កីឡា - ទេសចរណ៍ ទេសចរណ៍

29/09/2026 - 06:13

ស្វែងយល់ពីភូមិរទេសចរណ៍សហគមន៍ញីហ្វា 

ភូមិ​ទេស​ចរណ៍​សហ​គម​ន៍ញី​ហ្វា​ ឃុំ​ញី​ឡុង​ ខេត្ត​វិញ​ឡុង​ បាន​នាំ​មក​ការ​ឆ្លង​ពិសោធន៍​យ៉ាង​ជិត​ដិត​នឹង​ការ​រស់​នៅ​នៃ​តំ​បន់​ព្រែក​ទន្លេ​សម្រាប់​ភ្ញៀវ​ទេស​ចរ​។ចាប់​ពី​សួន​ចម្ការ​ ម្ហូប​អា​ហារ​ជន​បទ​រហូត​ដល់​ការ​ជិះ​ទូក​កម្សាន្ត​ យប់​ស្នាក់​នៅ​ផ្ទះ​សំ​ណាក់​សហ​គម​ន៍ (homestay) ក្បែរ​ព្រែក​ ទី​តាំង​នីមួយៗ​សុទ្ធ​តែ​បង្ហាញ​ពី​លក្ខ​ណៈសា​មញ្ញានៃ​ភូមិ​ស្រុក​។

 

ខ្លោងទ្វារភូមិទេសចរណ៍សហគមន៍ញីហ្វា បង្កចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរដោយសារដើមដូងបែបធម្មជាតិ។

ពេល​ឈាន​ចូល​ដល់​ខ្លោង​ទ្វារ​ ភ្ញៀវ​ទេស​ចរ​ងាយ​នឹង​ប្រ​ទះ​ឃើញ​ខ្លោង​ទ្វារ​ធ្វើ​ពី​ដើម​ដូង​ចាស់​ៗ មាន​រូប​រាង​បែប​ធម្ម​ជាតិ​និង​សិទ្ធ​ស្នាល​។ ឈាន​ចូល​ផុត​ពី​ខ្លោង​ទ្វារ​គឺ​លំ​ហ​របៃ​តង​នៃ​ផ្ទះ​សំ​ណាក់​និង​ចម្ការ​ផ្លែ​ឈើ​។ ផ្លាក​ណែ​នាំ​ធ្វើ​ពី​ឈើ​ ឧទ្ទេស​នាម​អំ​ពី​ទី​តាំង​ទស្សនា​ ហូប​ចុក​ សម្រាក​លម្ហែ​កាយ​និង​លេង​កម្សាន្ត​ ដើម្បី​ភ្ញៀវ​ជ្រើស​រើស​។ ភ្ញៀវ​ទេស​ចរ​អាច​ឆៀង​ចូល​ទស្សនា​គ្រួ​សារ​នីមួយៗ​ដែល​ចូល​រួម​ក្នុង​ការ​ធ្វើ​ទេស​ចរណ៍​សហ​គម​ន៍ ស្វែង​យល់​ពី​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​និង​ស្តាប់​ម្ចាស់​ផ្ទះ​រៀប​រាប់​ពី​បរិវេណ​ចម្ការ​របស់​ខ្លួន​។ ផ្ទះ​នីមួយៗ​មាន​របៀប​ទទួល​ភ្ញៀវ​ មាន​រឿង​រ៉ាវ​និង​មុខ​ម្ហូប​ដោយ​ឡែក​ៗដិត​ដាម​ដោយ​រស​ជាតិ​ភូមិ​ស្រុក​។ ការ​សំ​ណេះ​សំ​ណាល​ជួយ​ឱ្យ​ភ្ញៀវ​កាន់​តែ​យល់​ច្បាស់​អំ​ពី​តំ​បន់​ដី​ដែល​ខ្លួន​មក​ទស្សនា​ ព្រម​ទាំង​បង្ក​បាន​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​ស្និទស្នាល​ដូច​មក​លេង​ផ្ទះ​ញាតិ​សន្តាន​។

