16/11/2026 - 16:50

ត្រៀម​ជា​ស្រេច​ដណ្តើ​មជ័យ​លា​ភី​លើ​ផ្លូវ​ប្រ​ណាំង​ 

ក្នុង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ទូក​-ងមិន​ត្រឹម​តែ​ជា​និមិត្ត​រូប​នៃ​ស្មារតី​សាមគ្គី​ កម្លាំង​សហ​គម​ន៍ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មោទ​នភាព​របស់​ភូមិ​ស្រុក​នីមួយៗ​ទៀត​ផង​។ ឆ្ពោះ​ដល់​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ចំ​ណុះ​ទូក​-ងវត្ត​ចំ​ប៉ាវ​នា​រាម​ ឃុំ​ភូ​តឹម និង​វត្ត​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ហាត់​សម​យ៉ាង​សកម្ម​ ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​ ដោយ​ស្មារតី​ស្វា​ហាប់​ ប្តេជ្ញា​យក​ឈ្នះ​លើ​ផ្លូវ​ប្រ​ណាំង​ និង​នាំ​មក​នូវ​ជ័យ​លា​ភី​ខ្ពស់​ជូន​វត្ត​អា​រាម​ ភូមិ​ស្រុក​។

ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ បរិយាកាស​នៅ​វត្ត​ចំ​ប៉ា​ កាន់​តែ​មាន​ភាព​អ៊ូ​អរ​ជាង​ទៀត​ពេល​បាន​បោះ​ទូក​-ងថ្មី​។ ចំ​ពោះ​មា​មីង​ ទូក​-ងគឺ​ជា​សម្បត្តិ​វប្ប​ធម៌​រួម​របស់​សហ​គម​ន៍ ទូក​-ងមួយ​គ្រឿង​ៗបា​នក​កើត​ឡើង​ មិន​ត្រឹម​តែ​ដោយ​កម្លាំង​ពល​កម្ម​របស់​ជាង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​ការ​រួម​ចំ​ណែក​ ចែក​រំលែក​ និង​ក្តី​សង្ឃឹម​របស់​ភូមិ​ស្រុក​ទៀត​ផង​។ លោក​ ឡឹម​ប៊ិញមិញ​ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ចំ​ប៉ាវ​នា​រាម​ ឃុំ​ភូ​តឹម ឱ្យ​ដឹង​៖ “ក្រោយ​ពី​បុណ្យ​អក​អំ​បុក​ឆ្នាំ​២០២៥ វត្ត​បាន​វិនិយោគ​បោះ​ទូក​-ងថ្មី​ មាន​ប្រ​វែង​ ៣៣,៣ ម៉ែ​ត្រ​ ដោយ​ប្តេជ្ញា​ដណ្តើ​មជ័យ​លា​ភី​ខ្ពស់​។ មាន​ទូក​ថ្មី​ កី​ឡា​ករ​មាន​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​ និង​ខិត​ខំ​ហាត់​សម​ តាំង​ចិត្ត​សម្រេច​ស្នា​ដៃ​ល្អ​ជូន​វត្ត​ និង​ភូមិ​ស្រុក​”។

កី​ឡា​ករ​ទូក​-ងវត្ត​ចំ​ប៉ា​ ឃុំ​ភូ​តឹម កំ​ពុង​ហាត់​សម​ រង់​ចាំ​ថ្ងៃ​ប្រ​ណាំង​។

នៅ​ពេល​រសៀល​ពន្លឺ​ថ្ងៃ​ស្រ​ទន់​ ក្នុង​បរិវេណ​វត្ត​ចំ​ប៉ា​ មាន​ភាព​អ៊ូ​អរ​ដោយ​សំឡេង​កី​ឡា​ករ​៩០នាក់​ រួម​គ្នា​ចាប់​ផ្តើម​ចលនា​រាង​កាយ​ បន្ទាប់​មក​យក​ច្រ​វា​ រួច​ចុះ​ទៅ​ហាត់​សម​ដោយ​តាំង​ចិត្ត​ខ្ពស់​។ លោក​ ឡឹម​ង៉ុក​ថង​ គណៈ​ចាត់​តាំង​ចំ​ណុះ​ទូក​-ងវត្ត​ចំ​ប៉ាវ​នា​រាម​ ឃុំ​ភូ​តឹម ឱ្យ​ដឹង​៖ “ដើម្បី​ត្រៀម​បម្រុង​បាន​ល្អ​ដល់​ការ​ប្រ​ណាំង​ឆ្នាំ​នេះ​ យើង​ខ្ញុំ​ឆាប់​ប្រ​មូល​ផ្តុំ​បង​ប្អូន​មក​ហាត់​សម​។ បន្ទាប់​ពី​ហាត់​សម​បាន​១ខែ​ ដោយ​សារ​បាន​គណៈ​ចាត់​តាំង​ គ្រូ​បង្វឹក​ចលនា​កី​ឡា​ករ​មក​ហាត់​សម​បាន​ល្អ​ និង​ស្មើ​គ្នា​ ហើយ​ប្តេជ្ញា​ដណ្តើ​មជ័យ​លា​ភី​ក្នុង​ការ​ប្រ​ណាំង​”។

ក្រុម​ទូក​-ងវត្ត​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ថា​ញ់ ប្តេជ្ញា​ដណ្តើ​មជ័យ​លា​ភី​ ។

