ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/10/2026 - 09:16

បំ​ផុស​ស្មារតី​បក្ស​ក្នុង​ទឹក​ចិត្ត​មា​មីង​ភូមិ​ស្រុក​ 

អត្ថ​បទ​ទី​ ៤៖ 

សមត្ថ​ភាព​កម្មា​ភិបាល​មូល​ដ្ឋាន​ចំ​ពោះ​បញ្ហា​រក្សា​ធន​ធាន​បន្ត​វេន​

ប្រ​ឈម​នឹង​រង​សម្ពាធ​ខ្វះ​ខាត​ប្រ​ភព​ធន​ធាន​បន្ត​វេន​ ដោយ​សារ​យុវ​ជន​ចាក​ចេញ​ពី​ភូមិ​ស្រុក​ទៅ​ធ្វើ​ការ​រក​ស៊ី​ឆ្ងាយ​ នា​រី​លេខា​សាខា​បក្ស​ ឡឹម​ហុង​ធី​ ឃុំ​ធ្វឹង​ហ្វា​ និង​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ តែ​ហ្វាង​តៀង​ ឃុំ​តាយ​វ៉ាង​ បាន​អះ​អាង​ពី​ស្មារតី​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ របស់​កម្មា​ភិបាល​ខ្មែរ​វ័យ​ក្មេង​។ តាម​រយៈ​ការ​ជិត​ដិត​មូល​ដ្ឋាន​ ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​ដោយ​ផ្ទាល់​ពី​មុខ​របរ​ចីញ្ចឹមជីវិត​ និង​បំ​ផុស​ភាព​ក្លៀវ​ក្លា​លះ​បង់​តាម​រយៈ​ចលនា​សកម្ម​ភាព​ ពួក​គាត់​កំ​ពុង​ព្យា​យាម​បណ្តុះ​ពន្លក​ឧត្តម​គតិ​ និង​បង្កើត​កម្លាំង​បន្ត​វេន​ដ៏​រឹង​មាំ​សម្រាប់​អង្គ​ការ​បក្ស​។

នា​រី​លេខា​ភូមិ​និង​សមត្ថ​ភាព​ប្រ​មូល​ផ្តុំ​ទឹក​ចិត្ត​ប្រ​ជា​ជន​

ចេញ​ពី​មហា​វិទ្យា​ល័យ​គរុកោសល្យ​និរុត្តិ​សាស្ត្រ​ ឆ្នាំ​ ២០១៤ កញ្ញា​បរិញ្ញាបត្រ​ជន​ជាតិ​ខ្មែរ​ ឡឹម​ហុង​ធី​ មិន​បាន​ជ្រើស​រើស​ធ្វើ​ជា​គ្រូ​បង្រៀន​ឡើយ​ ប៉ុន្តែ​ស្ម័គ្រ​ចិត្ត​វិល​ត្រ​ឡប់​មក​ឃុំ​ធ្វឹង​ហ្វា​ ទទួល​ភារ​កិច្ច​ធ្វើ​ជា​កម្មា​ភិបាល​បំ​បាត់​ភាព​អត់​ឃ្លាន​ បន្ថយ​ភាព​ក្រី​ក្រ​។ រយៈ​ពេល​ដែល​ចុះ​ទៅ​ផ្ទាល់​គ្រប់​ច្រក​ល្ហក​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ ពិ​និត្យ​ឡើង​វិញ​គ្រួ​សារ​ក្រី​ក្រ​ បាន​លត់​ដំ​កម្មា​ភិបាល​វ័យ​ក្មេង​រូប​នេះ​នូវ​បទ​ពិសោធន៍​ជីវិត​ជាក់​ស្តែង​ដ៏​មាន​តម្លៃ​។ បាន​ចូល​ជា​កង​ជួរ​បក្ស​ឆ្នាំ​ ២០១៨ ឆ្លង​កាត់​ការ​ងារ​នៅ​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ដល់​ខែក​ក្កដា​ ឆ្នាំ​ ២០២៥ ហុង​ធី​ បាន​ទទួល​សេច​ក្តី​សម្រេច​ជា​លេខា​សាខា​បក្ស​ភូមិ​ភឿកក្វើយ។ ទទួល​ខុស​ត្រូវ​ដឹក​នាំ​សាខា​បក្ស​ដែល​មាន​បក្ខ​ជន​ ១៦ នាក់​ ភាគ​ច្រើន​មាន​អាយុ​ច្រើន​ជាង​ខ្លួន​ នា​រី​លេខា​វ័យ​ក្មេង​រូប​នេះ​បាន​កំ​ណត់​ច្បាស់​៖ “កម្មា​ភិបាល​វ័យ​ក្មេង​ម្នាក់​ចង់​ធ្វើ​ល្អ​ការ​ងារ​ ត្រូវ​តែ​មាន​សមត្ថ​ភាព​ ជឿ​ជាក់​លើ​ខ្លួន​ឯង​ និង​ត្រូវ​ស៊ូ​ទ្រាំ​ចុះ​ទៅ​មូល​ដ្ឋាន​ដើម្បី​ក្តាប់​ស្ថាន​ភាព​ បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​។ សាខា​បក្ស​មាន​បក្ខ​ជន​ ១៦ នាក់​ ក្នុង​នោះ​ខ្លួន​ខ្ញុំ​គឺ​វ័យ​ក្មេង​បំ​ផុត​ ម្ល៉ោះ​ហើយ​ក្នុង​ការ​រស់​នៅ​ ខ្ញុំ​តែង​ផ្តោត​សំ​ខាន់​លើក​កម្ពស់​គុណ​ភាព​ប្រ​ជុំ​សាខា​បក្ស​ ពង្រីក​តួ​នា​ទី​ជា​គំ​រូ​របស់​បក្ខ​ជន​។ ពិ​សេស​ ក្នុង​សកម្ម​ភាព​តែង​ពង្រីក​ប្រ​ជា​ធិ​បតេយ្យ​ រាល់​ការ​ចូល​រួម​ ដោះ​ដូរ​លើ​ស្មារតី​ច្បាស់​លាស់​ ”។

