11/11/2026 - 13:14

ឈាន​ឡើង​មាន​ជីវ​ភាព​ធូរ​ធារ​ពី​ទម្រង់​ដាំ​ជី​បន្លា​ 

ចាប់​ពី​ការ​ដាំ​សាក​ល្បង​លើ​ផ្ទៃ​ដី​មួយ​កុង​ បង​ហ្វិញ​ឡឹង​ នៅ​មណ្ឌល​១២ សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ បាន​ពង្រីក​ផ្ទៃ​ដី​ដាំ​ជី​បន្លា​ដល់​៥កុង​។ ជាង​១០ឆ្នាំ​ដែល​ដាំ​ដំ​ណាំ​គ្រឿង​ទេស​នេះ​ គ្រួ​សារ​របស់​បង​មាន​ប្រ​ភព​ចំ​ណូល​ស្ថិរ​ភាព​ ជីវ​ភាព​ក៏​បាន​កែ​លម្អ​ជា​បណ្ដើរ​ៗ។

រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចុះ​ទស្សនា​ទម្រង់​ដាំ​ជី​បន្លា​នាំ​មក​ប្រាក់​ចំ​ណូល​ស្ថិរ​ភាព​របស់
​គ្រួ​សា​របង​ហ្វិញ​ឡឹង​។

កាល​ពី​មុន​ គ្រួ​សា​របង​ហ្វិញ​ឡឹង​ប្រ​កប​របរ​ធ្វើ​ស្រែ​និង​ធ្វើ​ការ​ឈ្នួល​តាម​រដូវ​កាល​ ដូច្នេះ​ចំ​ណូល​មិន​ទៀង​ទាត់​។ ពេល​ភូមិ​ភាគ​ចលនា​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ បង​បាន​ទាញ​យក​ដី​ចម្ការ​និង​ដី​ធ្វើ​ស្រូវ​ដែល​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​មក​ដាំ​ជី​បន្លា​។ ដំ​បូង​ គ្រួ​សារ​គ្រាន់​តែ​ដាំ​សាក​ល្បង​លើ​ផ្ទៃ​ដី​មួយ​កុង​។ ដាំ​បណ្ដើរ​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ថែ​ទាំ​បណ្ដើរ​ និង​ម្ចាស់​ការ​ស្វែង​រក​ទី​ផ្សារ​លក់​ចេញ​ផង​។ ឃើញ​ថា​ជី​បន្លា​អាច​ប្រ​មូល​ផល​បាន​ច្រើន​លើក​ ប្រាក់​ចំ​ណាយ​លើ​ការវិ​និយោគ​តិច​តួច​សម​ស្រប​នឹង​លក្ខ​ណះ​គ្រួ​សារ​ សន្សឹម​ៗបង​បាន​ពង្រីក​ផ្ទៃ​ដី​ដាំ​រហូត​ដល់​៥កុង។

តាម​បង​ហ្វិញ​ឡឹង​ ពូជ​ជី​បន្លា​ក្នុង​ស្រុក​គឺ​ងាយ​ដាំ​ អាច​បង្កាត់​ពូជ​ដោយ​គ្រាប់​ ជួយ​បន្ថយ​ប្រាក់​ចំ​ណាយ​លើ​ការ​ផលិត​។ មុន​ពេល​ព្រោះ​ អ្នក​ដាំ​រៀប​ចំ​ដី​ ជម្រះ​ស្មៅ​ និង​លើក​រង​ទទឹង​ប្រ​មា​ណ​១,៥ម៉ែ​ត្រ​ ខ្ពស់​ជាង​មុខ​ដី​ប្រ​មា​ណ​១៥សង់​ទី​ម៉ែ​ត្រ​ ដើម្បី​ចៀស​វាង​ការ​លិច​ទឹក​ក្នុង​រដូវ​ភ្លៀង​។ បន្ទាប់​ពី​ព្រោះ​ គួរ​បាញ់​ទឹក​បែប​ផ្សែង​ក្រូច​ដើម្បី​រក្សា​សំណើម​ដី​។ គ្រាប់​ដុះ​ពន្លក​ក្រោយ​ពី​១០ដល់​១៥ថ្ងៃ​ ប៉ុន្តែ​ត្រូវ​ចំ​ណាយ​ពេល​ប្រ​មា​ណ​ពី​៣ដល់​៤ខែ​ ទើប​អាច​ប្រ​មូល​ផល​លើក​ដំ​បូង។ ក្នុង​អំ​ឡុង​ពេល​នោះ​ ត្រូវ​ដក​ស្មៅ​ជា​ប្រ​ចាំ​។ នៅ​ពេល​ថែ​ទាំ​បាន​ល្អ​ យើង​អាច​ប្រ​មូល​ផល​បាន​ច្រើន​លើក​លើ​ផ្ទៃ​ដី​តែ​មួយ​។

