មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/10/2026 - 16:44

គឹម​ធី​ភី​វ – នា​រី​ខ្មែរ​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ 

ផ្តើម​ពី​គោ​បន្ត​ពូជ​មួយ​ក្បាល​ដំ​បូង​ បង​ស្រី​ គឹម​ធី​ភី​វ (កើត​ឆ្នាំ​ ១៩៨៣) នៅ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ជា​ជំ​ហាន​អភិវឌ្ឍ​ហ្វូង​គោ​ គួប​ផ្សំ​នឹង​ចិញ្ចឹម​ជ្រូក​មេ​ ដើម្បី​លើក​កម្ពស់​ប្រាក់​ចំ​ណូល​។ អា​ស្រ័យ​ឧស្សា​ហ៍ព្យា​យាម​ពល​កម្ម​ ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភព​ចំ​ណី​ដែល​មាន​ស្រាប់​ សេដ្ឋ​កិច្ច​គ្រួ​សា​របង​ស្រី​កាន់​តែ​លំ​នឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ឆ្នាំ​ ២០២៤ បង​ស្រី​បាន​ទទួល​ស្គាល់​ជា​កសិ​ករ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ឃុំ​។

បង​ស្រី​គឹម​ធី​ភី​វដាំ​បបរ​ធ្វើ​ជា​ចំ​ណី​ឱ្យ​ជ្រូក​និង​គោ​របស់​គ្រួ​សារ​។

ផ្សារ​ភ្ជាប់​ជា​មួយ​ស្រែ​ចម្ការ​និង​ចិញ្ចឹម​សត្វ​ បង​ស្រី​ភី​វ បាន​ជ្រើស​យក​វិធី​សន្សំ​សំ​ចៃ​ បង្កើន​ហ្វូង​ឱ្យ​ស្រប​ទៅ​តាម​លក្ខ​ណៈគ្រួ​សារ​។ ផ្តើម​ពី​គោ​បន្ត​ពូជ​ ១ ក្បាល​ បង​ស្រី​បាន​ទុក​គោ​ញី​ធ្វើ​ពូជ​ បន្ត​ថែ​ទាំ​ដើម្បី​អភិវឌ្ឍ​ហ្វូង​។ មក​ទល់​ពេល​នេះ​ គ្រួ​សារ​មាន​គោ​ ៩ ក្បាល​ ក្នុង​នោះ​គោ​បន្ត​ពូជ​ ៥ ក្បាល​ និង​គោ​បន្ធាត់​៤ ក្បាល​។ បើ​តាម​បង​ស្រី​ គោ​ញី​ដែល​មាន​មាឌ​ល្អ​រក្សា​ទុក​មក​ ចំ​ណែក​គោ​ឈ្មោល​ចិញ្ចឹម​រហូត​ដល់​មាន​ទម្ងន់​សម​ស្រប​គឺ​លក់​ទៅ​វិញ​។ ក្រោយ​ពី​ចិញ្ចឹម​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ គ្រួ​សារ​បាន​លក់​គោ​ពី​ ៣ - ៤ ក្បាល​ ក្នុង​តម្លៃ​ពី​ ៤៥ - ៥៥ លាន​ដុង​/ក្បាល​ អា​ស្រ័យ​ទៅ​តាម​ទម្ងន់​។

បង​ស្រី​គឹម​ធី​ភី​វ កំ​ពុង​ថែ​ទាំ​ហ្វូង​គោ​របស់​គ្រួ​សារ​។

ដើម្បី​ម្ចាស់​ការ​ប្រ​ភព​ចំ​ណី​ បង​ស្រី​បាន​ដាំ​ស្មៅ​ចំ​នួន​ ២ កុង​ និង​ចំ​បើង​បាន​មក​ពី​ការ​ធ្វើ​ស្រែ​ ៥ កុង​។ ប្រ​ភព​ស្មៅ​ និង​ចំ​បើង​ដែល​មាន​ស្រាប់​ ជួយ​បន្ថយ​បរិមាណ​ចំ​ណី​ដែល​ត្រូវ​ទិញ​ កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​រក្សា​ហ្វូង​គោ​។ ទន្ទឹម​នឹង​នោះ​ បង​ស្រី​ក៏​បាន​ចិញ្ចឹម​ជ្រូក​មេ​ ៤ ក្បាល​ផង​ដែរ​។ បើ​តាម​បង​ស្រី​ភី​វ ជ្រូក​មេ​មួយ​ក្បាល​កើត​កូន​ ៣ លើក​/ឆ្នាំ​ ជ្រូក​កូន​ក្នុង​មួយ​លើក​មធ្យម​ពី​ ៨ - ១០ ក្បាល​។ ជ្រូក​កូន​ចិញ្ចឹម​រយៈ​ពេល​ជាង​មួយ​ខែ​អាច​លក់​ក្នុង​តម្លៃ​ប្រ​មា​ណ​ ១ - ១,៣ លាន​ដុង​ក្នុង​មួយ​ក្បាល​។ ប្រាក់​ចំ​ណូល​នេះ​ជួយ​គ្រួ​សារ​ទ្រ​ទ្រង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ផ្តល់​ទុន​ចិញ្ចឹម​សត្វ​ក្នុង​អំ​ឡុង​ពេល​រង់​ចាំ​គោ​ដល់​ពេល​កំ​ណត់​លក់​។