ចំ​ពោះ​កី​ឡា​ករ​ទូក​-ងវត្ត​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ថា​ញ់ ទោះ​បី​ជាប់​រវល់​នឹង​ការ​ងារ​ក៏​ដោយ​ ប៉ុន្តែ​ពេល​ហាត់​សម​ បង​ប្អូន​តែង​មាន​មុខ​គ្រប់​គ្នា​ ពី​ព្រោះ​ការ​អុំ​ទូក​គឺ​ជា​ឱ​កាស​ដើម្បី​លត់​ដំ​កម្លាំង​កាយ​រឹង​មាំ​  និង​ស៊ី​ចង្វាក់​គ្នា​រវាង​សមា​ជិក​ក្នុង​ចំ​ណុះ​ទូក​-ង។ ដំណក់​ញើស​ស្រក់​ចុះ​ គឺ​ជា​ភស្តុ​តាង​នៃ​ស្មារតី​សាមគ្គី​ ប្តេជ្ញា​ចិត្ត​របស់​កី​ឡា​ករ​ជិត​១០០នាក់​។ ចង្វាក់​អុំ​មួយ​ៗបាន​លត់​ដំ​ កាយ​វិការ​បាន​កែ​តម្រូវ​ ទាំង​អស់​សុទ្ធ​តែ​ឆ្ពោះ​ដល់​ស៊ី​សង្វាក់​គ្នា​ និង​កម្លាំង​សមូហ​ភាព​។ ចែក​រំលែក​អំ​ពី​កម្ម​វិធី​ហាត់​សម​របស់​ចំ​ណុះ​ទូក​ លោក​ តាំង​ហ្វាយ​ គ្រូ​បង្វឹក​ចំ​ណុះ​ទូក​ - ងវត្ត​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ថា​ញ់ ឱ្យ​ដឹង​៖ “កម្ម​វិធី​ហ្វឹក​ហាត់​ឆ្នាំ​នេះ​ មាន​ភាព​ខុស​ប្លែក​បើ​ប្រៀប​នឹង​ឆ្នាំ​មុន​ៗ ដោយ​សារ​ប្រ​មូល​ផ្តុំ​បង​ប្អូន​ហាត់​សម​បាន​ឆាប់​ជាង​មុន​ និង​មាន​របៀប​អុំ​ប្លែក​បន្តិច​ ពី​ព្រោះ​ឆ្នាំ​នេះ​មាន​កី​ឡា​ករ​ថ្មី​ច្រើន​ ហេ​តុ​នោះ​គ្រូ​បង្វឹក​មាន​របៀប​ណែ​នាំ​ និង​របៀប​អុំ​ខុស​បន្តិច​ ទោះ​បី​ដូច្នោះ​ក្តី​ ក៏​មិន​ធ្វើ​ឱ្យ​បង​ប្អូន​មាន​ការ​លំ​បាក​ឡើយ​។ មក​ដល់​ពេល​នេះ​ បង​ប្អូន​បាន​សហ​ការ​យ៉ាង​រលូន​ និង​ល្អ​ជាង​មុន​ច្រើន​ណាស់​”។

តាម​ប្រ​សាសន៍​លោក​ស្រី​ ថា​ច់ធី​កេរី​ន នា​យិការង​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ ទី​ក្រុង​កឹង​ធើ​ មក​ដល់​ថ្ងៃ​ទី​ ៦ ខែ​វិច្ឆិកា គណៈ​ចាត់​តាំង​ពិ​ធី​បុណ្យ​ មាន​ទូក​-ងទាំង​ក្នុង​និង​ក្រៅ​ទី​ក្រុង​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រ​ណាំង​ចំ​នួន​៨៤ទូក​ ក្នុង​នោះ​ទូក​-ងផ្នែក​បុរស​ចំ​នួន​ ៦៧ទូក​ និង​ទូក​-ងផ្នែក​នា​រី​ចំ​នួន​១៧ទូក​។ ផ្នែក​បុរស​ប្រ​កួត​ដណ្តើ​មជ័យ​លា​ភី​នៅ​ចម្ងាយ​ ១.២០០ម៉ែ​ត្រ​ ចំ​ណែក​ផ្នែក​នា​រី​ប្រ​កួត​ដណ្តើ​មជ័យ​លា​ភី​នៅ​ចម្ងាយ​ ១.០០០ ម៉ែ​ត្រ​ នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល​២ថ្ងៃ​ នៅ​ថ្ងៃ​ទី​ ២៣ និង​ ២៤ ខែ​វិច្ឆិកា នៅ​ដង​ព្រែក​ Maspero សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​។

នៅ​ប្រហែល​មួ​យស​ប្តា​ហ៍ទៀត​ គឺ​ដល់​ថ្ងៃ​ប្រ​ណាំង​ហើយ​ ខាង​មុខ​នៅ​មាន​ការ​សាក​ល្បង​ជា​ច្រើន​ និង​ការ​ប្រ​កួត​ដណ្តើ​មដ៏​ខ្លាំង​ក្លា​។ ប៉ុន្តែ​ជា​មួយ​នឹង​ស្មារតី​សាមគ្គី​ និង​ចំ​ណង់​ចំ​ណូល​ចិត្ត​ចំ​ពោះ​កី​ឡា​ប្រ​ពៃ​ណី​ជាតិ​ ទូក​-ងទាំង​អស់​កំ​ពុង​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ និង​ចង់​ដណ្តើ​មជ័យ​លា​ភី​បាន​បង្ហាញ​តាម​រយៈ​ពេល​ហាត់​សម​៕

ថាញ​វ៉ាង​ - វិមាន​

ចែករំលែកអត្ថបទ