មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/10/2026 - 15:29

លោក​ ថា​ច់អម​ត៍៖ ខ្នះ​ខ្នែង​បណ្តុះ​អក្សរ​ និង​រក្សា​វប្ប​ធម៌​ខ្មែរ​នៅ​ទី​អា​រាម​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ប្រ​ជា​ពុទ្ធ​បរិស័ទ​និង​ព្រះ​សង្ឃ​នៅ​វត្ត​ចេតិយ​ ឃុំ​តឹបស៊ើង​ ខេត្ត​វិញ​ឡុង​ តែង​តែ​គោរព​និង​ហៅ​លោក​ ថា​ច់ អម​ត៍ ដោយ​ស្និទ្ធ​ស្នាល​ថា​៖ "លោក​គ្រូ​"។ មិន​ត្រឹម​តែ​ជា​អ្នក​បណ្តុះ​អក្សរ​ ផ្ទេរ​នូវ​ចំ​ណេះ​ដឹង​ផ្នែក​ពុទ្ធ​សាសនា​ និង​ភា​សា​ខ្មែរ​ដល់​សិស្សា​នុសិស្ស​ជា​ច្រើន​ជំ​នាន់​ប៉ុណ្ណោះ​ទេ​ លោក​ថែម​ទាំង​ជា​អ្នក​អុជ​បំ​ភ្លឺ​នូវ​តម្លៃ​វប្ប​ធម៌​ និង​សីល​ធម៌​ប្រ​ពៃ​ណី​ដ៏​ថ្លៃ​ថ្នូរ​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។

លោក​ ថា​ច់អម​ត៍ កំ​ពុង​ផ្ចិត​ផ្ចង់​សរ​សេរ​អក្សរ​បង្រៀន​សិស្សា​នុសិស្ស​។

លោក​ ថា​ច់​ អម​ត៍ កើត​នៅ​ឆ្នាំ​ ១៩៥៦ នៅ​ភូមិ​តា​មេ​ម ឃុំ​តឹបស៊ើង​។ និស្ស័យ​របស់​លោក​ជា​មួយ​ព្រះ​ពុទ្ធ​សាសនា​ និង​ភា​សា​ខ្មែរ​បាន​ចាប់​ផ្តើម​តាំង​ពី​ក្មេង​មក​ម៉្លេះ​។ ឆ្នាំ​ ១៩៧៧ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​មធ្យម​សិក្សា​ លោក​បាន​ចូល​សាង​ផ្នួស​បួស​រៀន​នៅ​វត្ត​ចេតិយ​។ អា​ស្រ័យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ស្មារតី​ស្រ​ឡាញ់​ការ​សិក្សា​ ឆ្នាំ​ ១៩៨៣ លោក​បាន​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​។ ដល់​ឆ្នាំ​ ១៩៨៤ លោក​បាន​លា​សិក្ខា​បទ​ត្រ​ឡប់​មក​កាន់​ភាព​គ្រហស្ថ​វិញ​ ប៉ុន្តែ​មិន​បាន​ឃ្លាត​ឆ្ងាយ​ពី​វត្ត​អា​រាម​ឡើយ​។ លោក​បន្ត​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ងារ​បង្រៀន​ដល់​សម​ណ​សិស្ស​ និង​សិស្សា​នុសិស្ស​នៅ​ទី​នេះ​។ ដំ​បូង​ឡើយ​ លោក​ទទួល​ខុស​ត្រូវ​បង្រៀន​មុខ​វិជ្ជា​ កំ​ណាព្យ​ បរ​មា​ធិ​ប្បាយ​និង​វេយ្យាករណ៍​ខ្មែរ​... បន្ទាប់​មក​ ដោយ​សង្កេត​ឃើញ​ពី​បទ​ពិសោធន៍​គរុកោសល្យ​ និង​វិធី​សាស្ត្រ​បង្រៀន​ដ៏​ទាក់​ទាញ​របស់​លោក​ គណៈ​កម្ម​ការ​វត្ត​ និង​ព្រះ​ធម្មា​ចារ្យ​ បាន​ទុក​ចិត្ត​ប្រ​គល់​ភារ​កិច្ច​ឱ្យ​លោក​ទទួល​ខុស​ត្រូវ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​រហូត​មក​។

