តើអ្នកមានអាយុប៉ុន្មាន ទើបបានទទួលប្រាក់ជំនួយសោធននិវត្តន៍សង្គម? ប្រសិនបើយឺតយ៉ាវដាក់ពាក្យ ហើយឥឡូវទើបដាក់សំណុំឯកសារ តើអាចទទួលបានប្រាក់ឡើងវិញចាប់ពីខែគ្រប់អាយុដែរឬទេ?

អ្នកគ្រប់លក្ខខណ្ឌដាក់សំណុំឯកសារនៅគណៈកម្មាធិការប្រជាជនឃុំ ដើម្បីទទួលបានប្រាក់ជំនួយសោធននិវត្តន៍សង្គម។ រូបថត៖ ហាយង្វៀង
ផ្នែកទទួលបន្ទុកប្រឹក្សាច្បាប់នៃកាសែតឡៅដុង ឆ្លើយថា៖
យោងតាមមាត្រា២១ ច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ២០២៤ បានកំណត់អំពីមុខសញ្ញានិងលក្ខខណ្ឌ ទទួលបានប្រាក់ជំនួយសោធននិវត្តន៍សង្គម៖
១. ពលរដ្ឋវៀតណាមទទួលបានប្រាក់ជំនួយសោធននិវត្តន៍សង្គមនៅពេលមានលក្ខខណ្ឌគ្រប់គ្រាន់ដូចខាងក្រោម៖
ក) គ្រប់អាយុ៧៥ឆ្នាំឡើងទៅ;
ខ) មិនបានទទួលប្រាក់សោធននិវត្តន៍ ឬប្រាក់ជំនួយធានារ៉ាប់រងសង្គមប្រចាំខែ លើកលែងតែករណីផ្សេងតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល;គ) មានឯកសារស្នើសុំទទួលប្រាក់ជំនួយសោធននិវត្តន៍សង្គម។
២. ពលរដ្ឋវៀតណាមគ្រប់អាយុ៧០ឆ្នាំដល់ក្រោម៧៥ឆ្នាំ ស្ថិតក្នុងគ្រួសារក្រ គ្រួសារក្បែរក្រ និងឆ្លើយតបគ្រប់លក្ខខណ្ឌតាមសេចក្តីកំណត់នៅចំណុច b និងចំណុច c កថាខណ្ឌទី១ នៃមាត្រានេះ នោះគឺទទួលបានប្រាក់ជំនួយសោធននិវត្តន៍សង្គម។
ក៏ប៉ុន្តែ គ្រប់អាយុមិនមែនមានន័យថាទទួលបានប្រាក់ជំនួយដោយស្វ័យប្រវត្តិចាប់ពីខែគ្រប់អាយុនោះទេ។
តាមមាត្រា៤ អនុក្រឹត្យលេខ ១៧៦/២០២៥/NĐ-CP ដែលបានធ្វើវិសោធនកម្មដោយកថាខណ្ឌ ទី២ មាត្រា៣១ អនុក្រឹត្យលេខ ៣៣៥/២០២៦/NĐ-CP បានកំណត់អំពីដំណើរការ បែបបទអនុវត្តប្រាជំនួយសោធននិវត្តន៍សង្គម ដូចខាងក្រោម៖
ក្នុងរយៈពេល៧ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសាររបស់មុខសញ្ញា ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ទីកន្លែងស្នាក់នៅធ្វើការផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធរបស់មុខសញ្ញាជាមួយមូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជន មូលដ្ឋានទិន្នន័យសរុបថ្នាក់ជាតិ មូលដ្ឋានទិន្នន័យជំនាញប្រើប្រាស់រួម; វាយតម្លៃសម្រេចប្រាក់ជំនួយសោធននិវត្តន៍សង្គម។ រយៈពេលទទួលប្រាក់ជំនួយសោធននិវត្តន៍សង្គមគិតចាប់ពីខែដែលប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ចុះហត្ថលេខាលើសេចក្តីសម្រេច។ ចាត់តាំងជំនួយតាមរបបគោលនយោបាយជូនមុខសញ្ញាតាមបទប្បញ្ញត្តិច្បាប់។
ក្នុងករណីមុខសញ្ញាមិនគ្រប់លក្ខខណ្ឌទទួលរបបគោលនយោបាយ គឺប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំឆ្លើយតបជាឯកសារ ហើយបញ្ជាក់ច្បាស់មូលហេតុ។
ដូច្នេះ អ្នកឆ្លើយតបគ្រប់សព្វតាមលក្ខខណ្ឌខាងលើនឹងទទួលបានប្រាក់ជំនួយសោធននិវត្តន៍សង្គម ហើយទទួលបានចាប់ពីខែដែលប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ចុះហត្ថលេខាលើសេចក្តីសម្រេចប៉ុណ្ណោះ។ ដូច្នេះ ការយឺតយ៉ាវដាក់សំណុំឯកសារនឹងមិនទទួលបានប្រាក់ឡើងវិញចាប់ពីខែគ្រប់អាយុទេ។ អ្នកដែលគ្រប់លក្ខខណ្ឌគួរប្រញាប់ដាក់សំណុំឯកសារនៅគណៈកម្មាធិការប្រជាជនថ្នាក់ឃុំទីកន្លែងស្នាក់នៅ ដើម្បីទទួលបានការពិនិត្យដោះស្រាយ៕
ប្រភព៖ laodong.vn - សុផន