បង​ស្រី​ឡឹម​ហុង​ធី​ (កណ្តា​ល) ទទួល​សេច​ក្តី​សម្រេច​មក​ធ្វើ​ជា​លេខា​សាខា​បក្ស​ភូមិ​ភឿកក្វើយ។ 

ផ្តើម​ពី​ស្មារតី​ជិត​ប្រ​ជា​ជន​ និយាយ​ដើរ​ទន្ទឹម​នឹង​ធ្វើ​ បាន​ជួយ​ឱ្យ​ ហុង​ធី​ រំ​សាយ​ពី​គម្លាត​អាយុ​។ ជំ​នួស​ឱ្យ​ការ​បញ្ជា​លើ​ក្រ​ដាស​ ហុង​ធី​ រួម​ជា​មួយ​កម្មា​ភិបាល​នា​រី​ភូមិ​ ចុះ​ទៅ​ដល់​ផ្ទះ​ចំ​ពោះ​គ្រួ​សារ​ដែល​កំ​ពុង​ជួប​ “លំ​បាក​” បន្ទាប់​ពី​មាន​វិបត្តិ​ជីវ​ភាព​។ តួ​យ៉ាង​ដូច​ជា​គ្រួ​សា​របង​ស្រី​ ឡឹម​ ធី​ណេត បន្ទាប់​ពី​ហ្វូង​ជ្រូក​កើត​ជំងឺ​រាតត្បាត​ងាប់​អស់​ ធ្លាក់​ក្នុង​ស្ថាន​ភាព​ទ័ល​ក្រ​ គឺ​ហុង​ធី​ បាន​មក​អង្គុយ​រាប់​ម៉ោង​លើក​ទឹក​ចិត្ត​ ណែ​នាំ​ដោយ​ផ្ទាល់​នូវ​បែប​បទ​ខ្ចី​ប្រាក់​គោ​លន​យោ​បាយ​ចំ​នួន​ ៥០ លាន​ដុង​។ មិន​ត្រឹម​តែ​ជួយ​គិត​គូរ​ដើម​ទុន​ប៉ុណ្ណោះ​ទេ​ ហុង​ធី​ ថែម​ទាំង​រួម​ជា​មួយ​បង​ស្រី​ណេត គិត​គូរ​ពី​ការ​លក់​ដូរ​តូច​ និង​ស្តា​រឡើង​វិញ​របរ​ត្បាញ​បន្ទោះ​ ត្បា​ញក​ញ្ឆេ និង​កំ​ប្រោង​ជ័រ​ប្រ​ពៃ​ណី​របស់​គ្រួ​សារ​ទៀត​ផង​។ បង​ស្រី​ណេត ស្រក់​ទឹក​ភ្នែក​ដោយ​ក្តី​រំភើប​៖ “អា​ស្រ័យ​មាន​ដើម​ទុន​លក់​ដូរ​តិច​តួច​ មាន​លុយ​ទិញ​ឫស្សី​ មក​ត្បា​ញក​ញ្ឆេ និង​ត្បាញ​កំ​ប្រោង​ជ័រ​លក់​មាន​ប្រាក់​ចំ​ណូល​ ម្ល៉ោះ​ហើយ​សព្វ​ថ្ងៃ​ជីវ​ភាព​បាន​ធូរ​ធារ​។ ឥ​ឡូវ​នេះ​ ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​ផង​ រក្សា​បាន​របរ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ផង​”។