សួន​ចម្ការ​ជា​ទី​តាំង​លម្ហែ​កាយ​សម​ស្រប​សម្រាប់​អ្នក​ចង​ឃ្លាត​ពី​បរិយាកាស​អ៊ូ​អរ​នៅ​ទី​ក្រុង​។ ដើរ​កម្សាន្ត​ក្រោម​ម្លប់​ដើម​ឈើ​ ភ្ញៀវ​ទេស​ចរ​អាច​ទស្សនា​ពី​របៀប​ប្រ​ជា​ជន​ធ្វើ​ចម្ការ​ ស្តាប់​ការ​ចែក​រំលែក​អំ​ពី​ការ​ផលិត​និង​ឆ្លៀត​ពេល​ជួប​ជុំ​គ្រួ​សា​រនិង​មិត្ត​ភក្តិ។ជាង​នេះ​ទៅ​ទៀត​ សម្រាប់​អ្នក​ដែល​ស្រ​ឡាញ់​ចូល​ចិត្ត​បរិយាកាស​ព្រែក​ទន្លេ​ អាច​ជិះ​ទូក​ដដើម្បី​ទស្សនា​ទេ​សភាព​តាម​ដង​ព្រែក​។ នៅ​លើ​ទូក​ដសម្លឹង​ទៅ​ច្រាំង​ឃើញ​ទិដ្ឋភាព​ជួរ​ដើម​ឈើ​និង​ផ្ទះ​ស្រស់​ស្អាត​ ធ្វើ​ឱ្យ​ដំ​ណើរ​ស្វែង​យល់​កាន់​តែ​មាន​ភាព​ទាក់​ទាញ​។ ដំ​ណើរ​កម្សាន្ត​ក៏​ជា​ឱ​កាស​ដើម្បី​ភ្ញៀវ​បាន​យល់​ពី​ចង្វាក់​នៃ​ការ​រស់​នៅ​នៃ​តំ​បន់​ជន​បទ​ ព្រែក​ទន្លេ​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន​។

ក្រៅ​ពី​នោះ​ នៅ​តាម​ទី​តាំង​ស្វែង​យល់​ពី​របរ​ប្រ​ពៃ​ណី​ ក៏​បាន​រួម​ចំ​ណែក​ធ្វើ​ផលិត​ផល​ទេស​ចរណ៍​នៅ​ញី​ហ្វា​កាន់​តែ​សម្បូរ​បែប​។ តាម​រយៈ​ការ​សង្កេត​មើល​ពី​របៀប​ប្រ​ជា​ជន​ផលិត​នូវ​ផលិត​ផល​សិប្ប​កម្ម​ ភ្ញៀវ​ទេស​ចរ​អាច​ឃើញ​ពី​ភាព​ប៉ុន​ប្រ​សប់​ ភាព​អត់​ធ្មត់​ក្នុង​ដំ​ណាក់​ការ​នីមួយៗ​។ ចំ​ពោះ​អ្នក​វ័យ​ចាស់​ រូប​ភាព​ទាំង​នោះ​អាច​រំលឹក​នូវ​អនុ​ស្សាវ​រី​យ៍មួយ​គ្រា​ ចំ​ពោះ​កុមារ​ នោះ​គឺ​ជា​ឱ​កាស​ដើម្បី​ស្វែង​យល់​បន្ថែម​អំ​ពី​កិច្ច​ការ​និង​សម្ភារៈ​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​ជី​ដូន​ជី​តា​និង​ឪ​ពុក​ម្តាយ​។ ការ​ឆ្លង​ពិសោធន៍​ទាំង​នោះ​ ជួយ​ឱ្យ​រឿង​រ៉ាវ​អំ​ពី​ភូមិ​ស្រុក​បាន​រៀប​រាប់​យ៉ាង​សាមញ្ញ​ តាម​រយៈ​ប្រ​ជា​ជន​និង​កិច្ច​ការ​របស់​ពួក​គាត់​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​។

