07/11/2026 - 21:21

ទី​ក្រុង​កឹង​ធើ​ លើក​កម្ពស់​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ​ ជំ​រុញ​ការ​បង្រៀន​មួយ​ថ្ងៃ​ពីរ​ពេល 

ទន្ទឹម​នឹង​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ទី​ក្រុង​កឹង​ធើ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អប់​រំ​សីល​ធម៌​ ផ្នត់រស់​នៅ​ បំ​ណិន​ជីវិត​និង​កសាង​បរិស្ថាន​សា​លា​រៀន​សុវត្ថិ​ភាព​ ស្និទ្ធ​ស្នាល​។ ជា​ជំ​ហាន​ៗបើក​ទូ​លាយ​បង្រៀន​មួយ​ថ្ងៃ​ពីរ​ពេល​ រួម​ចំ​ណែក​អភិវឌ្ឍ​សិស្ស​គ្រប់​ជ្រុង​ជ្រោយ​ ព្រម​ទាំង​លើក​កម្ពស់​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ដំ​ណាក់​កាល​ថ្មី​។

ទី​ក្រុង​កឹង​ធើ​ ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​សមត្ថ​ភាព​និង​គុណ​សម្បិត្តរបស់​សិស្ស​។

អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧១-NQ/TWរបស់​ការិយា​ល័យ​នយោ​បាយ​អំ​ពី​ការ​លោត​ផ្លោះ​អភិវឌ្ឍ​ការ​អប់​រំ​និង​បណ្តុះ​បណ្តា​ល ផ្នែក​អប់​រំ​ទី​ក្រុង​កឹង​ធើ​បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​ដំ​ណោះ​ស្រាយ​ផ្លាស់​ថ្មី​លើ​គ្រប់​ជ្រុង​ជ្រោ​យស​កម្ម​ភាព​បង្រៀន​និង​រៀន​។ នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​ ការ​បំ​ពាក់​ចំ​ណេះ​ដឹង​តាម​កម្ម​វិធី​ជា​ផ្លូវ​ការ​តែង​ដើរ​ទន្ទឹម​នឹង​ការ​បំប៉ន​សីល​ធម៌​ ភាព​ស្អាត​បាត​ លត់​ដំ​កាយស​ម្បទា​និង​លើក​កម្ពស់​ស្មារតី​គោរព​ច្បាប់​។ បណ្តា​សកម្ម​ភាព​អប់​រំ​បាន​បត់​បែន​ភ្ជាប់​នឹង​ការ​ឆ្លង​បទ​ពិសោធន៍​ជាក់​ស្តែង​ ជួយ​ឱ្យ​សិស្ស​បំ​ពេញ​បំ​ណិន​ការ​រស់​នៅ​ ស្មារតី​ទទួល​ខុស​ត្រូវ​និង​សមត្ថ​ភាព​បត់​បែន​សម្រប​នឹង​សង្គម​។ ក្នុង​នោះ​ ទម្រង់​ "សា​លា​រៀន​បៃ​តង​-ជ្រះ​ស្អាត​-មាន​សុខ​ភាព​ល្អ​" នៅ​កម្រិត​បឋម​សិក្សា​បាន​គួប​ផ្សំ​យ៉ាង​រលូន​ជា​មួយ​កម្ម​វិធី​អប់​រំ​ចំ​ណេះ​ទូ​ទៅ​ ឆ្នាំ​២០១៨ បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ច្បាស់​លាស់​ កសាង​ទេ​សភាព​សម​រម្យ​ បង្កើត​ទម្លាប់​ហាត់​ប្រា​ណ​ថែ​រក្សា​សុខ​ភាព​និង​ស្មារតី​វិជ្ជមាន​។

