សមាគមសហព័ន្ធនារីឃុំកូវឡាវយុង តែងផ្លាស់ថ្មីខ្លឹមសារនិងវិធីសាស្ត្រសកម្មភាពដោយឥតឈប់ឈរ សំដៅឆ្ពោះមកមូលដ្ឋាននិងយកចិត្តទុកដាក់ដល់ជីវភាពរបស់សមាជិកា។ តាមរយៈនោះ សមាគមបានឧបត្ថម្ភនារីអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងគ្រួសារសុភមង្គល ចូលរួមផ្លាស់ប្តូរឌីជីថល ការពារបរិស្ថាន រួមចំណែកកសាងភូមិស្រុកមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។

សមាគមសហព័ន្ធនារីឃុំកូវឡាវយុង ណែនាំសមាជិកា បែងប្រភេទសំរាមនៅតាមផ្ទះ រួមចំណែកធានាបរិស្ថាន។
រួមដំណើរជាមួយនារីអភិវឌ្ឍន៍សេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម
យោងតាមលោកស្រី ង្វៀងធីតើយ ប្រធានសមាគមសហព័ន្ធនារីឃុំកូវឡាវយុង បានឱ្យដឹង ជាមួយនឹង ១៧ សាខាសមាគម និង ៤៥ ក្រុមនារី សមាគមបានពង្រីកតួនាទីផ្សព្វផ្សាយ ចលនានិងឧបត្ថម្ភសមាជិកានៅមូលដ្ឋានបានល្អ។ ក្នុងឆ្នាំ ២០២៦ សមាគមបានចាត់តាំងជាង ៣១០ លើក ផ្សព្វផ្សាយផ្សារភ្ជាប់ជាមួយការចលនា “កសាងនារីវៀតណាមក្នុងយុគសម័យថ្មី” ព្រមទាំងផ្សព្វផ្សាយមានប្រសិទ្ធភាពនូវទម្រង់ច្នៃប្រតិដ្ឋថ្មីដូចជា “គ្របដណ្តប់បៃតងព័ត៌មានវិជ្ជមាន”, “មួយថ្ងៃមានព័ត៌មានមួយស្តីពីមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់”, “នារីកូវឡាវយុង រួមដំណើរជាមួយការផ្លាស់ប្តូរឌីជីថល” និងក្លឹប “ប្រមូលបៃតង - ប្រគល់ក្តីសង្ឃឹម”។
ទន្ទឹមនឹងនោះ សមាគមបានសកម្មចលនាថវិកាជាង ១,១ ពាន់លានដុង ដើម្បីជូនអំណោយ ២.៥៥០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងគ្រួសារដែលមានស្ថានភាពលំបាក; ចាត់តាំងទិវា “ប្តូរសំរាមប្លាស្ទិកយកសម្ភារៈប្រើប្រាស់ចាំបាច់” និងជូនអំណោយជាង ៣២០ ចំណែកដល់សមាជិកានារី និងឧបត្ថម្ភកុមារកំព្រា ២ នាក់ក្នុងកម្រិត ១ លានដុង/ខែ។
ដើម្បីរួមដំណើរជាមួយសមាជិកាអភិវឌ្ឍន៍សេដ្ឋកិច្ច សមាគមបានឧបត្ថម្ភគ្រួសារចំនួន ១៤ ដែលមាននារីធ្វើជាម្ចាស់គ្រួសារ ខិតខំចាកផុតពីភាពក្រីក្រក្នុងឆ្នាំ ២០២៦; រក្សាក្រុមប្រិតសំចៃ និងក្រុមរួមទុនបង្វិលជុំចំនួន ៤៥ ដោយមានសមាជិកាជិត ៧៩០ នាក់ ឧបត្ថម្ភសមាជិកាបុលទុនអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារជាង ២២៥,៤ លានដុងជារៀងរាល់ខែ។ សមាគមបន្តទទួលការប្រគល់សិទ្ធិបុលទុនពីធនាគារគោលនយោបាយសង្គម ណែនាំសមាជិកាឱ្យខិតជិតប្រភពទុនអនុគ្រោះ និងប្រើប្រាស់ចំគោលដៅ។ គិតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ បំណុលសរុបដែលបានប្រគល់សិទ្ធិតាមរយៈសមាគមសម្រេចជាង ៩៧,៧ ពាន់លានដុង។ ប្រភពទុនបានរួមចំណែកជួយនារីវិនិយោគការផលិត ធ្វើអាជីវកម្ម បង្កើនប្រាក់ចំណូលលំនឹងជីវភាព។ ក្រៅពីនោះ សមាគមក៏បានគាំទ្រផលិតផល OCOP ចំនួន ២ លើកកម្ពស់គុណភាព កសាងម៉ាកយីហោ និងពង្រីកទីផ្សារប្រើប្រាស់...
