មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/10/2026 - 16:47

លោក​គឹម​ថើយ​ថេ៖ ផ្តើម​ធ្វើ​អា​ជីវ​កម្ម​ជោគ​ជ័យ​និង​ក្លាយ​ជា​អ្នក​មាន​ពី​ទម្រង់​ចិញ្ចឹម​សត្វ​សំពោច​ 

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​នៃ​ទី​ផ្សារ​ មាន​កសិ​ករ​ជា​ច្រើន​នៅ​ភូមិ​បឹង​តា​នួន​ ឃុំ​ហាម​យ៉ាង​ ខេត្ត​វិញ​ឡុង​ បាន​មោះ​មុត​វិនិយោគ​លើ​ទម្រង់​ចិញ្ចឹម​សត្វ​សំពោច​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ និង​ប្រ​ភព​ចំ​ណូល​លំ​នឹង​។ ក្នុង​នោះ​ ​គ្រួ​សា​រលោក​គឹម​ថើយ​ថេ ជា​គំ​រូ​ នៃ​ស្មារតី​ឆ្លង​កាត់​ការ​លំ​បាក​ និង​ច្នៃ​ប្រ​តិដ្ឋ​ឈាន​ឡើង​ធ្វើ​មាន​។

លោក​គឹម​ថើយ​ថេ កំ​ពុង​ថែ​ទាំ​សត្វ​សំពោច​។

រៀន​សូ​ត្រ​ដោយ​ខ្លួន​ឯង​ដើម្បី​ជម្នះ​ភាព​បរា​ជ័យ​

នាំ​យើង​ខ្ញុំ​ទៅ​ទស្សនា​ទ្រុង​ចិញ្ចឹម​មាន​ទំ​ហំ​ជាង​ ២០០ ម៉ែ​ត្រកា​រ៉េ​ បាន​រចនា​យ៉ាង​ស្រ​ឡះ​ស្រឡំ​ និង​តាម​លក្ខ​ណៈវិទ្យា​សាស្ត្រ​នៅ​ខាង​មុខ​ផ្ទះ​ លោក​គឹម​ថើយ​ថេ បាន​ចែក​រំលែក​យ៉ាង​លម្អិត​អំ​ពី​ប្រ​វត្តិ​នៃ​ការ​ចាប់​យក​មុខ​របរ​នេះ​។ លោក​ថើយ​ថេ រៀប​រាប់​ថា​ កាល​ពី​មុន​ លោក​ធ្លាប់​ជួប​ការ​បរា​ជ័យ​ និង​ខាត​បង់​ក្នុង​ការ​ចិញ្ចឹម​សត្វ​។ ប៉ុន្តែ​មិន​បាក់​ទឹក​ចិត្ត​ លោក​បាន​ម្ចាស់​ការ​ស្វែង​យល់​ រៀន​សូ​ត្រ​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​សំពោច​តាម​បណ្តា​ញអ៊ីនធឺ​ណិត​ដោយ​ខ្លួន​ឯង​។

ដោយ​ឃើញ​ទម្រង់​នេះ​មាន​សក្តា​នុពល​ លោក​បាន​ធ្វើ​ដំ​ណើរ​ចុះ​ទៅ​ដល់​ខេត្ត​កាម៉ាវ​ ដើម្បី​ទិញ​សំពោច​ពូជ​១គូ​ ក្នុង​តម្លៃ​ ៥៥ លាន​ដុង​ យក​មក​ចិញ្ចឹម​សាក​ល្បង​។ ឃើញ​ថា​សំពោច​ធំ​ធាត់​ល្អ​ និង​មាន​ប្រ​សិទ្ធ​ភាព​ ប៉ុន្មាន​ខែ​ក្រោយ​មក​ លោក​បាន​ទិញ​បន្ថែម​ ២ គូ​ទៀត​ ហើយ​បន្ត​វិនិយោគ​បន្ថែម​សំពោច​មេ​ចំ​នួន​ ១០ ក្បាល​បន្ទាប់​ពី​មួយ​ឆ្នាំ​។ លោក​ចិញ្ចឹម​បណ្តើ​រ ស្វែង​រក​ទិញ​ឯក​សារ​ សៀវ​ភៅ​ និង​កាសែត​មក​ស្រាវ​ជ្រាវ​ ព្រម​ទាំង​ដក​ពិសោធន៍​ជាក់​ស្តែង​។ អា​ស្រ័យ​ដោយ​ក្តាប់​បាន​ច្បាស់​នូវ​បច្ចេក​ទេស​ ហ្វូង​សំពោច​របស់​គ្រួ​សា​រលោក​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ពី​សំពោច​ពូជ​ ១៦ ក្បាល​ដំ​បូង​ រហូត​មក​ដល់​ពេល​នេះ​ ចំ​នួន​ហ្វូង​សំពោច​ បាន​កើន​ឡើង​រហូត​ដល់​ជាង​ ១១១ ក្បាល​។