បង​ស្រី​ហុង​ធី​ (ខាង​ឆ្វេង​) សាក​សួរ​ពី​ជីវ​ភាព​គ្រួ​សា​របង​ស្រី​ឡឹម​ធី​ណេត។

មិន​ឈប់​ត្រឹម​តែ​ការ​ជួ​យស​ង្គ្រោះ​គ្រួ​សារ​នីមួយៗ​នោះ​ទេ​ ហុង​ធី​ រួម​ជា​មួយ​សាខា​បក្ស​ភូមិ​ភឿកក្វើយ កំ​ពុង​បើក​ទូ​លាយ​ចលនា​ “ប្តូរ​សំ​រាម​ច្នៃ​ឡើង​វិញ​ឱ្យ​ទៅ​ជាស​ម្ភារៈ​ប្រើស​ប្រាស់​ចាំ​បាច់​” ដើម្បី​សម្អាត​បរិស្ថាន​ ព្រម​ទាំង​សកម្ម​ចលនា​មា​មីង​ចូល​រួម​ “ទម្រង់​ទេស​ចរណ៍​ធម្ម​ជាតិ​ផ្សារ​ភ្ជាប់​ជា​មួយ​អភិ​រក្ស​ និង​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ឫស្សី​”។ ទាញ​យក​ផល​ពី​ការ​ដាំ​ឫស្សី​ និង​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ សាខា​បក្ស​កំ​ពុង​ទាញ​យក​ផល​ពី​បេតិក​ភណ្ឌ​ឱ្យ​ទៅ​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​យូរ​អង្វែង​ ខិត​ខំ​ដឹក​នាំ​សមូហ​ភាព​សាខា​បក្ស​សម្រេច​កិត្តិ​នាម​អនុ​វត្ត​ភារ​កិច្ច​ឆ្នើម​។ បង​ស្រី​ ឡេធី​យី​វហៀង​ អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ភឿកក្វើយ ឱ្យ​ដឹង​៖ “លេខា​មាន​ភាព​ស្វា​ហាប់​ណាស់​ រស់​នៅ​ជិត​ស្និទ្ធ​ មាន​ការ​ទទួល​ខុស​ត្រូវ​ និង​តែង​ជា​គំ​រូ​ឈាន​មុខ​។ល។ នោះ​ជា​អ្វី​ដែល​បក្ខ​ជន​អ្នក​ណា​ក៏​ស្ងើច​សរសើរ​អំ​ពី​សមត្ថ​ភាព​ និង​គំ​រូ​របស់​អ្នក​ដឹក​នាំ​”។

