19/09/2026 - 09:03

គោ​លន​យោ​បាយ​ថ្មី​សម្រាប់​អ្នក​មាន​ប្រិយ​ភាព​ 

អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គម​ន៍ជន​ជាតិ​ភាគ​តិច ជា​បុគ្គល​គំ​រូ​ឆ្នើម ឈាន​មុខ​រាល់​ការ​ចលនា​របស់​ភូមិ​ភាគ ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​រវាង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​និង​ជន​ជាតិ​ភាគ​តិច។

 ​ ​ លោក​ឧត្តម​សេនីយ៍​ឯក ង្វៀង​ទ្រុង​ង៉ៀ សមា​ជិក​ការិយា​ល័យ​នយោ​បាយ លេខា​មជ្ឈិម​បក្ស សមា​ជិក​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​មជ្ឈិម ប្រ​ធាន​អគ្គ​នា​យក​ដ្ឋាន​នយោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម ជូន​អំ​ណោយ​ដល់​អ្នក​តំ​ណាង​ទាំង​ឡាយ។ រូប​ថត​៖ កៀង​ក្វឹក​

បទ​ប្បញ្ញត្តិ​ថ្មី​ស្តី​ពី​ការ​ជ្រើស​រើស​អ្នក​មាន​ប្រិយ​ភាព

ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៦ អនុ​ក្រឹត្យ​លេខ ៣០៧​/២០២៦​/NĐ​-CP របស់​រដ្ឋា​ភិបាល​បាន​កំ​ណត់​អំ​ពី​ការ​ជ្រើស​រើស ការ​ទទួល​ស្គាល់​និង​គោល​នយោ​បាយ​សម្រាប់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច ព្រម​ទាំង​គោ​លន​យោ​បាយ​ទៅ​សួរ​សុខ​ទុក្ខ ជូន​ពរ ជូន​អំ​ណោយ លើក​ទឹក​ចិត្ត ជួប​ជុំ ស្ងើច​សរ​សើរ​ចំ​ពោះ​អង្គ​ការ​និង​បុគ្គល​មួយ​ចំ​នួន​ជា​ជន​ជាតិ​ភាគ​តិច (ហៅ​កាត់​ថា អនុ​ក្រឹត្យ​លេខ ៣០៧) មាន​សុពល​ភាព​ជា​ផ្លូវ​ការ។

នា​ពេល​ខាង​មុខ​ ពេល​អនុ​ក្រឹត្យ​លេខ ៣០៧ មាន សុពល​ភាព បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ជ្រើស​រើស​អ្នក​មាន​ប្រិយ​ភាព​នឹង​មាន​ការ​ផ្លាស់​ប្តូរ។ ជាក់​ស្តែង​ត្រង់​មា​ត្រា ៥ នៃ​អនុ​ក្រឹត្យ​លេខ ៣០៧ បាន​កំ​ណត់​អំ​ពី​ការ​ជ្រើស រើស​មុខ​សញ្ញា​អ្នក​មាន​ប្រិយ​ភាព ដូច​ជា៖ ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​ភូមិ ប្រ​ធាន​វង្ស​ត្រ​កូល បុគ្គល​តែង​បាន​ជន​ជាតិ​ភាគ​តិច​អញ្ជើញ​មក​អនុ​វត្ត​ពិ​ធី​កិច្ច​ប្រ​ពៃ​ណី​ឬ​ពិ​ធី ជំនឿ​ល្អ​ប្រ​សើរអ្នក​មុខ​អ្នក​ការ​សាសនា អ្នក​បួស​ក្នុង​អង្គ​ការ​សាសនា​ដែល​បាន​រដ្ឋ​ទទួល​ស្គាល់។

