ការចាត់តាំងសកម្មភាពអប់រំតាមតម្រូវការរបស់អ្នករៀន តើត្រូវឆ្លើយតបតាមលក្ខខណ្ឌដូចម្តេច តាមសេចក្ដីកំណត់ថ្មី?

សកម្មភាពអប់រំតាមតម្រូវការអ្នករៀន បានអនុញ្ញាតឱ្យចាត់តាំងឡើង លុះត្រាតែមូលដ្ឋានអប់រំនានាបានធានាអនុវត្តយ៉ាងពេញលេញនូវសកម្មភាពអប់រំក្នុងកម្មវិធីសិក្សាជាផ្លូវការនិងសកម្មភាពអប់រំបំប៉នបន្ថែម។ រូបជាឧទាហរណ៍
ផ្នែកប្រឹក្សាច្បាប់នៃកាសែតឡាវដុង ឆ្លើយតប៖
កថាខណ្ឌ ៣ មាត្រា ៧ សារាចរលេខ ៨៥/ ២០២៦/TT-BGDĐT របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល បានកំណត់ស្តីពីការចាត់តាំងសកម្មភាពអប់រំបំប៉នបន្ថែម និងសកម្មភាពអប់រំតាមតម្រូវការអ្នករៀន នៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅ (មានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦) កំណត់អំពីការចាត់តាំងសកម្មភាពអប់រំតាមតម្រូវការអ្នករៀន ត្រូវធានានូវលក្ខខណ្ឌដូចខាងក្រោម៖
a) បានចាត់តាំង លុះត្រាតែគ្រឹះស្ថានអប់រំបានធានាអនុវត្តយ៉ាងពេញលេញនូវសកម្មភាពអប់រំក្នុងកម្មវិធីសិក្សាជាផ្លូវការនិងសកម្មភាពអប់រំបំប៉នបន្ថែម តាមលក្ខខណ្ឌដែលបានកំណត់ក្នុងកថា ខណ្ឌ ៣ មាត្រា ៦ នៃសារាចរនេះ។
b) បានចាត់តាំងតាមក្រុមអ្នករៀនដែលមានខ្លឹមសារចុះឈ្មោះដូចគ្នា ដោយមិនចាត់តាំងតាមអង្គភាពថ្នាក់រៀនក្របខណ្ឌឡើយ។ ចាត់តាំងក្រៅម៉ោងសិក្សានៃសកម្មភាពអប់រំក្នុងកម្មវិធីសិក្សាជាផ្លូវការ និងសកម្មភាពអប់រំបំប៉នបន្ថែម ដោយស្មារតីស្ម័គ្រចិត្តចុះឈ្មោះចូលរួម និងការជ្រើសរើសខ្លឹមសារពីសំណាក់អ្នករៀន ឪពុកម្តាយ ឬអាណាព្យាបាលរបស់អ្នករៀន។ មិនបង្កផលប៉ះពាល់ដល់ពេលវេលា និងគុណភាពនៃការអនុវត្តកម្មវិធីអប់រំចំណេះទូទៅឡើយ។
c) សកម្មភាពអប់រំតាមតម្រូវការរបស់អ្នករៀន មិនអនុញ្ញតឱ្យចាត់តាំងចន្លោះម៉ោងសិក្សានៃសកម្មភាពអប់រំក្នុងកម្មវិធីសិក្សាជាផ្លូវការ និងសកម្មភាពអប់រំបំប៉នបន្ថែមឡើយ។
d) ទ្រង់ទ្រាយក្រុមថ្នាក់និងរយៈពេលអនុវត្ត អាស្រ័យថ្នាក់ដឹកនាំទទួលខុសត្រូវគ្រឹះស្ថានអប់រំសម្រេចផ្អែកលើសដៅ ខ្លឹមសារ ទម្រង់ចាត់តាំង លក្ខខណ្ឌមូលដ្ឋានសម្ភារៈ និងតម្រូវការធានាសុវត្ថិភាព ដោយមិនឱ្យលើសចំនួនសិស្សអតិបរមានៃថ្នាក់រៀនតាមលក្ខន្តិកៈសាលានៃកម្រិតសិក្សានីមួយៗឡើយ។ ត្រូវធានាឱ្យស្របតាមលក្ខណៈអាយុសុខភាពរបស់អ្នករៀន និងលក្ខខណ្ឌរបស់គ្រឹះស្ថាន អប់រំ ព្រមទាំងប្រកាសជាចំហកាលវិភាគសិក្សា និងបញ្ជីឈ្មោះក្រុមថ្នាក់។
đ) បានកៀរគរក្រុមបុគ្គលិកអនុវត្តពីខាងក្រៅគ្រឹះស្ថានអប់រំដែលមានជំនាញសមស្រប។ ចំពោះខ្លឹមសារភាសាបរទេសកម្រិតខ្ពស់តាមបទដ្ឋានអន្តរជាតិ ឬវិញ្ញាបនបត្រភាសាបរទេសអន្តរជាតិបានកំណត់ក្នុងចំណុច c កថាខណ្ឌ ២ មាត្រានេះ គ្រូបង្រៀនបរទេសដែលចូលរួមបង្រៀនត្រូវតែជាជនជាតិដើមភាសានោះ ឬឆ្លើយតបតាមបទដ្ឋានសមត្ថភាពភាសា និងសមត្ថភាពវិជ្ជាជីវៈប្រហាក់ប្រហែលតាមសេចក្ដីកំណត់នៃច្បាប់។ ធានានូវលក្ខខណ្ឌចាត់តាំងអនុវត្តតាមសេចក្ដីកំណត់នៃច្បាប់ ហើយថវិកាអនុវត្តយោងតាមចំណុច b កថា ខណ្ឌ ១ មាត្រា ១៤ នៃសារាចរនេះ។
ដូច្នេះ ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ តទៅការចាត់តាំងសកម្មភាពអប់រំតាមតម្រូវការអ្នករៀន គប្បីឆ្លើយតបតាមលក្ខខណ្ឌដូចបានរៀបរាប់ខាងលើ៕
យោងតាម៖ laodong.vn - ថាច់ធី