ក្រោយពីរួមបញ្ចូលអនុសង្កាត់ ភូមិសាស្រ្តគ្រប់គ្រងធំទូលាយ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់មានតម្រូវការថ្មីៗជាច្រើន។ ក្រុមសន្តិសុខសណ្តាប់ធ្នាប់នៅអនុសង្កាត់១៥ សង្កាត់ត្រាវិញ ខេត្តវិញឡុង បានម្ចាស់ការសហការជាមួយនគរបាលសង្កាត់ កងប្រជាស្វ័យត្រាណបង្កើនការដើរល្បាត ក្តោបក្តាប់ស្ថានភាព រួមចំណែកទប់ស្កាត់បទល្មើស ការពារទ្រព្យសម្បត្តិ និងជីវភាពសុខសាន្តរបស់ប្រជាជន។

សមាជិកក្រុមសន្តិសុខសណ្តាប់ធ្នាប់អនុសង្កាត់១៥ ដោះដូរមុនពេលដើរល្បាត។
តាមប្រសាសន៍លោក ស៊ើងថាញហុង ប្រធានក្រុមសន្តិសុខសណ្តាប់ធ្នាប់អនុសង្កាត់ ១៥ ក្រោយពីរួមបញ្ចូលអនុសង្កាត់មក ភូមិសាស្រ្តគ្រប់គ្រងធំទូលាយ វិសាលភាពនៃការដើរ ល្បាតក៏កើនឡើងដែរ។ ទន្ទឹមនឹងនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើអនុសង្កាត់បង្កប់កត្តាស្មុគស្មាញជាច្រើន បំផុតគឺស្ថានភាពលួចរបស់របរដូចជា ម៉ាស៊ីនបូមទឹក ខ្សែអគ្គិសនី និងបាបគ្រោះសង្គម។ ចំពោះមុខស្ថានភាពនោះ ប្រធានក្រុមតែងសហការជាមួយនគរបាលសង្កាត់ កងកម្លាំងប្រជាស្វ័យត្រាណបង្កើនការដើរល្បាត ក្តាប់ស្ថានភាព ដើម្បីប្រទះឃើញនិងដោះស្រាយករណីដែលកើតឡើងបានទាន់ពេលវេលា។
តាមរយៈការដើរល្បាតនិងក្តាប់ស្ថានភាព ពេលថ្មីៗនេះ កងកម្លាំងបានប្រទះឃើញនិងចាប់ឃាត់ ខ្លួនមុខសញ្ញា២នាក់ដែលប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ដោយមុខសញ្ញាមិនទាន់គ្រប់អាយុទទួលទោសតាមបទព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចបានអនុវត្តបែបបទតាមសេចក្តីកំណត់និងធ្វើការអប់រំនៅភូមិភាគ។ តាមប្រសាសន៍លោកហុង ពេលខាងមុខ ក្រុមនឹងបន្តបង្កើនដើរល្បាត ម្ចាស់ការក្តាប់ស្ថានភាព បំផុតនៅតំបន់ដែលមានហានិភ័យលួចរបស់របរ រួមចំណែករក្សាលំនឹងសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិឋាន។
លោកស្រី ខូវធីហុងញ៉ឺង លេខាសាខាបក្សអនុសង្កាត់ ១៥ ឱ្យដឹង ភូមិសាស្រ្តអនុសង្កាត់ធំទូលាយ មានផ្លូវតូចៗនិងព្រែកប្រឡាយច្រើន ហេតុនោះការងារធានាសន្តិសុខសណ្តាប់ធ្នាប់ជួបការលំបាកច្រើន។ មុខសញ្ញាមួយចំនួនមកពីភូមិភាគផ្សេង ឆ្លៀតពេលប្រជាជនទៅធ្វើស្រែចម្ការ គ្មានអ្នកមើល ថែទ្រព្យសម្បត្តិ ដើម្បីលួចរបស់របរ។ ប្រការគួរឱ្យកត់សម្គាល់ ម៉ាស៊ីនបូមទឹកបម្រើការផលិត ប្រជាជនតែងទុកនៅវាលស្រែបន្ទាប់ពីបូមទឹករួច ម្ល៉ោះហើយងាយក្លាយជាទិសដៅរបស់ជនល្មើស។ មានករណីមុខសញ្ញាត្រៀមឧបករណ៍ដើម្បីដោះកាត់ម៉ាស៊ីនបូមទឹកដែលប្រជាជនបានផ្សារជាប់លាប់ទៀតផង។
ដើម្បីម្ចាស់ការបង្ការទប់ស្កាត់ ក្រុមសន្តិសុខសណ្តាប់ធ្នាប់អនុសង្កាត់១៥ នឹងបន្តបង្កើនការដើរល្បាត ត្រួតពិនិត្យ ទន្ទឹមនឹងនោះសហការជិតស្និទ្ធជាមួយនគរបាលសង្កាត់ និងកងប្រជាស្វ័យត្រាណ ក្នុងការដោះដូរព័ត៌មាននិងដោះស្រាយ ករណី។ ម្យ៉ាងវិញទៀត កងកម្លាំងក៏បានឃោសនា ចលនាប្រជាជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ម្ចាស់ការការពារទ្រព្យសម្បត្តិ; ពេលប្រទះឃើញមុខសញ្ញា ឬករណីសង្ស័យ គប្បីរាយការណ៍ដល់កម្លាំងសមត្ថកិច្ចបន្ទាន់។ ជាមួយនឹងស្មារតីទទួលខុសត្រូវ ជិតដិតនឹងប្រជាជន និងច្បាមភូមិសាស្រ្ត កម្លាំងសន្តិសុខសណ្តាប់ធ្នាប់អនុសង្កាត់១៥ រួមចំណែកបង្ការ ទប់ស្កាត់បទល្មើស រក្សាសន្តិសុខសណ្តាប់ធ្នាប់ ជួយប្រជាជនស្ងប់អារម្មណ៍ពលកម្មផលិត៕
ទីទុយ - វិមាន