11/11/2026 - 11:40

កឹង​ធើ​គិត​គូរ​ដល់​កុមារអភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ 

ជា​មួយ​នឹង​វិធាន​ការ​ដំ​ណាល​គ្នា​ជា​ច្រើន​អំ​ពី​សុខុ​មាល​ភាព​សង្គម​ ថែ​ទាំ​សុខ​ភាព​ អប់​រំ​ និង​ការ​ពារ​សិទ្ធិ​កុមារ​ ទី​ក្រុង​កឹង​ធើ​កំ​ពុង​កសាង​បរិស្ថាន​រស់​នៅ​សុវត្ថិ​ភាព​ មាន​ប្រ​យោជន៍​ជា​បណ្តើ​រៗ បង្ក​លក្ខ​ណៈឱ្យ​កុមារ​គ្រប់​រូប​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ បំ​ផុត​គឺ​កុមារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក។

ទី​ក្រុង​កឹង​ធើ​អនុ​វត្ត​គោ​លន​យោ​បាយ​ជាក់​ស្តែង​ជា​ច្រើន​ ធា​នា​សិទ្ធិ​អភិវឌ្ឍ​ន៍គ្រប់​ជ្រុង​ជ្រោយ​របស់​កុមារ​។

កុមារ​ថ្ងៃ​នេះ​ជា​អនាគត​របស់​ប្រ​ទេស​ជាតិ​ ជា​ជំ​នាន់​ស្នង​បន្ត​បុព្វ​ហេ​តុ​កសាង​ និង​ការ​ពារ​មា​តុ​ភូមិ​។ ជ្រួត​ជ្រា​បទ​ស្សនៈ​របស់​បក្ស​ និង​រដ្ឋ​អំ​ពី​អាទិ​ភាព​វិនិយោគ​ដល់​សុខុមាល​ភាព​សង្គម​ ទី​ក្រុង​កឹង​ធើ​តែង​កំ​ណត់​ការ​ងារ​ការ​ពារ​ ថែ​ទាំ​ និង​អប់​រំ​កុមារ​ជា​ភារ​កិច្ច​នយោ​បាយ​សំ​ខាន់​ ប្រ​កប​ដោយ​លក្ខ​ណៈមនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ​។ បច្ចុប្បន្ន​ ទូ​ទាំង​ទី​ក្រុង​ មាន​កុមារ​ប្រ​មា​ណ​ ៧១២​.០០០​នាក់​  ស្រូប​អត្រា​១៩%នៃ​ចំ​នួន​ប្រ​ជា​ជន​ ក្នុង​នោះ​កុមារ​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​ប្រ​មា​ណ​៦.០០០​នាក់​ និង​មាន​ហា​និភ័យ​ធ្លាក់​ចូល​ស្ថាន​ភា​ពលំ​បាក​ពិ​សេស​ជាង​៥៣.​៣០០ នាក់​។ នេះ​គឺ​ជា​ក្រុម​មុខ​សញ្ញា​តែង​បាន​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ឧបត្ថម្ភ​សម្ភារៈ​ និង​ស្មារតី​ទាន់​ពេល​ ដើម្បី​ធា​នា​នូវ​សិទ្ធិ​ជា​សារ​វន្ត​តាម​ច្បាប់​កំ​ណត់​។