ទន្ទឹម​នឹង​នោះ អ្នក​មាន​ប្រិយ​ភាព​ក៏​បាន​ជ្រើស​រើស​ពី​មុខ​សញ្ញា ដូច​ជា៖ លេខា​សាខា​បក្ស​; ប្រ​ធាន​ភូមិ​; ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​; ប្រ​ធាន​ក្រុម​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​; មេ​កង​ជីវ​ពល​ភូមិ​; បញ្ញវន្ត​; អា​ជីវ​ករ​; កសិ​ករ​; នា​រី​; យុវ​ជន​គំ​រូ​ ដែល​បាន​មា​មីង​ជន​ជាតិ​ភាគ​តិច​ទំ​នុក​ចិត្ត..។

គោ​លន​យោ​បាយ​ឧបត្ថម្ភ​ជាក់​ស្តែង​ជា​ច្រើន​

ជាក់​ស្តែង​ ត្រង់​មា​ត្រា​ ១០ នៃ​អនុ​ក្រឹត្យ​លេខ ៣០៧ បាន​កំ​ណត់៖ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់ ខេត្ត ចង្អុល​ការ ចាត់​តាំង​អនុ​វត្ត​គោ​លន​យោ​បាយ​ឧបត្ថម្ភ​សម្ភារៈ លើក​ទឹក​ចិត្ត​អ្នក​មាន​ប្រិយ​ភាព​ ដូច​ជា៖ ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម បុណ្យ​ទាន​ផ្សេងៗ​របស់​ជន​ជាតិ​ភាគ​តិច ច្រើន​បំ​ផុត​ម្នាក់ ៣ លើក​ក្នុង​មួយ​ឆ្នាំ កម្រិត​ចំ​ណាយ​ម្នាក់ ១ លាន​ដុង​ក្នុង​មួយ​លើក​។

អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ឧបត្ថម្ភ​ទាន់​ពេល​ដល់​គ្រួ​សារ​អ្នក​មាន​ប្រិយ​ភាព ដែល​ជួប​ការ​លំ​បាក​ដោយ​ចៃ​ដន្យ មក​អំ​ពី​ឧបទ្ទវ​ហេតុ គ្រោះ​ធម្ម​ជាតិ អគ្គិ​ភ័យ ធ្វើ​ឱ្យ​បាត់​បង់​អាយុ​ជីវិត បាន​ឧបត្ថម្ភ​ដោយ​ទឹក​ប្រាក់ ៥​លាន​ដុង​ក្នុង​ម្នាក់ រង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​កន្លែង​ស្នាក់​នៅ បញ្ជាក់ កំ​ណត់​កម្រិត​ខូច​ខាត បាន​ឧបត្ថម្ភ យោង​ទៅ​តាម​ភាព​ជាក់​ស្តែង ខ្ពស់​បំ​ផុត ៥ លាន​ដុង​មួយ​គ្រួ​សារ​ក្នុង​មួយ​លើក (មិន​លើស​១០ លាន​ដុង​ក្នុង​មួយ​គ្រួ​សារ​ក្នុង​មួយ​ឆ្នាំ)។

ចំ​ពោះ​ថ្នាក់​ដឹក​នាំ​ស្នូល ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​បក្ស​ រដ្ឋ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ក្រុម​ការ​ងារ​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ក្រ​សួង​ជន​ជាតិ​និង​សា​សនា​ទៅ​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​នៅ​ភូមិ​ភាគ​នា​នា​៖ សួរ​សុខ​ទុក្ខ ជូន​ពរ ជូន​អំ​ណោយ​មាន​តម្លៃ​មិន​លើស ១ លាន​ដុង​សម្រាប់​អ្នក​មាន​ប្រិយ​ភាព​ម្នាក់។ ទៅ​សួរ​សុខ​ទុក្ខ ឧបត្ថម្ភ​អ្នក​មាន​ប្រិយ​ភា​ពពេល​ឈឺ​ថ្កាត់ គ្រួ​សារ​ជួប​ការ​លំ​បាក​ដោយ​ចៃ​ដន្យមក​ពី​ឧបទ្ទវ​ហេតុ គ្រោះ​ធម្ម​ជាតិ អគ្គិ​ភ័យ ធ្វើ​ឱ្យ​បាត់​បង់​អាយុ​ជីវិត​និង​រង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ មាន​សាច់​ញាតិ​ក្នុង​គ្រួ​សារ​ស្លាប់​ បាន​ឧបត្ថម្ភ​ទឹក​ប្រាក់ ៥ លាន​ដុង​ក្នុង​មួយ​ករ​ណី។