រក្សា​យុវ​ជន​តាម​រយៈ​បំ​ផុស​ចលនា​ និង​មុខ​របរ​ចិញ្ចឹម​ជីវិត​

នៅ​ឃុំ​តាយ​វ៉ាំង​ តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៧៥% លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ តែ​ហ្វាង​តៀង​ ថ្ងៃ​ណា​ក៏​ប្រ​ឈម​មុខ​នឹង​ “បញ្ហា​ជាប់​គាំង​” ក្តៅ​គគុក​៖ យុវ​ជន​ដែល​បញ្ចប់​ការ​សិក្សា​វិទ្យា​ល័យ​ រៀន​វិជ្ជា​ជី​វៈ​ ឬ​មហា​វិទ្យា​ល័យ​ តែង​ចាក​ចេញ​ពី​ភូមិ​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ទី​ក្រុង​ធំ​ៗ។ បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​ច្បាប់​ឆ្នាំ​ ២០២០ ធ្លាប់​បម្រើ​ការ​នៅ​សម្ព័ន្ធ​យុវ​ជន​ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ (ចាស់​) ក្រោយ​ពី​រយៈ​ពេល​ត្រឹម​តែ​ ៦ ខែ​ ហ្វាង​តៀង​ បាន​ចាត់​មក​ធ្វើ​ជា​អនុ​លេខា​ រួច​ហើយ​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​តាយ​វ៉ាំង​ និង​មាន​កិត្តិ​យស​បាន​ចូល​ជា​កង​ជួរ​បក្ស​ឆ្នាំ​ ២០២១។ លុះ​ឆ្នាំ​ ២០២៦ អ្នក​ដឹក​នាំ​វ័យ​ក្មេង​រូប​នេះ​បាន​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ​ ស្ងើច​សរសើរ​ជា​ “យុវ​ជន​ជឿន​លឿន​ធ្វើ​តាម​បណ្តាំអ៊ំ​”។ ហ្វាង​តៀង​ ដឹង​ច្បាស់​ថា​ បើ​ចង់​ប្រ​មូល​ផ្តុំ​បាន​យុវ​ជន​ កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​មិន​ត្រឹម​តែ​និយាយ​ប៉ុណ្ណោះ​ទេ​៖ “ការ​ងារ​សម្ព័ន្ធ​យុវ​ជន​បច្ចុប្បន្ន​មាន​តែ​ខ្ញុំ​ម្នាក់​គត់​ដែល​ទទួល​រ៉ាប់​រង​ ម្ល៉ោះ​ហើយ​សកម្ម​ភាព​ទាំង​អស់​ត្រូវ​តែ​សហ​ការ​ជា​មួយ​សាខា​សម្ព័ន្ធ​យុវ​ជន​ក្រោម​ឱ​វាទ​។ បើ​ចង់​ឱ្យ​ចលនា​រីក​សាយ​ភាយ​ អ្នក​ដឹក​នាំ​យុវ​ជន​ត្រូវ​តែ​នាំ​មុខ​ ធ្វើ​មុន​ និយាយ​ដើរ​ទន្ទឹម​នឹង​ធ្វើ​ នោះ​ទើប​បង្កើត​បាន​ទំនុក​ចិត្ត​ និង​ការ​យល់​ស្រប​ក្នុង​យុវ​ជន​”។

 

លេខា​សម្ព័ន្ធ​យុវ​ជន​ តែ​ហ្វាង​តៀង​ (កណ្តា​ល) បាន​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ​ស្ងើច​សរសើរ​ “យុវ​ជន​ជឿន​លឿន​ធ្វើ​តាម​បណ្តាំអ៊ំ​” ឆ្នាំ​២០២៦។