ចែក​រំលែក​អំ​ពី​កម្លាំង​ចិត្ត​ដែល​ជួយ​ឱ្យ​លោក​ពុះ​ពារ​បន្ត​បង្រៀន​អស់​រយៈ​ពេល​ជាង​ ៤០ ឆ្នាំ​មក​នេះ​ លោក​គ្រូ​ ថា​ច់ អម​ត៍ ឱ្យ​ដឹង​ដោយ​ក្តី​រំភើប​៖ “ប្រ​ការ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​វត្ត​អា​រាម​ និង​ថ្នាក់​រៀន​ទាំង​នេះ​ គឺ​មាន​មូល​ហេ​តុ​ធំ​ៗពីរ​។ ទី​មួយ​ ខ្ញុំ​ចង​ចាំ​គុណ​បាយ​បា​ត្រ​របស់​ពុទ្ធ​បរិស័ទ​ដែល​បាន​ចិញ្ចឹម​បី​បាច់​ក្នុង​អំ​ឡុង​ពេល​បួស​រៀន​ ទើប​ខ្ញុំ​ចង់​នាំ​យក​ចំ​ណេះ​ដឹង​មក​បម្រើ​សហ​គម​ន៍។ ទី​ពីរ​ ដោយ​ឃើញ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​មិន​ទាន់​ជំ​នាញ​ភា​សា​ម្តាយ​ ខ្ញុំ​ក៏​បាន​តាំង​ចិត្ត​ថា​ ត្រូវ​តែ​បន្ត​បង្រៀន​អក្សរ​សាស្ត្រ​ ដើម្បី​ថែ​រក្សា​ភា​សា​និង​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ឱ្យ​បាន​គង់​វង្ស​យូរ​អង្វែង​។” នៅ​វត្ត​ចេតិយ​ ថ្នាក់​រៀន​ភា​សា​ខ្មែរ​ដែល​បង្រៀន​ដោយ​លោក​គ្រូ​ ថា​ច់ អម​ត៍ មិន​ត្រឹម​តែ​បើក​បង្រៀន​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្រៀន​នៅ​ពេល​យប់​ទៀត​ផង​។ ភាព​ស្មោះ​ស្ម័គ្រ​ “រាល់​ខែ​ឆ្នាំ​” នេះ​ បាន​បង្កើត​ជា​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​រឹង​មាំ​សម្រាប់​ប្អូន​ៗត្រៀម​ខ្លួន​ចូល​រៀន​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​។ មក​កាន់​ថ្នាក់​រៀន​របស់​លោក​គ្រូ​ អម​ត៍ សិស្សា​នុសិស្ស​មិន​ត្រឹម​តែ​ទទួល​បាន​ការ​ណែ​នាំ​យ៉ាង​ល្អិត​ល្អន់​អំ​ពី​វិធី​អាន​ វិធី​សរ​សេរ​ និង​ការ​បញ្ចេញ​សំឡេង​តាម​វេយ្យាករណ៍​ខ្មែរ​យ៉ាង​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​លោក​គ្រូ​អប់​រំ​សីល​ ធម៌​ និង​របៀប​រស់​នៅ​ ជួយ​ឱ្យ​ប្អូន​ៗជ្រួត​ជ្រាប​នូវ​លក្ខ​ណៈពិ​សេស​នៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ជន​ជាតិ​។ ដោយ​មាន​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ​អំ​ពី​វប្ប​ធម៌​ខ្មែរ​ រួម​ជា​មួយ​នឹង​បទ​ពិសោធន៍​ជាក់​ស្តែង​ដ៏​សម្បូរ​បែប​ លោក​គ្រូ​ ថា​ច់ អម​ត៍ ធ្លាប់​បាន​សា​កល​វិទ្យា​ល័យ​ភា​សា​-វប្ប​ធម៌​-សិល្បៈ​ខ្មែរ​ណាម​បូ​ និង​មនុស្ស​សាស្ត្រ​ អញ្ជើញ​មក​បង្រៀន​លើ​មុខ​វិជ្ជា​ វប្ប​ធម៌​ និង​ប្រ​ពៃ​ណី​ជន​រួម​ជាតិ​ខ្មែរ​។ មិន​ត្រឹម​តែ​ខ្នះ​ខ្នែង​ការ​ងារ​វត្ត​អា​រាម​ប៉ុណ្ណោះ​ទេ​ លោក​ ថា​ច់ អម​ត៍ ថែម​ទាំង​ជា​គំ​រូ​ឆ្នើម​ក្នុង​ការ​ពល​កម្ម​ផលិត​ កសាង​គ្រួ​សារ​សុភ​មង្គល​។ គ្រួ​សារ​របស់​លោក​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សម្រេច​កិត្តិ​នាម​ “គ្រួ​សារ​សិក្សា​”។