ទន្ទឹម​នឹង​នោះ​ ការក​សាង​បរិស្ថាន​សា​លា​រៀន​សុវត្ថិ​ភាព​ វិជ្ជមាន​ បាន​កំ​ណត់​ជា​ទិស​ដៅ​ប្រ​ចាំ​។ នៅ​តាម​គឹ្រះ​ស្ថាន​អប់​រំ​កម្រិត​អនុ​វិទ្យា​ល័យ​ វិទ្យា​ល័យ​ទាំង​១០០%លើ​ភូមិ​ឋាន​បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ក្រម​ប្រតិ​បត្តិ​សីល​ធម៌​ ផ្សារ​ភ្ជាប់​ជិត​ស្និទ្ធ​ជា​មួយ​ទម្រង់​សា​លា​រៀន​ស្និទ្ធ​ស្នាល​ សម​សួន​ បំ​បាត់​អបាយ​មុខ​សង្គម​និង​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​។ អា​ស្រ័យ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​និង​ការ​គ្រប់​គ្រង​យ៉ាង​ហ្មត់​ចត់​ ផ្នែក​អប់​រំ​មិន​ទាន់​កត់​សម្គាល់​ករ​ណី​កម្មា​ភិបាល​ បក្ខ​ជន​ឬ​សិស្ស​ណា​ម្នាក់​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ដែល​ពាក់​ព័ន្ធ​ដល់​អបាយ​មុខ​សង្គម​ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ រួម​ចំ​ណែក​រក្សា​រឹង​មាំ​ច្បាប់​វិន័យ​គរុកោសល្យ​។

ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​ពេល​វេលា​ពង្រឹង​ចំ​ណេះ​ដឹង​និង​ហាត់​ពត់​ទេព​កោស​ល្យ ចាប់​ពី​ឆ្នាំ​សិក្សា​ ២០២៥-២០២៦ ទី​ក្រុង​កឹង​ធើ​បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​ការ​ចាត់​តាំង​បង្រៀន​មួយ​ថ្ងៃ​ពីរ​ពេល​តាម​ស្មារតី​ "៦ច្បាស់​"។ មក​ដល់​បច្ចុប្បន្ន​ អត្រា​សិស្ស​បឋម​សិក្សា​រៀន​មួយ​ថ្ងៃ​ពីរ​ពេល​ សម្រេច​អត្រា​១០០% កម្រិត​អនុ​វិទ្យា​ល័យ​សម្រេច​អត្រា​ ៤១,១៣% និង​កម្រិត​វិទ្យា​ល័យ​សម្រេច​អត្រា​ ៥៥,០៦%។ ទោះ​បី​ភូមិ​ឋាន​មួយ​ចំ​នួន​នៅ​ខ្វះ​បន្ទប់​រៀន​និង​ក្រប​ខ័ណ្ឌ​គ្រូ​បង្រៀន​នៅ​កម្រិត​មធ្យម​សិក្សា​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​រួម​ជា​មួយ​ផ្នែក​ឯក​ទេស​បាន​ម្ចាស់​ការ​ពិ​និត្យ​ឡើង​វិញ​ ជា​ជំ​ហាន​ៗដោះ​ស្រាយ​បញ្ហា​លំ​បាក​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​និង​រៀប​ចំ​កង​ជួរ​គ្រូ​បង្រៀន​ឱ្យ​សម​ស្រប​។

សិស្ស​សា​លា​បឋម​សិក្សា​លីវ​ទូ​បាន​សិក្សា​ ហាត់​ពត់​បំ​ណិន​តាម​រយៈ​កម្ម​វិធី​អប់​រំ​មួយ​ថ្ងៃ​ពីរ​ពេល​។