ដោយ​កំ​ណត់​ច្បាស់​ បើ​ចង់​រក្សា​យុវ​ជន​ដើម្បី​ “បណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​” សម្រាប់​បក្ស​ គឺ​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​មុខ​របរ​ចិញ្ចឹម​ជីវិត​នៅ​នឹង​កន្លែង​ ហ្វាង​តៀង​ បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​ ពិភាក្សា​ប្រ​ជា​ធិ​បតេយ្យ​នៅ​អគារ​វប្ប​ធម៌​ភូមិ​ដើម្បី​ស្តាប់​បំ​ណង​ប្រាថ្នា​។ ក្តាប់​បាន​តម្រូវ​ការ​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ម្នាក់​ៗ បង​ម្ចាស់​ការ​ ធ្វើ​ការ​ជា​មួយ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ធា​នា​ឱ្យ​យុវ​ជន​ ៣ នាក់​ បាន​បុល​ប្រាក់​ទុន​ចំ​នួន​ ១៥០ លាន​ដុង​។ តួ​យ៉ាង​ដូច​ជា​ បង​គឹម​ថាញ​ឡុង​ (ភូមិ​បើ​ដឹប​) បន្ទាប់​ពី​បាន​ហ្វាង​តៀង​ ជួយ​ឧបត្ថម្ភ​បុល​ទុន​ ៥០ លាន​ដុង​ បាន​បើក​ហាង​កាហ្វេ​ ចិញ្ចឹម​ជ្រូក​ និង​ធ្វើ​ស្រែ​ចំ​នួន​ ៦ កុង​ របស់​គ្រួ​សារ​។ បង​ឡុង​ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ម្ល៉ោះ​ហើយ​មិន​បាច់​ឃ្លាត​ស្រុក​ទៅ​ធ្វើ​ការ​ឆ្ងាយ​ទៀត​។ នេះ​ក៏​ជា​កម្លាំង​ចលករ​ដើម្បី​ខ្ញុំ​ផ្តុំ​កម្លាំង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផង​ ចូល​រួម​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​ បន្ត​រួម​ចំ​ណែក​ដល់​ភូមិ​ភាគ​ផង​”។ ស្រប​តាម​ទស្សនៈ​នេះ​ដែរ​ បង​ថា​ច់ ថាញ​ឡុង​ (ភូមិ​បើ​ដឹប​) ក៏​បាន​អះ​អាង​៖ ការ​អស់​ពី​ចិត្ត​របស់​អ្នក​ដឹក​នាំ​ ហ្វាង​តៀង​ បាន​បង្ក​លក្ខ​ណៈដើម្បី​យុវ​ជន​ខ្មែរ​បាន​ដោះ​ដូរ​ និង​យល់​ច្បាស់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យុវ​វ័យ​ចំ​ពោះ​ភូមិ​ស្រុក​។

ទន្ទឹម​នឹង​ជំនួយ​កម្លាំង​បង្កើត​អា​ជីព​ តែ​ហ្វាង​តៀង​ បាន​ទាក់​ទាញ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឱ្យ​ចូល​រួម​ក្នុង​សំ​ណង់​ការ​ងារ​ដែល​ប្រ​កប​ដោយ​ស្មារតី​លះ​បង់​៖ បាន​កៀរ​គរ​យុវ​ជន​ជាង​ ១៨០ នាក់​ សម្អាត​អនា​ម័យផ្លូវ​ជន​បទ​ប្រ​វែង​ ១.០០០ ម៉ែ​ត្រ​ បង្កើត​សួ​នប​ណ្តុះ​កូន​ឈើ​ និង​ដាំ​ដើម​ផ្កា​ជម្ពូ​ទេព​ បាន​ជិត​ ១០០ ដើម​យ៉ាង​ស្រស់​ស្អាត​។ បង​សហ​ការ​ជា​មួយ​សាខា​សម្ព័ន្ធ​យុវ​ជន​នៃ​មន្ទីរ​ពហុព្យា​បាល​សុក​ត្រាំង​ និង​ការិយា​ល័យ​ប៉ូលិស​ចរា​ចរណ៍​ទី​ក្រុង​កឹង​ធើ​ ពិ​និត្យ​ ចែក​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ​ ១០០ គ្រួ​សារ​ (ថវិកា​ ៣០ លាន​ដុង​); សហ​ការ​ជា​មួយ​សាខា​សមា​គម​និស្សិត​មី​ស្វៀង​ - ត្រឹង​ដេ ចាត់​តាំង​កម្ម​វិធី​ និទា​ឃរដូវ​ស្ម័គ្រ​ចិត្ត​ និង​បើក​ “រោង​ផ្សារ​ចូល​ឆ្នាំ​ថ្មី​សូន្យ​ដុង​” ជូន​អំ​ណោយ​ចំ​នួន​ ៤០០ ចំ​ណែក​ តម្លៃ​ជាង​ ២២០ លាន​ដុង​ ដល់​អ្នក​ក្រ​។ ពិ​សេស​ ពេល​ប្រ​ជុំ​តាម​ប្រ​ធាន​បទ​ “រឿង​រ៉ាវ​សម័យ​ភ្លើង​សង្គ្រាម​” បាន​សហ​ការ​ជា​មួ​យស​មា​គម​អតីត​យុទ្ធ​ជន​ (ទាក់​ទាញ​អ្នក​ចូល​រួម​ជាង​ ១.២០០ នាក់​) វេទិកា​ “យុវ​ជន​ពិភាក្សា​ការ​ងារ​ប្រ​ទេស​ជាតិ​” និង​ទម្រង់​ “រៀង​រាល់​ថ្ងៃ​ព័ត៌​មាន​ល្អ​មួយ​ រៀង​រាល់​សប្តា​ហ៍រឿង​រ៉ាវ​មាន​ប្រ​យោជន៍​មួយ​” បាន​លត់​ដំ​ឧត្តម​គតិ​បដិវត្តន៍​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​។ ផ្តើម​ចេញ​ពី​កន្លែង​បណ្តុះ​បណ្តា​លជាក់​ស្តែង​នោះ​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឆ្នើម​ៗបាន​លត់​ដំ​ និង​ស្ម័គ្រ​ចិត្ត​ដាក់​ពាក្យ​សុំ​ចូល​ជា​កង​ជួរ​បក្ស​។