បច្ចេក​ទេស​ថែ​ទាំ​តាម​បទ​ដ្ឋាន​និង​ប្រាក់​ចំ​ណាយ​ទាប​

ចែក​រំលែក​អំ​ពី​ការ​ចិញ្ចឹម​  លោក​ថើយ​ថេ ឱ្យ​ដឹង​ សត្វ​សំពោច​ថ្វី​ត្បិត​តែ​ជា​សត្វ​ព្រៃ​ ប៉ុន្តែ​ងាយ​ស្រួល​ចិញ្ចឹម​ប្រ​សិន​បើ​ក្តាប់​ច្បាស់​លក្ខ​ណៈជីវ​សាស្ត្រ​របស់​វា​។ សត្វ​សំពោច​ចូល​ចិត្ត​ភាព​ស្អាត​បាត​ ស្រ​ឡះ​ស្រឡំ​ មិន​អាច​ទ្រាំ​នឹង​សំណើម​ កខ្វក់​ ឬ​អា​កាស​ធា​តុ​ក្តៅ​ខ្លាំង​ពេក​នោះ​ឡើយ​។ ហេ​តុ​ដូច្នេះ​ រៀង​រាល់​ថ្ងៃ​ លោក​តែង​បោស​សម្អាត​អនា​ម័យទ្រុង​ស្អាត​បាត​ ធា​នា​ភាព​ស្ងួត​ស្រ​ឡះ​ និង​តែង​តែ​បាញ់​ទឹក​ធ្វើ​ឱ្យ​ត្រ​ជាក់​ដំ​បូល​ទ្រុង​នា​រដូវ​ក្តៅ​។ បន្ថែម​លើ​នេះ​ ដោយ​សារ​សំពោច​មាន​អត្ត​ចរិត​ជា​សត្វ​ព្រៃ​ និង​ងាយ​ខាំ​គ្នា​ប្រ​សិន​បើ​ដាក់​ចិញ្ចឹម​រួម​គ្នា​ លោក​បាន​ចែក​ទ្រុង​ជា​ក្រ​ឡា​តូច​ៗដើម្បី​ចិញ្ចឹម​ដោយ​ឡែក​ពី​គ្នា​។ របប​ចំ​ណី​របស់​សំពោច​រួម​ផ្សំ​ទាំង​រុក្ខ​ជាតិ​ និង​សត្វ​ ដោយ​បែង​ចែក​ជា​ ២ ពេល​/ថ្ងៃ​ (ព្រឹក​និង​ល្ងាច​)។ ដើម្បី​បន្ថយ​ចំ​ណាយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ លោក​បាន​ស្វែង​រក​ទិញ​ត្រី​ចម្រុះ​នៅ​តាម​ផ្សារ​ និង​ចូល​ទៅ​តាម​ចម្ការ​ដើម្បី​ទិញ​ផ្លែ​ចេក​ និង​ល្ហុង​ទុំ​។ អា​ស្រ័យ​ហេ​តុ​នោះ​ ចំ​ណាយ​ចំ​ណី​សម្រាប់​សំពោច​មួយ​ក្បាល​ៗ អស់​ត្រឹម​តែ​ប្រ​មា​ណ​ ២.០០០ - ៣.០០០ ដុង​/ថ្ងៃ​ប៉ុណ្ណោះ​។

កម្មា​ភិបាល​សមា​គម​កសិ​ករ​ឃុំ​ (ខាង​ឆ្វេង​) បាន​អញ្ជើញ​ចុះ​ទៅ​ពិ​និត្យ​ទម្រង់​ចិញ្ចឹម​សត្វ​សំពោច​របស់​គ្រួ​សា​រលោក​គឹម​ថើយ​ថេ។​

