23/09/2026 - 15:41

កសាង​កង​ជួរ​បក្ខ​ជន​ខ្មែរ​ ពង្រឹង​"ស្នូល​"នយោ​បាយ​នៅ​មូល​ដ្ឋាន​ 

ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៥៧% រយៈ​ពេល​កន្លង​ ទន្ទឹម​នឹង​ការ​អនុ​វត្ត​ល្អ​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ រដ្ឋ​អំ​ពី​ការ​ងារ​ជន​ជាតិ​ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ​ បាន​កំ​ណត់​ច្បាស់​ការក​សាង​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ ក្នុង​នោះ​ ផ្តោត​លើ​បង្ក​ប្រ​ភព​ បណ្តុះ​បណ្តា​ល បំប៉ន​និង​អភិ​វិឌ្ឍកង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ជន​ជាតិ​ខ្មែរ​។ នេះ​មិន​ត្រឹម​ជា​ភារ​កិច្ច​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​ សំ​ដៅ​កសាង​កង​ជួរ​ស្នង​បន្ត​ ពង្រឹង​អង្គ​ការ​មូល​ដ្ឋាន​បក្ស​និង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ដើម្បី​ស្វែង​យល់​ពី​ការ​ងារ​ពង្រីក​បក្ខ​ជន​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ អ្នក​យក​ព័ត៌​មាន​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ បាន​ដោះ​ដូរ​យោបល់​ជា​មួយ​សម​មិត្ត​ ង្វៀង​វ៉ាំង​អ៊ុក អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿង។

អ្នក​យក​ព័ត៌​មាន​៖ ជម្រាប​សម​មិត្ត​! ការ​ពង្រីក​បក្ខ​ជន​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​មី​ហឿង មាន​អត្ថ​ន័យ​យ៉ាង​ដូច​ម្តេចចំ​ពោះ​ការ​លើក​កម្ពស់​តួ​នា​ទី​ដឹក​នាំ​របស់​អង្គ​ការ​បក្ស​នៅ​ភូមិ​ឋាន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​?

សម​មិត្ត​ ង្វៀង​វ៉ាំង​អ៊ុក៖ បច្ចុប្បន្ន​ បក្ខ​ភាគ​ឃុំ​មី​ហឿងមាន​ ៣៧ សាខា​,​ បក្ខ​ភាគ​ និង​មាន​ ៣២ សាខា​បក្ស​និង​៥បក្ខ​ភាគ​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ ដោយ​មាន​បក្ខ​ជន​ ១.២០៧ នាក់​ ក្នុង​នោះ​ មាន​បក្ខ​ជន​ជន​ជាតិ​ខ្មែរ​ ៤៨៥ នាក់​។ ពិ​សេស​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​ ឃុំ​មី​ហឿងបញ្ចូល​បក្ខ​ជន​ថ្មី​បាន​ ២៩ នាក់​ ក្នុង​នោះ​ មាន​បក្ខ​ជន​ជន​ជាតិ​ខ្មែរ​ ១០ នាក់​។ ការ​ពង្រីក​បក្ខ​ជន​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ មិន​ត្រឹម​តែ​បំ​ពេញ​បន្ថែម​កង​កម្លាំង​ដល់​អង្គ​ការ​បក្ស​ សំ​ខាន់​ជាង​នេះ​ទៅ​ទៀត​ គឺ​រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ​ កម្លាំង​តស៊ូ​ប្រ​យុទ្ធ​និង​ប្រិយ​ភាព​របស់​អង្គ​ការ​បក្ស​នៅ​នឹង​ភូមិ​ឋាន​ប្រ​ជា​ជន​ស្នាក់​នៅ​។

សម​មិត្ត​ ង្វៀង​វ៉ាំង​អ៊ុក អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មិហឿង។

