មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/11/2026 - 14:58

ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​ងារ​បក្ស​ 

ដោយ​កំ​ណត់​ច្បាស់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​គឺ​ជា​ភារ​កិច្ច​សំ​ខាន់​មួយ​ សំ​ដៅ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ដឹក​នាំ​ លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​អង្គ​ការ​បក្ស​នៅ​មូល​ដ្ឋាន​ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ បាន​និង​កំ​ពុង​សកម្ម​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ក្នុង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការងា​រក​សាង​បក្ស​។ ក្នុង​នោះ​ ការ​ដាក់​ឱ្យ​ដំ​ណើរ​ការ​កម្ម​វិធី​ “សៀវ​ភៅ​ដៃ​បក្ខ​ជន​អេឡិច​ត្រូ​និច” នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ជា​បណ្តើ​រៗ រួម​ចំ​ណែក​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ប្រ​ជុំ​សាខា​បក្ស​ លើក​កម្ពស់​ការ​យល់​ដឹង​ និង​បំ​ណិន​ឌីជី​ថល​ជូន​កង​ជួរ​កម្មា​ភិបាល​និង​បក្ខ​ជន​។

ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​កម្ម​វិធី​ “សៀវ​ភៅ​ដៃ​បក្ខ​ជន​អេឡិច​ត្រូ​និច” មិន​ត្រឹម​តែ​ជា​ការ​នាំ​យក​ឧប​ករណ៍​បច្ចេក​វិទ្យា​មួយ​ចូល​ទៅ​ក្នុង​សកម្ម​ភាព​របស់​អង្គ​ការ​បក្ស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ទទួល​ព័ត៌​មាន​ ស្រាវ​ជ្រាវ​ឯក​សារ​ និង​ចូល​រួម​ប្រ​ជុំ​របស់​បក្ខ​ជន​ម្នាក់​ៗទៀត​ផង​។ តាម​រយៈ​កម្ម​វិធី​នេះ​ កម្មា​ភិបាល​និង​បក្ខ​ជន​អាច​ងាយ​ស្រួល​ទទួល​បាន​នូវ​គោល​ការណ៍​ សេច​ក្តី​សម្រេច​ចិត្ត​ បទ​បញ្ជា​ និង​លិខិត​ចង្អុល​ការ​របស់​បក្ស​ ព្រម​ទាំង​ម្ចាស់​ការ​ស្រាវ​ជ្រាវ​ខ្លឹម​សារ​ប្រ​ជុំ​តាម​កាល​កំ​ណត់​ ប្រ​ជុំ​ប្រ​ធាន​បទ​ ត្រៀម​បម្រុង​មតិ​យោបល់​ចូល​រួមក​សាង​សាខា​បក្ស​។

សកម្ម​ភាព​បក្ខ​ជន​ប្រើ​ប្រាស់​កម្ម​វិធី​ “សៀវ​ភៅ​ដៃ​បក្ខ​ជន​អេឡិច​ត្រូ​និច” និង​បង់​កម្រៃ​បក្ស​នៅ​លើ​សេ​វា​កម្ម​រដ្ឋ​របស់​បក្ស​។

