15/09/2026 - 22:06

នាំ​យក​សេ​វា​ពិ​និត្យ​ព្យា​បាល​ជំងឺ​ខិត​ជិត​ប្រ​ជា​ជន​ 

ដើម្បី​ឆ្ពោះ​ដល់​គោល​ដៅ​ប្រ​ជា​ជន​គ្រប់​រូប​សុទ្ធ​តែ​បាន​ខិត​ជិត​សេ​វា​កម្ម​សុខា​ភិបាល​មាន​គុណ​ភាព​ និង​ម្ចាស់​ការ​គ្រប់​គ្រង​សុខ​ភាព​ខ្លួន​ឯង​ បណ្តា​ដំ​ណាក់​សុខា​ភិបាល​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​សហ​ការ​ជា​មួយ​បណ្តា​សុខា​ភិបាល​ទី​ក្រុង​ ចាត់​តាំង​ការ​ចេញ​ទ័ព​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ដោយ​ឥត​គិត​ថ្លៃ​ និង​បង្កើត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និចជូន​ដល់​ប្រ​ជា​ជន​នា​ឆ្នាំ​ ២០២៦។

បណ្តា​ថ្ងៃ​នេះ​ នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តាយ​វ៉ាំង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តាយ​វ៉ាំង​ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ហ្វាង​ទ្វឹង​ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ដោយ​ឥត​គិត​ថ្លៃ​ និង​បង្កើត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និចជូន​ដល់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ឃុំ​នា​ឆ្នាំ​ ២០២៦។ នៅ​ទី​នេះ​ ប្រ​ជា​ជន​បាន​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ពិ​និត្យ​សុខ​ភាព​ទូ​ទៅ​ វាស់​សម្ពាធ​ឈាម​ ផ្តល់​ប្រឹក្សា​ថែ​ទាំ​សុខ​ភាព​ ពិ​និត្យ​ស្រាវ​ជ្រាវ​ជំងឺ​ដែល​ជួប​ប្រ​ទះ​ជា​ញឹក​ញាប់​ ណែ​នាំ​របប​បំប៉ន​ ការ​ប្រ​ជុំ​ជីវ​ភាព​សម​ស្រប​ និង​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​...។

កម្មា​ភិបាល​សុខា​ភិបាល​ឃុំ​តាយ​វ៉ាំង​ សកម្ម​ពិ​និត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​ភូមិ​ភាគ​។

អ្នក​មីង​ លូ​វ ធី​យ៉េន ប្រ​ជា​ជន​មក​ពិ​និត្យ​សុខ​ភាព​ បាន​ឱ្យ​ដឹង​៖ “កាល​ពី​មុន​ ខ្ញុំ​ធ្លាប់​វះ​កាត់​គ្រួស​ក្នុង​តម្រង​នោម​ ហើយ​ក្រោយ​មក​តែង​តែ​ឈឺ​ពោះ​ជា​ញឹក​ញាប់​។ រាល់​លើក​ដែល​ទៅ​ពិ​និត្យ​ គឺ​ត្រូវ​ទៅ​ដល់​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង​ ទោះ​បី​ជា​ចំ​ណាយ​លើ​ការ​ពិ​និត្យ​មិន​ខ្ពស់​ ប៉ុន្តែ​ក៏​បង់​ថ្លៃ​ធ្វើ​ដំ​ណើរ​ដែរ​។ ប៉ុន្មាន​ថ្ងៃ​នេះ​ បាន​ពិ​និត្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ខ្ញុំ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​មុខ​ នឹង​មាន​លើក​ពិ​និត្យ​បែប​នេះ​ជា​ច្រើន​ទៀត​ ដើម្បី​ឱ្យ​ខ្ញុំ​ក៏​ដូច​ជា​ប្រ​ជា​ជន​ភូមិ​ភាគ​ បាន​ពិ​និត្យ​សុខ​ភាព​ជា​ទៀង​ទាត់​”។ ក៏​ដូច​ជា​អ្នក​មីង​ យ៉េន ដែរ​ ប្រ​ជា​ជន​រាប់​រយ​នាក់​ដែល​មក​ពិ​និត្យ​ សុទ្ធ​តែ​បាន​សម្តែង​ក្តី​សប្បាយ​រីក​រាយ​ នៅ​ពេល​បាន​ចូល​រួម​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដោយ​ឥត​គិត​ថ្លៃ​ បាន​ផ្តល់​ប្រឹក្សា​ថែ​ទាំ​សុខ​ភាព​ រក​ឃើញ​ទាន់​ពេល​នូវ​ហា​និភ័យ​ជំងឺ​ និង​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​សុខ​ភាព​បុគ្គល​។