បង​ហ្វិញ​ឡឹង​ កំ​ពុង​លាង​និង​ចង​ជា​បាច់​ជី​បន្លា​បម្រុង​ប្រ​គល់​ឱ្យ​ឈ្មួញ​។

"ជា​មធ្យម​ក្នុង​១.០០០ម៉ែ​ត្រកា​រ៉េ​ឱ្យ​ផល​ពី​២ដល់​៣តោន​ជី​ក្នុង​មួយ​លើក​។ បន្ទាប់​ពី​ប្រ​មូល​ផល​រួច​ ឈ្មួញ​មក​ទិញ​ដល់​កន្លែង​ក្នុង​តម្លៃ​១៦.០០០ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​។ ជា​មួយ​តម្លៃ​នេះ​ បន្ទាប់​ពី​ទូរ​ទាត់​ប្រាក់​ចំ​ណាយ​ គ្រួ​សារ​ខ្ញុំ​អាច​ទទួល​បាន​ប្រាក់​ចំ​ណេញ​ជាង​២០លាន​ដុង​មួយ​កុង​ក្នុង​មួយ​លើក​។ ក្នុង​រដូវ​ប្រាំង​ តម្លៃ​មាន​ពេល​ឡើង​ដល់​ប្រ​មា​ណ​២៥.០០០ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ ជួយ​ឱ្យ​គ្រួ​សារ​មាន​ចំ​ណូល​បន្ថែម​" - បង​ហ្វិញ​ឡឹង​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

លោក​ង្វៀង​វ៉ាំង​លី​ម អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​សង្កាត់​សុក​ត្រាំង​ បាន​ឱ្យ​ដឹង​៖ "បង​ហ្វិញ​ឡឹង​ ជា​សមា​ជិក​សហ​ករណ៍​ដាំ​ជី​បន្លា​នៅ​មណ្ឌល​១២។ ចាប់​ពី​ផ្ទៃ​ដី​ដាំ​សាក​ល្បង​ដំ​បូង​ បង​ខិត​ខំ​រៀន​សូ​ត្រ​ ថែ​ទាំ​ និង​ពង្រីក​ការ​ផលិត​ជា​បណ្ដើរ​ៗ។ បច្ចុប្បន្ន​ ទម្រង់​ដាំ​ជី​បន្លា​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​២០០លាន​ដុង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​គ្រួ​សា​របង​ហ្វិញ​ឡឹង​។ ដើម្បី​ឱ្យ​ប្រ​ជា​ជន​រក្សា​ការ​ផលិត​ ភូមិ​ភាគ​បាន​ជំនួយ​ប្រ​ជា​ជន​ក្នុង​ការ​បុល​ទុន​ ណែ​នាំ​បច្ចេក​ទេស​ តភ្ជាប់​ទី​ផ្សារ​លក់​ចេញ​ និង​លើក​ទឹក​ចិត្ត​គ្រួ​សារ​នា​នា​ចង​សម្ព័ន្ធ​តាម​រយៈ​ក្រុម​សហ​ការ​។ ចំ​ពោះ​គ្រួ​សា​របង​ហ្វិញ​ឡឹង​ ការ​ប្តូរ​ដី​ធ្វើ​ស្រូវ​ដែល​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​មក​ដាំ​ជី​បន្លា​បាន​បង្ក​ប្រ​ភព​ចំ​ណូល​ជា​ច្រើន​លើក​ ជួយ​ឱ្យ​ជីវ​ភាព​មិន​សូវ​ពឹង​ផ្អែក​លើ​ធ្វើ​ការ​ឈ្នួល​តាម​រដូវ​កាល​ទៀត​"។

អាច​ឃើញ​ថា​ ចាប់​ពី​ជី​បន្លា​ មា​មីង​ខ្មែរ​បាន​ស្វែង​រក​ទិស​ដៅ​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ដូច​បង​ហ្វិញ​ឡឹង​ នៅ​មណ្ឌល​១២ សង្កាត់​សុក​ត្រាំង​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​ឧស្សា​ហ៍ព្យា​យាម​ ច្នៃ​ប្រ​តិដ្ឋ​របស់​កសិ​ករ​ដែល​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​។ នេះ​ជា​ទម្រង់​ផលិត​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​អនុ​វត្ត​ទិស​ដៅ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​នៅ​ភូមិ​ភាគ​៕

ថាញ​វ៉ាង​ ​- សុផន​

ចែករំលែកអត្ថបទ