ប្រ​ព័ន្ធ​សុខុមាល​ភាព​សង្គម​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ និង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន​។ បច្ចុប្បន្ន​ ទី​ក្រុង​រក្សា​ឧបត្ថម្ភ​ប្រ​ចាំ​ខែ​ដល់​កុមារ​៦.០២១​នាក់​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គាំ​ពារ​សង្គម​។ បណ្តា​ញមូល​ដ្ឋាន​ចិញ្ចឹម​ គាំ​ពារ​រដ្ឋ​ និង​ឯ​កជន​ រួម​ជា​មួយ​វត្ត​អា​រាម​ និង​គ្រឹះ​ស្ថាន​សាសនា​ កំ​ពុង​ថែ​ទាំ​កុមារ​កំ​ព្រា​ និង​កុមារ​គ្មាន​ទី​ពឹង​រាប់​រយ​នាក់​យ៉ាង​ហ្មត់​ចត់​។ រួម​ជា​មួយ​ថវិកា​រដ្ឋ​ ភូមិ​ភាគ​សកម្ម​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ ដើម្បី​ជូន​អា​ហា​រូប​ករណ៍​រាប់​ពាន់​ចំ​ណែក​ និង​ ឧប​ករណ៍​សិក្សា​ មធ្យោ​បាយ​ទៅ​សា​លា​ ជួយ​ជំ​រុញ​កម្លាំង​ចិត្ត​ឱ្យ​កុមារ​ទៅ​សា​លា​ បើក​ឱ​កាស​ដល់​អនាគត​ភ្លឺ​ស្វាង​។

លើ​វិស័យ​សុខា​ភិបាល​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ផ្សារ​ភ្ជាប់​នឹង​លក្ខ​ណៈជាក់​ស្តែង​នៃ​តំ​បន់​នីមួយៗ​។ វេជ្ជ​បណ្ឌិត​ លី​មិញ​ហ្វា​ នា​យក​ស្តី​ទី​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ ឱ្យ​ដឹង​៖ “ថ្មី​ៗនេះ​ ដំ​ណាក់​សុខា​ភិបាល​ម្ចាស់​ការក​សាង​ និង​អនុ​វត្ត​ផែន​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដល់​សិស្ស​ និង​កុមារ​អាយុ​ក្រោម​៦ឆ្នាំ​។ តាម​រយៈ​នោះ​ ជួយ​តាម​ដាន​ជិត​ដិត​ស្ថាន​ភាព​កាយស​ម្បទា​ ដើម្បី​ឆាប់​ប្រ​ទះ​ឃើញ​នូវ​បញ្ហា​ខាង​អា​ហា​រូប​ត្ថម្ភ រោគ​សាស្រ្ត​ ដើម្បី​ពិ​គ្រោះ​ ណែ​នាំ​គ្រួ​សា​រស​ហ​ការ​ព្យា​បាល​បាន​ទាន់​ពេល​។ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ ណែ​នាំ​ឪ​ពុក​ម្តាយ​អនុ​វត្ត​វិធាន​ការ​បង្ការ​ជំងឺ​ រក្សា​អនា​ម័យ និង​ថែ​ទាំ​អា​ហា​រូប​ត្ថម្ភត្រឹម​ត្រូវ​ដល់​កុមារ​"។

ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដល់​កុមារ​ រួម​ចំ​ណែក​តាម​ដាន​ និង​ថែ​ទាំ​សុខ​ភាព​បាន​ល្អ​តាំង​ពី​កុមារ​ភាព​។

