23/09/2026 - 18:36

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ ទទួល​អ្នក​នេសាទ​ចំ​នួន​ ៥ រូប​ ជួប​គ្រោះ​ថ្នាក់​នៅ​លើស​មុទ្រ​ 

ព្រឹក​ថ្ងៃ​ទី​ ២៣ ខែ​កញ្ញា​ នៅ​ប៉ុស្តិ៍​ត្រួត​ពិ​និត្យ​ការ​ពារ​ព្រំ​ដែន​ត្រឹង​ដេ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ទទួល​អ្នក​នេសាទ​ចំ​នួន​ ៥ រូប​ ជួប​គ្រោះ​ថ្នាក់​នៅ​លើស​មុទ្រ​ បាន​កប៉ាល់​នេសាទ​មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ជិត​តំ​បន់​នោះ​ប្រ​ទះ​ឃើញ​ សង្គ្រោះ​ និង​នាំ​មក​កាន់​ឆ្នេរ​ប្រ​គល់​ជូន​កម្លាំង​សមត្ថ​កិច្ច​។

កម្មា​ភិបាល​ពេទ្យ​យោ​ធា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ពិ​និត្យ​សុខ​ភាព​ជូន​អ្នក​នេសាទ​ជួប​គ្រោះ​ថ្នាក់​នៅ​លើស​មុទ្រ​។

មុន​នោះ​ ប្រ​មា​ណ​ម៉ោង​ ២០ ថ្ងៃ​ទី​ ២២ ខែ​កញ្ញា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ទទួល​បាន​ព័ត៌​មាន​ពី​លោក​ ង្វៀង​ វ៉ាំង​ហាវ​ ម្ចាស់​កប៉ាល់​ CM-92044-TS អំ​ពី​កប៉ាល់​ជួប​គ្រោះ​ថ្នាក់​នៅ​លើស​មុទ្រ​នៅ​ក័រដូន​ណេ 09°07'46"N - 106°27'33"E (ចម្ងាយ​ពី​កំ​ពង់​ផែ​នេសាទ​ត្រឹង​ដេ ប្រ​មា​ណ​ ២៤ គាវុត​)។ ពេល​កើត​ហេ​តុ​ការណ៍​ នៅ​លើ​កប៉ាល់​មាន​អ្នក​នេសាទ​ចំ​នួន​ ៥ រូប​ រួម​មាន​៖ លោក​ ត្រឹង​ភឿកង៉ីម (កើត​ឆ្នាំ​ ១៩៩០) ជា​ប្រ​ធាន​ក្រុម​នា​វិក​; លោក​ ង្វៀង​ ហ្វាង​ថា​ច់ (កើត​ឆ្នាំ​ ១៩៩២); លោក​ វ៉ូ​វ វ៉ាំង​ត្វង​ (កើត​ឆ្នាំ​ ១៩៩៧), លោក​ លី​ វ៉ាំង​ទិន​ កើត​ឆ្នាំ​ ២០០០ និង​លោក​ ង្វៀង​ ក្វឹក​ហ៊ីប​ កើត​ឆ្នាំ​ ១៩៨៧ មាន​ស្រុក​កំ​ណើត​ជា​មួយ​គ្នា​ នៅ​ខេត្ត​កាម៉ាវ​ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌​មាន​ភ្លាម​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​រាយ​ការណ៍​ជូន​គណៈ​បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ជ្រាប​ ចង្អុល​ការ​ និង​ប្រ​កាស​ជូន​កប៉ាល់​នា​នា​កំ​ពុង​ធ្វើ​សកម្ម​ភាព​ជិត​តំ​បន់​នោះ​ ចាត់​តាំង​ការ​ស្វែង​រក​ សង្គ្រោះ​ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​គ្រប់​វិធាន​ការ​សហ​ការ​ និង​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​នេសាទ​ជួប​គ្រោះ​ថ្នាក់​ទាន់​ពេល​។

ប្រ​មា​ណ​ម៉ោង​ ២០ និង​ ៣០ នា​ទី​ថ្ងៃ​ដដែល​ កប៉ាល់​នេសាទ​ CM-08032-TS ដោយ​លោក​ ឡេ វ៉ាំង​ភុក​ (កើត​ឆ្នាំ​ ១៩៧៩ នៅ​ភូមិ​ល្បើ​សស្បូវ​ ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ ធ្វើ​ជា​ប្រ​ធាន​ក្រុម​នា​វិក​ បាន​ផ្តល់​ព័ត៌​មាន​ថា​ បាន​ប្រ​ទះ​ឃើញ​ និង​សង្គ្រោះ​អ្នក​នេសាទ​ទាំង​ ៥ រូប​ នៅ​លើ​កប៉ាល់​ CM-92044-TS។ ដល់​ប្រ​មា​ណ​ម៉ោង​ ៨ និង​ ៥០ នា​ទី​ ថ្ងៃ​ទី​ ២៣ ខែ​កញ្ញា​ កប៉ាល់​នេសាទ​ CM-08032-TS បាន​ដឹក​អ្នក​នេសាទ​ទាំង​ ៥ រូប​ មក​កាន់​ប៉ុស្តិ៍​ត្រួត​ពិ​និត្យ​ការ​ពារ​ព្រំ​ដែន​ត្រឹង​ដេ ដើម្បី​ប្រ​គល់​ជូន​កម្លាំង​សមត្ថ​កិច្ច​។ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​ចាត់​តាំង​កម្មា​ភិបាល​នៅ​អង្គ​ភាព​ និង​បុគ្គលិក​ពេទ្យ​យោ​ធា​ ចាត់​តាំង​ការ​ទទួល​ និង​ពិ​និត្យ​សុខ​ភាព​ជូន​អ្នក​នេសាទ​ទាំង​នោះ​។

កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ទទួល​អ្នក​នេសាទ​ចំ​នួន​ ៥ រូប​ ពី​កប៉ាល់​នេសាទ​ CM-08032-TS។

តាម​ការ​ពិ​និត្យ​បញ្ជាក់​ដំ​បូង​ កប៉ាល់​ CM-92044-TS ជួប​គ្រោះ​ថ្នាក់​ក្នុង​ដំ​ណើរ​ធ្វើ​សកម្ម​ភាព​នៅ​លើស​មុទ្រ​ ដោយ​សារ​ឥទ្ធិ​ពល​ពី​រលក​ធំ​ ខ្យល់​ខ្លាំង​។ សំ​ណាង​ល្អ​ អ្នក​នេសាទ​ទាំង​ ៥ រូប​នៅ​លើ​កប៉ាល់​ បាន​កប៉ាល់​នេសាទ​ធ្វើ​សកម្ម​ភាព​ជិត​តំ​បន់​នោះ​ប្រ​ទះ​ឃើញ​ សង្គ្រោះ​ទាន់​ពេល​វេលា។

ក្រោយ​ពេល​ទទួល​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បន្ត​តាម​ដាន​ ថែ​ទាំ​សុខ​ភាព​ និង​សហ​ការ​ជា​មួយ​គ្រួ​សារ​ ដើម្បី​ជួយ​ឧបត្ថម្ភ​ជូន​អ្នក​នេសាទ​ត្រ​ឡប់​ទៅ​កាន់​ភូមិ​ភាគ​វិញ​៕

យ្វី​អាញ​ - មេ​ងលី​

ចែករំលែកអត្ថបទ