យោង​តាម​មា​ត្រា​ ១៣ នៃ​អនុ​ក្រឹត្យ​លេខ​ ៣០៧ បាន​កំ​ណត់​អំ​ពី​គោ​លន​យោ​បាយ​សួរ​សុខ​ទុក្ខ​ ជូន​ពរ​ ជូន​អំ​ណោយ​ លើក​ទឹក​ចិត្ត​ ជួប​ជុំ​ ស្ងើច​សរសើរ​ចំ​ពោះ​អង្គ​ការ​និង​បុគ្គល​មួយ​ចំ​នួន​ជា​ជន​ជាតិ​ភាគ​ តិច​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។

ជាក់​ស្តែង​ ក្នុង​ការ​ជូន​ពរ​និង​ជូន​អំ​ណោយ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ បុណ្យ​ទាន​ផ្សេង​ៗ របស់​ជន​ជាតិ​ភាគ​តិច​ ក្នុង​ឱ​កាស​ថ្នាក់​ដឹក​នាំ​ស្នូល​ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​បក្ស​ រដ្ឋ​ រណ​សិរ្ស​មា​តុ​ភូមិ​ វៀត​ណាម​ ក្រុម​ការ​ងារ​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ក្រ​សួង​ជន​ជាតិ​និង​សាសនា​ទៅ​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ ការ​នៅ​ភូមិ​ភាគ​នា​នា​ចំ​ពោះ​លេខា​សាខា​បក្ស​ ចាស់​ ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ​ ប្រ​ធាន​ភូមិ​ ប្រ​ធាន​គណៈ​ការ​ងារ​ រណ​សិរ្ស​ភូមិ​ កសិ​ករ​ផលិត​ពូ​កែ​ អ្នក​មុខ​អ្នក​ការ​សាសនា​ជា​ជន​ជាតិ​ភាគ​តិច​ (កម្រិត​ចំ​ណាយ​ខ្ពស់​បំ​ផុត​ ១ លាន​ដុង​ក្នុង​ម្នាក់​ក្នុង​មួយ​លើក​ មិន​លើស​ ៣ លាន​ដុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ​)។

អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ ជូន​អំ​ណោយ​ ចំ​ពោះ​មា​មីង​ជន​ជាតិ​ភាគ​តិច​ គ្រួ​សារ​ជន​ជាតិ​ភាគ​ តិច​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ជន​ជាតិ​ភាគ​ តិច​ មាន​អ្នក​បាត់​បង់​អាយុ​ជីវិត​ ឬ​រង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ដោយ​សា​គ្រោះ​ធម្ម​ជាតិ​ រោគ​រាតត្បាត​ អគ្គិ​ភ័យ​ (កម្រិត​ចំ​ណាយ​ខ្ពស់​បំ​ផុត​ម្នាក់​ ១ លាន​ដុង​ ក្នុង​មួយ​លើក​ មិន​លើស​ ៣ លាន​ដុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ​)។ ករ​ណី​មាន​អ្នក​បាត់​បង់​អាយុ​ជីវិត​ បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ម្នាក់​ ៥ លាន​ដុង​ រង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​កន្លែង​ស្នាក់​នៅ​ បញ្ជាក់​កំ​ណត់​កម្រិត​ខូច​ខាត​គឺ​បាន​ឧបត្ថម្ភ​យោង​តាម​ភាព​ជាក់​ស្តែង​ខ្ពស់​បំ​ផុត​ ៥ លាន​ដុង​មួយ​គ្រួ​សារ​ក្នុង​មួយ​លើក​ (មួយ​ឆ្នាំ​មិន​លើស​ ១០ លាន​ដុង​ ក្នុង​មួយ​គ្រួ​សារ​)...៕

           យោង​៖dangcongsan.org.vn-មុនី​

ចែករំលែកអត្ថបទ