29/10/2026 - 08:19

ត្រៀម​លក្ខណៈ​ដើម្បី​មា​មីង​ 

សហ​ការ​ដើរ​ល្បាត​ជា​ប្រ​ចាំ ប្រ​ទះ​ឃើញ​ទាន់​ពេល​នូវ​ករណី​ដែល​មាន​សញ្ញា​ល្មើស​ច្បាប់ ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ភូមិ​ដៃ​ទទឹង ឃុំ​តឹប​ង៉ាយ ខេត្ត​វិញ​ឡុង បាន​រួម​ចំ​ណែក​បន្ថយ​បទ​ល្មើស​លួច​ប្លន់​និង​អបាយ​មុខ​សង្គម។ ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​របស់​ក្រុម​ការ​ពារ​សន្តិ​សុខ រួម​ជា​មួយ​នគរ​បាល​ឃុំ​និង​កង​កម្លាំង​មូល​ដ្ឋាន ជួយ​ឱ្យ​មា​មីង​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត។

 ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​ភូមិ​ដៃ​ទទឹង ចូល​រួម​កិច្ច​ប្រ​ជុំ​បង្ហាញ​មុខ​ទម្រង់​កែ​ប្រែ​អប់​រំ​ច្បាប់​ដល់​អ្នក​អនុ​វត្ត​សាល​ក្រម​ចប់​វិល​មក​រួម​រស់​ក្នុង​សហ​គមន៍​នៅ​ឃុំ​តឹប​ង៉ាយ។ រូប​ថត៖ (ក្រុម​ការ​ពារ​សន្តិ​សុខ​ផ្តល់​ជូន)

លោក​ស៊ើង​ខុម ប្រ​ធាន​ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ដៃ​ទទឹង ឱ្យ​ដឹង៖ ក្រោយ​ពេល​រួម​បញ្ចូល​ភូមិ ភូមិ​ឋាន​ធំ​ទូ​លាយ ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​មាន​ភាព​ស្មុគ​ស្មាញ។ ប្រ​ការ​នេះ​បាន​ដាក់​ចេញ​តម្រូវ​ការ​បង្កើន​កិច្ច​សហ​ការ​រវាង​កង​កម្លាំង​នា​នា ដើម្បី​ក្តាប់​ស្ថាន​ភាព​និង​ចាត់​តាំង​ការ​ល្បាត។ ក្រុម​តែង​សហ​ការ​ជា​មួយ​ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​មូល​ដ្ឋាន​លើ​ភូមិ​ឋាន​ឃុំ ដើរ​ល្បាត​ជា​ប្រ​ចាំ ប្រ​ទះ​ឃើញ​ទាន់​ពេល​នូវ​ករណី​ដែល​មាន​សញ្ញា​ល្មើស​ ច្បាប់​ដើម្បី​សហ​ការ​ចាត់​វិធាន​ការ​តាម​ច្បាប់។ ការ​បន្ត​រក្សា​ការ​ដើរ​ល្បាត បាន​ជួយ​ឱ្យ​កង​កម្លាំង​នា​នា​ម្ចាស់​ការ​ជាង​ក្នុង​ការ​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់ រួម​ចំ​ណែក​ការ​ពារ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន។

