22/10/2026 - 21:07

កសាង​មិត្ត​ភាព​ល្អ​ និយាយ​ថា​ទេ​ចំ​ពោះ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​ 

 ច្រើន​ឆ្នាំ​មក​នេះ​ ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ “បង្រៀន​ល្អ​ រៀន​ល្អ​” បណ្តា​សា​លា​រៀន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​អប់​រំ​សីល​ធម៌​ របៀប​រស់​នៅ​ជូន​សិស្សា​នុសិស្ស​ តាម​រយៈ​វេទិកា​ “កសាង​មិត្ត​ភាព​ល្អ​ និយាយ​ថា​ទេ​ចំ​ពោះ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​” ដោយ​មាន​សកម្ម​ភាព​ជាក់​ស្តែង​ និង​មាន​ប្រ​យោជន៍​ជា​ច្រើន​សម្រាប់​ប្អូន​ៗសិស្សា​នុសិស្ស​។

សិស្សា​នុសិស្ស​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ ជា​មួយ​ឈុត​សម្តែង​ “កសាង​មិត្ត​ភាព​ល្អ​ និយាយ​ថា​ទេ​ចំ​ពោះ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​”។

ជួន​កាល​ គ្រាន់​តែ​ទាស់​ទែង​ខ្វែង​គំ​និត្តគ្នា​បន្តិច​បន្តួច​ ដោយ​ខ្វះ​ភាព​អត់​ធ្មត់​និង​ចង់​ឈ្នះ​ចាញ់​នៃ​វ័យ​ក្មេង​ ធ្វើ​ឱ្យ​សិស្ស​មួយ​ចំ​នួន​ដោះ​ស្រាយ​បញ្ហា​ដោយ​ប្រើ​កម្លាំង​ ឬ​អុជ​អាល​គ្នា​ដោ​យស​ម្តី​មិន​សម​រម្យ​។ ប្រ​ការ​នេះ​នាំ​ឱ្យ​មាន​ផល​វិបាក​មិន​អាច​ស្មាន​ អាច​ប៉ះ​ពាល់​ដល់​ដំ​ណើរ​សិក្សា​របស់​សិស្ស​ទាំង​ស្រុង​។ ចំ​ពោះ​មុខ​ស្ថាន​ភាព​ជាក់​ស្តែង​នេះ​ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ តែង​តែ​ផ្សព្វ​ផ្សាយ​ខ្លឹម​សា​រពាក់​ព័ន្ធ​នឹង​អំ​ពើ​ហឹង្សា​ក្នុង​សា​លា​រៀន​ជា​ប្រ​ចាំ​ តាម​រយៈ​សកម្ម​ភាព​ក្រៅ​ម៉ោង​សិក្សា​និង​ការ​ប្រ​ជុំ​ថ្នាក់​។ ជា​ពិ​សេស​ បាន​សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ឃុំ​ញូយ៉ា ចាត់​តាំង​វេទិកា​ “កសាង​មិត្ត​ភាព​ល្អ​ និយាយ​ថា​ទេ​ចំ​ពោះ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​” តាម​ទម្រង់​ឈុត​សម្តែង​ ទទួល​បាន​ការ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​សិស្សា​នុសិស្ស​យ៉ាង​ច្រើន​កុះ​ករ​។ ប្អូន​ៗបាន​ចង​ក្រង​វណ្ណ​កម្ម​ លើក​ជា​រឿង​រ៉ាវ​និង​បង្ហាញ​អំ​ពី​ការ​យល់​ដឹង​របស់​ខ្លួន​តាម​រយៈ​សំណួរ​ ស្ថាន​ភាព​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​ ដើម្បី​សម្តែង​ជូន​ភ្ញៀវ​អញ្ជើញ​និង​លោក​គ្រូ​អ្នក​គ្រូ​ទស្សនា​។ ខ្លឹម​សារ​ឈុត​សម្តែង​មា​នល​ក្ខណៈ​ជាក់​ស្តែង​ ជា​ចម្ងល់ដែល​សិស្សា​នុសិស្ស​មិន​ទាន់​រក​ឃើញ​វិធី​ដោះ​ស្រាយ​សម​ស្រប​ ឥ​ឡូវ​បាន​លោក​គ្រូ​អ្នក​គ្រូ​ និង​ភ្ញៀវ​អញ្ជើញ​ដោះ​ស្រាយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​ងាយ​យល់​។ តាម​នោះ​ បាន​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្អូន​ៗអំ​ពី​ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​ សកម្ម​ភាព​នេះ​បាន​រួម​ចំ​ណែក​ជួយ​សា​លា​រៀន​បន្ថយ​បាន​ស្ថាន​ភាព​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​ ប្អូន​ៗសិស្សា​នុសិស្ស​មាន​ការ​សាមគ្គី​គ្នា​ជាង​មុន​ និង​រៀន​សូ​ត្រ​សម្រេច​បាន​លទ្ធ​ផល​ល្អ​។ ប្អូន​កាវ​ធី​ប៊ិចភឿង សិស្ស​ថ្នាក់​ ១១A២ បាន​ចែក​រំលែក​៖ “អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​គឺ​ជា​បញ្ហា​ក្តៅ​គគុក​ ដូច្នេះ​ពួក​ប្អូន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​។ រាល់​ពេល​ដែល​សា​លា​រៀន​ចាត់​តាំង​ ខ្ញុំ​តែង​ចូល​រួម​វេទិកា​ ព្រោះ​បាន​ដោះ​ដូរ​នូវ​ប្រ​ការ​វិជ្ជមាន​ ពេល​រួម​គ្នា​កសាង​សា​លា​រៀន​រីក​រាយ​ និង​បាន​យល់​ដឹង​បន្ថែម​ចំ​ណេះ​ដឹង​ច្បាប់​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​ ក៏​ដូច​ជា​របៀប​បង្ការ​ទប់​ស្កាត់​”។