ចំ​ណូល​រាប់​រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​

តាម​លោក​ថើយ​ថេ សំពោច​ផ្សាំង​មួយ​ក្បាល​អាច​កើត​កូន​បាន​៣ល្បាស់​ក្នុង​មួយ​ឆ្នាំ​ ដោយ​ក្នុង​មួយ​ល្បាស់​ៗមាន​ពី​ ៣ – ៤ ក្បាល​។ សំពោច​កូន​ចិញ្ចឹម​ ៤ – ៥ ខែ​គឺ​អាច​លក់​ធ្វើ​ពូជ​បាន​ ចំ​ណែក​ក្រោយ​ពី​ ១០ – ១១ ខែ​ អាច​លក់​ជា​សំពោច​មេ​។ ជា​មធ្យម​ សំពោច​មួយ​ក្បាល​ចិញ្ចឹម​ក្នុង​រយៈ​ពេល​ ៥ ខែ​គឺ​ចំ​ណាយ​ប្រាក់​ទិញ​ចំ​ណី​ត្រឹម​តែ​ប្រ​មា​ណ​ ៣០០.០០០ ដុង​ប៉ុណ្ណោះ​ ដោ​យស​ម្រេច​ទម្ងន់​ចាប់​ពី​ ៣ – ៤ គី​ឡូ​ក្រាម​ និង​លក់​ក្នុង​តម្លៃ​ពី​ ១,៣ – ១,៥ លាន​ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​។ ដោយ​ឡែក​សំពោច​មេ​ (សម្រេច​ទម្ងន់​ ៣,៥ – ៤,៥ គី​ឡូ​ក្រាម​ក្នុង​មួយ​ក្បាល​) មាន​តម្លៃ​ប្រ​មា​ណ​ ៣០ – ៣៥ លាន​ដុង​ក្នុង​គូ​ (ញី​ឈ្មោល​)។ រៀង​រាល់​ឆ្នាំ​ គ្រួ​សា​រលោក​លក់​ចេញ​សំពោច​សាច់​និង​សំពោច​ញី​ឈ្មោល​បាន​ប្រ​មា​ណ​ ៣០ ក្បាល​ និង​សំពោច​ពូជ​ ២០ ក្បាល​។ ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ​ប្រ​មា​ណ​ ៥០ លាន​ដុង​ គ្រួ​សា​រលោក​នៅ​ចំ​ណេញ​ជាង​ ៣៥០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។

ចាប់​ពី​គ្រួ​សារ​មាន​ជីវ​ភា​ពលំ​បាក​ ខ្វះ​ដី​ផលិត​ ទម្រង់​ចិញ្ចឹម​សត្វ​សំពោច​បាន​ជួយ​ឱ្យ​ប្តី​ប្រ​ពន្ធ​លោក​ គឹម​ថើយ​ថេ មិន​ត្រឹម​តែ​ចាក​ផុត​ក្រ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ឈាន​ឡើង​ជា​គ្រួ​សារ​ធូរ​ធារ​ និង​ចិញ្ចឹម​កូន​ ២ នាក់​រៀន​សូ​ត្រ​បាន​ត្រឹម​ត្រូវ​ទៀត​ផង​។

វាយ​តម្លៃ​អំ​ពី​ទម្រង់​នេះ​ លោក​ញ៉ាងវ៉ាំង​ប៊ិញ - ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ហាម​យ៉ាង​ បាន​ឱ្យ​ដឹង​៖ “លោក​គឹម​ថើយ​ថេ ជា​កសិ​ករ​ម្នាក់​ក្នុង​ចំ​ណោម​កសិ​ករ​ឆ្លង​កាត់​ការ​លំ​បាក​ និង​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ជា​គំ​រូ​ឆ្នើម​សម្រាប់​កសិ​ករ​ រៀន​សូ​ត្រ​និង​ធ្វើ​តាម​។ ទម្រង់​ចិញ្ចឹម​សត្វ​សំពោច​របស់​លោក​ជា​ទិស​ដៅ​ថ្មី​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ បច្ចុប្បន្ន​ សមា​គម​កសិ​ករ​ឃុំ​កំ​ពុង​សហ​ការ​ជា​មួយ​លោក​ថើយ​ថេ ដើម្បី​តាម​ដាន​ដំ​ណើរ​ការ​លូត​លាស់​របស់​ហ្វូង​សំពោច​ សំ​ដៅ​តម្រង់​ទិស​ពង្រីក​ បើក​ឱ​កាស​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ជូនប​ណ្តា​សមា​ជិក​នៅ​លើ​ភូមិ​ឋាន​”៕

ស៊ើនម៉ាល័យ​ - ថា​ច់ធី

ចែករំលែកអត្ថបទ