ការ​ខ្វល់​ខ្វាយ​និង​សកម្ម​ភាព​យ៉ាង​ប្តូរ​ផ្តា​ច់ពី​មូល​ដ្ឋាន​របស់​កម្មា​ភិបាល​ដូច​ជា​ ហុង​ធី​ និង​ហ្វាង​តៀង​ គឺ​ជា​ធា​តុ​ផ្សំ​ជាក់​ស្តែង​រស់​រវើក​ជា​ទី​បំ​ផុត​ ដាក់​ចេញ​នូវ​តម្រូវ​ការ​សម្រាប់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អំ​ពី​ការ​កំ​ណត់​គោ​លន​យោ​បាយ​ដែល​មា​នល​ក្ខណៈ​ជា​យុទ្ធ​សាស្ត្រ​យូរ​អង្វែង​ ចំ​ពោះ​ការ​ងារ​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​ក្នុង​ដំ​ណាក់​កាល​ថ្មី​។ល។

BOX

ចង់​បាន​ “គ្រាប់​ពូជ​ក្រ​ហម​” ជា​ដំ​បូង​ត្រូវ​តែ​មា​នប​រិស្ថាន​ដើម្បី​ឱ្យ​គ្រាប់​ពូជ​នោះ​ដុះ​ពន្លក​។ ត្រូវ​ផ្លាស់​ប្តូរ​ពី​ផ្នត់គំ​និត​ “រង់​ចាំ​មហា​ជន​មក​ដល់​” ឱ្យ​ទៅ​ជា​ “ម្ចាស់​ការ​រក​ឃើញ​ បង្កើត​ប្រ​ភព​ និង​រួម​ដំ​ណើរ​” តាំង​ពី​ដំ​បូង​។ បញ្ហា​សំ​ខាន់​មិន​ត្រឹម​តែ​មាន​ប្រ​ភព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​ “ចិញ្ចឹម​ប្រ​ភព​នោះ​ឱ្យ​បាន​”។ ត្រូវ​ផ្តោត​លើ​ប្រ​ភព​ធន​ធាន​ទាំង​ ៣៖ សិស្ស​-និស្សិត​ឆ្នើម​ ចេញ​ពី​ជួរ​កង​ទ័ព​ និង​បញ្ញវន្ត​វ័យ​ក្មេង​។ គោ​លន​យោ​បាយ​កម្មា​ភិបាល​ត្រូវ​តែ​ផ្សារ​ភ្ជាប់​នឹង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ការប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ និង​គាំ​ទ្រ​បង្កើត​អា​ជីព​ ដើម្បី​ឱ្យ​យុវ​ជន​ឃើញ​ច្បាស់​ពី​អនាគត​ដែល​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​នៃ​ភូមិ​ស្រុក​៕

ថាញ​ឡុង​ - លី​ធាន​ -  លី​សៀ​

(នៅ​មាន​បន្ត)

អត្ថ​បទ​បញ្ចប់​៖ ដី​ល្អ​សម្រាប់​ “គ្រាប់​ពូជ​ក្រ​ហម​” ចេញ​ផ្កា​

 

ចែករំលែកអត្ថបទ