ឃុំ​មី​ហឿង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៥៧% ការក​សាង​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ជន​ជាតិ​ខ្មែរ​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ការ​ពង្រឹង​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​។ បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​រស់​នៅ​ ពល​កម្ម​ ផ្សារ​ភ្ជាប់​នឹង​ភូមិ​ស្រុក​ ដូច្នេះ​ មា​នល​ក្ខណៈ​ស្វែង​យល់​ពី​ភា​សា​ ទំនៀម​ទម្លាប់​ ក្តោ​បក្តាប់​ពី​មតិ​គោល​បំ​ណង​របស់​ប្រ​ជា​ជន​។ ពេល​បាន​ដាស់​ស្មារតី​ បំប៉ន​និង​ហាត់​ពត់​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង​ បក្ខ​ជន​ទាំង​នេះ​បាន​ក្លាយ​ជា​ស្នូល​នយោ​បាយ​ក្នុង​សហ​គម​ន៍ ជា​ស្ពាន​តភ្ជាប់​យ៉ាង​ជិត​ដិត​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ រួម​ចំ​ណែក​ជំ​រុញ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ឱ្យ​ងាយ​យល់​ ជាក់​ស្តែង​និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​។

រយៈ​ពេល​កន្លង​ កង​ជួរ​បក្ខ​ជន​ខ្មែរ​លើ​ភូមិ​ឋាន​តែង​ពង្រីក​ស្មារតី​គំ​រូ​ឈាន​មុខ​ក្នុង​ពល​កម្ម​ផលិត​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ កសាង​ជីវ​ភាព​វប្ប​ធម៌​ ការ​ពា​រប​រិស្ថាន​និង​ចូល​រួម​បណ្តា​ចលនា​នៅ​ភូមិ​ភាគ​។ ជាក់​ស្តែង​បង្ហាញ​ឱ្យ​ឃើញ​ ពេល​កម្មា​ភិបាល​ បក្ខ​ជន​និយាយ​ដើរ​ទន្ទឹម​ធ្វើ​ មាន​ការ​ងារ​ធ្វើ​ជាក់​ស្តែង​ បង្កើត​បាន​លទ្ធ​ផល​ក្នុង​គ្រួ​សា​រនិង​សហ​គម​ន៍ ដូច្នេះ​ ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​និង​រីក​សាយ​ភាយ​ជាង​។

ពិ​សេស​ជាង​នេះ​ទៅ​ទៀត​ ឃុំ​មី​ហឿងមាន​ជីវ​ភាព​វប្ប​ធម៌​ខ្មែរ​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​ មាន​វត្ត​ខ្មែរ​ចំ​នួន​៦វត្ត​។ ហេ​តុ​នេះ​ ការ​ពង្រីក​តួ​នា​ទី​កង​ជួរ​បក្ខ​ជន​ខ្មែរ​ គប្បី​ភ្ជាប់​នឹង​ការ​ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ គណៈ​កម្ម​ការ​វត្ត​ អ្នក​មុខ​អ្នក​ការ​សាសនា​ ព្រះ​សង្ឃ​ និង​បុគ្គល​គំ​រូ​ក្នុង​សហ​គម​ន៍។ នេះ​ជា​កង​កម្លាំង​ដ៏​សំ​ខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​អនុ​វត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ព្រម​ទាំង​រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​និង​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ទន្ទឹម​នឹង​នោះ​ ការ​ពង្រីក​បក្ខ​ជន​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ក៏​រួម​ចំ​ណែក​បង្ក​ប្រ​ភព​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​សម្រាប់​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​ ធា​នា​លក្ខ​ណៈស្នង​បន្ត​ ជា​ជំ​ហាន​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​។

អ្នក​យក​ព័ត៌​មាន​៖ តាម​សម​មិត្ត​ អ្វី​ជា​កត្តា​សំ​ខាន់​ជួយ​សាខា​បក្ស​ពង្រីក​បាន​ទាំង​បក្ខ​ជន​និង​តួ​នា​ទី​របស់​កង​ជួរ​បក្ខ​ជន​ជន​ជាតិ​ខ្មែរ​ក្នុង​ការក​សាង​ភូមិ​ស្រុក​?