ប្រ​ជា​ជន​ឃុំ​វិញ​ធ្វឹង​ដុង​បាន​កម្មា​ភិបាល​សុខា​ភិបាល​អស់​ពី​ចិត្ត​ពិ​និត្យ​សុខ​ភាព​និង​ផ្តល់​ប្រឹក្សា​ពី​វិធី​សាស្ត្រ​ថែ​ទាំ​សុខ​ភាព​។

រី​ឯ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ធ្វឹង​ដុង​ ក៏​កំ​ពុង​សកម្ម​សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​យោ​ធា​ ១២១ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ការ​ចេញ​ទ័ព​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ឆ្នាំ​ ២០២៦ ជូន​ដល់​ប្រ​ជា​ជន​ទាំង​ ១២ ភូមិ​នៅ​លើ​ភូមិ​ឋាន​ឃុំ​ នៅ​តាម​បណ្ដុំ​សុខា​ភិបាល​; ខិត​ខំ​សម្រេច​ ១០០% នៃ​ចំ​នួន​ប្រ​ជា​ជន​ដែល​កំ​ពុង​រស់​នៅ​លើ​ភូមិ​ឋាន​ឃុំ​ បាន​ពិ​និត្យ​សុខ​ភាព​ និង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ដោយ​សម្រេច​មុន​ថ្ងៃ​ទី​ ៣០/៩/២០២៦; ក្នុង​នោះ​ អាទិ​ភាព​ចំ​ពោះ​អ្នក​ដែល​មិន​ទាន់​បាន​ចូល​រួម​ពិ​និត្យ​ អ្នក​ពិ​ការ​ មនុស្ស​ចាស់​ និង​ករ​ណី​ណា​ដែល​លំ​បាក​ខិត​ជិត​។

ជា​មួយ​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ដែល​បាន​បង្កើន​ជា​មួយ​នឹង​ឧប​ករណ៍​ទំនើប​ៗ...។ បាន​ជួយ​ឱ្យ​ប្រ​ជា​ជន​បាន​ខិត​ជិតប​ណ្តា​សេ​វា​កម្ម​បច្ចេក​ទេស​ ភ្លាម​ៗនៅ​នឹង​មូល​ដ្ឋាន​។ ការ​ងារ​ឃោស​នា​ផ្សព្វ​ផ្សាយ​បាន​ចាត់​តាំង​អនុ​វត្ត​តាម​ច្រើន​ទម្រង់​ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​អត្ថ​ន័យ​នៃ​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ រក​ឃើញ​ទាន់​ពេល​នូវ​ហា​និភ័យ​ជំងឺ​ ...។ “ដើម្បី​សម្រេច​បាន​គោល​ដៅ​ទូ​ទាំង​ប្រ​ជា​ជន​បាន​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ តម្រូវ​ការ​ដាក់​ចេញ​មិន​ត្រឹម​តែ​ជា​ល្បឿន​នៃ​ការ​អនុ​វត្ត​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​លក្ខ​ណៈក្នុង​ការ​ចាត់​តាំង​ប្រ​ព័ន្ធ​ ប្រ​សិទ្ធ​ភាព​ក្នុង​ការ​សម្រប​សម្រួល​ និង​សមត្ថ​ភាព​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​គ្រប់​គ្រង​ទិន្ន​ន័យ​សុខ​ភាព​” - លោក​ ផាង​ វ៉ាំង​ហាយ​ នា​យក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ធ្វឹង​ដុង​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

កម្ម​វិធី​ពិ​និត្យ​សុខ​ភាព​តាម​ពេល​កំ​ណត់​ គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​; ជំ​រុញ​ទឹក​ចិត្ត​ប្រ​ជា​ជន​ម្ចាស់​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ រក​ឃើញ​ជំងឺ​ទាន់​ពេល​ ដើម្បី​បាន​ផ្តល់​ប្រឹក្សា​ តាម​ដាន​ និង​ព្យា​បាល​ទាន់​ពេល​។ តាម​រយៈ​នោះ​ ជួយ​បន្ថយ​ថ្លៃ​ចំ​ណាយ​ព្យា​បាល​ លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​ជូន​ប្រ​ជា​ជន​ភូមិ​ភាគ​៕

ថាញ​ វ៉ាង​ - មេ​ងលី​

ចែករំលែកអត្ថបទ