ភ្ញៀវទេសចរកម្សាន្តនៅភូមិទេសចរណ៍សហគមន៍ញីហ្វា។

បន្ទាប់​ពី​ដើរ​កម្សាន្ត​ ស្ពក​បាយ​ជា​មួយ​មុខ​ម្ហូប​ស្រុក​ស្រែ​ដែល​ចម្អិន​ឡើង​ដោយ​ប្រ​ជា​ជន​ដិត​ដាម​ដោយ​រស​ជាតិ​នៃ​តំ​បន់​ព្រែក​ទន្លេ​វិញ​ឡុង​។ ភ្ញៀវ​ទេស​ចរ​នៅ​ទាំង​បាន​ភ្លក់​រស​ជាតិ​នំ​ប្រ​ពៃ​ណី​ លេង​ល្បែង​ប្រ​ជា​ប្រិយ​និង​សកម្ម​ភាព​លេង​កម្សាន្ត​លើ​ផ្ទៃ​ទឹក​។ សម្រាប់​អ្នក​វ័យ​ចាស់​មាន​ឱ​កាស​រំលឹក​ឡើង​វិញ​នូវ​ល្បែង​ដែល​ផ្សារ​ភ្ជាប់​នឹង​វ័យ​កុមារ​ ចំ​ណែក​ក្មេង​ៗបាន​ទទួល​បទ​ពិសោធន៍មួយ​គ្រួ​សារ​នៅ​ទី​វាល​ខាង​ក្រៅ​។តាំង​ពី​ការ​ទស្សនា​អ្នក​ចម្ការ​ ជិះ​ទូក​ដគយ​គន់​ទេ​សភាព​ រហូត​ដល់​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហា​រនិង​លេង​កម្សាន្ត​ ម្នាក់​ៗអាច​ជ្រើស​រើស​សកម្ម​ភាព​សម​ស្រប​តាម​ចំ​ណូល​ចិត្ត​រៀង​ៗខ្លួន​។

ភ្ញៀវទេសចរត្រៀមចុះទូកកម្សាន្តតំបន់ព្រែកទន្លេញីហ្វា។

លោក​ទ្រី​វ៉ាំង​ងេប នា​យក​ក្រុម​ហ៊ុន​ទេស​ចរណ៍​វិញ​ប៊ិញ ម្ចាស់​homestay នៅ​ញី​ហ្វា​ ឱ្យ​ដឹង​៖ ភូមិ​ទេស​ចរណ៍​សហ​គម​ន៍ទទួល​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​។ ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ជា​ច្រើន​មក​ស្វែង​យល់​ពី​វប្ប​ធម៌​និង​ជីវ​ភាព​តំ​បន់​ព្រែក​ទន្លេ​។ បើ​សិន​ចង់​ស្នាក់​នៅ​យូរ​ ភ្ញៀវ​អាច​ស្នាក់​នៅ​ផ្ទះ​សំ​ណាក់​សហ​គម​ន៍ក្បែរ​ព្រែក​ ភ្លក់​រស​ជាតិ​មុខ​ម្ហូប​ក្នុង​តំ​បន់​និង​ឆ្លៀត​ពេល​ឆ្លង​បទ​ពិសោធន៍​ជា​មួយ​ប្រ​ជា​ជន​នៅ​តំ​បន់​នេះ​។ ការ​ចាត់​តាំង​ទី​តាំង​កម្សាន្ត​នៅ​តាម​ផ្ទះ​ប្រ​ជា​ជន​គឺ​បើក​ឱ​កាស​ដើម្បី​គ្រួ​សារ​នីមួយៗ​បាន​ឧទ្ទេស​នាម​ពី​ផ្នត់រស់​នៅ​ មុខ​ម្ហូប​និង​កិច្ច​ការ​របស់​ខ្លួន​ដល់​ភ្ញៀវ​មក​ពី​ចម្ងាយ​។

ចាក​ចេញ​ពី​ញី​ហ្វា​ ភ្ញៀវ​ទេស​ចរ​នឹង​ចង​ចាំ​មិន​ភ្លេច​ខ្លោង​ទ្វារ​ដើម​ដូង​ ជិះ​ទូក​កម្សាន្ត​តាម​ដង​ព្រែក​ មុខ​ម្ហូប​ឆ្ងាញ់​ពិ​សារ​ឬ​ពាក្យ​ទទួល​ស្វាគមន៍​យ៉ាង​ស្និទ្ធ​ស្នាល​ពី​ម្ចាស់​ផ្ទះ​។គ្រួ​សារ​នីមួយៗ​រួម​ចំ​ណែក​មួយ​ផ្នែក​ក្នុង​ដំ​ណើរ​កម្សាន្ត​រួម​ ដើម្បី​ភ្ញៀវ​ស្វែង​យល់​ពី​ភូមិ​ទេស​ចរណ៍​ តាម​រយៈ​ទី​តាំង​ទេស​ចរណ៍​និង​រឿង​រ៉ាវ​ជា​ច្រើន​។ ភាព​សាមញ្ញ​ទាំង​នោះ​ បង្ក​ឱ្យ​មាន​ភាព​ទាក់​ទាញ​នៃ​ភូមិ​ទេស​ចរណ៍​សហ​គម​ន៍ញី​ហ្វា​នៅ​តំ​បន់​ព្រែក​ទន្លេ​វិញ​ឡុង​៕

ទីទុយ-មុនី

ចែករំលែកអត្ថបទ