នៅ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​វ៉ាំង​ង៉ុក​ជិញ បរិយាកាស​វេទិកា​ “កសាង​មិត្ត​ភាព​ល្អ​ និយាយ​ថា​ទេ​ចំ​ពោះ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​” ក៏​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ផុស​ផុល តាម​រយៈ​ការ​សន្ទនា​ និង​សំណួរ​-ចម្លើយ​ផ្ទាល់​អំ​ពី​សញ្ញា​ជា​ទូ​ទៅ​នៃ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​ មូល​ហេ​តុ​និង​ផល​វិបាក​ផ្លូវ​ចិត្ត​ អា​កប្ប​កិរិយា​ចំ​ពោះ​សិស្សា​នុសិស្ស​។ ចំ​ណុច​លេច​ធ្លោ​នៃ​ការ​ផ្សព្វ​ផ្សាយ​ គឺ​ការ​ណែ​នាំ​បំ​ណិន​ជាក់​ស្តែង​ជូន​សិស្សា​នុសិស្ស​អំ​ពី​វិធី​ដោះ​ស្រាយ​ស្ថាន​ភាព​ទំនាស់​ បំ​ណិន​ការ​ពារ​ខ្លួន​ជា​មូល​ដ្ឋាន​ ជួយ​ដល់​មិត្ត​ភក្តិពេល​មាន​ហា​និភ័យ​រង​ការ​ធ្វើ​បាប​ និង​វិធី​ផ្តល់​ដំណឹង​ទាន់​ពេល​វេលា​ជូន​សា​លា​រៀន​ លោក​គ្រូ​អ្នក​គ្រូ​ និង​អា​ណា​ព្យា​បាល​ដើម្បី​ទទួល​បាន​ការ​អន្តរាគមន៍​ទាន់​ពេល​។

ប្អូន​ៗសិស្សា​នុសិស្ស​ មាន​ក្ដី​រីក​រាយ​ចូល​រួម​ដោះ​ដូរ​និង​ឆ្លើយ​សំណួរ​អំ​ពី​ស្ថាន​ភាព​។

ទន្ទឹម​នឹង​នោះ​ វេទិកា​ក៏​ជា​កន្លែង​ដើម្បី​ប្អូន​ៗសិស្សា​នុសិស្ស​ពិភាក្សា​ និង​ចែក​រំលែក​ទស្សនៈ​អំ​ពី​ការក​សាង​បរិស្ថាន​សិក្សា​មាន​ភាព​ជិត​ស្និទ្ធ​ និង​គ្មាន​ហឹង្សា​។ ផ្ដើម​ពី​នោះ​ ជំ​រុញ​ប្អូន​ៗបង្កើត​ទំ​នាក់​ទំនង​មិត្ត​ភក្តិល្អ​ប្រសើរ​ ចេះ​ស្រ​ឡាញ់​ គោរព​ និង​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​។ ឆ្ពោះ​ដល់​ទិស​ដៅ​កសាង​សហ​គម​ន៍សិស្ស​សាមគ្គី​ ចេះ​អា​ណិត​អា​សូរ​ ចែក​រំលែក​ បង្ក​បរិយាកាស​សិក្សា​ល្អ​ប្រ​ពៃ​ ជា​កន្លែង​ដែល​រាល់​ថ្ងៃ​មក​រៀន​ គឺ​ជា​ថ្ងៃ​សប្បាយ​ និង​ជា​កម្លាំង​ចិត្ត​ឱ្យ​ប្អូន​ៗអភិវឌ្ឍ​ខ្លួន​គ្រប់​ជ្រុង​ជ្រោយ​ ទាំង​ចំ​ណេះ​ដឹង​និង​គុណ​ធម៌​។

អាច​បញ្ជាក់​ថា​ វេទិកា​ "កសាង​មិត្ត​ភាព​ល្អ​ និយាយ​ថា​ទេ​ចំ​ពោះ​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​" បាន​រួម​ចំ​ណែក​ដាស់​ភ្ងោក​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​សិស្សា​នុសិស្ស​ចំ​ពោះ​ខ្លួន​ឯង​និង​សង្គម​ រួម​ចំ​ណែ​កប​ង្កប​រិស្ថាន​អប់​រំ​ប្រ​កប​ដោយ​ភាព​ស៊ី​វិល័យ​ សុវត្ថិ​ភាព​ និង​ពោរ​ពេញ​ដោយ​មនុស្ស​ធម៌​៕

ថាញ​វ៉ាង​-​ថា​ច់ធី​

ចែករំលែកអត្ថបទ