នៅ​ឃុំ​លីវ​ទូ​ ជា​ភូមិ​ឋាន​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ការ​អនុ​វត្ត​កម្ម​វិធី​សិក្សា​មួយ​ថ្ងៃ​ពីរ​ពេល​ចាប់​ពី​ឆ្នាំ​សិក្សា​ ២០២៥-២០២៦ មាន​ការវិ​វឌ្ឍន៍យ៉ាង​ច្បាស់​លាស់​។ តាម​ប្រ​សាសន៍​បង​ ង្វៀង​ហ្វាង​អាញ​ អនុ​ប្រ​ធាន​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​ឃុំ​លីវ​ទូ​ ភូមិ​ភាគ​តែង​ចង្អុល​ការ​យ៉ាង​ជិត​ដិត​ដល់​គ្រឹះ​ស្ថាន​អប់​រំ​ទាំង​អស់​ ដើម្បី​អនុ​វត្ត​ភារ​កិច្ច​ឆ្នាំ​សិក្សា​ថ្មី​ឱ្យ​បាន​ល្អ​ យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខ​ណៈងាយ​ស្រួល​ ដើម្បី​សិស្ស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ទទួល​បាន​ផល​ប្រ​យោជន៍​នៃ​ការ​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ​។ ផែន​ការ​សិក្សា​មួយ​ថ្ងៃ​ពីរ​ពេល​បាន​ប្រ​ព្រឹត្ត​ទៅ​រលូន​ ដោយ​ផ្អែក​លើ​លក្ខ​ណៈជាក់​ស្តែង​របស់​សា​លា​រៀន​នីមួយៗ​ ធា​នា​ត្រឹម​ត្រូវ​តាម​បទ​ដ្ឋាន​មុខ​ជំ​នាញ​វិជ្ជា​ជី​វៈ​របស់​ផ្នែក​អប់​រំ​។

លោក​គ្រូ​ ត្រាង​ថាញ​តើយ​ ចាង​ហ្វាង​សា​លា​បឋម​សិក្សា​លីវ​ទូ​ ឱ្យ​ដឹង​៖ "បច្ចុប្បន្ន​ សា​លា​មាន​ថ្នាក់​រៀន​៨៩ថ្នាក់​ ដោយ​មាន​សិស្ស​ ២.២៩២នាក់​ ក្នុង​នោះ​ មាន​សិស្ស​ជា​កូន​ចៅ​រួម​ជាតិ​ខ្មែរ​ជាង​ ៨០%។ មក​ដល់​បច្ចុប្បន្ន​ សិស្ស​១០០%ចាប់​ពី​ថ្នាក់​ទី​១ ដល់​ទី​៥ បាន​សិក្សា​មួយ​ថ្ងៃ​ពីរ​ពេល​។ បរិមាណ​ពេល​ទី​២បាន​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ដើម្បី​ពង្រឹង​ភា​សា​វៀត​ដល់​សិស្ស​ខ្មែរ​ ផ្គួប​បញ្ចូល​ទាំង​ការ​បង្រៀន​អក្សរ​ខ្មែរ​ អប់​រំ​កម្ម​វិធី​ STEM ហាត់​ពត់​បំ​ណិន​ការស់​នៅ​និង​បំ​ណិន​ឌីជី​ថល​។ ការ​បំ​ពេញ​បន្ថែម​បាន​ទាន់​ពេល​នេះ​ ជួយ​ឱ្យ​ប្អូន​ៗកាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ទំ​នាក់​ទំនង​ ទទួល​យក​ចំ​ណេះ​ដឹង​ក្នុង​មេ​រៀន​បាន​ល្អ​និង​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​គុណ​សម្បត្តិ​និង​សមត្ថ​ភាព​"។

ចាប់​ពី​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ រហូត​ដល់​ការ​បើក​ទូ​លាយ​បង្រៀន​មួយ​ថ្ងៃ​ពីរ​ពេល​ ទី​ក្រុង​កឹង​ធើ​ ជា​ជំ​ហាន​ៗកសាង​ខឿន​អប់​រំ​តាម​ទិស​ដៅ​គ្រប់​ជ្រុង​ជ្រោយ​។ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​បំប៉ន​ជំ​នាន់​យុវ​វ័យ​មាន​ចំ​ណេះ​ដឹង​ បំ​ណិន​និង​គុណ​សម្បត្តិ​ល្អ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ដំ​ណាក់​កាល​ថ្មី​៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