25/09/2026 - 22:00

ជួយ​ឱ្យ​សិស្ស​យល់​ដឹង​ច្បាប់​ដើម្បី​ការ​ពារ​ខ្លួន​ 

ការ​ឃោស​នា ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​តាម​សា​លា​រៀន​នៅ​ទី​ក្រុង​កឹង​ធើ កំ​ពុង​បាន​ផ្នែក​សមត្ថ​កិច្ច​បង្វែរ​មក​តាម​ទិស​ដៅ​យក​សិស្ស​ដាក់​ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង ដើម្បី​លត់​ដំ​បំ​ណិន បង្កើន​ចំ​ណេះ​ដឹង។ តាម​រយៈ​នោះ ជួយ​ប្អូនៗ​កំ​ណត់​ដឹង​ភិន​ភាគ​ហា​និភ័យ ចេះ​របៀប​បង្ការ​ចៀស​វាង និង​បង្កើត​ជា “ប្រតិ​កម្ម​ការ​ពារ​ខ្លួន” ចំ​ពោះ​ឧប​សគ្គ​ដែល​កើត​ក្នុង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ។

 នគរ​បាល​ឃុំ​តឹង​ឡុង ពិភាក្សា​ជា​មួយ​សិស្ស​អំ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍ និង​បង្ការ​ទប់​ស្កាត់​គ្រឿង​ញៀន។

ស្ថាន​ភាព​ដូច​ជា​ការ​បោក​ប្រាស់​តាម​រយៈ​តំ​ណ​ភ្ជាប់ (link) ចម្លែក បបួល​ប្រើ​ប្រាស់​គ្រឿង​ញៀន ទំ​នាស់​រវាង​មិត្ត​ភ័ក្តិ... ឬ​បំ​ពាន​ច្បាប់​ចរា​ចរណ៍ ប្រ​សិន​បើ​វិនិច្ឆ័យ​មិន​បាន​ត្រឹម​ត្រូវ អាច នឹង​បង្ក​ផល​វិបាក​មិន​អាច​ស្មាន​ទុក​ជា​មុន​បាន។ តួយ៉ាង​ដូច ក្លឹប “មេ​ដឹក​នាំ​នៃ​ការ​ផ្លាស់​ប្តូរ” របស់​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាត់​ ឃុំ​ថើយ​អាង​ហោយ តែង​ផ្គួប​បញ្ចូល​ខ្លឹម​សារ​អំ​ពី​សិទ្ធិ​កុ​មារ បង្ការ​ទប់​ស្កាត់​រំ​លោភ​បំ​ពាន អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន និង​សម​ភាព​យេន​ឌ័រ​ជា​ដើម​ទៅ​ក្នុង​សកម្ម​ភាព។ សិស្ស​បាន​ដោះ​ដូរ សួរ​សំ​ណួរ ដើរ​តួ​និង​វិនិច្ឆ័យ​ស្ថាន​ភាព​ជិត​ដិត​ជា​មួយ​នឹង​ការ​រស់​នៅ។

តាម​ប្រ​សាសន៍​លោក​គឹម​ហឿន ចាង​ហ្វាង​សា​លា អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេសាត់ សា​លា​បង្ក​លក្ខណៈ​ដើម្បី​សិស្ស​ដោះ​ដូរ និង​ចែក​រំលែក​បញ្ហា​ដែល​ប្អូនៗ​យក​ចិត្ត​ទុក​ដាក់​ដោយ​កំ​ណត់​យក​ប្អូនៗ ដាក់​ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង តាម​រយៈ​នោះ ប្អូនៗ​កាន់​តែ​យល់​ច្បាស់​អំ​ពី​សិទ្ធិ​និង​កា​តព្វ​កិច្ច​របស់​ខ្លួន ចេះ​របៀប​ការ​ពារ​ខ្លួន និង​ស្វែង​រក​ការ​ជំនួយ​ពេល​ប្រ​ឈម​នឹង​ហា​និភ័យ​មិន​សុវត្ថិ​ភាព។

នៅ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​យឿង​គី​ហេប (ឃុំ​ទ្រឿង​ខាញ់) សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ឡេ​វុាំង​តាម (សង្កាត់​មី​ក្វើយ) កង​កម្លាំង​នគរ​បាល ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ច្បាប់​ផ្សារ​ភ្ជាប់​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​អំ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍ ផល​ប៉ះ​ពាល់​របស់​គ្រឿង​ញៀន និង​សារ​ធាតុ​ដែល​ហាម​ឃាត់ បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន បោក​ប្រាស់ តាម​ប្រ​ព័ន្ធ​អន​ឡាញ ការ​ពារ​ទិន្ន​ន័យ​ផ្ទាល់​ខ្លួន និង​ឧបាយ​កល​កិប​កេង​ទ្រព្យ​សម្បត្តិ។