សម​មិត្ត​ ង្វៀង​វ៉ាំង​អ៊ុក៖ ដើម្បី​មាន​ប្រ​ភព​ពង្រីក​បក្ខ​ជន​ផ្តើម​ពី​មូល​ដ្ឋាន​ជា​កត្តា​សំ​ខាន់​ ដំ​បូង​បង្អស់​គឺ​ត្រូវ​អនុ​វត្ត​ល្អ​ការ​ងារ​បង្ក​ប្រ​ភព​។ សាខា​បក្ស​ត្រូវ​ជិត​ដិត​នឹង​ប្រ​ជា​ជន​ យល់​ប្រ​ជា​ជន​ ផ្តើម​ពី​នោះ​ ប្រ​ទះ​ឃើញ​ទាន់​ពេល​នូវ​មហា​ជន​ឆ្នើម​ជា​ជន​ជាតិ​ខ្មែរ​មាន​ប្រិយ​ភាព​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ ឆន្ទៈ​ឈាន​ឡើង​ មាន​លទ្ធ​ភាព​ប្រ​មូល​ផ្តុំ​មហា​ជន​និង​ផ្នត់រស់​នៅ​គំ​រូ​ ដើម្បី​បំប៉ន​និង​ឧទ្ទេស​នាម​ដល់​អង្គ​ការ​បក្ស​ពិ​និត្យ​បញ្ចូល​កង​ជួរ​បក្ស​។

ប្រ​គល់​សេច​ក្តី​សម្រេច​ដល់​កម្មា​ភិបាល​បក្ខ​ជន​អំ​ពី​ការ​ងារ​នៅ​មូល​ដ្ឋាន​។

ទន្ទឹម​នឹង​ការ​ពង្រីក​បរិមាណ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ដល់​គុណ​ភាព​បក្ខ​ជន​។ បន្ទាប់​ពី​បាន​បញ្ចូល​កង​ជួរ​បក្ស​ សាខា​បក្ស​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​អប់​រំ​ លត់​ដំ​ ប្រ​គល់​ភារ​កិច្ច​សម​ស្រប​ដើម្បី​បក្ខ​ជន​មា​នប​រិស្ថាន​ជាក់​ស្តែង​ខិត​ខំ​ប្រឹង​ប្រែង​ វិវឌ្ឍន៍ខ្លួន​និង​ចូល​រួម​។ ព្រម​ជា​មួយ​នោះ​ ធ្វើ​ការ​ត្រួត​ពិ​និត្យ​ ឧបត្ថម្ភ​ វាយ​តម្លៃ​លទ្ធ​ផល​អនុ​វត្ត​ភារ​កិច្ច​ជា​ប្រ​ចាំ​ ដើម្បី​ស្ងើច​សរសើរ​បាន​ទាន់​ពេល​ចំ​ពោះ​បក្ខ​ជន​អនុ​វត្ត​ល្អ​ ព្រម​ទាំង​ឧបត្ថម្ភ​ចំ​ពោះ​ករ​ណី​នៅ​ជួប​ការ​លំ​បាក​ក្នុង​ដំ​ណាក់​ការ​អនុ​វត្ត​ភារ​កិច្ច​។ ពង្រីក​បក្ខ​ជន​ត្រូវ​ពិត​ប្រាកដ​ មិន​រត់​តាម​បរិមាណ​ដោយ​មើល​ស្រាល​គុណ​ភាព​ឡើយ​។