ម៉ោង​បង្រៀន​របស់​លោក​គ្រូ​ថា​ច់ អម​ត៍។

ព្រះ​តេជ​ព្រះ​គុណ​ លី​ គឹម​ស៊ើង​ គ្រូ​បង្រៀន​នៅ​វត្ត​ចេតិយ​ មាន​ថេរ​ដីកា​៖ “លោក​គ្រូ​ ថា​ច់ អម​ត៍ មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​ងារ​បង្រៀន​នៅ​វត្ត​។ លោក​គ្រូ​មិន​ខ្លាច​នឿយ​ហត់​ មិន​ថា​ថ្ងៃ​ឬ​យប់​ ឱ្យ​តែ​ដល់​ម៉ោង​ឡើង​ថ្នាក់​គឺ​លោក​គ្រូ​សម្រួល​ការ​ងារ​មក​បង្រៀន​ភ្លាម​។ ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ទទួល​ ខុស​ត្រូវ​របស់​លោក​គ្រូ​ បាន​ជួយ​ឱ្យ​សិស្ស​ជា​ច្រើន​ជំ​នាន់​ក្តោ​បក្តាប់​បាន​នូវ​អក្សរ​សាស្ត្រ​ខ្មែរ​ និង​ចំ​ណេះ​ដឹង​ពុទ្ធ​សាសនា​។”

ទន្ទឹម​នឹង​នោះ​ លោក​ គឹម​ ង៉ុក​ត្រាញ់​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​តា​មេ​ម ក៏​បាន​សរសើរ​ដល់​លោក​គ្រូ​ផង​ដែរ​៖ “លោក​ ថា​ច់ អម​ត៍ ជា​បុគ្គល​គំ​រូ​សកម្ម​ម្នាក់​នៅ​ក្នុង​សហ​គម​ន៍ជន​ជាតិ​ខ្មែរ​។ ក្រៅ​ពី​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​កុមារ​នៅ​ក្នុង​វត្ត​ លោក​ថែម​ទាំង​មាន​ចិត្ត​សប្បុរស​បង្រៀន​ធម៌​អាថ៌​ដល់​មា​មីង​នៅ​ក្នុង​ភូមិ​ទៀត​ផង​។ ក្នុង​ឱ​កាស​ជួប​ជុំ​ម្តង​ៗ លោក​តែង​ផ្គួប​ផ្សំ​ឃោស​នា​ និង​ចលនា​មា​មីង​ឱ្យ​គោរព​តាម​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ ខិត​ខំ​ចូល​រួម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​នៅ​ភូមិ​ភាគ​៕

ស៊ើង​ ម៉ាល័យ​ - វ៉ា​ន់តឹន

ចែករំលែកអត្ថបទ