នៅព្រឹកថ្ងៃទី២០ ខែតុលា សមាគមសហព័ន្ធនារីវៀតណាមឃុំតឹងថាញ់ ទីក្រុងកឹងធើ ចាត់តាំងពិធីជួបជុំអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៩៦ឆ្នាំ ទិវាបង្កើតសមាគមសហព័ន្ធនារីវៀតណាម(២០/១០/១៩៣០-២០/១០/២០២៦)និង១៦ឆ្នាំ ទិវានារីវៀតណាម(២០/១០/២០១០-២០/១០/២០២៦)។ អញ្ជើញចូលរួមក្នុងពិធីជួបជុំ មានតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹងថាញ់ ព្រមទាំងកម្មាភិបាល សមាជិកាសមាគមនារីគំរូឆ្នើមលើភូមិឋានឃុំ។

តំណាងថ្នាក់ដឹកនាំឃុំតឹងថាញ់ ជូនអំណោយដ៏មានអត្ថន័យដល់នារី។
នៅក្នុងពិធីជួបជុំ អ្នកតំណាងទាំងឡាយបានរំលឹកឡើងវិញនូវប្រពៃណីដ៏ត្រចះត្រចង់គ្រប់ដំណាក់កាលរបស់សមាគមសហព័ន្ធនារីវៀតណាម។ ស្នងបន្តនិងពង្រីកស្មារតី "អង់អាច មិនចុះញ៉ម ប៉ិនប្រសប់" ប៉ុន្មានឆ្នាំកន្លង នារីតឹងថាញ់មិនបង្អង់ក្នុងការខិតខំប្រឹងប្រែង ខ្នះខ្នែងប្រឡងប្រណាំងពលកម្មផលិត ចូលរួមកសាងជនបទថ្មីកម្រិតខ្ពស់ រក្សាផ្នត់រស់នៅវប្បធម៌និងបញ្ជាក់ពីតួនាទីស្នូលក្នុងការកសាងគ្រួសារសុខដុមរមនា សមភាព ជឿនលឿននិងសុភមង្គល។
ទន្ទឹមនឹងនោះ អ្នកតំណាងទាំងឡាយចូលរួមកិច្ចប្រជុំអំពីប្រធានបទ"សមភាពភេទ"។ ប្រធានបទផ្តោតសំខាន់លើការផ្សព្វផ្សាយ លើកកម្ពស់ស្មារតីយល់ដឹងអំពីឋានៈ តួនាទីរបស់នារីក្នុងគ្រួសារនិងសង្គម លើកទឹកចិត្តនារីក្លាហានចូលរួមការងារគ្រប់គ្រង បង្កើតអាជីពអភិវឌ្ឍសេដ្ឋកិច្ចនិងមានភាពម្ចាស់ការក្នុងការរស់នៅ។ ទន្ទឹមនឹងនោះ កម្មវិធីនៅទាំងផ្គួបបញ្ចូលខ្លឹមសារពិគ្រោះយោបល់ ផ្សព្វផ្សាយពីការថែទាំសុខភាពនារី។

ទិដ្ឋភាពនៃពិធីជួបជុំ។
ថ្លែងការណ៍នៅក្នុងកិច្ចជំនួប សមមិត្ត ឌាំងថាញភឿង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំតឹងថាញ់ បានកត់សម្គាល់និងស្ងើចសរសើរចំពោះការរួមចំណែកយ៉ាងសកម្មនៃចលនានារីដែលចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ ព្រមទាំងជូនពរដល់កម្មាភិបាល សមាជិកាសមាគមនារី នាឱកាសទិវា២០ តុលា។
ស្របក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនឃុំ ជូនអំណោយដល់តំណាងទាំងឡាយនិងសមាជិកាសមាគមនារី បង្កបរិយាកាសសប្បាយរីករាយ សាមគ្គីនិងប្រកបដោយភាពកក់ក្តៅ៕
យ្វីអាញ-មុនី