៉ៀ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហឹងហោយ ឱ្យដឹង៖ ឃុំតែងសហការជិតស្និទ្ធជាមួយធនាគារគោលនយោបាយសង្គម ផ្គួបបញ្ជូលប្រភពធនធានពីកម្មវិធីទិសដៅជាតិ ដើម្បីវិនិយោគសម្រាប់តំបន់ជនជាតិខ្មែរ។សង្កេតឃើញថា របាំងធំបំផុតចំពោះគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គឺខ្វះដីបង្កបង្កើនផល គណៈកម្មាធិការប្រជាជនឃុំបានពិនិត្យផ្ទៀងផ្ទាត់ដោយបត់បែន ចាត់ចែងមូលនិធិដីរដ្ឋដើម្បីឧបត្ថម្ភដីបង្កបង្កើនផលដល់មាមីង ព្រមទាំងដោះស្រាយតម្រូវការដីធារផ្ទះបានទាន់ពេល ជួយគ្រួសារដែលជួបការលំបាកស្ងប់ចិត្ត "មានផ្ទះសម្បែងនិងរបររកស៊ីសុខស្រួល"។
ផ្តើមពីការជំនួយកម្លាំងព្រមៗគ្នាទាំងនោះ មានគ្រួសារប្រជាជនជាច្រើនបានផ្លាស់ប្តូរគំនិតក្នុងការរកស៊ី ឆ្លៀតយកឧត្តមភាពដែលមានស្រាប់ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ។ ជាក់ស្តែងដូចជាគ្រួសារលោក ថាច់អើត នៅភូមិទឹកប្រៃ ឃុំហឹងហោយចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។ តាមសម្តីលោកអើត ពីមុន សេដ្ឋកិច្ចគ្រួសារមិនលំនឹងដោយសារខ្វះដើមទុន។ បន្ទាប់ពីបានបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម គាត់វិនិយោគទិញទូកស្មាច់ ដើម្បីធ្វើសេវកម្មដឹកភ្ញៀវទេសចរទស្សនាកម្សាន្តតាមដងព្រែក។ ការងារសមស្របនឹងលក្ខណៈជាក់ស្តែង ជួយឱ្យគ្រួសារគាត់មានប្រភពប្រាក់ចំណូលជារៀងរាល់ថ្ងៃ កែលម្អជីវភាពនិងមានប្រាក់សន្សំដើម្បីវិនិយោគទុនបន្ត។លោកថាច់អើត ចែករំលែក៖ "ប្រភពទុនរបស់ធនាគារគោលនយោបាយសង្គមមានអត្រាការប្រាក់ទាប អាទិភាពឱ្យគ្រួសារក្រីក្រ គ្រួសារក្បែរក្រ ការធ្វើបែបបទឯកសារបុលទុនងាយស្រួល ដូច្នេះ ងាយបង្ខិតជិតប្រភពទុន។ អាស្រ័យមានប្រាក់ចំណូលលំនឹង គ្រួសារខ្ញុំបានម្ចាស់ការសន្សំប្រាក់ដើម្បីបង់ការប្រាក់ទាន់ពេលនិងសន្សំប្រាក់សងប្រាក់ដើមតាមកាលកំណត់។ ប្រភពទុនអនុគ្រោះពិតជាបើកទិសដៅចាកផុតពីភាពក្រីក្រដោយចីរភាព មិនត្រឹមតែសម្រាប់គ្រួសារខ្ញុំប៉ុណ្ណោះទេ ថែមទាំងគ្រួសារខ្មែរជាច្រើនទៀតនៅក្នុងភូមិស្រុក"។
ជាក់ស្តែងនៅឃុំហឹងហោយ បង្ហាញឱ្យឃើញថា ដំណោះស្រាយបន្ថយភាពក្រីក្រពង្រីកបានប្រសិទ្ធភាព ពេលច្បាមតាមតម្រូវការនិងឧត្តមភាពនៃគ្រួសារនីមួយៗ ភ្ជាប់ជាមួយនឹងស្មារតីខ្លួនទីពឹងខ្លួន និងការសន្សំសំចៃរបស់អ្នកកម្ចីទុន។ តួយ៉ាងដូចបង ត្រឹងមិញញឹក នៅភូមិកាវិញ គឺជាគំរូជាក់ស្តែងមួយ។ ផ្តើមពីប្រភពទុនអនុគ្រោះ បងញឹកវិនិយោគសង់ទ្រុងចិញ្ចឹមជ្រូក។អាស្រ័យស៊ូទ្រាំលំបាក អនុវត្តបច្ចេកទេសចិញ្ចឹមថែទាំត្រឹមត្រូវ ហ្វូងជ្រូកធំធាត់ល្អ នាំមកប្រភពចំណូលលំនឹង។ បងញឹក ឱ្យដឹង៖ "តាំងពីមានដើមទុនចិញ្ចឹមជ្រូក សេដ្ឋកិច្ចគ្រួសារមានប្រាក់ចំណូលលំនឹង ជីវភាពកាន់តែធូរធារឡើង។ ជារៀងរាល់ថ្ងៃ ខ្ញុំរក្សាទម្លាប់សន្សំប្រាក់ពីប្រភពចំណូល ទុកសម្រាប់សងប្រាក់កម្ចីត្រូវតាមកាលកំណត់។ ពេលសងបំណុលរួចរាល់ ខ្ញុំបន្តបុលទុនដើម្បីពង្រីកទម្រង់"។

អាស្រ័យប្រភពទុនបុលអនុគ្រោះ គ្រួសារជនជាតិខ្មែរជាច្រើននៅលើភូមិឋានហឹងហោយ មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។
ទន្ទឹមនឹងទុនឥណទានអនុគ្រោះ ខេត្តកាម៉ាវបន្តផ្គួបបញ្ចូលប្រភពធនធានពីកម្មវិធីទិសដៅជាតិ ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីតំបន់ជនជាតិភាគតិច។ បណ្តាគោលនយោបាយអំពីលំនៅឋាន សុខាភិបាលនិងការអប់រំបានអនុវត្តព្រមៗគ្នា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បំពាក់បំណិនឌីជីថលដល់យុវជននៅជនបទក៏បានយកចិត្តទុកដាក់ ដើម្បីបើកទូលាយឱកាសការងារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។
ចាប់ពីការឧបត្ថម្ភចំពោះមុខ រហូតដល់ការបង្កើតមុខរបររកស៊ីចិញ្ចឹមជីវិតយូរអង្វែង បណ្តាគោលនយោបាយជាជំហានៗចូលទៅក្នុងភាពជាក់ស្តែង ជួយប្រជាជនមានលក្ខណៈបន្ថែមឈានឡើងទីពឹងលើខ្លួនឯង។ ឆ្លងតាមរយៈនោះ ធ្វើឱ្យទិដ្ឋភាពនៅតាមភូមិស្រុកដែលមានជនជាតិខ្មែររស់នៅកុះករនៅខេត្តកាម៉ាវកាន់តែមានភាពរីកចម្រើននិងស្រស់បំព្រង រួមចំណែកបង្កជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទិសដៅបន្ថយភាពក្រីក្រដោយចីរភាព៕
យ្វីអាញ-មុនី