ទន្ទឹម​នឹង​នោះ​ ការ​បង្ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ របួស​ស្នាម​ និង​ការ​ពារ​សិទ្ធិ​កុមារ​បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​។ ទី​ក្រុង​បាន​ចាត់​តាំង​បណ្តុះ​បណ្តា​លហែ​លទឹក​ឥត​គិត​ថ្លៃ​ដល់​សិស្ស​ជាង​៤.០១៥​នាក់​ ដែល​មាន​អាយុ​ពី​ ៦ ដល់​ ១៥ ឆ្នាំ​ នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ តំ​បន់​លំ​បាក​ ជួយ​បំ​ពាក់​បំ​ណិន​ការ​រស់​នៅ​ និង​ប្រតិ​កម្ម​សង្គ្រោះ​ខ្លួន​ឯង​ចំ​ពោះ​គ្រោះ​ថ្នាក់​លង់​ទឹក​។ ទន្ទឹម​នឹង​នោះ​ ទម្រង់​ក្លឹប​ការ​ពារ​ខ្លួន​ឯង​រក្សា​បាន​២៧ក្លឹប​ ដោយ​មាន​សមា​ជិក​ចូល​រួម​១.២៤០​នាក់​  ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​បង្ការ​ទប់​ស្កាត់​ដោយ​ខ្លួន​ឯង​នូវ​អំ​ពើ​រំ​លោភ​បំ​ពាន​ និង​អំ​ពើ​ហិង្សា​។ ស្ថា​ប័ន​សមត្ថ​កិច្ច​មា​នប​ណ្តា​ញទូរស័ព្ទ​ ១៨០០៨០៦៥ តែង​ប្រ​ចាំ​ការ​ទទួល​ ផ្ទៀង​ផ្ទាត់​ និង​ធ្វើ​អន្តរាគមន៍​ទាន់​ពេល​វេលា​ចំ​ពោះ​ករ​ណី​ទាក់​ទង​នឹង​អំ​ពើ​ហិង្សា​ រំ​លោភ​បំ​ពាន​កុមារ​។

ចំ​ពោះ​មុខ​តម្រូវ​ការ​ផ្លាស់​ថ្មី​ក្នុង​ការ​គ្រប់​គ្រង​ ទី​ក្រុង​កំ​ពុង​ជំ​រុញ​អនុ​វត្ត​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​លើ​វិស័យ​កុមារ​ដោយ​មាន​ទិន្ន​ន័យ​កុមារ​ជាង​ ៤៩១.​៩១៦នាក់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ ស្រូប​អត្រា​៩២,៩%​។ តាម​ប្រ​សាសន៍​លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ពេល​ខាង​មុខ​ ទី​ក្រុង​នឹង​បន្ត​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ធ្វើ​ឱ្យ​សុក្រឹត​នូវ​ទិន្ន​ន័យ​កុមារ​ បង្កើន​ការ​ផ្សារ​ភ្ជាប់​ បន្ត​ទិន្ន​ន័យ​រវាង​ផ្នែក​នា​នា​ បម្រើ​ការ​ងារ​គ្រប់​គ្រង​ និង​ឧបត្ថម្ភ​កុមារ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។ ទី​ក្រុង​ក៏​ផ្តុំ​កម្លាំង​ត្រួត​ពិ​និត្យ​មើល​ ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​ការ​ចុះ​បញ្ជី​កំ​ណើត​ដល់​កុមារ​ ធា​នា​សិទ្ធិ​សិក្សា​ និង​កៀក​ជិត​សេ​វា​ចាំ​បាច់​; ទន្ទឹម​នឹង​នោះ​ បង្កើត​កំ​ណត់​ត្រា​សុខ​ភាព​អេឡិច​ត្រូ​និក លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​ ការ​ពារ​ និង​ធា​នា​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​កុមារ​"។

ទន្ទឹម​នឹង​គោ​លន​យោ​បាយ​ជាក់​ស្តែង​ ព្រម​ជា​មួយ​នឹង​ការ​ព្រួត​ដៃ​របស់​សហ​គម​ន៍ ទី​ក្រុង​កឹង​ធើ​បន្ត​ឆ្ពោះ​ដល់​កសាង​បរិស្ថាន​រស់​នៅ​សុវត្ថិ​ភាព​ ស្និទស្នាល​ ធា​នា​កុមារ​គ្រប់​រូប​សុទ្ធ​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ ថែ​ទាំ​ រៀន​សូ​ត្រ​ និង​អភិវឌ្ឍ​ន៍ដោយ​សម​ភាព​ រួម​ចំ​ណែក​កសាង​ជំ​នាន់​ក្រោយ​មាន​សុខ​ភាព​ល្អ​ មាន​ចំ​ណេះ​ដឹង​ និង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ភូមិ​ស្រុក​ ប្រ​ទេស​ជាតិ​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