ក្នុង​ការ​ផលិត​ បង​ស្រី​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ និង​ទស្សនា​នូវ​ទម្រង់​ចិញ្ចឹម​សត្វ​ដែល​មាន​ប្រ​សិទ្ធ​ភាព​។ តាម​រយៈ​នោះ​ បង​ស្រី​រៀន​សូ​ត្រ​បទ​ពិសោធន៍​ អនុ​វត្ត​ក្នុង​ការ​ថែ​ទាំ​ហ្វូង​គោ​ និង​ជ្រូក​មេ​ ប្រើ​ប្រាស់​សម​ស្រប​ប្រ​ភព​ចំ​ណី​ដើម្បី​បន្ថយ​ការ​ចំ​ណាយ​។ ក្រៅ​ពី​ម្ចាស់​ការ​ប្រ​ភព​ស្មៅ​ ចំ​បើង​សម្រាប់​គោ​ បង​ស្រី​ក៏​បាន​កាត់​កំ​ប្លោក​ដែល​មាន​ស្រាប់​ក្នុង​ភូមិ​ យក​មក​បបរ​ជា​មួយ​កន្ទក់​ធ្វើ​ជា​ចំ​ណី​បន្ថែម​សម្រាប់​ជ្រូក​។ គ្រួ​សារ​បាន​ប្រើ​ប្រាស់​ឡ​ជីវ​ឧស្ម័ន​ ដើម្បី​ដោះ​ស្រាយ​សំ​ណល់​លា​មក​ពី​ការ​ចិញ្ចឹម​សត្វ​ បង្កើត​ឧស្ម័ន​ដុត​សម្រាប់​បម្រើ​ឱ្យ​ការ​ចម្អិន​អា​ហារ​ ប្រិត​សន្សំ​ប្រាក់​ទិញ​ហ្គាស។ យោង​តាម​បង​ស្រី​ភី​វ ក្រោយ​ពី​ទូ​ទាត់​រួច​ ទម្រង់​ផ្តល់​ចំ​ណេញ​រាប់​រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។ ជា​មួយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ពល​កម្ម​ផលិត​ បង​ស្រី​ទទួល​បា​នប​ណ្ណ​សរសើរ​ និង​លិខិត​សរសើរ​ជា​ច្រើន​ពី​គ្រប់​ថ្នាក់​។

លោក​ យឿង​កុង​ឌឹក អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ថ្កូវ​ វាយ​តម្លៃ​៖ បង​ស្រី​ គឹម​ធី​ភី​វ គឺ​ជា​នា​រី​ដែល​ទ្រាំ​លំ​បាក​ធ្វើ​ការ​រក​ស៊ី​ ខ្នះ​ខ្នែង​រៀន​សូ​ត្រ​ និង​អនុ​វត្ត​ចំ​ណេះ​ដឹង​ក្នុង​ការ​ចិញ្ចឹម​សត្វ​។ យោង​តាម​លោក​ ឌឹក ទម្រង់​របស់​បង​ស្រី​គួរ​តែ​បាន​ឧទ្ទេស​នាម​ ផ្សព្វ​ផ្សាយ​ទូ​លាយ​ ដើម្បី​បង​ប្អូន​នា​រី​រៀន​សូ​ត្រ​ពី​បទ​ពិសោធន៍​ អនុ​វត្ត​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​លក្ខ​ណៈគ្រួ​សារ​ ជា​ជំ​ហាន​លើក​កម្ពស់​ប្រាក់​ចំ​ណូល​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