កត្តា​មួយ​ដ៏​សំ​ខាន់​ទៀត​ គឺ​ត្រូវ​បង្ក​លក្ខ​ណៈដើម្បី​បក្ខ​ជន​ខ្មែរ​ពង្រីក​បាន​មុខ​ជំ​នាញ​និង​ប្រិយ​ភាព​ក្នុង​សហ​គម​ន៍។ សាខា​បក្ស​អាច​ចាត់​ឱ្យ​បក្ខ​ជន​ទទួល​បន្ទុក​គ្រួ​សារ​ប្រ​ជា​ជន​ ក្រុម​គ្រួ​សារ​ឬ​វិស័យ​ដែល​សម​ស្រប​ ប្រ​គល់​ភារ​កិច្ច​ជាក់​ស្តែង​ភ្ជាប់​នឹង​ការ​ចលនា​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​ជីវ​ភាព​វប្ប​ធម៌​ ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​អនុ​វត្ត​បណ្តា​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​។ តាម​រយៈ​ការ​ងារ​ជាក់​ស្តែង​ បក្ខ​ជន​នឹង​បន្ត​លត់​ដំ​ វិវឌ្ឍន៍ខ្លួន​និង​បញ្ជាក់​ពី​តួ​នា​ទី​ជា​គំ​រូ​ឈាន​មុខ​។

ទន្ទឹម​នឹង​នោះ​ ត្រូវ​ពង្រីក​ល្អ​តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ អ្នក​មុខ​អ្នក​ការ​សាសនា​ ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ និង​បុគ្គល​គំ​រូ​ក្នុង​សហ​គម​ន៍ជន​រួម​ជាតិ​ខ្មែរ​។ ពេល​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​កង​កម្លាំង​ទាំង​នេះ​ផ្អែក​លើ​មូល​ដ្ឋាន​គោរព​ប្រ​ពៃ​ណី​វប្ប​ធម៌​ ជំនឿ​និង​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ទើប​ការ​ផ្សព្វ​ផ្សាយ​ ចលនា​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។

សំ​ខាន់​ជាង​ទៀត​ ការងា​រក​សាង​បក្ស​ត្រូវ​ផ្សារ​ភ្ជាប់​នឹង​ការ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​។ ក្តី​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​បាន​ពង្រឹង​មិន​ត្រឹម​តែ​ដោយ​ការ​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ផ្តើម​ពី​លទ្ធ​ផល​ជាក់​ស្តែង​ក្នុង​ជីវ​ភាព​។ ពេល​ផ្លូវ​គមនាគមន៍​ជន​បទ​បាន​កែ​លម្អ​ ការ​ផលិត​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ ជីវ​ភាព​វប្ប​ធម៌​បាន​លើក​ស្ទួយ​ បណ្តា​គោ​លន​យោ​បាយ​សុខុមាល​ភាព​អនុ​វត្ត​បាន​ទាន់​ពេល​ ចំ​មុខ​សញ្ញា​ ដូច្នេះ​ ការ​ស្រប​ចិត្ត​ក្នុង​ប្រ​ជា​ជន​ចំ​ពោះ​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​កាន់​តែ​បាន​ពង្រឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

សម្រាប់​ឃុំ​មី​ហឿង យើង​ខ្ញុំ​កំ​ណត់​ច្បាស់​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ក​ប្រ​ភព​ បណ្តុះ​បណ្តា​ល បំប៉ន​ ហាត់​ពត់​ កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​ ដោយ​ចាត់​ទុក​ជា​កង​កម្លាំង​មួយ​ក្នុង​ចំ​ណោម​កម្លាំង​សំ​ខាន់​ៗ រួម​ចំ​ណែក​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​ស្អាត​ស្អំ​ រឹង​មាំ​។ តាម​រយៈ​នោះ​ បក្ខ​ជន​ម្នាក់​ៗក្លាយ​ជា​ស្នូល​នៃ​ភាព​សាមគ្គី​ ឈាន​មុខ​ក្នុង​សហ​គម​ន៍យ៉ាង​ពិត​ប្រាកដ​ រួម​ចំ​ណែក​ជំ​រុញ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ទៅ​ក្នុង​ជីវ​ភាព​និង​កសាង​មា​តុ​ភូមិ​មី​ហឿងកាន់​តែ​រីក​ចម្រើន​និង​ស្រស់​បំព្រង​៕

សូម​ថ្លែង​អំ​ណរ​គុណ​សម​មិត្ត​!

យ្វី​អាញ​-មុនី

ចែករំលែកអត្ថបទ