ជំរុញខ្លាំងក្លា ការផ្លាស់ប្តូរឌីជីថល ការពារបរិស្ថាន
អនុវត្តការចលនា “ប្រជាសិក្សាឌីជីថល” សមាគមបានតម្រង់ទិសឆ្ពោះទៅរកគោលដៅ “នារីម្នាក់ៗ - ជំនាញឌីជីថលមូលដ្ឋានមួយ; មូលដ្ឋានសមាគមនីមួយៗ - មានសេវាកម្មឌីជីថលជាក់ស្តែងមួយ”។ មាន ១០០% កម្មាភិបាលសមាគមទទួលបន្ទុកជំនាញ បានចូលរួមវគ្គបណ្តុះបណ្តាល ប្រើប្រាស់កម្មវិធីផ្នែកទន់បម្រើការងារសមាគម។ សមាគមបានសហការចាត់តាំង ១៨ លើក ណែនាំបំណិនឌីជីថល និងរក្សាក្រុមនារីអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងទម្រង់ “នារីកូវឡាវយុង រួមដំណើរជាមួយការផ្លាស់ប្តូរឌីជីថល” ជួយបងប្អូននារីជាជំហាននាំយកបច្ចេកវិទ្យាទៅក្នុងជីវភាព ។
វរសេនីយ៍ទោ ឡេធីភឿងត្រាង ប្រធានក្រុម នគរបាលមណ្ឌល ឃុំកូវឡាវយុង បានឱ្យដឹង៖ “នារីក្នុងកងកម្លាំងនគរបាលតែងតែធ្វើបច្ចុប្បន្នភាពអំពីវិធីសាស្ត្រ និងល្បិចកលបោកប្រាស់ ដើម្បីផ្សព្វផ្សាយជូនសាច់ញាតិ សមាជិកានិងប្រជាជន។ ផ្តល់អនុសាសន៍ដល់បងប្អូននារីមិនត្រូវផ្តល់លេខកូដ OTP ពាក្យសម្ងាត់ ព័ត៌មានគណនី; មិនត្រូវចុចត្រង់ភ្ជាប់ចម្លែក និងមិនត្រូវផ្ទេរប្រាក់ពេលមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាន”។
ក្រៅពីនោះ សមាគមបានចលនាសមាជិកា បែងប្រភេទសំរាមនៅនឹងកន្លែង បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក រក្សាអនាម័យនៅតាមផ្លូវភូមិ ច្រកចូល។ យោងតាមលោកស្រី ត្រឹងគឹមថាញ សាខាសមាគមនារីភូមិវ៉ាំងសាវ បានឱ្យដឹង សាខាតែងតែចុះគ្រប់ច្រកល្ហក ដើម្បីចលនានារីកសាងគ្រួសារ “៥គ្មាន ៣ស្អាត ៣សុវត្ថិភាព” ថែទាំសុខភាព បង្ការប្រឆាំងអំពើហិង្សាគ្រួសារ និងការពារកុមារ។
លោក ហ្វិញតឹងដុង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំកូវឡាវយុង បានអះអាង កិច្ចការនារីគឺជាភារកិច្ចក្នុងទូទាំងប្រព័ន្ធនយោបាយ មិនមែនត្រឹមតែអង្គការសមាគមប៉ុណ្ណោះទេ។ គណៈកម្មាធិការបក្សឃុំតែងតែយកចិត្តទុកដាក់ចង្អុលការ បង្កលក្ខណៈដើម្បីឱ្យសាខាសមាគមនានាសកម្មភាពមានប្រសិទ្ធភាព; ក្តោបក្តាប់ពីបំណងប្រាថ្នា សហការដោះស្រាយទាន់ពេលនូវបញ្ហាដែលកើតឡើង ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់នារី។ ភូមិភាគតែងយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបងប្អូននារីបានខិតជិតគោលនយោបាយសុខុមាលភាពសង្គម បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ រួមចំណែកជួយឱ្យបងប្អូននារីមានភាពជឿជាក់ ម្ចាស់ការនិងសកម្មអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ចូលរួមក្នុងចលនា និងសកម្មភាពនានានៅភូមិភាគ៕
សើមម៉ាយ - វ៉ាន់តឹន