វរ​សេនីយ៍​ឯក​បម្រុង ស៊ើង​មិញ​ចៀង ប្រ​ធាន​នគរ​បាល​សង្កាត់​មី​ក្វើយ ជឿ​ជាក់​ថា ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ច្បាប់ និង​បំ​ណិន​បង្ការ​ទប់​ស្កាត់​ដល់​សិស្ស គឺ​ជា​ដំ​ណោះ​ស្រាយ​មួយ​ក្នុង​ចំ​ណោម​ដំ​ណោះ​ស្រាយ​ទាំង​ឡាយ រួម​ចំ​ណែក​កសាង​បរិស្ថាន សា​លា​រៀន​សុវត្ថិ​ភាព។ ពេល​ប្អូនៗ​ដឹង​ពី​អា​ការៈ​ខុស​ប្រ​ក្រ​តី និង​ម្ចាស់​ការ​បង្ការ​ចៀស​វាង​ហា​និភ័យ ក្លាយ​ជា​អ្នក​រង​គ្រោះ​ឬ​បំ​ពាន​ច្បាប់​ដោយ​អចេត​នា​ក៏​បាន​បន្ថយ​ចុះ​។ នៅ​ឃុំ​តឹង​ថាញ់ កង​កម្លាំង​នគរ​បាល បាន​រួម​បញ្ចូល​ផ្សព្វ​ផ្សាយ​សុវត្ថិ​ភាព​ចរា​ចរណ៍​ជា​មួយ​នឹង​មូល​ហេ​តុ​គ្រោះ​ថ្នាក់ កំ​ហុស​បំ​ពាន​ច្រើន​ជួប​ប្រ​ទះ និង​របៀប​បង្ការ​ចៀស​វាង។ តាម​ប្រ​សាសន៍​វរ​សេនីយ៍​ទោ ហ្វិញ​ផុង​វ៉ូវ ប្រ​ធាន​នគរ​បាល​ឃុំ​តឹង​ថាញ់​ខ្លឹម សារ​ផ្សព្វ​ផ្សាយ​បាន​លើក​ឡើង​ពី​រឿង​រ៉ាវ​និង​ស្ថាន​ភាព​ពិតៗ ម្ល៉ោះ​ហើយ ប្អូនៗ​ងាយ​យល់​និង​សន្សឹមៗ​បង្ក​ស្មារតី​គោ​រព​ច្បាប់​និង​ម្ចាស់​ការ​បង្ការ​ចៀស​វាង។

នៅ​សង្កាត់​ង៉ា​ណាំ ទម្រង់ “ថ្ងៃ​សៅរ៍​ច្បាប់” បាន​ជ្រើស​យក​នូវ​ខ្លឹម​សារ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន; សុវត្ថិ​ភាព​ចរា​ចរណ៍; បង្ការ​ការ​លង់​ទឹក; និង​ហា​និភ័យ​នៅ​លើ​បណ្តា​ញសង្គម ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​សិស្សា​នុសិស្ស។

“ស្ថាន​ភាព​ជិត​ដិត សម​ស្រប​នឹង​ភាព​ជាក់​ស្តែង រួម​នឹង​សេច​ក្តី​កំ​ណត់​នៃ​ច្បាប់ ជួយ​ឱ្យ​ប្អូនៗ “ប្រតិ​កម្ម” រហ័ស​នៅ​ពេល​ជួប​ប្រ​ទះ​នឹង​ស្ថាន​ភាព​ស្រ​ដៀង​គ្នា​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ” - វរ​សេនីយ៍​ឯក​បម្រុង ង្វៀង​វុាំង​ហាយ ប្រ​ធាន​នគរ​បាល​សង្កាត់​ង៉ា​ណាំ បាន​ឱ្យ​ដឹង​ដូច្នេះ។

នៅ​ឃុំ​តឹង​ឡុង ទម្រង់ “ខ្លោង​ទ្វារ​សា​លា​រៀន​សុវត្ថិ​ភាព​ចរា​ចរណ៍” និង “សា​លា​រៀន​គ្មាន​គ្រឿង​ញៀន” ជួយ​ឱ្យ​ប្អូនៗ​លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​ការ​គោ​រព​ច្បាប់​ចរា​ចរណ៍; កំ​ណត់​ដឹង​ភិន​ភាគ​ហា​និភ័យ​រង​ការ​អូស​ទាញ ល្បួង​ប្រើ​ប្រាស់​គ្រឿង ញៀន ដើម្បី​ដឹង​ពី​របៀប​ចៀស​វាង​ក្នុង​បរិ​ស្ថាន​រៀន​សូត្រ​និង​រស់​នៅ​ប្រ​ចាំ​ថ្ងៃ។

របៀប​ធ្វើ​ខាង​លើ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​ក្នុង​សា​លា​រៀន​កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរ។ ការ​អប់​រំ​ច្បាប់​មិន​ត្រឹម​តែ​ជួយ​ឱ្យ​សិស្ស​យល់​ពី​សិទ្ធិ​និង​កា​តព្វ​កិច្ច​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​ប្អូនៗ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​អំ​ពើ​របស់​ខ្លួន​ទៀត​ផង; ចេះ​ការ​ពារ​ខ្លួន​ពេល​រង​ការ​រំ​លោភ​បំ​ពាន; ដឹង​ច្បាស់​មិន​ឆ្លង​រំ​លង​ពី​ព្រំ​ដែន​ច្បាប់ និង​ដឹង​ពី​ផល​វិបាក​មុន​ពេល​សម្រេច​ចិត្ត អាច​នឹង​ប៉ះ​ពាល់​ដល់​ខ្លួន​និង​អ្នក​ដទៃ៕

                                     គីម​ង៉ុក​ - វិមាន​

ចែករំលែកអត្ថបទ