នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងនគរបាលសហការជាមួយនាយកដ្ឋានសិស្ស និស្សិត ក្រសួងអប់រំនិងបណ្តុះបណ្តាល នគរបាលខេត្តវិញឡុង មន្ទីរបណ្តុះបណ្តាលខេត្តវិញឡុង គណៈកម្មាធិការប្រជាជនឃុំទីវកឹង គណៈចាងហ្វាងសាលា ចាត់តាំង"កម្មវិធីផ្សព្វផ្សាយបង្ការទប់ស្កាត់អំពើល្មើសច្បាប់ក្នុងសាលារៀននៅសាលាអនុវិទ្យាទីវកឹងដល់សិស្សានុសិស្សគ្រប់ថ្នាក់។

ឃោសនិកកំពុងផ្សព្វផ្សាយពីប្រធានបទ។
អញ្ជើញចូលរួមកម្មវិធីនេះ ថ្នាក់មជ្ឈិមមានវរសេនីយ៍ឯកបម្រុង ឡេក្វាងយុង អនុប្រធានការិយាល័យទី៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងនគរបាល លោកផាមវ៉ាំងហ្វាំង តំណាងនាយកដ្ឋានសិស្ស និស្សិតនៃក្រសួងអប់រំនិងបណ្តុះបណ្តាល ថ្នាក់ដឹកនាំខេត្តមានវរសេនីយ៍ឯកបម្រុង ម៉ាយហ្វាងទ្រុង អនុប្រធានការិយាល័យPC០២ នគរបាលខេត្ត លោកទ្រិញវ៉ាំងង្វ៉ាង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង ថ្នាក់ដឹកនាំភូមិភាគមានលោកង្វៀងវ៉ាំងតាម សមាជិកគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សឃុំ ប្រធានក្រុមប្រឹក្សាប្រជាជនទីវកឹង អ្នកស្រីត្រឹងធីជុក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទីវកឹង អ្នកគ្រូ ហ្វិញធីធី ចាងហ្វាងសាលាអនុវិទ្យាល័យទីវកឹង ព្រមទាំងថ្នាក់ដឹកនាំការិយាល័យ គណៈ ផ្នែករបស់ឃុំ លោកគ្រូ អ្នកគ្រូ គណៈតំណាងឪពុកម្តាយសិស្សនិងសិស្សសាលាអនុវិទ្យាល័យទីវកឹងចូលរួម ៩៤៥នាក់។
ថ្លែងនៅក្នុងកម្មវិធីនេះ លោកទ្រិញវ៉ាំងង្វ៉ាង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង បានអះអាងថា ការអប់រំសីលធម៌ អប់រំផ្នត់រស់នៅ ស្មារតីគោរពច្បាប់និងបំណិនការពារខ្លួនសម្រាប់សិស្ស គឺជាភារកិច្ចជាប្រចាំក្នុងដំណាក់ការចាត់តាំងបណ្តាសកម្មភាពអប់រំ។ លោកបញ្ជាក់៖ នៅរាល់ថ្ងៃមកសាលារៀនគឺជាថ្ងៃមួយប្រកបដោយសុវត្ថិភាព ថ្នាក់រៀននីមួយៗគឺជាសមូហភាពសាមគ្គី សិស្សម្នាក់ៗគឺជាស្ថានទូតនៃចិត្តមេត្តា ស្មារតីគោរពច្បាប់និងការទទួលខុសត្រូវចំពោះសហគមន៍។

អ្នកតំណាងទាំងឡាយអញ្ជើញចូលរួម។
នៅក្នុងពេលផ្សព្វផ្សាយ អនុសេនីយ៍ឯក ង្វៀងក្វឹកតង ប្រធានគណៈយុវជននគរបាលខេត្ត បានផ្តល់ជូនសិស្សានុសិស្សនូវចំណេះដឹងដ៏មានប្រយោជន៍ជាក់ស្តែងអំពីប្រធានបទចំនួន៥ រួមមាន៖ បង្ការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន បង្ការទប់ស្កាត់ការរំលោភបំពានលើកុមារ បង្ការទប់ស្កាត់ការជួញដូរមនុស្ស បង្ការទប់ស្កាត់អំពើល្មើសច្បាប់និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ សុវត្ថិភាពបញ្ជៀសគ្រោះថ្នាក់និងការសម្របខ្លួនជាសហគមន៍ឡើងវិញ ដើម្បីអប់រំស្មារតីបង្ការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន កសាងបរិស្ថានរៀនសូត្រសុវត្ថិភាព ល្អប្រសើរនិងស្និទ្ធស្នាល។ ណែនាំពីការកំណត់ដឹងអំពើល្មើសច្បាប់និងវិធីសាស្ត្រមួយចំនួនដើម្បីការពារនិងជៀសវាងពីការចាប់ជំរិតតាមប្រព័ន្ធអនឡាញ។
ទន្ទឹមនឹងនោះ សិស្សានុសិស្សនៅទាំងបានចូលរួមសកម្មភាពឆ្លងបទពិសោធន៍នៅរាល់ល្វែងតាមប្រធានបទដោយរូបភាពឆ្លើយសំណួរ លេងល្បែងកម្សាន្តដើម្បីទទួលអំណោយដ៏មានអត្ថន័យ។ ស្របក្នុងឱកាសនេះដែរ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងនគរបាល ជូនអំណោយ១០ចំណែក មួយចំណែកៗតម្លៃ១លានដុងដល់សិស្សសាលាដែលមានស្ថានភាពលំបាក៕
វ៉ាំងធឿង-មុនី