ទន្ទឹម​នឹង​ការ​ដើរ​ល្បាត​ក្នុង​ភូមិ សមា​ជិក​នៅ​ទាំង​ចូល​រួម​ជា​មួយ​នគរ​បាល​ឃុំ​ដើរ​ល្បាត ដើម្បី​ធា​នា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរណ៍​និង​សន្តិ​សុខ សណ្តាប់​ធ្នាប់​។ តាម​សម្តី​លោក​ស៊ើង​ខុម ពេល​វេលា​ដើរ​ល្បាត​បាន​ផ្លាស់​ប្តូរ​ជា​រឿយៗ ដើម្បី​ជៀស​វាង​កុំ​ឱ្យ​មុខ​សញ្ញា​ក្តាប់​បាន​កាល​វិភាគ​សកម្ម​ភាព​របស់​កង​កម្លាំង។ កិច្ច​សហ​ការ​រវាង​ក្រុម​នា​នា​លើ​ភូមិ​ឋាន​ឃុំ ក៏​បាន​ជួយ​បង្កើន​ការ​តាម​ដាន ប្រ​ទះ​ឃើញ​សញ្ញា​ខុស​ប្រ​ក្រ​តី។ ចាប់​តាំង​ពី​ការ​រក្សា​ដើរ​ល្បាត​ជា​ប្រ​ចាំ ស្ថាន​ភាព​លួច​ប្លន់​និង​អបាយ​មុខ​សង្គម​បាន​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់។ លទ្ធ​ផល​ទាំង​នេះ គឺ​ជា​កម្លាំង​ជំ​រុញ​ដើម្បី​ឱ្យ​សមា​ជិក​បន្ត​អនុ​វត្ត​ភារ​កិច្ច រួម​ជា​មួយ​កង​កម្លាំង​ភូមិ​ភាគ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។

 សមា​ជិក​ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​ភូមិ​ដៃ​ទទឹង ត្រៀម​ចេញ​ល្បាត​ជា​មួយ​នឹង​កង​កម្លាំង​សមត្ថ​កិច្ច​ភូមិ​ភាគ។

លោ​កថា​ច់អាញ​ជី ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ដៃ​ទទឹង ឱ្យ​ដឹង៖ ពី​មុន មុខ​សញ្ញា​លួច​ប្លន់​ភាគ​ច្រើន​មក​ពី​កន្លែង​ផ្សេងៗ ធ្វើ​ឱ្យ​មា​មីង​មាន​ក្តី​កង្វល់​ជា​ខ្លាំង។ ចំ​ពោះ​មុខ​ស្ថាន​ភាព​នោះ ក្រុម​បាន​បង្កើន​ការ​សហ​ការ​ជា​មួយ​គណៈ ផ្នែក អង្គ​ការ​មហា​ជន​នា​នា​និង​កង​កម្លាំង​នគរ​បាល​ឃុំ ចាត់​តាំង​ដើរ​ល្បាត​ជា​ប្រ​ចាំ។ យោង​តាម​ប្រ​សាសន៍​លោក​ថាច់​អាញ​ជី តាំង​ពី​ការ​ងារ​សហ​ការ​បាន​ជំ​រុញ​មាំ ឃើញ​ថា ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​មាន​ការ​វិវឌ្ឍន៍​ជា​វិជ្ជ​មាន លើ​ភូមិ​ឋាន​ភូមិ​គ្មាន​ស្ថាន​ភាព​លួច​ប្លន់​និង​អបាយ​មុខ​សង្គម​កើត​មាន​ឡើយ។ ហេតុ​នេះ ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​រស់​នៅ​និង​ពល​កម្ម​ផលិត។

ការ​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន ទាម​ទារ​ឱ្យ​មាន​ភាព​អត់​ធ្មត់​និង​ការ​សហ​ការ​ជា​ប្រ​ចាំ​។ នៅ​ភូមិ​ដៃ​ទទឹង សមា​ជិក​ក្រុម​ការ​ពារ​សន្តិ​សុខ រួម​ជា​មួយ​កង​កម្លាំង​មូល​ដ្ឋាន រួម​ចំ​ណែក​អនុ​វត្ត​ភារ​កិច្ច​នោះ តាម​រយៈ​ការ​ដើរ​ល្បាត ម្ចាស់​ការ​ប្រ​ទះ​ឃើញ​សញ្ញា​ល្មើស​ច្បាប់។ ភាព​សុខ​សាន្ត​របស់​មា​មីង​គឺ​ជា​លទ្ធ​ផល​ជាក់​ស្តែង និង​ជា​កម្លាំង​ជំ​រុញ​ដើម្បី​ក្រុម​ការ​ពារ​សន្តិ​សុខ​បន្ត​ការ​រក្សា​សកម្ម​ភាព រួម​កម្លាំង​កសាង​ភូមិ​ឋាន​សុវត្ថិ​ភាព៕

ទីទុយ​-មុនី​

ចែករំលែកអត្ថបទ