នៅ​សាខា​បក្ស​ភូមិ​តឹង​គ្វី​ A  ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹង​ថា​ញ់ ការ​ដាក់​បញ្ចូល​កម្ម​វិធី​ជា​បណ្តើ​រៗទៅ​ក្នុង​ការ​ប្រ​ជុំ​ បាន​បង្ក​ការវិ​វឌ្ឍក្នុង​ស្មារតី​យល់​ដឹង​ និង​ទម្លាប់​ធ្វើ​ការ​របស់​កម្មា​ភិបាល​ និង​បក្ខ​ជន​។ ជំ​នួស​ឱ្យ​ការ​គ្រាន់​តែ​ទទួល​ព័ត៌​មាន​តាម​រយៈ​កិច្ច​ប្រ​ជុំ​ផ្ទាល់​ បក្ខ​ជន​អាច​ម្ចាស់​ការ​ស្វែង​រក​ឯក​សារ​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ខ្លឹម​សារ​ថ្មី​ៗនៅ​លើ​ទូរស័ព្ទ​ស្មា​តហ្វូ​នផ្ទាល់​តែ​ម្តង​។ អា​ស្រ័យ​ហេ​តុ​នេះ​ ការ​ចូល​រួម​ប្រ​ជុំ​សាខា​បក្ស​កាន់​តែ​មាន​ភាព​ម្ចាស់​ការ​ ជាក់​ស្តែង​ និង​មាន​គុណ​ភាព​ជាង​មុន​។ លោ​កថា​យថា​ញ់ហ្វាយ​ លេខា​សាខា​បក្ស​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​តឹង​គ្វី​ A បាន​ឱ្យ​ដឹង​៖ “ការ​ដាក់​ឱ្យ​ដំ​ណើរ​ការ​កម្ម​វិធី​បាន​បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​បក្ខ​ជន​វ័យ​ចាស់​ ដែល​មិន​ទាន់​ចេះ​ស្ទាត់​ជំ​នាញ​បច្ចេក​វិទ្យា​ព័ត៌​មាន​ ទទួល​បាន​ការ​ណែ​នាំ​ និង​ការ​ជួយ​គាំ​ទ្រ​កៀក​ជិត​នឹង​ទម្រង់​ឌីជី​ថល​ រួម​ចំ​ណែក​ក្លាយ​ជា​កម្លាំង​ស្នូល​ដ៏​សកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​ចលនា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ក្នុង​សហ​គម​ន៍”។ ក្រៅ​ពី​នេះ​ ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជី​ថល​ក៏​ជួយ​សម្រួល​ដល់​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្នុង​ការ​គ្រប់​គ្រង​ ដឹក​នាំ​ និង​រៀប​ចំ​ប្រ​ជុំ​សាខា​បក្ស​ផង​ដែរ​។ ខ្លឹម​សារ​ស្តី​ពី​ការ​ពិ​និត្យ​វត្ត​មាន​ ឯក​សារ​ មតិ​យោបល់​ចូល​រួម​ក្នុង​ការ​ប្រ​ជុំ​ សេច​ក្តី​សន្និ​ដ្ឋាន​ និង​កំ​ណត់​ហេ​តុ​ប្រ​ជុំ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​រក្សា​ទុក​នៅ​លើ​បរិស្ថាន​អេឡិច​ត្រូ​និច ដែល​បង្កើត​ភាព​ងាយ​ស្រួល​សម្រាប់​ការ​តាម​ដាន​ គ្រប់​គ្រង​ និង​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​របស់​សាខា​បក្ស​។ មិន​ត្រឹម​តែ​ផ្តោត​សំ​ខាន់​លើ​ការ​ដាក់​ឱ្យ​ដំ​ណើរ​ការ​ "សៀវ​ភៅ​ដៃ​បក្ខ​ជន​អេឡិច​ត្រូ​និច" ប៉ុណ្ណោះ​ទេ​ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹង​ថា​ញ់ ក៏​យក​ចិត្ត​ទុក​ដាក់​ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​កិច្ច​ការ​ដឹក​នាំ​ ចង្អុល​ការ​ គ្រប់​គ្រង​ និង​ដឹក​នាំ​ផង​ដែរ​។ វេទិកា​បណ្ដាញ​សង្គម​ដូច​ជា​ Facebook និង​ Zalo ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទាន់​ពេល​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ ព័ត៌​មាន​ស្តី​ពី​សកម្ម​ភាព​របស់​ភូមិ​ភាគ​ជូន​ដល់​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​ ក្លាយ​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​ និង​អង្គ​ការ​បក្ស​ជា​មួយ​ប្រ​ជា​ជន​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​នៅ​ភូមិ​ភាគ​។

 

ថ្នាក់​ដឹក​នាំ​ឃុំ​តឹង​ថា​ញ់ សហ​ការ​រៀប​ចំ​វគ្គ​បំប៉ន​បំ​ណិន​ឌីជី​ថល​ជូន​ដល់​កម្មា​ភិបាល​ និង​បក្ខ​ជន​នៅ​លើ​ភូមិ​ឋាន​ឃុំ​។

លោក​ស្រី​ ង្វៀង​ធី​កេវ​លិញ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​តឹង​ថា​ញ់ បាន​បញ្ជាក់​៖ “ដើម្បី​ឱ្យ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​ងារ​បក្ស​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ផ្ដោត​សំ​ខាន់​លើ​ការវិ​និយោគ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ លើក​កម្ពស់​ជំ​នាញ​ឌីជី​ថល​សម្រាប់​កម្មា​ភិបាល​ និង​បក្ខ​ជន​ ជា​ពិ​សេស​គឺ​លេខា​សាខា​បក្ស​ និង​សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​។ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ប្រើ​ប្រាស់​កម្ម​វិធី​ “សៀវ​ភៅ​ដៃ​បក្ខ​ជន​អេឡិច​ត្រូ​និច” ឌីជី​ថល​ឧប​នីយ​កម្ម​សំណុំ​ឯក​សារ​  ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ដឹក​នាំ​ និង​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ គំ​រូ​របស់​កម្មា​ភិបាល​ និង​បក្ខ​ជន​ក្នុង​ការ​សាយ​ភាយ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ដល់​ប្រ​ជា​ជន​”។

តាម​រយៈ​វិធាន​ការ​ព្រម​ៗគ្នា​ និង​មា​នល​ក្ខណៈ​ជាក់​ស្តែង​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​ងារ​បក្ស​នៅ​ឃុំ​តឹង​ថា​ញ់បាន​រំ​ពឹង​ថា​ នឹង​បង្ក​ការវិ​វឌ្ឍជា​វិជ្ជមាន​ក្នុង​វិធី​សាស្ត្រ​សកម្ម​ភាព​របស់​អង្គ​ការ​បក្ស​នៅ​មូល​ដ្ឋាន​ រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ​ កម្លាំង​ប្រ​យុទ្ធ​របស់​អង្គ​ការ​បក្ស​ និង​កសាង​គណៈ​កម្មា​ធិ​ការ​បក្ស​ឱ្យ​កាន់​តែ​ស្អាត​ស្អំ​និង​រឹង​មាំ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​៕

ថា​ញ់វ៉ាង​ – ថា​ច់ធី​

ចែករំលែកអត្ថបទ